Category: នយោបាយ

  • នួន ជា ឬបងធំទី២ មានឈ្មោះផ្លូវការហៅថា រុងឡឺត ឡាវឌី

    នួន ជា ឬបងធំទី២ មានឈ្មោះផ្លូវការហៅថា រុងឡឺត ឡាវឌី

    នួន ជា អនុលេខាគណៈកម្មាធិការមជ្ឍិម និងគណៈកម្មាធិការអចិន្រ្តៃយបក្ស (១៩៧៥ – ១៩៧៩) មានឈ្មោះផ្លូវការហៅថា ​រុងឡឺត ឡាវឌី កើតនៅឆ្នាំ១៩២៦ នៅស្រុកសង្កែ ខេត្តបាត់ដំបង លោកបានកាន់តួនាទីសំខាន់ៗនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដូចខាងក្រោម៖-ជាប្រធានសភាតំណាងប្រជាជនម្ពុជា-ជាអនុលេខាគណៈកម្មាធិការមជ្ឍិម និងគណៈកម្មាធិការអចិន្រ្តៃយ៍បក្ស-ជាប្រធានគ្រប់គ្រងបញ្ហាសន្ដិសុខ-ជាអ្នកអនុវត្តគោលនយោបាយដែលបានអនុម័តឲ្យអនុវត្តដោយគណៈកម្មាធិការអចិន្រ្តៃយ៍បក្ស-ធ្លាប់ទទួលបន្ទុកគ្រប់គ្រងលើមន្ទីរសន្ដិសុខរបស់កម្ពុជាប្រជាធិបតេយ្យរាប់ទាំងមន្ទីរស-២១(គុកទួលស្លែង)។

  • ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយជូនអតីយុទ្ធកម្ពុជាខេត្តកណ្តាលមុខសញ្ញា​ពិការដែលកំពុងទទួលរងគ្រោះទឹកជំនន់ទឹកភ្លៀង

    ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយជូនអតីយុទ្ធកម្ពុជាខេត្តកណ្តាលមុខសញ្ញា​ពិការដែលកំពុងទទួលរងគ្រោះទឹកជំនន់ទឹកភ្លៀង

    កណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជា​ប្រធាន​សមាគម​អតីត​​យុទ្ធ​ជន​​កម្ពុជាខេត្តកណ្តាល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ បានអញ្ជើញសួរសុខទុក្ឋ និងនាំយកអំណោយ​ជូន​​ដល់​ខ្នង់​​ផ្ទះ លោក អឿង ជីប ជាអតីយុទ្ធជនកម្ពុជាខេត្តកណ្តាលមុខសញ្ញាពិការ ដែលមានទីលំនៅ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ក្នុង​ឱ​កាស​អញ្ជើ្ញញ​ចុះសួរសុខទុក្ខនោះ  មានការអញ្ជើញចូលរួមពី ប្រធាន​សមាគម​​​អតីយុទ្ធ​កម្ពុជាស្រុក​ស្អាង មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ ផ្នែក យុវជន​សហ​ភាព​សហព័ន្ធ​យុវ​ជន​កម្ពុជាខេត្តកណ្តាល រួមនិង​អាជ្ញា​ធរ​ដែនដី។ មានប្រសាសន៍នៅក្នុងឱកាសនេះ  ឯកឧត្តម​ ឧត្តមសេនីយ៍ត្រី នៃ និយម បានមានប្រសាសន៍ថា ក្រោមការ​ចង្អុល​បង្ហាញ​ពីឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារអតីតយុទ្ធជន និងជនពិការ ជាអនុប្រធាន​ទី​១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជម្រុញអោយសមាគមន៍អតីយុ​ទ្ធជនកម្ពុជា​ខេត្តកណ្តាល ត្រូវយក​ចិត្តទុកដាក់ខ្ពស់ ចំពោះអតីយុ​ទ្ធជន​កម្ពុជា ក្នុងគ្រាដែលកម្ពុជាកំពុងទទួលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង នៅក្នុង​ទឹក​​ដីខេត្តកណ្តាល ពិសេសនៅក្នុងស្ថានការណ៍ដែលខេត្តកណ្តាល​កំពុងទទួលរងនូវបញ្ជា​គ្រោះទឹក​ជំនន់​ទឹកភ្លៀង ដូច​បណ្តាខេត្តផ្សេងទៀត។   ឯកឧត្តម មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាល​…

