Category: នយោបាយ

  • សមត្ថកិច្ចប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីប្រេីប្រាស់គ្រឿងញៀន

    សមត្ថកិច្ចប៉ុស្ដិ៍ភ្នំពេញថ្មី  ចាប់ខ្លួនជនសង្ស័យម្នាក់  ពាក់ព័ន្ធ ករណីប្រេីប្រាស់គ្រឿងញៀន

    ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង២៣ និង៥០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ពាក់ព័ន្ធ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ និងរងគ្រោះដោយសារទឹកជំនន់ ទឹកភ្លៀងចំនួន២៥០គ្រួសារ ស្ថិតក្នុងឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ និងរងគ្រោះដោយសារទឹកជំនន់ ទឹកភ្លៀងចំនួន២៥០គ្រួសារ ស្ថិតក្នុងឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

    (កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក និងរងគ្រោះដោយសារទឹកជំនន់ ទឹកភ្លៀងចំនួន២៥០គ្រួសារ ស្ថិតក្នុងឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញអមដំណើរដោយឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រ អភិបាលរងខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារចុះមូលដ្ឋានខេត្ត ស្រុក និងក្រុមការងារចុះជួយឃុំវាលពង់ ស្រុកឧដុង្គ និងអាជ្ញាធរមូលដ្ឋាននៃស្រុកឧដុង្គ ចូលរួមផងដែរ។ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ និងរងគ្រោះដោយជំនន់ទឹកភ្លៀងទាំង២៥០គ្រួសារ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើ និងការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងតែមានក្តីបារម្ភ និងគិតគូរ យកចិត្តទុកដាក់ជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបទូទាំងប្រទេស ដែលតាមរយៈក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ថ្ងៃនេះយើងខ្ញុំបាននាំមកជូនបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥គ.ក្រ មីចំនួន១កេស ទឹកត្រីចំនួន១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកបរិសុទ្ធ១កេស និងថវិកាចំនួន២ម៉ឺនរៀល សម្រាប់ជួយសម្រួលជីវភាពលំបាករបស់បងប្អូន។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា…

  • ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តំណាងសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ច ប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី២

    ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តំណាងសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ច ប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី២

    ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បន្តចូលរួមកិច្ចប្រជុំកំពូល “មេគង្គ-សាធារណរដ្ឋកូរ៉េលើកទី ២”តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។ កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធានឯកឧត្តមង្វៀន សួន ហ៊្វុក(Nguyen XuanPhuc) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តមម៉ូន ចេ អ៊ីន (Moon Jae-In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លើប្រធានបទ “ការពិនិត្យឡើងវិញលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ និងទិសដៅអនាគត”, ថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់មេគង្គ ពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់មេគង្គ និងសាធារណរដ្ឋកូរ៉េ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសម្រេចបាននូវសមិទ្ធផលនិងវឌ្ឍនភាពជាសារវ័ន្តជាច្រើន ដូចជា “សេចក្តីប្រកាសស្តីពីទន្លេមេគង្គ-ហាន ដើម្បីបង្កើតភាពជាដៃគូសម្រាប់ប្រជាជន វិបុលភាព និងសន្តិភាព”, “ផែនការសកម្មភាពមេគង្គ-សាធារណរដ្ឋកូរ៉េ ២០១៧ – ២០២០”, កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺឆ្លង…

  • ប្រជាពលរដ្ឋ រស់នៅក្នុងបរិវេណវត្តប្រយូវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ទទួលបានម៉ាសសម្ដេចតេជោ ពីអាជ្ញាធររាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌចំការមន

    ប្រជាពលរដ្ឋ រស់នៅក្នុងបរិវេណវត្តប្រយូវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ទទួលបានម៉ាសសម្ដេចតេជោ ពីអាជ្ញាធររាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌចំការមន

    ភ្នំពេញ៖ ប្រជាពលលរដ្ឋជាង ៤០០គ្រួសារ ដែលរស់នៅក្នុងបរិវេណវត្តប្រយូវង្ស ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន បានទទួលម៉ាសពីអាជ្ញាធររាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌចំការមន ដែលបានរួមគ្នាធ្វើយុទ្ធនាការចុះចែកផ្ទាល់ ស្របតាមការណែនាំរបស់ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីចូលរួមការទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។ ការចុះចែកម៉ាសជូនពលរដ្ឋនៅក្នុងបរិវេណវត្តប្រយូវង្ស និងបន្តចែកជូនបុគ្គលិកប្រមូលសំរាម ក្រុមហ៊ុន ស៊ិនទ្រី ប្រមាណ១៣០នាក់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការដឹកនាំពីឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ, លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ខាត់ ណារិទ្ធ ចៅសង្កាត់ ទន្លេបាសាក់ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលខណ្ឌចំការមនផងដែរ។ អភិបាលខណ្ឌចំការមន បានបញ្ជាក់ថា ការផ្តល់ជូនម៉ាសដល់ប្រជាពលរដ្ឋក្រីក្រនាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះ ជាការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ ក្រីក្រពីសម្តេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា លើការទប់ស្កាត់មិនឲ្យឆ្លងមេរោគកូវីត១៩ មកលើប្រជាពលរដ្ឋកម្ពុជា។ ឆ្លៀតនៅក្នុងឱកាសចែកម៉ាសនេះដែរ, លោក ថេង…

