Category: នយោបាយ

  • កម្ពុជា និង សហរដ្ឋអាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការទូតបៃតង ទោះជាមានការផ្លាស់ប្តូរទិសដៅជំនួយអាមេរិកក្តី

    កម្ពុជា និង សហរដ្ឋអាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការទូតបៃតង ទោះជាមានការផ្លាស់ប្តូរទិសដៅជំនួយអាមេរិកក្តី

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក និងលោកស្រី Kerry Pelzman ប្រធានបេសកកម្ម ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID ប្រចាំកម្ពុជា រួមទាំងប្រតិភូ។ ក្នុងឱកាសនេះ ភាគីទាំងពីរបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងការលើកកម្ពស់ការទូតបៃតង ទោះបីជាមានការផ្លាស់ប្តូរទិសដៅ នៃជំនួយបរទេសរបស់សហរដ្ឋអាមេរិកក៏ដោយ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ ចំពោះការគាំទ្រដ៏យូរអង្វែងរបស់ USAID ក្នុងវិស័យបរិស្ថាននិងសង្គម ដែលបានរួមចំណែកលើកកម្ពស់ការយល់ដឹង ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ បានចូលរួមគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ នៅកម្ពុជាបានល្អប្រសើរ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាសកល។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងការពារធនធានធម្មជាតិ និងបរិស្ថាន តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសរសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ដែលក្នុងនោះក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការនានា ដូចជាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក…

  • ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កោតសសើរ ចំពោះការងារសន្តិសុខសុវត្ថិភាព នៅរាជធានីភ្នំពេញ

    ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កោតសសើរ ចំពោះការងារសន្តិសុខសុវត្ថិភាព នៅរាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) បានអរគុណចំពោះការយកចិត្តទុកដាក់មើលថែ ប្រជាពលរដ្ឋចិន ដែលបានមករកស៊ី និងបំពេញការងារនៅភ្នំពេញ ពិសេសនោះ គឺរក្សាបានសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ សម្រាប់ទីតាំងស្ថានទូតចិនប្រចាំនៅកម្ពុជា ពិសេសថែមទៀតនោះ សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរភ្នំពេញបានរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អបំផុត នៅពេលដែលប្រធានាធិបតីចិន ឯកឧត្ដម ស៊ី ជីនពីង មកបំពេញទស្សនៈកិច្ចនៅកម្ពុជា។ សកម្មភាពនៃការយកចិត្តទុកដាក់ពីសំណាក់កងកម្លាំងនិងអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋ ដែលមកទទួលប្រធានាធិបតីចិន គឺពិតជាបានបង្ហាញឲ្យឃើញ ពីទំនាក់ទំនងរវាងកម្ពុជានិងចិន គឺជាទំនាក់ទំនងមិនធម្មតា តែជាទំនាក់ទំនងពិសេស។ តាមរយៈទំនាក់ទំនងដ៏ល្អនេះ ឯកឧត្ដមចង់បង្កើតឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតទៅលើវិស័យកសិកម្ម ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ ជនជាតិចិនឲ្យមកទេសចរណ៍នៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្លែងកោតសសើរបែបនេះ នៅព្រឹកថ្ងៃទី១៣ ឧសភា ២០២៥នេះ ខណៈអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពញ ។ ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់ថា…

  • UNAIDS កោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ និងសមិទ្ធផលលេចធ្លោរបស់កម្ពុជា​ ក្នុង​ការឆ្លេីយតបទៅនឹងមេរោគអេដស៍​ និងជំងឺអេដស៍

    UNAIDS កោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ និងសមិទ្ធផលលេចធ្លោរបស់កម្ពុជា​ ក្នុង​ការឆ្លេីយតបទៅនឹងមេរោគអេដស៍​ និងជំងឺអេដស៍