  • លោក ដូណាល់ ត្រាំ ព្រមានថា បើសិនលោក ចូ បៃដិន ឈ្នះឆ្នោតនោះ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងកាន់តែយ៉ាប់យឺនខ្លាំង

    លោក ដូណាល់ ត្រាំ ព្រមានថា បើសិនលោក ចូ បៃដិន ឈ្នះឆ្នោតនោះ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងកាន់តែយ៉ាប់យឺនខ្លាំង

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្រមានថា ប្រសិនបើបេក្ខ ជនប្រធានា ធិបតីមកពីគណបក្សប្រជាធិបតេយ្យ គឺលោក ចូ បៃដិន ជាអ្នកឈ្នះវិញនោះ សេដ្ឋកិច្ចជាតិនឹងកាន់តែធ្លាក់ចុះដុនដាបខ្លាំង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។ ការថ្លែងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅឯអាកាសយានដ្ឋានមួយក្នុងទីក្រុង អេរី រដ្ឋភែនស៊ីលវេនៀ នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ជាមួយការអះអាងថា រដ្ឋមួយនេះនឹងជួយឱ្យលោកទទួលបានជ័យជំនះក្នុងការបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ ។ នាឱកាសនោះដែរ លោក ដូណាល់ ត្រាំ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា លោកចាំបាច់ត្រូវតែជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកមួយអាណត្តិទៀត ដើម្បីសេដ្ឋកិច្ចជាតិងើបឡើងវិញដោយជោគជ័យពីវិបត្តិ COVID-19 ហើយថា បើលោក ចូ បៃដិន ឈ្នះឆ្នោតវិញនោះ វិស័យថាមពល និង ការងារនៅក្នុងរដ្ឋនេះ នឹងត្រូវបំផ្លាញ ៕

  • សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់ ក្នុងការជួបពិភាក្សាភ្លាមៗជាមួយរុស្ស៊ី ដើម្បីបញ្ចប់សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្ត

    សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់ ក្នុងការជួបពិភាក្សាភ្លាមៗជាមួយរុស្ស៊ី ដើម្បីបញ្ចប់សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្ត

    អាមេរិក៖ សហរដ្ឋអាមេរិកបានប្រុងប្រៀបខ្លួនរួចរាល់ហើយ ក្នុងការជួបពិភាក្សាភ្លាមៗជាមួយភាគីរុស្ស៊ី ដើម្បីបញ្ចប់សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្ត New START នេះបើតាមក្រសួងការបរទេសអាមេរិក ចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Morgan Ortagus បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកត្រៀមនឹងជួបភ្លាមៗជាមួយរុស្ស៊ី ដើម្បីបញ្ចប់កិច្ចព្រមព្រៀងដែលអាចផ្ទៀងផ្ទាត់បាន… យើងរំពឹងថា រុស្ស៊ីនឹងផ្តល់អំណាចដល់អ្នកការទូតរបស់ខ្លួនឱ្យធ្វើដូចគ្នាដែរ ។ ការកត់សម្គាល់បែបនេះរបស់សហរដ្ឋអាមេរិក បានកើតមានឡើងចំពេលដែលក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីបានត្រៀមខ្លួនរួច រាល់ហើយ ក្នុងការបង្កកក្បាលនុយក្លេអ៊ែររបស់ខ្លួន រួមជាមួយសហរដ្ឋអាមេរិក ដើម្បីពន្យាសន្ធិសញ្ញាទ្វេភាគី New START រយៈពេលមួយឆ្នាំទៀត ។ សូមជំរាបថា សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ រវាងរុស្ស៊ី និងអាមេរិក ហើយនឹងត្រូវចប់សុពលភាពនៅដើមឆ្នាំ២០២១នេះ ។ សន្ធិសញ្ញានេះ មានគោលដៅគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងកាត់បន្ថយវាបន្តិចម្តងៗ ស្រមតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨ ៕

  • នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយថា អេមីរ៉ាត់អារ៉ាប់រួម និងអ៊ីស្រាអែលព្រមព្រៀងគ្នាលើការធ្វើដំណើរដោយគ្មានទិដ្ឋាការ

    នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយថា អេមីរ៉ាត់អារ៉ាប់រួម និងអ៊ីស្រាអែលព្រមព្រៀងគ្នាលើការធ្វើដំណើរដោយគ្មានទិដ្ឋាការ

    អ៊ីស្រាអែល៖ អ៊ីស្រាអែល និង អេមីរ៉ាត់អារ៉ាប់រួមបានឯកភាពគ្នា កាលពីថ្ងៃចន្ទ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្នុងការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ ធ្វើឱ្យពលរដ្ឋអេមីរ៉ាត់អារ៉ាប់រួម ក្លាយជាប្រជាជាតិដំបូងបង្អស់នៅក្នុងពិភពអារ៉ាប់ដែលត្រូវបានលើកលែងពីការអនុញ្ញាតឱ្យចូលប្រទេសអ៊ីស្រាអែល នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា បន្ទាប់ពីមន្រ្តីប្រតិភូក្រុមដំបូងមកពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានធ្វើដំណើរតាមជើងហោះហើរទៅដល់ទឹកដីអ៊ីស្រាអែល មួយថ្ងៃក្រោយមានកិច្ចចចារគ្នាផ្អែកលើកិច្ចព្រមព្រៀងផ្សារភ្ជាប់ទំនាក់ទំនង ជាប្រក្រតីឡើងវិញ ដែលត្រូវបានចុះហត្ថលេខានៅឯសេតវិមានកាលពីខែមុន ។ នាឱកាសនោះដែរ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានសម្តែងការស្វាគមន៍គណៈប្រតិភូអេមីរ៉ាត់អារ៉ាប់រួម នៅឯអាកាសយានដ្ឋាន Ben Gurion នៅក្បែរទីក្រុង Tel Aviv ដោយលោកពណ៌នាដំណើរទស្សនកិច្ចនេះថា “ជាថ្ងៃដ៏រុងរឿងសម្រាប់សន្តិភាព” ។ បើតាមនាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ រដ្ឋទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន០៤ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងនោះមានមួយ គឺ “ការលើកលែងជនជាតិយើងពីទិដ្ឋាការ” ដោយលោក ណឺតាន់យ៉ាហ៊ូ បានប្រកាសថា ចលនាសេរីរបស់ប្រជាជននឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចអ៊ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម ៕

  • ព្រឹទ្ឋសភានឹងបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍នាព្រឹក ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ ខាងមុខ

    ព្រឹទ្ឋសភានឹងបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍នាព្រឹក ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ ខាងមុខ
  • អ្នកតំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ អំពាវនាវអោយសមាជិកក្រុមប្រឹក្សាសង្កាត់ យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋអោយបានល្អនៅរដូវជំនន់ទឹកភ្លៀង

    អ្នកតំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ អំពាវនាវអោយសមាជិកក្រុមប្រឹក្សាសង្កាត់ យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋអោយបានល្អនៅរដូវជំនន់ទឹកភ្លៀង

    ឯកឧត្តម កែប ជុតិមា សមាជិកគណៈកម្មការសាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញបានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ គ្រូបង្រៀន ប្រជាការពារភូមិ​និងកងម្លាំងចំនួន១១៥នាក់ ដើម្បីជំរុញឲ្យក្រុមការងារថ្នាក់មូលដ្ឋានត្រូវចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីពន្លឿនដោះស្រាយនូវកង្វល់ សំណើសំណូមពរ ឲ្យមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ដ្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល​ នៅសាលាសង្កាត់ព្រៃស នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។ ឯកឧត្តម កែប ជុតិមា  បានមានប្រសាសន៏ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ប្រទេសអោយមានការរីកចម្រើនក្នុងនោះវិស័យកសិកម្មគឺជាវិស័យអទិភាពដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យនេះអោយមានការីកចម្រើនឡើងដើម្បីថែរក្សាស្ថិរភាពស្បៀងអាហារ និងលើកស្ទូយជីវភាពប្រជាពលរដ្ឋនៅអំឡុងពេលការីករាលដាលជំងឺកូវីដ១៩នៅក្នុងតំបន់និងសកលលោក ។ ឯកឧត្តមបានបន្តថា ការខិតខំនេះបានបើកផ្លូវឲ្យប្រជាពលរដ្ឋអាចធ្វើការដាំដុះស្រូវអោយទាន់ពេលវេលា សម្រាប់ចិញ្ចឹមគ្រួសារ និងសម្រាប់លក់ដើម្បីផ្តត់ផ្គង់ជីវភាពរស់នៅអោយមានជីវភាពល្អប្រសើរ ។ឯកឧត្តមបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ក្នុងឳកាសនោះដែរឯកឧត្តម កែប ជុតិមា បានស្នើឲ្យមន្ត្រីជំនាញ…

