-
គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញដាក់គម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយលើទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយលើទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមភូមិន្ទ ឆ្នាំ២០២០ នារសៀលថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញដាក់គម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វការីជន ដែលបានតស៊ូទាមទារឯករាជ្យពីប្រទេសបារាំង ក្រោមព្រះរាជបូជនីយកិច្ចទាមទាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”។ សូមជម្រាបថា ប្រទេសកម្ពុជា បានស្ថិតក្រោមអាណាព្យាបាលប្រទេសបារាំង ចាប់តាំងពីឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។ ក្នុងឱកាសប្រាព្វរពិធីបុណ្យខួបអនុស្សាវរីយលើទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០២០ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានបន្តអញ្ជើញថ្វាយគម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” នៅព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។
-
អតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាព

ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖ ឯកឧត្តមនេត្រ ភក្រ្តាអ្នកនាំពាក្យសាលាក្តីខ្មែក្រហមបានបញ្ជាក់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០នេះថាអតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។ ពាក់ព័ន្ធក្នុងរឿងនេះអ្នកនាំពាក្យសាលាក្តីខ្មែក្រហម ឯកឧត្តមនេត្រ ភក្រ្តា ថ្លែងថា”ខ្ញុំសូមបញ្ជាក់បន្ថែមថាអតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។ សំណុំរឿង ០០៤/០២ ប្រឆាំងនឹង អោ អាន បានបិទបញ្ចប់នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ហើយសំណុំរឿងនេះ ក៏ត្រូវបានសហចៅក្រមស៊ើបអង្កេតចេញដីកាបង្គាប់រួមគ្នា ឲ្យបោះត្រា និងបញ្ចូលសំណុំរឿង ០០៤/២ ទៅក្នុងបណ្ណសាររួចហើយដែរកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ ចាប់តាំងពីពេល នោះមក អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាលែងមានយុត្តាធិការលើលោក អោ អាន ទៀតហើយ។ សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ អង្គជំនុំជម្រះ តុលាការកំពូលនៃអង្គជំនុំជម្រះ វិសាមញ្ញ ក្នុង តុលាការ កម្ពុជា (អ.វ.ត.ក) បានបញ្ចប់សំណុំរឿង…
-
អាណាព្យាបាលសិស្សប្រមាណ៩០០នាក់ ដែលពាក់ព័ន្ធ ជាមួយគណៈប្រតិភូហុងគ្រី ត្រូវបានឱ្យផ្អាកបញ្ជូនកូនចៅទៅសាលា

ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំថ្មីមួយទៀតដែលតម្រូវឲ្យមាតាបិតា និងអាណាព្យាបាលប្រមាណ ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយគណៈប្រតិភូហុងគ្រី ផ្អាកបញ្ជូនកូនចៅទៅគ្រឹះស្ថានសិក្សា ជាបណ្ដោះអាសន្នសិនរយៈពេល ១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន។ យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកានេះបានធ្វើការណែនាំដូចខាងក្រោម៖ផ្អាកបញ្ជូនកូនចៅមកកាន់គ្រឹះស្ថានសិក្សាជាបណ្ដោះអាសន្នចំនួន ១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងត្រូវផ្ដល់ព័ត៌មានទៅកាន់គ្រឹះស្ថានសិក្សា ដើម្បីគ្រឹះស្ថានសិក្សាមានវិធានការបន្ត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។បន្ទាប់ពីទទួលបានព័ត៌មាន គ្រឹះស្ថានសិក្សាត្រូវចាត់វិធានការ តាមការណែនាំរបស់ក្រសួង ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងបូកសរុប និងធ្វើបច្ចុប្បន្នកម្មរបាយការណ៍ ព្រមទាំងផ្ញើជូនមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងក្រសួងអប់រំ យុវជន និងកីឡាជាទៀងទាត់។ គួរបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃដដែលនេះបានឱ្យដឹងដែរថា គិតត្រឹមយប់ថ្ងៃទី៦ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថាគ្រឹះស្ថានសិក្សាឯកជនចំនួន២ទៀត ពោលគឺសរុបមានចំនួន៦គ្រឹះស្ថានសិក្សាហើយដែលពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី៕
-
ឯកឧត្តម កៅ ថាច៖ ការដាំដុះមិនមានផែនការ ជាហេតុធ្វើអោយខាតបង់ថវិការ និងមិនទទួលបានប្រាក់ចំណេញ