    (ភ្នំពេញ)៖ ក្នុងជមំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ Winnie Byanyima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS បានកោតសរសើរចំពោះការរីកចម្រើន គួរឱ្យកត់សម្គាល់លើគ្រប់វិស័យ និងសមិទ្ធផលលេចធ្លោជាច្រើនរបស់កម្ពុជា ជាពិសេស ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ។ លោកជំទាវបានបន្តថា កម្ពុជាបានសម្រេចគោលដៅសកលចំនួន ២ ជាមួយលទ្ធផល​ ៩២-១០០-៩៨ ក្នុងចំណោមគោលដៅសកលទាំងបី ៩៥-៩៥-៩៥ (​ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ,​ ៩៥% នៃអ្នកបានដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួនបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍,​ ៩៥% នៃអ្នកបានទទួលការព្យាបាលមានបន្ទុកមេរោគអេដស៍​ )​ របស់អង្គការសហប្រជាជាតិ និងបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីជាបន្តបន្ទាប់។ លោកជំទាវ Winnie Byanyima បានគូសបញ្ជាក់ថា លទ្ធផលជោគជ័យរបស់កម្ពុជាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ មិនត្រឹមតែបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ក្នុងតំបន់​ និង​ ជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺឆ្លងនានា។…

  • នាយិកាប្រតិបត្តិអង្គការ យូអិនអេដស៍ សរសើរ និងអបអរជោគជ័យ នៃការប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា

    នាយិកាប្រតិបត្តិអង្គការ យូអិនអេដស៍ សរសើរ និងអបអរជោគជ័យ នៃការប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា

    (ភ្នំពេញ)៖ នាយិកាប្រតិបត្តិអង្គការ យូអិនអេដស៍ សរសើរ និងអបអរជោគជ័យ នៃការប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា ដោយបានគូសបញ្ជាក់ថា កម្ពុជា បាននាំយកនូវទស្សនវិស័យយ៉ាងសំខាន់ ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ ។ ការថ្លែងរបស់ លោកជំទាវ Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS ដូច្នេះ ក្នុងឱកាសដែលឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកជំទាវ, ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរៀបចំពិធីបដិសណ្ឋារកិច្ចទស្សនកិច្ចផ្លូវការ និងពិភាក្សាការងារ នាល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Le Royal ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ រាជរដ្ឋាភិបាល ជាទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងប្រចាំកម្ពុជា ប្រធាន អនុប្រធាន និងតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អ្នកជំងឺអេដស៍…

  • ក្រសួងដែនដី ប្រជុំឈានទៅកំណត់ទស្សនវិស័យរួមលើវិស័យសំណង់ សំដៅធ្វើឱ្យសំណង់ស្ថាបត្យកម្មខ្មែរសហសម័យកាន់តែមានគុណភាព សុវត្ថិភាពនិងសោភណភាព

    ក្រសួងដែនដី ប្រជុំឈានទៅកំណត់ទស្សនវិស័យរួមលើវិស័យសំណង់ សំដៅធ្វើឱ្យសំណង់ស្ថាបត្យកម្មខ្មែរសហសម័យកាន់តែមានគុណភាព សុវត្ថិភាពនិងសោភណភាព