  • វេទិការតស៊ូមតិលើកចុងក្រោយរវាងលោក ត្រាំ និងលោក បៃដិន គ្រោងប្រព្រឹត្តទៅដោយមានភ្ជាប់ «ប៊ូតុងបិទសំឡេងម៉ៃក្រូហ្វូន» ដើម្បីរារាំងការកាត់សម្តី

    វេទិការតស៊ូមតិលើកចុងក្រោយរវាងលោក ត្រាំ និងលោក បៃដិន គ្រោងប្រព្រឹត្តទៅដោយមានភ្ជាប់ «ប៊ូតុងបិទសំឡេងម៉ៃក្រូហ្វូន» ដើម្បីរារាំងការកាត់សម្តី

    អាមេរិក៖ «ប៊ូតុងបិទសំឡេងម៉ៃក្រូហ្វូន» ឬ “Mute Button” នឹងត្រូវប្រើប្រាស់នៅក្នុងវេទិកាតស៊ូមតិលើកចុងក្រោយរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន ក្នុងគោលបំណងអនុញ្ញាតឱ្យបេក្ខជនម្នាក់ៗ និយាយបកស្រាយដោយគ្មានការរំខាន ឬការកាត់សម្ដី នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។ ការសម្រេចចិត្តដំឡើងប៊ូតុងបិទសំឡេងខាងលើនេះ ធ្វើឡើងក្រោយវេទិកាតស៊ូមតិលើកដំបូងរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន បានប្រព្រឹត្តិទៅដោយភាពចម្រូងចម្រាស់ ហើយលោក ត្រាំ តែងតែនិយាយកាត់សម្ដីរំខានលោក បៃដិន ជាច្រើនលើក ។ សូមជំរាបថា វេទិកាតស៊ូមតិចុងក្រោយរវាងលោក ត្រាំ និងលោក បៃដិន ដែលរយៈពេល៩០នាទី នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែតុលាខាងមុខ ក្នុងទីក្រុង ណាសវីល រដ្ឋ ធិនណែសស៊ី ហើយប្រធានបទសំខាន់ៗមានដូចជាជម្ងឺ COVID-19 គ្រួសារអាមេរិក ពូជសាសន៍ក្នុងសហរដ្ឋអាមេរិក បម្រែបម្រួលអាកាសធាតុ សន្តិសុខជាតិ និងភាពជាអ្នកដឹកនាំ ៕

  • ទូតខ្មែរនៅកូរ៉េ ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកូរ៉េ ដើម្បីលើកកំពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ

    ទូតខ្មែរនៅកូរ៉េ ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកូរ៉េ ដើម្បីលើកកំពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ

    នៅព្រឹកថ្ងៃទី២០តុលានេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានចូលរួមសំដែងការគួរសម និងពិភាក្សាការងារ ជាមួយជាមួយនាយករដ្ឋមន្ត្រីកូរ៉េ លោកChung Sye-kyun។ ជំនួបនោះ បានផ្ដោតសំខាន់ទៅលើការលើកកំពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរកម្ពុជា -សាធារណរដ្ឋកូរ៉េ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកនៃជំងឺរាតត្បាតកូវីត19។ កិច្ចការងារសហប្រតិបត្តិការលើវិស័យកសិកម្មក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីជំរុញឲ្យមានកិច្ចសហការគ្នាល្អ ដើម្បីប្រែក្លាយវិបត្តិពិភពលោកកូវីដ19 នេះទៅជាឱកាសក្នុងការផ្គត់ផ្គង់ឧស្សាហកម្មចំណីអាហារ។ លោកនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ បានថ្លែងថា លោកមានកិត្តិយសដោយបានទទួលអាហារថ្ងៃត្រង់ជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីដើមខែកុម្ភៈកន្លងមកនេះ ដោយសម្ដេចតេជោគឺជាភ្ញៀវបរទេសទីមួយ ពេលដែលលោកទើបទទួលតំណែងជានាយករដ្ឋមន្ត្រី។ លោកនាយករដ្ឋមន្ត្រី បានបន្តថា លោកមានអនុស្សាវរីយ៍ល្អជាមួយប្រទេសកម្ពុជា ដែលកាលពីឆ្នាំ២០១៣ លោកបានចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតនាពេលនោះ ហើយបានកោតសរសើរដល់ការអនុវត្តនូវដំណើរការប្រជាធិបតេយ្យ នៅប្រទេសកម្ពុជាជាទៀតទាត់៕

  • អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះ កងទ័ពប្រជាជនវៀតណាម ព្រមទាំងគ្រួសារសពចំពោះការពលីជីវិត ក្នុងបេសកកម្មសង្គ្រោះគ្រោះទឹកជំនន់នៅតំបន់ភូមិភាគកណ្ដាលប្រទេសវៀតណាម

    អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះ កងទ័ពប្រជាជនវៀតណាម ព្រមទាំងគ្រួសារសពចំពោះការពលីជីវិត ក្នុងបេសកកម្មសង្គ្រោះគ្រោះទឹកជំនន់នៅតំបន់ភូមិភាគកណ្ដាលប្រទេសវៀតណាម

    ទឹកជំនន់ និងការបាក់ដីនៅក្នុងប្រទេសវៀតណាម ត្រូវគេរាយការណ៍ថាបានបណ្ដាលឲ្យមនុស្ស ១០២នាក់ស្លាប់ និងបាត់ខ្លួន ខណៈមនុស្សរាប់ម៉ឺននាក់បានបាត់បង់ទីលំនៅ ដោយសារតែកម្ពស់ទឹកហក់ឡើងកាន់តែខ្ពស់។ ព្យុះលីនហ្វា និងព្យុះណាងកា ក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយ បានបក់នាំទឹកភ្លៀងខ្ពស់ជាងកម្រិតភ្លៀងធ្លាក់ បង្កជាទឹកជំនន់ បំផ្លាញលំនៅឋានប្រជាពលរដ្ឋជាង១៣ម៉ឺន៦ពាន់ខ្នង និងពលរដ្ឋជាង៩ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ កាលពីថ្ងៃ ទី១៨តុលា រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ថា ទាហានយ៉ាងហោច២២នាក់បានបាត់ខ្លួន ក្រោយគ្រោះរអិលបាក់ដីទៅលើបន្ទាយកងទ័ពមួយនៅក្នុងខេត្ត ក្វាងទ្រី(Quang Tri) ភាគកណ្ដាលនៃប្រទេសវៀតណាម។ នៅថ្ងៃទី១៩តុលា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជាមួយ លោក ឧត្ដមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ យ៉ាង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងកងទ័ពប្រជាជនវៀតណាមទាំងមូល ព្រមទាំងគ្រួសារសពចំពោះការពលីជីវិតរបស់កម្មាភិបាលនិងកងកម្លាំងកងទ័ពប្រជាជនវៀតណាមក្នុងបេសកកម្មសង្គ្រោះគ្រោះទឹកជំនន់នៅតំបន់ភូមិភាគកណ្ដាលប្រទេសវៀតណាម ជាពិសេសនៅខេត្តក្វាងទ្រី (Quang Tri) និងខេត្តធឿ ធាន ហ្វេ (Thua Thien Hue)។ នាយឧត្តមសេនីយ៍វង្ស ពិសេន បានចាត់ទុកពលិកម្មប្រកបដោយគំរូវៅរភាពរបស់កម្មាភិបាល និងកងកម្លាំងកងទ័ពប្រជាជនវៀតណាមនាពេលនេះ នឹងត្រូវចងចាំជានិច្ចក្នុងបេះដូងប្រជាជនវៀតណាម និងត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រនៃកងទ័ពប្រជាជនវៀតណាម។…