Category: នយោបាយ

  • អភិបាលខេត្តព្រះសីហនុស្នើឱ្យពលរដ្ឋថែរក្សាបរិស្ថាន ខណៈភ្ញៀវបានកើនឡើងបន្តិច

    អភិបាលខេត្តព្រះសីហនុលោកចំរើនបានបញ្ជាក់ថាក្នុងរយៈពេល៣ សប្តាហ៍ចុងក្រោយនេះមានភ្ញៀវទេសចរក្នុងស្រុកបានកើនឡើងជាបន្តបន្ទាប់ក្នុងខណៈពេលដែលជំងឺកូវីដបានធូរស្រាល។សក្ដានុពលពីខេត្តព្រះសីហនុដែលមានឆ្នេរប្រមាណជិត ១០ គីឡូម៉ែត្រដែលគ្រប់គ្រងដោយរដ្ឋតែម្ដងគឺពីឆ្នេរអូរឈើទាលទៅដល់ឆ្នេរជំទាវម៉ៅ គឺជាសុណានៅពលដែលធ្វើឲ្យមានទេសចរទៅទស្សនា។ ក្នុងនោះបញ្ហាអនាម័យបរិស្ថានគឺជាបញ្ហាមួយចោទដែលអ្នកទេសចរបានបន្សល់ទុកនៅតាមកន្លែងដែលទស្សនាកម្សាន្ត។ ហេតុដូចនេះហើយអភិបាលខេត្តព្រះសីហនុលោកគួចចំរើនអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាននៅក្នុងខេត្តដើម្បីរក្សាសោភ័ណភាពខេត្តដ៏ស្រស់ស្អាតដែលជាតារារះទិសនិរតីរបស់កម្ពុជា។

  • ព្រឹកនេះ! កម្ពុជា-ចិនចុះហត្ថលេខានាំចេញស្វាយចំនួន៥០ម៉ឺនតោន

    ​នៅថ្ងៃអង្គារទី៩ ស្អែកនេះ រដ្ឋាភិបាលកម្ពុជាតំណាងដោយក្រសួងកសិកម្មនឹងចុះហត្ថលេខាជាមួយជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជាក្នុងការនាំផ្លែស្វាយស្រស់គុណភាពខ្ពស់ចំនួន​៥០ម៉ឺនតោនក្នុងមួយឆ្នាំទៅកាន់ទីផ្សារប្រទេសចិន។ ពិធីចុះហត្ថលេខាគឺធ្វើឡើងនៅក្រសួងកសិកម្ម។ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ផ្លែស្វាយកម្ពុជាជាកសិផលម្យ៉ាងទៀតបន្ទាប់ពីផ្លែចេកដែលអាចត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ស្ថានទូតចិន៖ “កម្ពុជាអាចនាំចេញផ្លែស្វាយដែលមានគុណភាពខ្ពស់ចំនួន៥០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ​ហើយនឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ”។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វ៉េង​ សាខុន បានប្រាប់សារព័ត៌មានក្នុងស្រុកថា​ បន្ទាប់ពីមានកិច្ចចរចារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន លើការនាំចេញផ្លែស្វាយស្រស់ ទៅប្រទេសចិនដោយផ្ទាល់ ទីបំផុតភាគីទាំង២ បានសម្រេចជាលទ្ធផលហើយ។ បើតាមរដ្ឋមន្ត្រីដដែល នេះជាជោគជ័យលើកទី២លើការចរចា ក្នុងការនាំចេញផ្លែឈើស្រស់ ពីកម្ពុជាទៅចិនដោយផ្ទាល់ ដោយជោគជ័យលើកទី១ លើការនាំចេញផ្លែចេកស្រស់ ទៅកាន់ប្រទេសចិន។ ក្រៅពីផ្លែស្វាយនេះ កម្ពុជាក៏កំពុងចរាចរណ៍ជាមួយចិន ក្នុងការនាំចេញ តាងែន (មៀនប៉ែលិន) ស្រការនាគ និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិនដោយផ្ទាល់ផងដែរ។ លោកបានសង្កត់ធ្ងន់ថា បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជាចំនួន៥មុខ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញ ដោយផ្ទាល់គឺ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី និងចេក។ របាយកាណ៍រស់ក្រសួងកសិកម្មបានឲ្យដឹងថា នៅរយៈពេល៥ខែដំបូងឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ (តួលេខផ្លូវការ) បាន ៤៤,០៩៩ តោន កើនឡើងប្រមាណ ១៤,៨៨៥តោន ស្មើនឹង ៥០.៩៥% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ…

  • វិបត្តិកូវីដ១៩៖ ទំនិញកសិកម្មកម្ពុជាខ្លះ នាំចេញថយចុះជិត១០០ ខណៈទំនិញខ្លះមានតម្រូវការកើនឡើង