    (ភ្នំពេញ) ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីឈានទៅកំណត់ទស្សនវិស័យរួមលើវិស័យសំណង់ សំដៅធ្វើឱ្យសំណង់ស្ថាបត្យកម្មខ្មែរសហសម័យកាន់តែមានគុណភាព មានសុវត្ថិភាព មានសោភណភាព ការពារបានកាន់តែប្រសើរនូវសុខមាលភាព និងទ្រព្យសម្បត្តិរបស់ម្ចាស់សំណង់, អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងមានបរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចីរភាព គឺត្រូវមានការឯកភាពគ្នាជារួម ។ នេះជាប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការពង្រឹង និងការបង្កើនប្រសិទ្ធភាពការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យ និងបញ្ជាក់សំណង់ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីតំណាងក្រសួងធនធានទឹកនិងឧត្តុនិយម, ក្រសួងរ៉ែនិងថាមពល, គណៈវិស្វករកម្ពុជា, គណៈស្ថាបត្យករកម្ពុជា, សមាគមអ្នកសាងសង់កម្ពុជា, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, សមាគមអ្នកវិនិយោគ ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងក្រុមហ៊ុនសាងសង់ ។នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា កិច្ចប្រជុំនាពេលនេះគឺធ្វើឡើងដើម្បីប្រមូលធាតុចូលពីសមាជិកអង្គប្រជុំ ក្នុងន័យពិគ្រោះយោបល់គ្នាថាតើការរៀបចំលិខិតបទដ្ឋានគតិយុត្តរបស់យើងស្ថិតក្នុងកម្រិតមួយ ដែលយើងមានការឯកភាពគ្នាឬយ៉ាងណាសម្រាប់អនុវត្តបានចំពោះស្ថានភាពកម្ពុជានាពេលបច្ចុប្បន្ន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វីដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម…

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាលើប្រធានបទសំខាន់ចំនួន ៣ របស់ជាតិ

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាលើប្រធានបទសំខាន់ចំនួន ៣ របស់ជាតិ

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាលើប្រធានបទសំខាន់ចំនួន ៣ របស់ជាតិ ដោយមានការអញ្ជើញចូលរួមពីសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អនុប្រធានទី១ និងទី២ ព្រឹទ្ធសភា រដ្ឋសភា និងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភានៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។ កិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ធ្វើឡើងដើម្បីពិភាក្សា លើប្រធានបទសំខាន់ចំនួន ៣ របស់ជាតិរួមមាន៖ ១.ការពិនិត្យ និងអនុម័តប្រធានបទអំពីប្រព័ន្ធគាំពារសង្គម, ២.ការពិនិត្យ និងអនុម័តប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ៣.ការពិនិត្យ និងអនុម័តប្រធានបទអំពីវិស័យកសិកម្ម ។ សូមជម្រាបថា យោងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃសមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នា នៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ ក្នុងករណីចំបាច់ ដូចជា៖ ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី…

  • អភិបាលរាជធានីភ្នំពេញ ៖ ទិវាជាតិ នៃការចងចាំថ្ងៃ២០ ឧសភា ឆ្នាំនេះនឹងត្រូវប្រារព្ធធ្វើឡើងក្នុងកម្រិតធំជាងឆ្នាំកន្លងទៅ

    អភិបាលរាជធានីភ្នំពេញ ៖ ទិវាជាតិ នៃការចងចាំថ្ងៃ២០ ឧសភា ឆ្នាំនេះនឹងត្រូវប្រារព្ធធ្វើឡើងក្នុងកម្រិតធំជាងឆ្នាំកន្លងទៅ

