-
ឯកឧត្តម ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា
ឯកឧត្តម ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅផែនការសកម្មភាព ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីជំរុញឱ្យចរន្តសកម្មភាពការងារផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមឱ្យកាន់តែមាន សកម្មភាពល្អប្រសើរឡើងមួយកម្រិតទៀត នៅវិមាន៧មករា រាជធានីភ្នំពេញ នាថ្ងៃសៅរិ៍ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម បានអញ្ជើញដឹកនាំក្រុមការងារ ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធានផ្នែក សមាជិកផ្នែក និងសមាជិក សមាជិកា ក្រុមជំនួយការ ចូលរួមសរុប ប្រមាណ ៨០រូប។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅផែនការសកម្មភាព ខែវិច្ឆិកា ឆ្នាំ២០២០ នេះត្រូវបានធ្វើឡើង ក្នុងគោលបំណង ជំរុញនិងពង្រឹងសកម្មភាពការងារ ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមឱ្យកាន់តែមាន សកម្មភាពល្អប្រសើរឡើងមួយកម្រិតទៀត។ កិច្ចប្រជុំដែលត្រូវបានចូលរួមពិភាក្សាយ៉ាងផុលផុសនេះ បានកំណត់នូវសូចនាករ ដើម្បីវាស់វែង ធានាសម្រេចឱ្យបានលទ្ធផលជាទីគាប់ប្រសើរ៕
-
ហេតុអ្វីសម្តេចតេជោ ហ៊ុន សែន ប្រកាន់ជំហរ ម៉ឺងម៉ាត់ ងើបមួយវ៉ៃមួយចំពោះក្រុមប្រឆាំង ជ្រុលនិយម?

នៅក្នុងដំណើរការកសាងជាតិជាង ៤០ឆ្នាំ ចុងក្រោយនេះ រាប់ចាប់តាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហម សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានលះបង់អស់ហើយទាំងដំណាក់កាលយក ជីវិតធ្វើដើមទុនរហូតដល់ដំណាក់កាលស្តារ ប្រទេសឡើងវិញពីគំនរ ផេះផង់ដោយយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ទម្រាំតែស្តារនិងកសាងប្រទេសជាតិបាន ដូចសព្វថ្ងៃ។ ការលះបង់ទាំងអស់នេះបានប្រែក្លាយប្រទេស ជាតិពីវាលពិឃាដមក ជាប្រទេសដែល ពោរពេញដោយការអភិវឌ្ឍន៍។ ពីប្រទេសមួយដែលលឺតែសម្រែកទួញសោកនិងដក់ដោយឈាមនិងទឹកភ្នែកមកជា ព្រះរាជាណាចក្រនៃ ស្នាមញញឹម។ ពីប្រទេសមួយលឺតែស្នូរកាំភ្លើងមកជាប្រទេសមួយដែល មានសន្តិភាពពេញលេញ។ ពីប្រទេសមួយដែលប្រជាជនធ្លាប់តែអត់ឃ្លានមកជា ប្រទេសមួយដែលសម្បូរសប្បាយនិងពីប្រទេសមួយដែលធ្លាប់ដណ្តើមអំណាចគ្នាដោយចុងកាណុងមកជាប្រទេសមួយដែលប្រើសន្លឹកឆ្នោតដើម្បីរើសមេដឹកនាំ។ ទាំងនេះគឺជាការផ្លាស់ប្តូរដ៏ស៊ីជម្រៅខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ដែលគេមិនធ្លាប់បានជួបប្រទះពីមុនមក។ សមិទ្ធិផលមិនអាចកាត់ថ្លៃបានទាំងអស់នេះគឺជា ទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលត្រូវតែការពារមិនឲ្យអ្នកណាមកបំផ្លាញបានជាដាច់ខាត។ ប៉ុន្តែ ពីដំណាក់កាលមួយ ទៅមួយ មានក្រុមជ្រុលនិយមមួយក្តាប់តូចដែលជ្រកក្រោមស្លាក បក្សប្រឆាំងនិងជ្រកក្រោមលេស ប្រជាធិប្បតេយ្យ និងសិទ្ធមនុស្សតែងតែធ្វើសកម្មភាពគ្រប់បែប យ៉ាងដើម្បីបំផ្លាញសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នោះឲ្យវិនាស សាបសូន្យទៅវិញក្រោមខ្សែញាក់របស់បរទេស។ នៅពេលខ្មែរក្រហម សម្លាប់ខ្មែរ ស្ទើរដាច់ពូជ ពួកគេចោទថាគឺបរទេសជាអ្នកសម្លាប់។ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដោយមានការគាំទ្រពីកងទ័ពស្មគ្រចិត្តវៀតណាមបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពួកគេចោទថាជាអាយ៉ង យួន។ នៅពេលដែលរដ្ឋាភិបាលខិតខំគៀរគរជំនួយបរទេសមកស្តារ ប្រទេសឡើងវិញ…
