Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំទៅមន្ត្រីនគរបាលយុត្តិធម៌ ត្រូវច្បាស់លាស់លើការអនុវត្តន៍ច្បាប់

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំទៅមន្ត្រីនគរបាលយុត្តិធម៌ ត្រូវច្បាស់លាស់លើការអនុវត្តន៍ច្បាប់

    (កណ្ដាល)៖ ក្នុងពិធីអបអរសាទរ ខួប លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥ នៅបរិវេនបណ្ឌិតសភានរគបាលកម្ពុជា ស្ថិតក្នុងភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅមន្ត្រីនគរបាលយុត្តិធម៌ ត្រូវច្បាស់លាស់លើការអនុវត្តន៍ច្បាប់ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការប្រារព្ធខួបលើកទី៨០ នៃការបង្កើតកងកម្លាំងនគរបាលជាតិនេះ គឺជាឱកាសដ៏មហោឡារិក និងឧត្ដុង្គឧត្តម ដើម្បីចារឹក និងចងចាំនូវគុណូបការៈ, ការតស៊ូ, ពលិកម្ម និង សមិទ្ធផលដ៏ត្រចះត្រចង់ របស់កងកម្លាំងនគរបាលគ្រប់ជំនាន់ និង ជាពេលវេលាដ៏ស័ក្តិសម ដើម្បីយើងទាំងអស់គ្នាសម្ដែងនូវអំណរគុណការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពអង់អាច ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ។ សម្តេចធិបតី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងនគរបាលជាតិទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាង ដើម្បីសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ…

  • កម្ពុជា និងយូអិនអេដស៍ រៀបចំព្រឹត្តិការណ៍ ម=ម នៅមុខប្រាសាទអង្គរវត្ត

    កម្ពុជា និងយូអិនអេដស៍ រៀបចំព្រឹត្តិការណ៍ ម=ម នៅមុខប្រាសាទអង្គរវត្ត

    (ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរដ្ឋបាលខេត្តសៀមរាប រួមជាមួយយូអិនអេដស៍ បានរៀបចំព្រឹត្តិការណ៍ ម=ម (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ) នៅមុខប្រាសាទអង្គរវត្តខេត្តសៀមរាប ដែលព្រឹត្តិការណ៍នេះមានគោលបំណងកាត់បន្ថយការរើសអើង និងមាក់ងាយទៅលើបងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងសហគមន៍ ដែលជាសារមួយជួយជំរុញលើកទឹកចិត្ត ក្នុងការទទួលសេវាព្យាបាលជាប់លាប់ដោយឱសថប្រឆាំងមេរោគអេដស៍ នៅតាមមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យបង្អែកមួយចំនួន នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា៖ «កាកបាទក្រហមកម្ពុជា ដែលជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បេ្តជ្ញាបន្តពង្រឹងឱ្យបានទ្វេដង ដោយផ្តោតការយកចិត្តទុកដាក់លើ៖ ១. បន្តការអប់រំលើកកម្ពស់ការយល់ដឹងពីការបង្ការការចម្លងមេរោគអេដស៍ និងការបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន នៅតាមសហគមន៍ និងនៅតាមគ្រឹះស្ថានអប់រំ ជាពិសេសក្នុងចំណោមយុវវ័យ។ ២. បន្តផ្តល់សេវាគាំទ្រសង្គមជួយជនរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍។…

  • Untitled post 1218765

    Pol. សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរ ខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (កណ្តាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួប លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥ នៅបរិវេនបណ្ឌិតសភានរគបាលកម្ពុជា ស្ថិតក្នុងភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ។ ខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិក ដោយមានដើរព្យុហយាត្រាបង្ហាញផែននីមួយៗរបស់កម្លាំងនគរបាលជាតិផងដែរ ។ នគរបាលជាតិ ត្រូវបានបង្កើតឡើងដោយព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះ បរមរតនកោដ្ឋ តាមរយៈព្រះរាជក្រម លេខ៣៥ នស ចុះថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ១៩៤៥ នៅក្រោមការគ្រប់គ្រងរបស់ ក្រសួងមហាផ្ទៃ…

  • សម្តេចធិបតី ៖ ក្រោមការដឹកនាំផ្ទាល់របស់ក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ បានអភិវឌ្ឍខ្លួនឥតឈប់ឈរ ដែលបង្ហាញពីតួនាទីជាកម្លាំងស្នូលមិនអាចខ្វះបាន

    សម្តេចធិបតី ៖ ក្រោមការដឹកនាំផ្ទាល់របស់ក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ បានអភិវឌ្ឍខ្លួនឥតឈប់ឈរ ដែលបង្ហាញពីតួនាទីជាកម្លាំងស្នូលមិនអាចខ្វះបាន

