-
អាវភ្លៀងអំណោយសម្តេចទាំងទ្វេសម្រាប់ប្រើប្រាស់ក្នុងរដូវវស្សា ត្រូវបានផ្តល់ជូនកងទ័ពនៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ មៀច សាមុត បាននាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ទៅផ្តល់ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៅខេត្តស្ទឹងត្រែងកាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ជំនួសមុខឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ មៀច សាមុត សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ដែលជារៀងរាល់ឆ្នាំ សម្តេចតែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់ កងកម្លាំងប្រដាប់អាវុធទាំង…
-
ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន នៅគេហដ្ឋាន

(ភ្នំពេញ)៖ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៥ បានដឹកនាំប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា សួរសុខទុក្ខពាំនាំការផ្តាំផ្ញើពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេច ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ នៅគេហដ្ឋាន សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានបង្ហាញសេចក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា មិនអាចយកអ្វីមកប្រៀបផ្ទឹមនិង ពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ដែលនេះជាការយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។ ឯកឧត្តម ឆាយ ថន ក៏បានបញ្ជាក់ពីការគាំទ្រនិងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល…
-
កងពលតូចអន្តរាគមន៍លេខ ១២៨ បិទវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ

(ខេត្តស្ទឹងត្រែង)៖ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ មៀច សាមុត នារសៀលថ្ងៃទី៩ឧសភា២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន កងយោធពលខេមរភូមិន្ទ ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលដល់យោធិន ៨៥នាក់ រយៈពេល ៤៥ថ្ងៃនោះមក។ វគ្គហ្វឹកហ្វឺននោះធ្វើឡើង ដើម្បីបម្រើឲ្យការងារប្រយុទ្ធ ស្របតាមលក្ខណៈបច្ចេកទេស និងជាការធានាបាននូវប្រសិទ្ធភាពករងារក្នុងកងយោធពលខេមរភូមិន្ទ។ នាយការិយាល័យហ្វឹកហ្វឺន នៃកងពលតូចអន្តរាគមន៍លេខ១២៨ លោកអនុសេនីយ៍ទោ គឹម ម៉ាលីដែន បានឡើងអានរបាយការណ៍ ស្តីពីលទ្ធផលបូកសរុបក្នុងវគ្គហ្វឹកហ្វឺន ដោយបានបង្ហាញពីសិក្ខាកាមមានវត្តមានចំនួន ៨៥នាក់ ដោយក្នុងនោះ សិក្ខាកាមដែលជាប់និទេ្ទសល្អ មានចំនួន ២៧នាក់ ស្មើ ៣១.៧៦ភាគរយ ,និទ្ទេសល្អបង្គួរ ៤៣នាក់ ស្មើ ៥០.៥៨ភាគរយ ទ្ទេសមធ្យម ១៣នាក់ ស្មើ ១៥.២៨ភាគរយ និងសិក្ខាកាមនិទ្ទេសខ្សោយ មានចំនួន ០២នាក់ ស្មើ ២.៣៥ភាគរយ ។ លោកបានបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះធ្វើឡើងមានរយរយៈពេល ៤៥ថ្ងៃ សិក្សាខ្លឹមសារមេរៀន លើមុខជំនាញក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ,អប់រំចិត្តសាស្ត្រ វិន័យ និងយោធារួម…
-
រដ្ឋមន្ត្រីសាធារណការ ចាត់ទុកវិស័យកំពង់ផែ នៅតែជាវិស័យអាទិភាព ដែលបាន និងកំពុងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា វិស័យកំពង់ផែ នៅតែបន្តចាត់ទុកជាវិស័យអាទិភាព ដែលបាន និងកំពុងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ ឯកឧត្តម ប៉េង ពោធិ៍នា បានមានប្រសាសន៍ដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតី បើកមហាសន្និបាតភាគហ៊ុនិក លើកទី១០ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងថា វិស័យកំពង់ផែ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និង បន្តមកដល់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ដែលបាន និងកំពុងរួមចំណែកទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យឆ្ពោះទៅមុខ ដើម្បីឈានទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា បើពិនិត្យទៅលើស្ថានភាពភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលបានរាយការណ៍កន្លងមក…