    (ភ្នំពេញ)៖ ទិវាជាតិនៃការចងចាំនឹងត្រូវប្រារព្វធ្វើឡើងនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ ក្នុងកម្រិតធំជាងឆ្នាំកន្លងទៅដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជិត១ម៉ឺននាក់។ទិវានេះថ្នាក់ជាតិនឹងអញ្ជើញជាអធិបតី ជាមួយនឹងការអញ្ជើញអង្គទូតចូលរួមផងដែរ។ នេះជាការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំពិភាក្សាម្តងទៀត ជុំវិញការរៀបចំទិវាជាតិនៃការចងចាំថ្ងៃ២០ឧសភា នារសៀលថ្ងៃទី១២ ឧសភា ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការប្រារព្វទិវាជាតិនៃការចងចាំថ្ងៃ២០ឧសភា ធ្វើឡើងដើម្បីរំលឹកឱ្យក្មេងជំនន់ក្រោយបានដឹងនិងយល់ឱ្យបានច្បាស់ពីរបបដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ប៉ុល ពតដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង ៣លាននាក់។ ដើម្បីរួមគ្នារក្សាសន្តិភាពឱ្យបានគង់វង់នៅកម្ពុជា ពិសេសគឺការពារឱ្យបាននូវរបបដ៏សាហាវយង់ឃ្នងនេះ កុំឱ្យវិលត្រឡប់មកលើប្រទេសកម្ពុជាជាថ្មីម្តងទៀត។ ឯកឧត្ដមអភិបាលរាជធានី បានមានប្រសាសន៍បន្តថា៖ ឆ្នាំនេះ ទិវាជាតិនៃការចងចាំនឹងត្រូវប្រារព្វធ្វើឡើងធំនិងអធឺកអធម្មជាងឆ្នាំមុន ដោយថ្នាក់ជាតិ នឹងអញ្ជើញជាអធិបតី ហើយការងាររៀបចំត្រូវបានថ្នាក់ជាតិប្រគល់លទ្ធភាពឱ្យមករដ្ឋបាលរាជធានីភ្នំពេញយើងជាអ្នករៀបចំ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ ព្រោះតែរាជធានីភ្នំពេញបានរៀបចំប្រារព្វទិវានេះឡើងរាល់ឆ្នាំមានបទពិសោធន៍គ្រប់គ្រាន់។ ជាគម្រោងនឹងមានប្រជាពលរដ្ឋ បងប្អូនខ្មែរឥស្លាម តាជី យាយជីចូលរួមចំនួន៩០០០នាក់ ជាមួយនឹងការអញ្ជើញអង្គទូតចូលរួមផងដែរ។ ឯកឧត្ដម ឃួង ស្រេង បានបន្តថា គម្រោងរៀបចំទិវាជាតិនៃការចងចាំឆ្នាំនេះយើងនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំ ដោយគិតទាំងមហាជនចូលរួមនិងចំណតរថយន្តផងដែរ…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖មន្ទីរបរិស្ថានទាំងអស់ត្រូវពង្រឹងការ​អនុវត្ត​ច្បាប់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាព​នៅតាមតំបន់​ការពារធម្មជាតិ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖មន្ទីរបរិស្ថានទាំងអស់ត្រូវពង្រឹងការ​អនុវត្ត​ច្បាប់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាព​នៅតាមតំបន់​ការពារធម្មជាតិ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីចុះអនុស្សរណៈរវាងក្រសួងបរិស្ថាន និរដ្ឋបាលខេត្តកណ្តាល ស្តីពីការទប់ស្កាត់និងកាត់​បន្ថយ​ការបំពុលតំបន់ទឹកសាធារណៈ នៅទីស្តីការក្រសួងបរិស្ថាន នារសៀល​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ បានណែនាំឱ្យលោក​ប្រធានមន្ទីរបរិស្ថានទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបាន​ម៉ឹងម៉ាត់ ដើម្បីការទប់ស្កាត់និងប្រឆាំងបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ជំរុញឱ្យលោកប្រធាន​មន្ទីរបរិស្ថានទាំងអស់ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឲ្យមានប្រសិទ្ធភាព ដោយអនុវត្តចំណាត់ការមួយចំនួនរួមមាន៖ ១) ត្រូវយករបាយការណ៍មន្រ្តីឧទ្យានុរក្ស ដែលបានចុះល្បាតបំពេញភារកិច្ច និងតួនាទីអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិមកពិនិត្យ ២) ធ្វើការពិនិត្យលើផែនទីផ្កាយរណប ដែលក្រសួងបរិស្ថានបានផ្តល់ជូន ថែមទាំងធ្វើការបង្ហោះដ្រូន ដើម្បីធ្វើការពិនិត្យលើស្ថានភាពជាក់ស្តែងនៃតំបន់ការពារធម្មជាតិនិងទី៣) ធ្វើការពិនិត្យ ផ្ទៀងផ្ទាត់បន្ថែមលើការផ្សព្វផ្សាយព័ត៌មាន របស់សារព័ត៌មាន ដែលបានចុះផ្សាយក្នុងតំបន់ការពារធម្មជាតិនៅតាមភូមិសាស្រ្តនៃខេត្តរបស់ខ្លួន។បន្ទាប់មកត្រូវប្រមូលយកឯកសារ និងព័ត៌មានទាំងអស់មកពិនិត្យ ស្រាវជ្រាវ ធ្វើការឆ្លើយតប គោរពក្រមវិជ្ជាជីវៈ និងចាត់វិធានការ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរំលឹកជាថ្មីអំពីការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ រួមមាន៖១) ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ…