  • សម្ដេចតេជោ ថា លទ្ធផលធ្វើតេស្តលើកទី៣ របស់សម្ដេច និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញ គឺអវិជ្ជមានកូវីដ-១៩ ទាំងអស់

    សម្ដេចតេជោ ថា លទ្ធផលធ្វើតេស្តលើកទី៣ របស់សម្ដេច និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញ គឺអវិជ្ជមានកូវីដ-១៩ ទាំងអស់

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣ ។ ជាលទ្ធផលទាំងសម្ដេចតេជោ និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញ គឺអវិជ្ជមានកូវីដ-១៩ទាំងអស់។ សម្ដេចបន្តថា សម្ដេចកំពុងរង់ចាំលទ្ធផល នៃការធ្វើតេស្តបងប្អូនផ្សេងទៀត ដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកា ហើយសង្ឃឹមថា លទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ សម្ដេចនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលសម្ដេចសង្ឃឹមថា នឹងមានលទ្ធផលអវិជ្ជមានទាំងសម្ដេច និងភរិយា ព្រមទាំងបងប្អូនប្រមាណ៩០០នាក់ ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា ២០២០ ដែលនឹងធ្វើឱ្យការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង ។ សម្ដេចតេជោ ហ៊ុន សែន និងភរិយា ក៏បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបារម្ភអំពីសុខភាព និងជូនពរដល់សម្ដេច និងភរិយា ។ សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នក ប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា…

  • អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្ត សូមបន្តការចូលរួមនិងរួមគ្នាទប់ស្កាត់ការរាតត្បាត ពីជម្ងឺឆ្លង កូវីដ-19 ឲ្យបានម៉ឺងម៉ាត់ ជាពិសេសសិស្សានុសិស្ស

    អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្ត សូមបន្តការចូលរួមនិងរួមគ្នាទប់ស្កាត់ការរាតត្បាត ពីជម្ងឺឆ្លង កូវីដ-19 ឲ្យបានម៉ឺងម៉ាត់ ជាពិសេសសិស្សានុសិស្ស

       ម៉ាស់ ជិត១ម៉ឺនបន្ទះ រួមនិងទឹកអាល់កុលលាងដៃសម្លាប់មេរោគមួយចំនួន បាននាំយកទៅចែកជូនតាមសាលាបឋមសិក្សាចំនួន៨ក្នុងក្រុងបាត់ដំបង ក្នុងនោះរួមមាន៖សាលាបឋមសិក្សាវត្តកំផែង, សាលាបឋមសិក្សា អូរតាគាំ១, សាលាអូរតាគាំ២, សាលាអូរចារ , សាលាពោធិ៍វង្ស, សាលាវត្តលៀប,សាលាមិត្តភាព និងសាលាបឋមសិក្សាថ្កូវ។​ ដោយសាលានីមួយៗទទួលបាន ម៉ាស់ ចំនួន២០ប្រអប់ស្មើនឹង១.០០០សន្លឹក និងអាល់កុលលាងសម្លាប់មេរោគ ចំនួន ០១កេស ស្មើនឹង១២ដបធំ កាលពីពេលថ្មីៗនេះ ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង អមដំណើរពីលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមនិងមន្ត្រីមួយចំនួនក្នុងខេត្តផងដែរ។       ការអញ្ជើញចែកម៉ាស់ដល់សាលាបឋមសិក្សាទាំង៨ខាងលើនេះ គឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យមើលអំពីដំណើរនៃការបើកសាលារៀនឡើងវិញនូវដំណាក់កាលទី៣ ក្នុងបរិបទនៃការកំរើកឡើងវិញនៃការចម្លងពីជំងឺកូវីដ-១៩ក្នុងព្រឹត្តុការណ៍ ថ្ងៃទី៣ ខែវិច្ឆិកា២០២០កន្លងទៅនេះ និង បានប្រគល់នូវសម្ភារ:ការពារ ជំងឺកូវីដ-១៩ ដល់សាលាបឋមសិក្សាចំនួន៨ក្នុងក្រុងបាត់ដំបងខាងលើផងដែរ។        ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ បច្ចុប្បន្នការរាតត្បាត និងការរីករាលដាលនៃការចម្លងពីជម្ងឺកូវីដ-19 នៅលើសកលលោក គឺនៅតែបន្តមានកំណើនកើនឡើងនិងបានបង្កនូវហានិភ័យដល់ប្រជាជនទូទាំងសកលលោក។និងស្របពេលដែល…

  • សម្ដេចក្រឡាហោម៖ សេចក្ដីជូនដំណឹងស្ដីពីការកំណត់ព្រំប្រទល់រដ្ឋបាលសម្រាប់បំរើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

