-
កម្ពុជាបំពេញតួនាទីជាប្រធាន ដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្ដីពីកិច្ចការមុខងារសាធារណៈ

(ព្រះសីហនុ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៥ បានអញ្ជើញជាអធិបតីដ៏ ក្នុងពិធីបើក «កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្ដីពីកិច្ចការមុខងារសាធារណៈ ASEAN Cooperation on Civil Service Matters(ACCSM) » និងមានសមាសភាព ចូលរួមជាមន្ត្រីជាន់ខ្ពស់ដែលពាក់ព័ន្ធកិច្ចការមុខងារសាធារណៈ នៃបណ្តាប្រទេសអាស៊ាន និងប្រទេសដែលជាដៃគូសន្ទនា កិច្ចប្រជុំដ៏មានសារៈសំខាន់ ដែលដឹកនាំរៀបចំដោយ ក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា គឺមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៩-២០ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ។ សូមជម្រាបផងដែរថា នៅក្នុងឆ្នាំ២០០៥ ស្ថាប័នមុខងារសាធារណៈនៃប្រទេសកម្ពុជាធ្លាប់បានធ្វើជាប្រធានប្តូរវេន និង ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM លើកទី១៣ ជាលើកទី១។ នៅឆ្នាំ២០២៥ ពោលគឺក្នុងរយៈកាល២០ឆ្នាំក្រោយមកក្រសួងមុខងារសាធារណៈកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ រៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និង កិច្ចប្រជុំ…
-
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំគណៈប្រតិភូ ចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ក្រោមប្រធានបទ «ពិភពលោករួមគ្នាតែមួយ ដើម្បីសុខភាព» “One World for Health” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ។ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចូលរួមធ្វើបទអន្តរាគមន៍នៅចំពោះមុខរដ្ឋជាសមាជិកដែលមកពីគ្រប់បណ្តាប្រទេសលើសកលលោក អំពីសមិទ្ធិផលធំៗដែលសុខាភិបាលកម្ពុជាសម្រេចបានថ្មីៗនេះបន្ថែមទៀត រួមទាំងផែនការអាទិភាពសុខាភិបាល ដែលដាក់ទិសដៅសំដៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage Roadmap, UHC) ដែលជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពបឋម (Primary Health Care Enhancement) សម្រាប់ប្រជាជនកម្ពុជា ពោលគឺ “មិនទុកចោលនរណាម្នាក់មិនទទួលបានការថែទាំសុខភាពនោះឡើយ” ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងទទួលជួបពិភាក្សាការងារជាលក្ខណៈទ្វេភាគីជាមួយ…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជឿជាក់ថា សមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា នឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជឿជាក់យ៉ាងមុតមាំថា សមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបន្ថែមទៀត និងបានអបអរសាទរចំពោះ លោក លី ស៊ីន ហួរ ដែលត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី៣ នៃសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យសមាគមមួយនេះបំពេញបេសកកម្មរបស់ខ្លួនឱ្យបានរលូន ប្រកបដោយការយកចិត្តទុកដាក់ គោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ ការលើកឡើងរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដូចនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាភិបាលអាណត្តិទី៣ នៃសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វា រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។ សម្តេចកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ពីទំនាក់ទំនង កម្ពុជា-ចិន ដែលបានរីកចម្រើនកាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ស្តង់ដាខ្ពស់ និងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ ជាក់ស្តែង ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ ផ្លូវមួយ» ការបង្កើតមូលនិធិផ្លូវសូត្រ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍតាមបែប ឈ្នះ ឈ្នះ ក្នុងប្រទេសនានា ដែលស្ថិតក្នុងតំបន់ខ្សែក្រវ៉ាត់ និងផ្លូវសូត្រ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតភ្ជាប់ទំនាក់ទំនងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន…
-
សូមថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា
-
សម្តេចនាយករដ្ឋមន្ត្រី៖ ករណីបុកមនុស្សស្លាប់ដោយមានជាតិស្រវឹង គឺមិនអាចបង់លុយ ហើយរួចខ្លួននោះទេ