  • បុណ្យវិសាខបូជាឆ្នាំនេះ ខេត្តកំពតប្រារព្ធកាន់តែធំជាងឆ្នាំមុន

    បុណ្យវិសាខបូជាឆ្នាំនេះ ខេត្តកំពតប្រារព្ធកាន់តែធំជាងឆ្នាំមុន

    កំពត៖កាលពីរសៀលថ្ងៃទី១១ និងព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ  ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងមន្រ្តីនៃមន្ទីរ អង្គភាព ជុំវិញខេត្ត លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ចូលរួមប្រារព្ធ​ពិធីបុណ្យវិសាខបូជានៅ​បរិវេណ​ប្រាសាទ​ដើមពោធិ៍ក្រុងកំពត ។ក្នុងព្រឹត្តិការណ៍នេះ ក៏មានការដង្ហែចេញពីប្រាសាទដើមពោធិ៍ ប្រទក្សិណជុំវិញ​រង្វង់មូលទុរេន រួច​ចូលមក​ប្រាសាទដើមពោធិ៍វិញ និងមានពិធីបាត្រព្រះ​សង្ឃ​ចំនួន៥៦៩អង្គផងដែរ។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត ម៉ៅ ធនិន រំលឹកថា វិស័យព្រះពុទ្ធសាសនា ត្រូវបានស្ដារឡើងវិញ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ។រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងលើកកម្ពស់​អភិវឌ្ឍន៍ឱ្យកាន់តែប្រសើរ ក្នុងនោះសមិទ្ធផលនានាមានដូចជា វត្តអារាម សាលាពុទ្ធិកសិក្សាគ្រប់កម្រិត មជ្ឈមណ្ឌល​វិបស្សនា​អប់រំផ្លូវចិត្តជាដើម បានលេចចេញជារូបរាងជាបន្តបន្ទាប់។ សូមជម្រាបថា បុណ្យវិសាខបូជាធ្វើឡើងដើម្បីគោរពដឹងគុណ  រំឭកនឹកដល់​ព្រឹត្តិការណ៍ធំៗបី នៃសម័យពុទ្ធកាល​ គឺជា​ថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត ,បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ បុណ្យវិសាខបូជា ក៏ត្រូវបាន​អង្គការសហប្រជាជាតិទទួលស្គាល់ជាពិធីបុណ្យសាសនាអន្តរជាតិ…

  • សម្តេច ម៉ែន សំអន គាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន

    សម្តេច ម៉ែន សំអន គាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន

    (ខេត្តកំពង់ចាម)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទស្សនាផ្ទះកំណើត របស់ សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភរិយាថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនរូបទៀត បន្ទាប់ពីបានចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅបូជនីយដ្ឋាន រូបសំណាកនាគ នាឃុំកោះពីរ ស្រុកក្រូចឆ្មារ។ នេះជាដំណើរប្រវត្តិសាស្ត្រលើកដំបូង របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញមកទស្សនាដោយដោយផ្ទាល់ ផ្ទះកំណើតសម្តេចតេជោ ហ៊ុន សែន ដោយបានទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ និងបានធ្វើការសំណេះសំណាល រួចហូបផ្លែឈើប្រចាំគ្រួសារ…