    (ភ្នំពេញ)៖ ក្នុងសារអបអរសាទរខួប៨០ឆ្នាំ ថ្ងៃកំណើតនគរបាលជាតិ, សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែងនូវក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង ចូលរួមអបអរសាទរក្នុងទិវាដ៏មានអត្ថន័យថ្លៃថ្លារបស់ជាតិ ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានផ្តាំផ្ញើនូវការសាកសួរសុខ ទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អាន ដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្ត ជូនចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនគរបាល និង មន្ត្រីនគរបាលជាតិទាំងអស់នៅទូទាំងប្រទេស រួមទាំងនិវត្តន៍ជននគរ បាល ជាតិគ្រប់រូប ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ឯក រាជ្យ អធិបតយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខដល់ មន្ដ្រី នគរបាលជាតិ និងក្រុមគ្រួសារ ដែលមានជំងឺ ឬរបួស កំពុងសម្រាក ព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬគេហដ្ឋាន និងសូមជូន ពរ ឱ្យឆាប់ជាសះស្បើយ ដើម្បីវិលត្រឡប់មក រួមរស់ជួបជុំក្រុមគ្រួសារ និង មកបំពេញការងារនៅតាមអង្គភាពវិញ។…

  • សម្តេច ម៉ែន សំអន ៖ បើ​គ្មាន​ការ​រីក​ចម្រើន​វិស័យ​អាណាចក្រ​នោះ​ទេ វិស័យ​ពុទ្ធចក្រ​ក៏​មិន​អាច​ដំណើរការ​បាន​ល្អ​ដែរ

    សម្តេច ម៉ែន សំអន ៖ បើ​គ្មាន​ការ​រីក​ចម្រើន​វិស័យ​អាណាចក្រ​នោះ​ទេ វិស័យ​ពុទ្ធចក្រ​ក៏​មិន​អាច​ដំណើរការ​បាន​ល្អ​ដែរ

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋជួបការលំបាក ចំនួន ២០០គ្រួសារ នៅវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ មានសង្ឃដិការនៅក្នុងពិធីនោះ សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន បានលើកឡើងថា ការអញ្ជើញរបស់សម្តេចកិត្តិសង្គហបណ្ឌិត​នា​ពេល​នេះគឺបានឃើញអំពីសុខទុក្ខផ្ទាល់របស់ប្រជាពលរដ្ឋដែល​បាន​នឹងកំពុងរស់នៅជុំវិញវត្ត ព្រមទាំងបានចែករំលែកនូវធនធានផ្ទាល់​ខ្លួនជួយដល់អ្នកជួបការលំបាក។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និង សេចក្ដីនឹក​រលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនដល់បង​ប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។…

  • ប្រធានាធិបតីទីម័រឡេស្ដកោតសរសើរភាពធន់ ភាពជាអ្នកដឹកនាំ និងចក្ខុវិស័យ​យុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន

    ប្រធានាធិបតីទីម័រឡេស្ដកោតសរសើរភាពធន់ ភាពជាអ្នកដឹកនាំ និងចក្ខុវិស័យ​យុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ ឯកឧត្តម ចូហ្សេ រ៉ាមូស-អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិប​តេយ្យទីម័រឡេស្ដបាន​បង្ហាញនូវ​ដឹងគុណ​ជាពិសេស ចំពោះការគាំទ្រយ៉ាង​មោះមុត​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា​ចំពោះការចូលជាសមាជិកពេញសិទ្ធិ អាស៊ានរបស់​ទីម័រឡេស្ត ពិសេសភាពធន់ ភាពជាអ្នកដឹកនាំ និងចក្ខុ​វិស័យយុទ្ធសាស្ត្ររបស់​សម្តេចតេជោ ក្នុងសារលិខិតគោរពជូសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ឯកឧត្តម ចូហ្សេ រ៉ាមូស-អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដបានបញ្ជាក់ដូច្នេះថា ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាទីគោរពរាប់អាន!ប្រទេស និងប្រជាជនទីម័រឡេស្តេ មានសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានទទួលស្វាគមន៍ សម្តេច តេជោ ក្នុងដំណើរទស្សនកិច្ចមកកាន់​ទីម័រឡេស្តេ។សូមអនុញ្ញាតឱ្យខ្ញុំសម្តែងនូវការដឹងគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះការ​ចូលរួមដ៏ថ្លៃថ្លារបស់សម្តេច តេជោ នៅក្នុង​កម្មវិធីផ្លូវការនានាអំឡុងពេល​ទស្សនកិច្ច រួមទាំងជំនួបទ្វេភាគីកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន​ប្រធានា​ធិប​តីនីកូឡៅ ឡូបាតូ (Nicolau Lobato), សម័យប្រជុំពិសេស​ដ៏ឧឡារិករៀបចំដោយសភាជាតិ ទីម័រឡេស្តេ, ជំនួបជាមួយ​ឯកឧត្ដមនាយក​រដ្ឋមន្ត្រី សាណាណា ហ្គូសម៉ៅ និងពិធីលៀងសាយភោជន៍ផ្លូវការ ដែលសុទ្ធតែជា​ខណៈពេលដ៏មានសារៈសំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ជំនួបទ្វេភាគីរបស់យើង បានផ្ដល់ឱកាសឱ្យយើងរិះរកមធ្យោបាយសម្រាប់កិច្ច​សហ​ប្រតិបត្តិការជាមួយគ្នា ជាពិសេសលើ​វិស័យកសិកម្ម សន្តិសុខស្បៀង ការអប់រំ ពាណិជ្ជកម្ម…

  • ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ៖ ការផ្សងប្រផ្នូល គឺស្រូវ ពោត និងសណ្តែកបានផលល្អ ទិន្នផលខ្ពស់រហូតដល់ទៅ ៩៥%

    ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ៖ ការផ្សងប្រផ្នូល គឺស្រូវ ពោត និងសណ្តែកបានផលល្អ ទិន្នផលខ្ពស់រហូតដល់ទៅ ៩៥%

    (កំពង់ឆ្នាំង)៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងនៅវាលព្រះស្រែ ក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការយាង និមន្ត និងចូលរួមពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ ព្រះញាតិវង្សានុវង្ស បណ្តាអង្គទូត មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប ។ សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្សងប្រផ្នូលកម្រិតទឹកភ្លៀង និងភោគផលប្រចាំឆ្នាំនៅគ្រប់តំបន់ខេត្ត-ក្រុងទូទាំងកម្ពុជា តាមរយៈការសោយព្រះស្ងោយ របស់គោឧសភារាជ ហើយជាសញ្ញាប្រាប់ដល់ប្រជានុរាស្ត្រខ្មែរទាំងអស់ដែលមានមុខរបរជាកសិករ អ្នកស្រែចំការឱ្យដឹងថា ដល់ពេលដែលត្រូវចាប់ផ្តើមធ្វើស្រែចំការហើយ។ នៅក្នុងព្រះរាជពិធីនេះ ឯកឧត្តម ស៊ុន…

  • សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំរាជរដ្ឋាភិបាលស្តីពីកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជ​កម្មបដិការរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក

    សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំរាជរដ្ឋាភិបាលស្តីពីកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជ​កម្មបដិការរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក

    ភ្នំពេញ៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានកិត្តិយសសូមជម្រាប​ជូនសាធារណជន មេត្តាជ្រាបថា៖ នាថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំ​ក្រុមការងារចំពោះ​កិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និង វិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ច​ប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជ​កម្មបដិការរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក ជាមួយភាគីសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជ​កម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ី​អាគ្នេយ៍ និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចប្រជុំចរចាជុំទី១ នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ដោយត្រង់​ទៅ​ត្រង់មកក្នុងបរិយាកាស យោគយល់គ្ន លើការពង្រឹងបន្ថែមនូវទំនាក់ទំនង​ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើ អត្ថបទសេចក្តី​ព្រាង​​កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ ភាគីទាំងពីរ បានឯកភាពគ្នារៀបចំកិច្ច​ប្រជុំ​ចរចាជុំទី២ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្ត ធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕ដោយ៖វណ្ណលុក

  • សម្ដេចធិបតី កោតសរសើរឯកឧត្តម សាយ សំអាល់ ដែលបានខិតខំបំពេញបេសកកម្មជាតិ ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំ និងគ្រប់គ្រងការងាររៀបចំដែនដី

    សម្ដេចធិបតី កោតសរសើរឯកឧត្តម សាយ សំអាល់ ដែលបានខិតខំបំពេញបេសកកម្មជាតិ ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំ និងគ្រប់គ្រងការងាររៀបចំដែនដី

    (ភ្នំពេញ)៖ សម្ដេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម សាយ សំអាល់ ដែលបានខិតខំបំពេញបេសកកម្មជាតិ ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំ និងគ្រប់គ្រងការងាររៀបចំដែនដី ដោយរក្សាបានបរិយាកាសសុខដុមនីយកម្មសង្គម ។ នេះបើតាមសារលិខិតជូនពររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើត ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងសារលិខិតជូនពរ ផ្ញើជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់ ឯកឧត្តម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី និងភរិយា សូមជូន ពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខជូន ឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន…

  • សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល

    សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានអបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចតេជោ ។ សម្ដេចតេជោ បានរំលឹកលើបណកដាញសង្គមថា ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល បានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រារព្ធធ្វើឡើងនៅខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាធិបតីភាព ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ “គោឧសភរាជ”។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។ សម្ដេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា ៕…