    ក្នុងរយៈពេល៥ខែនៃដើមឆ្នាំ២០២០នេះ ពោលគឺក្នុងអំឡុងពេលនៃការផ្ទុះរាលដាលជំងឺកូវីដ១៩ នៅក្នុងពិភលោក ក៏ដូចជាកម្ពុជា ការនាំចេញផលិតផលម្សៅដំឡូងមី បានធ្លាក់ចុះប្រមាណ៩៧.៣០ភាគរយ ខណៈការនាំចេញ ផ្លែចេកស្រស់បានកើនឡើងដល់១៧៦ភាគរយធៀបក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការឲ្យដឹងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនៅថ្ងៃទី០៣ ខែមិថុនានេះ។ លោក វេង សាខុន បានឲ្យដឹងថាលទ្ធផលនៃការនាំចេញផលិតផលកសិកម្មមួយចំនួន ក្រៅពីអង្ករ/ស្រូវ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ (ក្នុងដំណាក់កាលនៃការរីករាលដាលសកលនៃមេរោគកូវិដ ១៩) សម្រេចបានដូចខាងក្រោម៖  ម្សៅដំឡូងមីនាំចេញបាន ១០ ២៧២ តោន ថយចុះប្រមាណ ៣៧១ ៤២៨ តោន ស្មើនឹង -៩៧,៣០% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ៣៨១ ៧០០ តោន ។ ខណៈ ការនាំចេញ ផ្លែចេកស្រស់បាន ១២១ ៤១៥តោន កើនឡើងប្រមាណ ៧៦ ៨៩៧ តោន ស្មើនឹង ១៧២,៧៣%…

  • សហព័ន្ធស្រូវអង្ករថាការនាំចេញអង្ករទៅអឺរ៉ុបមានសន្ទុះកើនឡើងខ្ពស់

    សហព័ន្ធស្រូវអង្ករ កាលពីថ្ងៃទី១ ខែមិថុនា បានឲ្យដឹងថា ទោះបីអង្ករកម្ពុជាត្រូវបង់ពន្ធនាំចូលលើទឹកប្រាក់ចំនួន១៥០អឺរ៉ូ ក្នុងមួយតោនក៏ដោយ ក៏កំណើននាំចេញទៅសហគមន៍អឺរ៉ុបមានសន្ទុះឡើងខ្ពស់ជាង៥១ភាគរយ។ ខណៈការនាំចេញអង្ករក្នុងរយៈពេល៥ខែ កើនឡើង៤២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ សហព័ន្ធស្រូវអង្ករបានឲ្យដឹងថានៅអឺរ៉ុបប្រទេសបារាំងជាប្រទេសដែលធំជាងគេបង្អស់ គឺមានបរិសមាណជាង ៤៥ពាន់តោន បន្ទាប់ពីប្រទេសហូឡង់ ១៤ពាន់ ហើយលំដាប់លេខ៣ គឺប្រទេសអង់គ្លេស ជាង ៩៧០០តោន បណ្តាប្រទេសនៅក្នុងអាស៊ានជាពិសេស ម៉ាឡេស៊ី ព្រយយណា និងសិង្ហបុរីមានជាង៤៥ភាគរយ បណ្តាប្រទេសផ្សេងៗមានចំនួន៧៩ភាគរយ ហើយប្រទេសចិនមានកំណើន២៥ភាគយរផងដែរ។ ប្រភពដដែលឲ្យបានឲ្យដឹងថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ ទទួលបានចំណូលជាង ២៤១លានដុល្លារ តាមរយៈការនាំចេញ ៣៥៦,០៩៧តោន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០ ដែលមានកំណើនជាង៤២ភាគរយ ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែ ២៥០,១៧២តោន។ ប្រទេសចិនបានគ្រប់គ្រងចំនួន៣៨ភាគរយ នៃទីផ្សារនាំចេញរបស់កម្ពុជា។ បន្ទាប់គឺបណ្តាប្រទេសនៅក្នុងអឺរ៉ុបមានចំនួន ៣៤ភាគរយ បណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ាន មានចំនួន១៣ភាគរយ និងប្រទេសផ្សេងទៀត រួមមាន អូស្ត្រាលី ហ្កាប៉ុង សហរដ្ឋអាមេរិក មានចំនួន១៥ភាគរយ៕