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ជំរុញឳ្យមានការបញ្ជ្រាបការយល់ដឹងពី «គ្រោះថ្នាក់នៃពត៌មានក្លែងក្លាយ» តាមសាលារៀន សហគមន៍និងភូមិឃុំប្រជាពលរដ្ឋ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានឯកឧត្តម ទេព អស្នារិទ្ធ បានធ្វើការជំរុញដល់ក្រុមមន្រ្តីពត៌មានត្រូវធ្វើសកម្មភាពឳ្យបានខ្លាំងក្លាថែមទៀតតាមរយៈធ្វើការផ្សព្វផ្សាយបញ្ជ្រាបអំពី«គ្រោះថ្នាក់នៃពត៌មានក្លែងក្លាយ»នៅតាមបណ្តាសាលារៀន សហគមន៍និងដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាឳ្យបងប្អូនប្រជាពលរដ្ឋជាពិសេសយុវវ័យដើម្បីឳ្យមានការយល់ដឹងកាន់តែច្បាស់លាស់ពីគ្រោះថ្នាក់នៃពត៌មានក្លែងក្លាយ។ ថ្លែងនៅក្នុងឱកាសចូលរួមកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាននិងសាធារណមតិ និងការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តតាកែវនៅថ្ងៃ សុក្រ ទី ១០ ខែឧសភា ឆ្នាំ ២០២៥ អ្នកនាំពាក្យក្រសួងពត៌មានឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មាន តាមរយៈគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ខ្លួន បានកត់ត្រា ព័ត៌មានក្លែងក្លាយ សរុបចំនួន ៨៨៤ករណី។ លោកបានបន្តថា ក្នុងឆ្នាំ២០២៤ ព័ត៌មានក្លែងក្លាយ មានការកើនឡើងរហូតដល់ ១៤ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ការកើនឡើងនៃព័ត៌មានក្លែងក្លាយស្របពេលដែលការប្រើប្រាស់តាមបណ្ដាញសង្គម ហ្វេសប៊ុក ទីកតុក តេឡេក្រាម អ៊ីនស្តាក្រាមជាពិសេសការប្រើបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត មានសន្ទុះកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះដើម្បីទប់ស្កាត់ពត៌មានក្លែងក្លាយកុំឱ្យបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដល់សង្គម ជាពិសេសដល់យុវវ័យ ដែលកម្ពុជាយើងមានយុវវ័យចំនួនប្រមាណ ៦៦ភាគរយនៃចំនួនប្រជាជនសរុប យើងទាំងអស់គ្នាត្រូវចុះទៅផ្សព្វផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្សតាមសាលារៀន តាមសហគមន៍និងនៅតាមភូមិឃុំបងប្អូនប្រជាពលរដ្ឋរស់នៅ។បើតាមឯកឧត្តម ទេព អស្នារិទ្ធ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ មន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវធ្វើសកម្មភាពអោយបានខ្លាំងក្លាតាមរយៈលើកកម្ពស់ការផ្សព្វផ្សាយតែព័ត៌មានពិត មានក្រមសីលធម៌វិជ្ជាជីវៈ មានប្រភពព័ត៌មានច្បាស់លាស់ មានភាពត្រឹមត្រូវអាចទុកចិត្តបាន…
-
ក្រសួងការពារជាតិ សូមច្រានចោល និងថ្កោលទោស ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ ជនអគតិមួយចំនួន ដែលថាកម្ពុជាបានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រងក្នុងដែនអធិបតេយ្យរបស់កម្ពុជា

(ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមច្រានចោល និងថ្កោលទោស ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ ជនអគតិមួយចំនួន ដែលថាកម្ពុជាបានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រងក្នុងដែនអធិបតេយ្យរបស់ កម្ពុជា។ នេះគឺជាចេតនាដ៏អាក្រក់ មានគោលបំណងញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារ ចេញនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ។ សេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា ភាគីទាំងពីរ កម្ពុជា-ថៃ នៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកង កម្លាំងចំនួនប្រាំនាក់។ ភាគីទាំងពីរ ពុំបានលើកឡើងពីការដកកម្លាំងទ័ពចេញពីប្រាសាទតាមាន់ទេ ប៉ុន្តែបាន ប្តេជ្ញាបន្តការប្រាស្រ័យទាក់ទងគ្នាជាធម្មតា និងជូនដំណឹងគ្នាទៅវិញទៅមកឱ្យបានជាប់លាប់ជាប្រចាំ សំដៅ បង្ការរាល់ការប៉ះទង្គិច ឬការយល់ច្រលំណាមួយ ដែលអាចកើតឡើងជាយថាហេតុ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់គិតគូរគ្រប់គ្រង និងអភិរក្សតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់គិតគូរគ្រប់គ្រង និងអភិរក្សតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឱ្យមានរបៀបរៀបរយនិងព្យាយាមដោះស្រាយបញ្ចប់វិវាទទាំងស្រុងរវាងប្រជាជនដែលរស់នៅក្នុង ១១៤ ភូមិនៃតំបន់បេតិកភណ្ឌអង្គរ ជាមួយនឹងអាជ្ញាធរជាតិអប្សរា ។ ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ស្របតាមការប្រែប្រួលនៃប្រជាសាស្ត្រ និងស្ថានភាពវិវត្តន៍នៃសង្គម សេដ្ឋកិច្ចកម្ពុជា និងស្ថានការណ៍វិវត្តន៍នៃនយោបាយ និងសេដ្ឋកិច្ចរបស់ពិភពលោកផងនោះ ធ្វើឱ្យចំនួនភ្ញៀវទេសចរណ៍ដែលមកទស្សនាកម្សាន្តប្រាសាទអង្គរវត្តមានការប្រែប្រួល ដូច្នេះទើបក្រុមការងារបានចាប់ផ្ដើមធ្វើការវាយតម្លៃឡើងវិញ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧ នេះ ដែលយើងចង់បានការគ្រប់គ្រងមួយមានភាពជាក់លាក់ ក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ ហើយក៏ត្រូវបញ្ចប់ទាំងស្រុងនូវវិវាទរវាងប្រជាជនដែលរស់នៅក្នុង ១១៤ ភូមិក្នុងតំបន់បេតិកភណ្ឌអង្គរជាមួយនឹងអាជ្ញាធរជាតិអប្សរាផងដែរ ។ ចំណែកឯការទទួលខុសត្រូវក៏ត្រូវកំណត់ឡើងវិញចំពោះរដ្ឋបាលមូលដ្ឋាន អាជ្ញាធរជាតិអប្សរា ហើយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងសហការីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាអ្នកទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានូវការរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនៅរមណីយដ្ឋានបេតិកភណ្ឌអង្គរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ខឿនសេដ្ឋកិច្ចនៅខេត្តសៀមរាប គឺពឹងផ្អែកទៅលើទេសចរណ៍ ដូច្នេះតាមរយៈកិច្ចប្រជុំនេះ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ជាប្រទេសដ៏ចំណាស់មួយ មានវប្បធម៌សម្បូរបែប ហើយគុណតម្លៃនៃវប្បធម៌ខ្មែរ ផ្អែកលើមូលដ្ឋានព្រះពុទ្ធសាសនា

(ភ្នំពេេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា ជាប្រទេសដ៏ចំណាស់មួយ មានវប្បធម៌សម្បូរបែប ហើយគុណតម្លៃនៃវប្បធម៌ខ្មែរ ផ្អែកលើមូលដ្ឋានព្រះពុទ្ធសាសនា, ជាពិសេស វប្បធម៌កតញ្ញូ, មេត្តា, ករុណា និងអហិង្សា ជាគោលការណ៍សំខាន់សម្រាប់រស់នៅក្នុងសង្គមជាមួយគ្នាឱ្យបានល្អប្រសើរ ទាំងក្នុងគ្រួសារ និងសង្គមជាតិ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធឆ្លងអគារអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានា នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ នាព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ។ សម្ដេចធិបតី មានប្រសាសន៍ថា ការអប់រំ មានឥទ្ធិពលវិជ្ជមានលើកំណើនសេដ្ឋកិច្ច តាមរយៈ យន្តការចំនួន៣ គឺ៖ ១/ ការអប់រំបង្កើនមូលធនមនុស្សនៅក្នុងកម្លាំងពលកម្មសរុបរបស់ជាតិ ដែលជាកត្តាចាំបាច់សម្រាប់បង្កើនផលិតភាព, ពលកម្ម និងជំរុញកំណើន ឆ្ពោះដល់កម្រិតថ្មីមួយកម្រិតទៀត, ២/ ការអប់រំបង្កើនសមត្ថភាពក្នុងការធ្វើនវានុវត្តន៍ក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើនចំណេះដឹង សម្រាប់ចាប់យកបច្ចេកវិទ្យាថ្មីៗ និងអភិវឌ្ឍផលិតផលថ្មី ដើម្បីជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច និង៣/…