(ពោធិ៍សាត់)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសូមឱ្យបងប្អូនជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា ខណៈរឿងបុកមនុស្សស្លាប់ហើយមានជាតិស្រវឹង គឺមិនអាចបង់លុយរួចខ្លួននោះទេ ដោយយើងអនុវត្តដូចគ្នាទាំងអស់ លុយសំណងត្រូវតែបង់ ហើយប្រឈមមុខនឹងផ្លូវច្បាប់ ត្រូវតែមាន ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ សម្តេចធិបតី មានប្រសាសន៍សូមឱ្យបងប្អូនជឿទុកចិត្ត មកលើប្រព័ន្ធច្បាប់របស់យើង ហើយយើងនឹងអនុវត្តយ៉ាងត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដូចជា ករណីដែលធ្លាប់កើតឡើងនៅពេលកន្លងទៅ ។ សំណងជូនជនរងគ្រោះត្រូវតែដោះស្រាយ តែមិនមែនបង់លុយហើយត្រូវរួចខ្លួននោះទេ ក្នុងករណីស្រវឹងបើកបុកគេស្លាប់ ទោះក្នុងហេតុផល ឬមូលហេតុណាក៏ដោយ ។ សម្ដេចបញ្ជាក់ថា រាល់ការបុកមនុស្សស្លាប់ដោយមានគ្រឿងស្រវឹង គឺត្រូវអនុវត្តច្បាប់។ សម្ដេច ថា ឯកឧត្តម កើត រិទ្ធ…
-
នាយករដ្ឋមន្ត្រី ៖ ខេត្តកំពង់ឆ្នាំង ក្លាយជាគោលដៅថ្មី នៃបណ្ដុំរោងចក្រឧស្សាហកម្ម

(ពោធិ៍សាត់)៖ ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីការអភិវឌ្ឍដ៏រីកចម្រើនរបស់ខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្នខេត្តនេះ បានក្លាយជាគោលដៅថ្មី នៃបណ្ដុំរោងចក្រឧស្សាហកម្ម ខណៈកម្លាំងពលកម្ម កំពុងខ្វះខាតក្នុងការបម្រើឱ្យវិស័យឧស្សាហកម្មកាត់ដេរនៅខេត្តកំពង់ឆ្នាំង ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលមុន ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង គឺជាខេត្តមកហួសទៅហួស ដោយនៅចន្លោះរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។ តែពេលនេះ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង លែងទៅហួសមកហួសទៀតហើយ តែជាគោលដៅថ្មីនៃការវិនិយោគ ។ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង ភ្ជាប់ជាមួយខេត្តពោធិ៍សាត់ បានក្លាយជាខេត្តដ៏មានសក្តានុពល ដោយអ្នកវិនិយោគកំពុងចាប់ផ្ដើមបង្វែរការវិនិយោគមកខេត្តទាំងពីរនេះវិញ ពិសេសនោះ គឺការបើករោងចក្រកាត់ដេរក្នុងវិស័យវាយនភណ្ឌតែម្ដង ។ សម្ដេចធិបតី បានបន្តថា តាមការរាយការណ៍របស់អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ គឺឥលូវនេះ…
-
សម្តេចធិបតី៖ រាជរដ្ឋាភិបាល ជំរុញអភិវឌ្ឍន៍សក្ដានុពលនៅខេត្ដកំពង់ឆ្នាំង និងពោធិ៍សាត់ ឱ្យកាន់តែរីកចម្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋ

(ពោធិ៍សាត់)៖ ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកំពុងជំរុញអភិវឌ្ឍន៍សក្ដានុពលនៅខេត្ដកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋបានសម្ដែងការសប្បាយរីករាយ ក្រោយជិះតាមផ្លូវលេខ១០ ទៅខេត្ដកោះកុង មកខេត្តពោធិ៍សាត់ មានភាពងាយស្រួល និងឆាប់រហ័ស ។ សម្តេច បានលើកឡើងដោយមោទកភាពពីភាពរីកចម្រើន និងវឌ្ឍនភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង), ផ្លូវជាតិលេខ១០ (កោះកុង-វាលវែងពោធិ៍សាត់-សំឡូត បាត់ដំបង), ស្ពានខ្ពស់ជាងគេ , ផ្លូវជាតិលេខ៥៥ (ស្វាយអាត់-ថ្មដារ) និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទាក់ក្រឡាជាច្រើនទៀត ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ។ សម្តេចក៏បានសម្តែងការពេញចិត្ត ចំពោះស្មារតីស្រឡាញ់គ្នា ដោយតាមបណ្តាវត្ត និងប្រជាពលរដ្ឋ នៅខេត្តកោះកុង បានរៀបចំឱ្យភ្ញៀវទេសចរស្នាក់នៅ ដោយ មិនបង់ប្រាក់ ខណៈសណ្ឋាគារ…
-
ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៣

កំពង់ស្ពឺ៖នៅទីបញ្ជាការដ្ឋានយោធភូមិភាគ៣ កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥មានរៀបចំពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែងមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៣ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ ។ សូមជម្រាបថា ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន ត្រូវបានតែងតាំងជាមេបញ្ជាការរង នាយសេនាធិការនៃយោធភូមិភាគទី៣ ជំនួសឧត្តមសេនីយ៍ទោ សំ សំអាត ដែលត្រូវបានដាក់ចូលជាយោធិនពិការ ។ ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា កម្លាំងយោធភូមិភាគ៣តភ្ជាប់ព្រំដែនដ៏សំខាន់ជាប់ប្រទេសវៀតណាម-ថៃ ។កត្តាភូមិសាស្ត្រនេះទាមទាឱ្យមានកិច្ចសហប្រតិបត្តិការល្អ តែក៏ត្រូវរក្សាការពារបូរណទឹកដី ដែលផ្សាភ្ជាប់ទៅសន្តិភាពជាគោលតែរក្សាឱ្យបានភូមិសាស្ត្រដ៏រឹងមាំ។ សហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបានល្អប្រសើរ ពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីរក្សាឱ្យបាន នូវព្រំដែនសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានក្រើនរំលឹកទៀតថា កងទ័ពត្រូវចូលរួមឱ្យកាន់តែសកម្មបង្ក្រាបរាល់ការរំលោភយកដីធ្លីរបស់រដ្ឋ និងការកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ បទល្មើសនេសាទជាដើម៕ដោយ៖ ម៉ុន សំអាត
-
សមយុទ្ធនាគមាស លើកទី៧ កម្ពុជា-ចិន បើកដំណើរការជាផ្លូវការ នៅខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា និងឧត្តមសេនីយ៍ទោ លី ក្វាងយុន ឧបការីសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញជាអធិបតីពិធីបើកសមយុទ្ធនាគមាស លើកទី៧ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដោយមានការចូលរួមពីសំណាក់ កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ប្រមាណ ២ ០០០នាក់ នៅទីលាននៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ។ កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ធ្វើសមយុទ្ធនាគមាស ២០២៥ រួមគ្នា រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី ១៤-២៨ ខែឧសភា នៅ ក្នុងខេត្តកំពង់ឆ្នាំ និងខេត្តព្រះសីហនុ។ សមយុទ្ធនាគមាស លើកទី៧ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ខណៈសមយុទ្ធទី១ ធ្វើនៅលើគោក និងលើអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងសមយុទ្ធទី២ ធ្វើនៅលើផ្ទៃសមុទ្រ និងដែនអាកាស…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធអគារសិក្សាមួយខ្នង និងអន្តេវេសិតដ្ឋានមួយខ្នង នៅស្រុកវាលវែង