  • នាយករដ្ឋមន្ត្រី៖ អចលនទ្រព្យតម្លៃក្រោម៧ម៉ឺនដុល្លារកំពុងមានហាងឆេង

    លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី១ ខែមិថុនានេះ បានអះអាងថា តម្លៃអចលនទ្រព្យនៅកម្ពុជាមានហាងឆេងចាប់ពីតម្លៃ៧ម៉ឺនដុល្លារចុះក្រោមកំពុងមានហាងឆេងក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។ បើតាមលោកនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋបានកំពុងជាវអចលនទ្រព្យដែលមានតម្លៃរហូតដល់៥០ម៉ឺនដុល្លារផង ប៉ុន្តែមូលហេតុដែលធ្វើឱ្យអចលនទ្រព្យត​ម្លៃក្រោម៧ម៉ឺនដុល្លារមានហាងឆេងខ្ពស់ព្រោះរដ្ឋមិនតម្រូវឱ្យបង់ពន្ធនោះឡើយ។ សូមបញ្ជាក់ថា​​ស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជាបានរើបៗឡើងវិញចាប់ពីក្រោយពិធីបុណ្យចូលឆ្នាំខែ្មរដែលជាពេលវេលាដែលកម្ពុជាប្រកាសបិទរាជធានីខេត្តក្នុងអំឡុងពេលចូលឆ្នាំដើម្បីទប់ស្កាត់ជំងឺកូវីដ១៩៕​

  • ក្រុមមីក្រូហិរញ្ញវត្ថុ៖ នៅទទួលដុល្លារប្រភេទតូច ប៉ុន្តែលើកទឹកចិត្តការប្រើប្រាក់រៀល

    សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានៅថ្ងៃទី៣០ ខែឧសភានេះ បានប្រកាសគាំទ្រគំនិតផ្តួចផ្តើមរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ហើយទន្ទឹមនឹងនេះ សមាគមក៏បញ្ជាក់ចំពោះសាធារណជនឱ្យបានជ្រាបថា ក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយកតាមតម្លៃសេដ្ឋកិច្ច។ ប៉ុន្តែទន្ទឹមនឹងនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសូមចូលរួមលើកទឹកចិត្តដល់សាធារណជន​ឱ្យ​ប្រើប្រាស់ប្រាក់រៀលដែលជារូបិយប័ណ្ណជាតិ៕

  • អគ្គនាយកផ្សារមូលបត្រកម្ពុជា៖កម្ពុជាចំណេញច្រើនពេលកាត់បន្ថយចាយដុល្លារ

    អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា លោក ហុង សុខហួរ បានពន្យល់ថា ការប្រើប្រាក់រៀលជំនួសប្រាក់ដុល្លារ ធ្វើឱ្យកម្ពុជាចំណេញច្រើនណាស់។ បើតាមអគ្គនាយករូបនេះ ចំណេញយ៉ាងហោច៥ចំណុច។ ទី១បើកម្ពុជាយកមាសឬក៏ទំនិញឬក៏សេវានានាទៅលក់នៅបរទេសដើម្បីទទួលបានក្រដាសប្រាក់ដុល្លារដែលមានតម្លៃផលិតត្រឹមតែប៉ុន្មានសេនប៉ុណ្ណោះក្នុងមួយសន្លឹក។ ដូច្នេះបើកម្ពុជា[​យើង]ប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារកាន់តែតិច គឺកម្ពុជាខាតកាន់តែតិច។ ទី២ នៅកម្ពុជា មានសាច់ប្រាក់ដុល្លារចរាចរច្រើនលើសលប់ដែលសាច់ប្រាក់នេះ អត់បានផ្ដល់ជាការប្រាក់ឬប្រាក់ចំណេញដល់កម្ពុជាទេ។ បើកម្ពុជា [យើង] ប្រើប្រាស់ប្រាក់រៀលទាំងស្រុងវិញនោះ យើងនឹងនៅសល់ប្រាក់ដុល្លាររាប់ពាន់លាន$ សម្រាប់សន្សំយកការប្រាក់ ឬវិនិយោគ ឬប្រើប្រាស់ឲ្យមានប្រយោជន៍ជាងប្រើជាមធ្យោបាយទូទាត់។ ដោយឡែកទី៣ ការប្រើប្រាក់រៀលជាទូទៅ អនុញ្ញាតឲ្យធនាគារកណ្ដាល (ធនាគារជាតិនៃកម្ពុជា) អាចប្រើប្រាស់នយោបាយរូបិយវត្ថុដើម្បីជះឥទ្ធិពលលើអត្រាការប្រាក់នៅលើទីផ្សារ និងជំរុញ ឬគ្រប់គ្រងសេដ្ឋកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព។ លោកបន្តជាឧទាហរណ៍ថា រដ្ឋាភិបាលតែងចង់បន្ទាបអត្រាការប្រាក់ទីផ្សារ ឬបង្កើនបរិមាណសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច នៅពេលចង់ជំរុញសេដ្ឋកិច្ច»។ ចំណុចទី៤ ប្រាក់រៀល មានស្ថិរភាពជាងរូបិយបណ្ណភាគច្រើន នៅលើពិភពលោក ពីព្រោះ អត្រាប្ដូរប្រាក់ជាមធ្យម គឺ ៤០៥០៛ ក្នុង ១ដុល្លារ ហើយប្រែប្រួលមិនដល់ ២% ផង រៀងរាល់ឆ្នាំ ក្នុងរយៈពេលជាង ២០ឆ្នាំ ចុងក្រោយ។ ដូច្នេះ ប្រាក់រៀល អាចធានាបាននូវអំណាចទិញ និងមិនបង្កនូវចំណាយប្ដូរប្រាក់ បើកម្ពុជាប្រើប្រាស់ប្រាក់រៀលជាទូទៅនោះ។…