-
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាត់ទុកមូលធនមនុស្ស ជាមូលដ្ឋានសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគសបញ្ជាក់ថា ប្រទេសជាតិមួយដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យទៅបាន ដោយសារមានការកសាងមូលធនមនុស្សជាមូលដ្ឋាន ។ ការថ្លែងរបស់សម្តេចធិបតីដូច្នេះ នៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយសុទិដ្ឋិនិយមថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានអប់រំមួយ ដែលបានរួមចំណែក ដល់ការបំពេញបេសកកម្មបណ្តុះបណ្តាលសមណនិស្សិត និស្សិត ឱ្យក្លាយជាមូលធនបញ្ញា ប្រកបដោយគុណភាព សមត្ថភាព ឧត្តមភាពសីល្បធម៌ និងមនសិការវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងតម្រូវការទាំងក្នុងក្របខណ្ឌជាតិអន្តរជាតិ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការពង្រឹងធនធានមនុស្សទាំងគុណភាព និងបរិមាណ ។ លើសពីនេះ សម្តេចធិបតី ក៏បានលើកឡើងដែរថា តាមការសិក្សាស្រាវជ្រាវ ពីសម័យកាលមួយទៅសម័យកាលមួយ យើងអាចសន្និដ្ឋានថា ប្រទេសជាតិមួយ ដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យទៅបាន ដោយសារមានការកសាងមូលធនមនុស្សជាមូលដ្ឋាន ។…
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជុំពិភាក្សាលើការប្រើប្រាស់ឥណទានពីក្រៅប្រទេសដើម្បីស្ដារវិស័យអចលនទ្រព្យនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំពិភាក្សាលើការប្រើប្រាស់ឥណទានពីក្រៅប្រទេស ដើម្បីស្ដារវិស័យអចលនទ្រព្យនៅកម្ពុជា ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីជូនដំណឹងទាក់ទិននឹងអត្រាការប្រាក់ដែលធនាគារចិនបានផ្តល់ជូន ដែលនេះជាកិច្ចការដ៏ល្អមួយសម្រាប់ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីជូនដំណឹងទាក់ទិននឹងអត្រាការប្រាក់ដែលធនាគារចិនបានផ្តល់ជូន ដែលនេះជាកិច្ចការដ៏ល្អមួយសម្រាប់ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ។ ការជួបជុំគ្នានាពេលនេះក៏ដើម្បីជជែកពិភាក្សា និងស្នើសុំឱ្យមានការយោគយល់គ្នាទៅវិញទៅមក អំពីការសម្រួលលើឧស្សាហកម្មកម្ចីប្រាក់ដើម្បីទិញផ្ទះ ដែលកត្តានេះនឹងជួយសម្រួលលើផលប៉ះពាល់ដល់អាយុជីវិតប្រទេសជាតិនិងរាជរដ្ឋាភិបាលកម្ពុជា ។ បច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយវិវាទបុរីអស់ជាច្រើនករណី ដើម្បីឱ្យប្រជាពលរដ្ឋជាអតិថិជនរបស់បុរីមានទំនុកចិត្ត ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលខិតខំរិះរកដំណោះស្រាយសមស្របរវាងពួកគាត់និងម្ចាស់បុរី ។ ជាមួយនេះក្រសួងក៏បានជួយដោះស្រាយសម្របសម្រួលលើអត្រាការប្រាក់ ជាមួយបណ្ដាធនាគារ និងមីក្រូហិរញ្ញវត្ថុនានា ក្នុងកម្ចីទិញផ្ទះសម្រាប់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់មានលទ្ធភាពទិញលំនៅឋានរស់នៅសមរម្យ និងជួយលើកស្ទួយការប្រើប្រាស់ប្រាក់រៀល និងរក្សាស្ថេរភាពប្រាក់រៀលផងដែរ ។ នៅក្នុងកិច្ចប្រជុំក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងវិស័យឯកជន ដែលមានការចូលរួមរបស់ធនាគារជាតិ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុ សមាគមអ្នកសាងសង់កម្ពុជា…