-
ក្រុមឧទ្ទាមក្រៅច្បាប់ប្រើឧបាយកលចាស់យុទ្ធសាស្ត្រថ្មី ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល

ភ្នំពេញ៖ បើទោះបីជាអង្គការចាត់តាំងនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបាន រំលាយ ហើយក្បាលម៉ាស៊ីនដឹកនាំរបស់ក្រុមនេះត្រូវបានចាប់ខ្លួន និងដកហូតសិទ្ធិធ្វើនយោបាយក៏ដោយក៏ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជានៅតែត្រូវបានពួកឧទ្ទាមក្រៅច្បាប់បន្តអនុវត្តជា បន្តបន្ទាប់ ក្រោមការគាំទ្រទាំងនយោបាយនិងហិរញ្ញវត្ថុពីបរទេសមួយចំនួន។ ក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះដែលមានមេដឹកនាំបញ្ជាពីក្រៅប្រទេស កំពុងរៀបចំផែនការបំផ្ទុះចលនាបដិវត្តន៍ពណ៌សារជាថ្មីដើម្បីឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលតាមគោលដៅដែលពួកគេចង់បានដដែល។ ប៉ុន្តែលើកនេះពួកគេបានផ្លាស់ប្តូរយន្តការនិងយុទ្ធសាស្ត្រថ្មីដើម្បីធ្វើសកម្មភាពតាមរយៈការប្រើប្រាស់សមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនឲ្យដើរតួជំនួសគណបក្សប្រឆាំងជ្រុលនិយមដែលត្រូវបានតុលាការកំពូលរំលាយចោល។ ក្នុងយុទ្ធសាស្ត្រថ្មីនេះ ពួកគេបានបញ្ចូលក្រុមសកម្មជននយោបាយប្រឆាំងឲ្យធ្វើសកម្មភាពដោយជ្រកក្រោមស្លាកអង្គការសង្គមស៊ីវិលវិញម្តង ក្រោមការជួយជ្រោមជ្រែងពីបរទេសមួយចំនួនដែលជាចៅហ្វាយនាយ។ រីឯអង្គការសង្គមស៊ីវិលទាំងនោះទៀតសោត មួយចំនួនគឺជាអង្គការដែលបង្កើតឡើងដោយខុសច្បាប់ និងដោយមិនបានចុះបញ្ជីជាផ្លូវការនៅស្ថាប័នដែលកំណត់ដោយច្បាប់ឡើយ។ តើហេតុអ្វីបានជាក្រុមឧទ្ទាមក្រៅច្បាប់ក្រោមការជួយជ្រោមជ្រែងរបស់បរទេស ផ្លាស់ប្តូរយុទ្ធសាស្ត្រមកប្រើប្រាស់អង្គការសង្គមស៊ីវិលដើម្បីធ្វើសកម្មភាពជំនួសឱ្យក្រុមបក្សប្រឆាំង? ទី១៖ ដោយពួកគេគិតថា បើបន្តធ្វើសកម្មភាពក្រោមរូបភាពបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយគឺជាសកម្មភាពខុសច្បាប់ ដែលអាចឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់បានដោយងាយ។ ទី២៖ ពួកគេគិតថា ការប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាលអាចមានប្រសិទ្ធភាពខ្ពស់ និងងាយស្រួលជាងពីព្រោះម្យ៉ាង អាជ្ញាធររាជរដ្ឋាភិបាលពិបាកចាត់ការចំពោះក្រុមអង្គការសង្គមស៊ីវិល និងម្យ៉ាងទៀត ពួកបរទេសក៏ងាយស្រួលលូកដៃចូលដោយសារអង្គការសង្គមស៊ីវិល និងក្រុមប្រឆាំងមួយចំនួនដែលជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។ល។និង។ល។ គឺជាច្រកស្របច្បាប់មួយដើម្បីបិទបាំងការផ្តល់ជំនួយទាំងមធ្យោបាយ សម្ភារៈ និងថវិកាដើម្បីបំរើឱ្យផែនការសកម្មភាពក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល។ ទី៣៖ ពួកគេយល់ឃើញថា អង្គការសង្គមស៊ីវិលអាចចងភ្ជាប់ជាមួយនឹងចលនាមហាជនបានងាយស្រួល និងទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោមរូបភាពបន្លំភ្នែកមហាជនថា អង្គការសង្គមស៊ីវិលទាំងនោះជាអ្នកការពារប្រយោជន៍ជនស្លូតត្រង់ និងងាយរងគ្រោះក្នុងសង្គម។ ទី៤៖ ពួកឧទ្ទាមក្រៅច្បាប់ក៏ បានដើរតួដោយជ្រកក្រោមស្លាកក្រុមយុវជនដើម្បីធ្វើសកម្មភាពបង្កភាពវឹកវរក្នុងសង្គម។ គោលបំណងរបស់ពួកគេគឺ ក្នុងករណីដែលមានការចំណាត់ការពីអាជ្ញាធរ ពួកគេងាយបំភាន់ភ្នែកមហាជនអោយគេយល់ច្រលំថា រដ្ឋាភិបាលបានចាត់វិធានការប៉ះទៅលើយុវជន ដែលមានចំនួនភាគច្រើនក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ ពួកក្រុមប្រឆាំងនៅឯក្រៅប្រទេស ក៏យកបញ្ហានេះទៅបរិហារ បំពងសំឡេងដោយភ្ជាប់ទៅនឹងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដើម្បីឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ចមកលើជាតិនិងប្រជាជនកម្ពុជា។…
-
ខៀវ សំផន ហៅតា ឈុន ប្រធានគណៈប្រធានរដ្ឋនៃបក្សកុម្មុយនីស្តកម្ពុជានៃរបបខ្មែរក្រហម (១៨៧៥-១៩៧៩)។

ខៀវ សំផន ហៅតា ឈុន ប្រធានគណៈប្រធានរដ្ឋនៃបក្សកុម្មុយនីស្តកម្ពុជានៃរបបខ្មែរក្រហម (១៨៧៥-១៩៧៩) បានកើតនៅស្រុករំដួល ខេត្តស្វាយរៀង នៃប្រទេសកម្ពុជាដែលមានឳពុកឈ្មោះ ខៀវ ឡុង និងម្ដាយឈ្មោះ ប៉ោ គង់។ ខៀវ សំផន ជាសិស្សពូកែម្នាក់ ហើយជាបងធំទី៣ នៃបក្សកុម្មុយនីស្តកម្ពុជាដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងហើយបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចនយោបាយនៅទីក្រុងប៉ារីស។ នៅក្នុងជីវិតនយោបាយ ខៀវ សំផន ធ្លាប់បានកាន់តំណែងធំៗជាច្រើនរួមមាន÷ ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយមដែលមានឋានៈស្មើរដ្ឋលេខាធិការ ជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យដែលទទួលបន្ទុកផ្នែករណសិរ្ស និងពាណិជ្ជកម្ម ជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាមន្ត្រីជាន់ខ្ពស់តំណាងកម្ពុជាទៅចូលរួមសន្និសីទអន្តរជាតិស្តីពីកម្ពុជានៅទីក្រុងប៉ារីស ក្រោយរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ លោក ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជារកឃើញថាមានទោសពីបទ÷ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ1949 ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម នឹងអំពើអសីលធម៌ផ្សេងៗទៀត។ https://www.facebook.com/blackcrowkh/?ref=page_internal
-
រូបវន្តបុគ្គល និងនីតិបុគ្គលចំនួន៣៣រូបទទួលបានប្រតិបត្តិល្អចំពោះបរិស្ថានក្នុងកម្មវិធី«លើកទឹកចិត្តមេត្រីភាពបរិស្ថានឆ្នាំ២០២០»

នៅរសៀលថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន បានរៀបចំនូវ កម្មវិធីលើកទឹកចិត្ត«មេត្រីភាពបរិស្ថានឆ្នាំ២០២០»ជូនដល់រូបវន្តបុគ្គល និងនីតិបុគ្គលចំនួន៣៣ដែលបានប្រតិបត្តិល្អចំពោះបរិស្ថាន ។ឯកឧត្តម ជួប ប៉ារីស៌ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានមានប្រសាសន៍ថា កម្មវិធី «លើកទឹកចិត្តមេត្រីភាពបរិស្ថាន» នេះរៀបចំឡើងក្នុងគោលបំណងដើម្បី លើកទឹក ចិត្ត ដល់រូបវន្តបុគ្គល និងនីតិបុគ្គលដែលបានចូលរួមប្រតិបត្តិសកម្មភាពមេត្រីភាពបរិស្ថានឆ្នើម និងបន្តផ្សព្វផ្សាយ និង ការចែករំលែកបទពិសោធន៍នៃការប្រតិបត្តិមេត្រីភាពបរិស្ថាន ដល់ រូបវន្តបុគ្គល និងនិតិបុគ្គល ផ្សេងៗ ទៀត បានយល់ដឹង និងប្រតិបត្តិតាម។ ការបញ្រ្ជាបការយល់ដឹង និងជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថាន ដល់ស្រទាប់យុវជន ប្រជាសហគមន៍ សាធារណជន គឺជាសញ្ញាណវិជ្ជមានបំផុសឱ្យចូលរួមស្រលាញ់ធម្មជាតិ គាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការ រស់ នៅដោយចីរភាពសម្រាប់ជាឧត្តម ប្រយោជន៍ យូរ អង្វែង របស់ប្រជាជនកម្ពុជា។ក្នុងរយៈពេល១ឆ្នំកន្លងមកនេះ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពល និងសំរស់…
-
ដំណើរកសាងសន្តិភាពនៅកម្ពុជា ដោយយុទ្ធសាស្រ្ត ឌីហ្វីដ (DIFID)
ថ្ងៃនេះ ២៣ តុលា កិច្ចព្រមព្រៀងទីក្រុងបារីស៍ ដែលអ្នកជំនាន់ក្រោយតែងតែនិយាយ វាពិតជាមានទំនាក់ទំនងជាមួយនឹងភាពម្ចាស់ការរបស់កម្ពុជា ក្នុងការកសាងសន្តិភាព។ កម្ពុជា ទំរាំដណ្តេីមបាននូវសន្តិភាពពេញលេញដេញពីកណ្តាប់ដៃរបស់ប៉ុល ពត និងកម្លាំងខ្មែរក្រហម ត្រូវប្រើប្រាស់គោលនយោបាយ និងយុទ្ធសាស្ត្រជាច្រេីន ក្នុងនោះមានយុទ្ធសាស្រ្ត ឌីហ្វីដ DIFID ។ តេី ឌីហ្វីដ DIFID មានអត្ថន័យដូចម្តេច? ឌីហ្វីដ មានអត្ថន័យ ដូចខាងក្រោម៖ D: បំបែក(divide) ធ្វើការបំបែក ឬញែកកម្លាំងរបស់ភាគីខ្មែរក្រហម។ I: ឯកោ(isolate) ធ្វើឱ្យកម្លាំងរបស់ខ្មែរក្រហមឯកោ ដោយជំរុញខ្មែរក្រហម ដេីរចេញពីកិច្ចព្រមព្រៀងទីក្រុងបារីស ដែលវាជាកំហុសរបស់ខ្មែរក្រហម។ F: បញ្ចប់(finish) បញ្ចប់សកម្មភាព និងអង្គការចាត់តាំងរបស់ខ្មែរក្រហម តាមរយៈការដាក់ខ្មែរក្រហមក្រៅច្បាប់ និងស្នេីបង្កេីតតុលាការខ្មែរក្រហម ដេីម្បីកាត់ទោសស្វែងរកយុត្តិធម៌ជូនមនុស្សជាតិ។ I: សមាហរណកម្ម(integration) ធ្វើសមាហរណកម្មកម្លាំង ដែលព្រមចូលរួមជាមួយរដ្ឋាភិបាល ដែលអនុវត្តតាមគោលការណ៍០៣៖ ធានាអាយុជីវិត ទ្រព្យសម្បត្តិ និងរក្សាតួនាទីឋានន្តរសក្ក័។ D: អភិវឌ្ឍន៍(develop) ធ្វើការអភិវឌ្ឍន៍ទីតាំងដែលបានធ្វើសមាហរណកម្មហើយ។
-
សម្ដេចប្រធានរដ្ឋសភា អបអរសាទរខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

សម្ដេចពញាចរក្រីហេង សំរិន ប្រធានរដ្ឋសភានៅថ្ងៃ២៣តុលាឆ្នាំ២០២០នេះ តាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេចបានសរសេរអបអរសាទរខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ សម្ដេចបានរំលឹកថា កាលពី២៩ ឆ្នាំមុន គឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីខ្មែរទាំង៤ បានឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជា ក្រោមវត្តមានអង្គការសហប្រជាជាតិ និង ប្រទេសជាមិត្តចំនួន ១៨ ប្រទេសជាសាក្សី។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាំមកនូវការរៀបចំការបោះឆ្នោតជាសាកលនៅឆ្នាំ១៩៩៣ ប៉ុន្តែ ភាគីកម្ពុជាប្រជាធិបតេយ្យបានបន្តធ្វើជាក្រុមឧទ្ទាមក្នុងព្រៃ គ្រប់គ្រងតំបន់មួយចំនួននៅក្នុងប្រទេសយើងដដែល។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើការបង្រួបបង្រួមខ្មែរ បានទូទាំងប្រទេស សង្រ្គាមបានបញ្ចប់ទំាងស្រុងនៅឆ្នាំ១៩៩៨ ហើយបានផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាលកសាង និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។ សម្ដេចប្រធានរដ្ឋសភាបានបញ្ជាក់ថា សន្តិភាពជាកក្តាសំខាន់បំផុត និងមិនអាចខ្វះបានសម្រាប់ការកសាង និងអភិវឌ្ឍសង្គម។ ដូច្នេះ សម្ដេចបានអំពាវនាវឲ្យជនរួមជាតិរួមគ្នាការពារសុខសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានស្ថិតស្ថេរ ដើម្បីជំរុញការអភិវឌ្ឍ ប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើនឆាប់រហ័សឡើងថែមទៀត។ ជាមួយគ្នានោះ សម្ដេចអគ្គពញាចក្រីហេង សំរិន បានរំលឹកដល់ជនរួមជាតិ បន្តអនុវត្តវិធានការការពារខ្លួនពីជំងឺកូវីដ១៩ និងយកចិត្តទុកដាក់ថែរក្សាសុខភាព និងសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន ក្នុងកំឡុងគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។…
-
សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចអនុម័តហើយ

ភ្នំពេញ៖ គណៈរដ្ឋមន្រ្តីសម្រេចអនុម័តទាំងស្រុង លើសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលច្បាប់សម្រាប់ការចាយវាយរបស់រដ្ឋក្នុងឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ។ បើតាមការប្រកាសរបស់ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមបណ្តាញសង្គម Facebook បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ-១៩ ដ៏កាចសាហាវបាននិងកំពុងយាយី ហើយនាំមកនូវផលប៉ះពាល់ អវិជ្ជមានបញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមកចំពោះតំបន់ និងពិភពលោកទាំងមូលដោយគ្មានការលើកលែងចំពោះប្រទេសណាមួយឡើយ ព្រមទាំងបានធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ការងារធ្លាក់ចុះនូវប្រាក់ចំណូលហើយ ប្រជាជនមួយចំនួនធំនៅលើពិភពលោកធ្លា ក់ចូលទៅក្នុងភាពក្រីក្រវិញ។ តាមការវាយតម្លៃពាក់កណ្តាលឆ្នាំកន្លងមក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនអវិជ្ជមានក្នុងអត្រា-១,៩% ក្នុងពេលដែលការវាយតម្លៃឡើងវិញរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗនាពេលថ្មីៗនេះ បានខិតមកគៀកនឹងកម្រិតអវិជ្ជមានជាង-២%។ ដោយឡែកសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានព្យាករថា នឹងងើបឡើងវិញ ហើយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៣,៥%ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧ ៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ២៩ ០១៣លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់១ ៧៧១ដុល្លារអាមេរិក បើប្រៀបធៀបនឹង១…