    សម្ដេចក្រឡាហោម៖ សេចក្ដីជូនដំណឹងស្ដីពីការកំណត់ព្រំប្រទល់រដ្ឋបាលសម្រាប់បំរើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងជម្រាបជូនឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលមិនទាន់មានភាពច្បាស់លាស់សម្រាប់បំរើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥៕

  • ក្រុមហ៊ុនក្នុងស្រុកមួយបានឧបត្ថម្ភស្បាបាញ់យសម្លាប់មេរោគដល់បញ្ជាការដ្ឋានកងទ័ពជើងគោក

    ក្រុមហ៊ុនក្នុងស្រុកមួយបានឧបត្ថម្ភស្បាបាញ់យសម្លាប់មេរោគដល់បញ្ជាការដ្ឋានកងទ័ពជើងគោក

    រាជធានីភ្នំពេញ ៖ ស្ព្រាយ ( Spray) សម្លាប់មេរោគចំនួន ១០០៨ ដប ស្មើនឹង ១៤កេស សរុបជាទឹកប្រាក់ចំនួន ៦, ០៤៨ដុល្លា អាមេរិក ជាការជួយឧបត្ថម្ភរបស់លោក ស្រ៊ាន សំណាង ប្រធានក្រុមហ៊ុនក្នុងស្រុកមួយ តាមរយៈ ឧត្តមសេនីយ៍ត្រី គូ សាមម៉ឺឌី នាយការិយាល័យសិក្សាគំរោងអគ្គបញ្ជាការ ត្រូវបានផ្តល់ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នេះ នៅទីបញ្ជាការកងទ័ពជើងគោក ។ ក្នងឱកាសប្រគល់ ទទួលសម្ភារៈ លោក ស្រ៊ាន សំណាង ប្រធានក្រុមហ៊ុន បានមានប្រសាសន៍កោតសរសើរដល់កងទ័ពដែលនិច្ចកាលបានចូលរួមចំណែកយ៉ាងសកម្មក្នុងភារកិច្ចការពារជាតិ និងប្រជាជន ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការងារជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេង និងកិច្ចការមនុស្សធម៌ ព្រមទាំងបានរក្សាសុខមាលភាពបានល្អប្រសើរ ។ ហើយស្បាយសម្លាប់មេរោគដែលផ្តល់ជូនបញ្ជាការកងទ័ពជើងគោក នាពេលនេះ សម្រាប់កងទ័ពប្រើប្រាស់ និងចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លង កូវីដ ១៩ ដែលបច្ចុប្បន្នពិភពលោកកំពុងទទួលរងគ្រោះពីជម្ងឺដ៏កាចសាហាវនេះ ។ អញ្ជើញមានប្រសាសន៏នាឧិកាសនោះ ឯកឧត្តម ខឹមជា សាឃឿន មេបញ្ចាការរង នាយសេនាធិការកងទ័ពជើងគោក…

  • ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ផ្តោតសំខាន់លើ វិស័យមុខងារសាធារណៈរវាងប្រទេសទាំងពីរ

    ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ផ្តោតសំខាន់លើ វិស័យមុខងារសាធារណៈរវាងប្រទេសទាំងពីរ

    ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នំា២០២០។ កិច្ចពិភាក្សានេះផ្តោតជាសំខាន់លើការស្វែងរកចំណុចចាប់ផ្តើម ដើម្បីឱ្យមានទំនាក់ទំនងសហប្រតិបត្តិការ​ទ្វេភាគីលើវិស័យមុខងារសាធារណៈរវាងប្រទេសទាំងពីរ។   ជាចុងក្រោយ ភាគីទាំងពីរប្តេជ្ញាបង្កើនលទ្ធភាពនៃកិច្ចសហការក្នុងការកសាងអភិវឌ្ឍសមត្ថ​ភាពធនធានមនុស្សជាមន្ត្រី​រាជការ សំដៅរួមចំណែកដល់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងប្រជាជនប្រទេស​ទាំងពីរ​ កម្ពុជា-អង់គ្លេស៕

  • ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដូនពេញ អញ្ជើញចុះសួរសុខទុក្ខ និងចែកម៉ាស់ការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ចំនួន២ នៅខណ្ឌដូនពេញ។

    ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដូនពេញ អញ្ជើញចុះសួរសុខទុក្ខ និងចែកម៉ាស់ការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ចំនួន២ នៅខណ្ឌដូនពេញ។

    នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដូនពេញ រួមដំណើរដោយក្រុមការងារចុះមូលដ្ឋានខណ្ឌដូនពេញ អញ្ជើញចុះសួរសុខទុក្ខ និងចែកម៉ាស់ការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សាថ្មីទី២ និងសង្កាត់ស្រះចក ក្នុងខណ្ឌដូនពេញ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ជូនប្រជាពលរដ្ឋទាំងអស់ និងបានអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ១៩ ដោយអនុវត្តន៍ឱ្យបានហ្មត់ចត់តាមវិធានការរបស់ក្រសួងសុខាភិបាល៕