ខេត្តព្រៃវែង៖ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានប្រសាសន៍លើកឡើងថា ការដាំដុះមិនមានផែនការ ជាហេតុធ្វើអោយខាតបង់ថវិការ និងមិនទទួលបានប្រាក់ចំណេញ។ ឯកឧត្តម បានសង្គត់ធ្ងន់ថា កន្លងមក បងប្អូនដាំដុះដោយមិនមានផែនការ ជាហេតុធ្វើមានការខាតបង់ ឬ មិនទទួលផលចំនេញច្រើន ដោយសារការផ្គត់ផ្គង់ចូលទីផ្សារមិនជាប់លាប់។ ពេលខ្លះផលិតផលដែលដាំបានជុញគរលើទីផ្សារ ជាហេតុធ្វើអោយធ្លាក់ថ្លៃជាដើម ព្រោះថាតម្រូវការផ្គត់ផ្គង់នៅលើទីផ្សារតិច ផលិតផលច្រើន។ ឯកឧត្តម អគ្គនាយកលើកឡើងបន្តថា ការដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ គឺត្រូវសិក្សាអំពីប្រភេទពូជ ដែលមានតម្រូវការទៅលើទីផ្សារខ្ពស់ ហើយការដាំដុះបន្លែ ត្រូវរៀបចំផែនការដាំដុះអោយបានត្រឹមត្រូវ ដើម្បីផ្គត់ផ្គង់ចូលទីផ្សារបានទៀតទាត់។ ការលើកឡើងបែបនេះធ្វើឡើងនៅក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំដុះបន្លែដែលមកពីខេត្តព្រៃវែង និងខេត្តស្វាយរៀង សរុបប្រមាណ ២០០នាក់ ។ កម្មវិធីនេះរៀបចំឡើងដោយមានការរៀបចំ និងសម្របសម្រួលដោយក្រុមហ៊ុន បន្លែសុវត្ថិភាពខ្មែរ និងមន្ទីកសិកម្មខេត្តព្រៃវែង ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅក្នុងឱកាសនេះ ឯកឧត្តម អគ្គនាយកក៏បានធ្វើការជំរុញ និងស្នើសុំអោយបងប្អូនប្រជាកសិករ ត្រូវកែប្រែទម្លាប់ពីការដាំដុះបែបកសិករ ទៅជាការដាំដុះ ក្នុងនាមជាសហគ្រិន ពោលគឺដាំដុះដើម្បីធ្វើពាណិជ្ចកម្ម ផ្គត់ផ្គង់ចូលទីផ្សារ ប្រកបដោយគុណភាព សុវត្ថិភាព និងមាននិរន្តភាព។…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្វាយសារលិខិត ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ដែលទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានថ្វាយសារលិខិត ថ្វាយព្រះពរ ដល់អង្គសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាស ទ្រង់បានទទួលគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក។ គ្រឿងឥស្សរិយយសនេះ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចថ្វាយ ព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយសជាផ្លូវការ នាវិមានមហាប្រជាជនចិន ដោយឯកឧត្តមប្រធានាធិបតី Xi JinPing ដើម្បីជាកិច្ចថ្វាយនូវការដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះចំណងមិត្តភាព កម្ពុជា-ចិន។ ក្នុងសារលិខិត ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែង នូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដើម្បីបុព្វហេតុជាតិមាតុភូមិ ហើយជានិច្ចជាកាលព្រះអង្គតែងមានព្រះព្រហ្មវិហារធម៌ ព្រះទ័យជ្រះថ្លា…