  • លោកនាយករដ្ឋមន្ត្រីបញ្ជាក់ពីការប្រើប្រាស់ក្រដាសប្រាក់ $១, $២ និង $៥ បន្សាបការជ្រួលច្របល់

    លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី២៩ ខែឧសភា នេះបានចេញមកបញ្ជាក់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនអោយចាយដូចពាក្យចចាមអារាមនោះទេ។ ក្នុងករណីប្រសិនបើមានការបញ្ឈប់អោយចរាចរណ៍ចាយលុយក្រដាស់ប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការពីធនាគារជាតិនៃកម្ពុជាមិនខាន។ សំណេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសអោយបានជ្រាបបន្ថែមលើការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនអោយចាយដូចពាក្យចចាមអារាមនោះទេ។” លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា “សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹកឬកាត់ផុកអ្វីទាំងអស់។” សូមជម្រាបជូនថា កាលពីថ្ងៃម្សិលមិញ ធនាគារជាតិកម្ពុជា ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្តីពីការផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$៕​

  • ខេត្តកណ្តាលមានថវិកា៣៣​ពាន់​លាន​​រៀលសម្រាប់ជ្រោងសេដ្ឋកិច្ច ខណៈការវិនិយោគនៅទ្រឹង

    អភិបាលខេត្តកណ្តាល​លោក គង់ សោភ័ណ្ឌ បានអះអាងថា​ការវិនិយោគនៅខេត្តកណ្តាលនៅទ្រឹងសម្រាប់ដើមឆ្នាំ២០២០នេះ។ សម្រាប់ខេត្តកណ្តាលក៏មិនខុសពីខេត្តផ្សេងទៀតដែរគឺប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ លោកបញ្ជាក់ថា ៖ សម្រាប់គម្រោងវិនិយោគ រោងចក្រ​ សណ្ឋាគារ ផ្ទះសំណាក់ កន្លែងកំសាន្តផ្សេងៗទៀតគឺគ្មានទេក្នុងរដូវកាលនេះ។ទន្ទឹមនឹងនេះ ដើម្បីជ្រោងសកម្មភាពសេដ្ឋកិច្ចក្នុងខេត្ត រដ្ឋបាលខេត្តកណ្តាលមានថវិកាប្រមានជាង៣៣ពាន់លាន និង​៤៨លាន​រៀលដើម្បីអនុវត្តគម្រោងចំនួន៣៨នៅក្នុងខេត្ត។ យ៉ាងណាក៏ដោយ លោកបានសន្យាថាបើទោះបីកូវីដបានធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់ខេត្ត ប៉ុន្តែលោកនៅតែបន្តប្រឹងប្រែងបម្រើប្រជាពលរដ្ឋ៕

  • ធនាគារជាតិអាចនឹងលែងឲ្យចាយលុយ១-២និង៥ដុល្លារដើម្បីកុំឱ្យប្រាក់រៀលបន្តចុះថោកទៀត

    នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្តីពី បញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ និងផលវិបាករបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ។ តាមរយៈកិច្ចប្រជុំនេះ ធនាគារជាតិនៃកម្ពុជាក៏បានបញ្ជាក់ផងដែរថា ការអនុវត្តវិធានការមួយចំនួនដូចក្នុងសេចក្តីប្រកាសព័ត៌មាន មិនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះនៅលើទីផ្សារនោះទេ។ ធនាគារជាតិបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន នៅពេលចរាចរណ៍ក្រដាស់ប្រាក់ដុល្លារអាមេរិកប្រភេទ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ តាមទិដ្ឋភាពគោលនយោបាយ និងលើទិដ្ឋភាពបច្ចេកទេស។ បើតាមធនាគារជាតិ បច្ចុប្បន្ននេះ គ្រឹះស្ថានធនគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាស់ប្រាក់ទាំងនេះមានកម្រិតទាបនៅក្នុងទីផ្សារ។ ធនាគារជាតិនឹងផ្តល់ពេលវេលា៣ខែ ចាប់ពីខែមិថុនា ដល់ខែសីហា ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាស់ប្រាក់ដុល្លារអាមេរិកប្រភេទតូចៗខាង លើ​ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា។ ធនាគារជាតិនៃកម្ពុជានឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាស់ប្រាក់ដុល្លារអាមេរិប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