-
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធអគារអន្តេវាសិតដ្ឋាតេជោសន្តិភាព

-
មេបញ្ជាការកងទ័ពជើងគោក ចែកអាវភ្លៀងអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងទិសយោធភូមិភាគពិសេស

(ខេត្តកណ្តាល)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគពិសេស រួមមាន ៖ យោធភូមិភាគពិសេស តំបន់ប្រតិបត្តិការសឹករងកណ្តាល តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង កងរាជអាវុធហត្ថខេត្តកណ្តាល កងការពារព្រំដែនលេខ ៦០១ និងអង្គភាពចំណុះយោធភូមិភាគពិសេស ដែលពិធីនេះបានប្រារព្ធធ្វើនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ។ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា សម្តេចទាំងទ្វេរព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ពីសុខទុក្ខកងទ័ព គ្រួសារកងទ័ព ហើយជារៀងរាល់ឆ្នាំសម្តេច តែងតែឧបត្ថម្ភអាវភ្លៀង អាវរងា ដល់កងទ័ពមិនដែលអាក់ខានឡើយ ហើយបានប្រសិទ្ធនាមជាអគ្គភ័ស្តុភាជាន់ខ្ពស់ នៃកងកម្លាំប្រដាប់អាវុធ ។ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បន្ថែមថា…
-
ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space

(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធសរុបប្រមាណ ១៣០នាក់ នៅអគារ Connexion កោះពេជ្រ។ មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space ត្រូវបានបង្កើតឡើង ដើម្បីជំរុញនវានុវត្តន៍ និងសហគ្រិនជំនាន់ថ្មីនៅកម្ពុជា ហើយមជ្ឈមណ្ឌលនេះ ជាកន្លែងធ្វើការរួមគ្នា ផ្លាស់ប្តូរគំនិតគ្នា ការបំផុសគំនិត និងការជំរុញទៅរកភាពជោគជ័យ ជាមួយនឹងការពង្រឹងសេដ្ឋកិច្ចរបស់ប្រទេស៕ ដោយ ៖ ង៉ាន់ ទិត្យ
-
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងអធិការកិច្ចបញ្ជាក់អំពីការបន្តអនុវត្តអភិក្រមទាំងប្រាំ

ភ្នំពេញ៖ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ចបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ដោយបន្តផ្តោតជាសំខាន់លើរបៀបវារៈធានា “ប្រសិទ្ធភាពសមិទ្ធកម្ម” ដែលបានកំណត់សូចនាករ និងក្របខ័ណ្ឌច្បាស់លាស់តាមរយៈការបន្តអនុវត្តអភិក្រមទាំង ៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់“ និងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។ មានប្រសាសន៍ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ចកាលពីព្រឹកថ្ងៃទី៨ ខែឧសភា នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ ឯកឧត្តម សុខ សូកេន ក៏នៅបានគូសរំលេចសមិទ្ធផលជាច្រើនក្នុងវិស័យអធិការកិច្ចដែលកើតចេញពីការលះបង់ និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់អតីតថ្នាក់ដឹកនាំគ្រប់ជំនាន់ ជាពិសេសសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានផ្តួចផ្តើមត្រួសត្រាយផ្លូវ និងជំរុញការអភិវឌ្ឍវិស័យអធិការកិច្ច ដោយបន្សល់ទុកនូវសមិទ្ធផលដ៏ប្រពៃថ្លៃថ្លាជាច្រើនដល់លោកជាអ្នកបន្តវេន។ ឯកឧត្តមបន្ថែមថា ជាមួយគ្នានេះលោកជំទាវ សោម គឹមសួគ៌ និងឯកឧត្តម ហួត ហាក់ ក៏បានចូលរួមដឹកនាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងក្រសួងអធិការកិច្ចប្រកបដោយលទ្ធផលជាផ្លែផ្កាផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបានឆ្លៀតយកឱកាសនោះ ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងអធិការកិច្ច…
-
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ

(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី និង ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ ជាពិសេសក្នុងរដូវកាលបៃតងនេះ ដែលបានចង្អុលបង្ហាញក្រសួងទេសចរណ៍ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន រៀបចំយន្តការអនុវត្តគំនិតផ្តួចផ្តើមនេះឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងវិស័យទេសចរណ៍ ដូចជា ប្រធាន និងតំណាងសមាគមទេសចរណ៍កម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ប្រធានថ្នាក់ជាតិសមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា ឯកឧត្តមនាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) រួមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថា ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៥ នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ…
-
ខេត្តកំពង់ឆ្នាំង ជាខេត្តទី៦ ដែលបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៣៩៦៦នាក់ ក្នុងស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ខេត្តកំពង់ឆ្នាំងត្រូវបានប្រកាសជា ខេត្តបញ្ចប់ ការ វាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងរៀបចំប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៣៩៦៦នាក់ក្នុងស្រុកចំនួន៤ គឺស្រុករលាប្អៀរ កំពង់ត្រឡាច សាមគ្គីមានជ័យនិងស្រុកកំពង់លែង ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងឱកាសនោះ តំណាងប្រជាពលរដ្ឋដែលត្រូវទទួលបានបណ្ណកម្មសិទ្ធិដីធ្លី បានបង្ហាញពីក្តីរំភើបរីករាយដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ដែលបណ្ណនេះពិតជាមានសារៈសំខាន់បង្ហាញពីសិទ្ធិស្របច្បាប់ពេញលេញក្នុងការកាន់កាប់ដីធ្លី បញ្ចប់វិវាទដីធ្លី និងមានអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ។ គាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានចាត់មន្ត្រីជំនាញ និងក្រុមយុវជនចុះយុទ្ធនាការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសនិងឈានដល់ការបញ្ចប់វិវាទដីធ្លីរួមជាមួយការដាក់ចេញនូវការផ្ដល់សេវាសាធារណៈគាប់ចិត្តជូនប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាននាំមកនូវការផ្ដាំផ្ញើអបអរសាទរ និងសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកស្រលាញ់រាប់អានពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានលះបង់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់នៅក្នុងការងារចុះបញ្ជីដីធ្លីបញ្ចប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងនោះមានប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី

(ហ្សាការតា)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន (Bachtiar Najamudin) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានព្រឹទ្ធសភា រដ្ឋធានីហ្សាការតា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះឯកឧត្ដមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានស្វាគមន៍សម្ដេចតេជោ ព្រមទាំងប្រតិភូកម្ពុជា។ ឯកឧត្ដមបានចាត់ទុកសម្ដេចតេជោ គឺជាឥស្សរជនដ៏ឆ្នើម និងមានឥទ្ធិពលរបស់កម្ពុជា។ ឯកឧត្ដម បានចាត់ទុកសម្ដេចតេជោ គឺរដ្ឋបុរសរបស់ កម្ពុជា ដោយសារសម្ដេចតេជោ បានដឹកនាំកម្ពុជា តាំងពីអំឡុងពេលសង្គ្រាម ស្វែងរកសន្តិភាពជូនកម្ពុជា និងប្រឹងប្រែងកសាងប្រទេសឱ្យមានការរីកចម្រើនជាលំដាប់ ។ នៅក្នុងជំនួបនេះដែរ សម្ដេចតេជោបានថ្លែងអរគុណចំពោះ ឯកឧត្តមប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី ដែលបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោនិងគណៈប្រតិភូ នៅក្នុងឱកាសនេះ ដែលបានអនុញ្ញាតក៏ដូចជាបានជួបជជែកគ្នា ផ្លាស់ប្ដូរយោបល់គ្នា លើកទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ សម្ដេចតេជោ បានរំលឹកថា ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា ដែលសម្ដេចតេជោ បានមកទីក្រុងហ្សាការតា…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឥណ្ឌូណេស៊ី

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានរដ្ឋសភា រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ ដែលអញ្ជើញបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ីនាពេលនេះ។ លោកជំទាវ បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនៅប្រទេសឥណ្ឌូណេស៊ី នៅពេលនេះបានធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឥណ្ឌូណេស៊ី-កម្ពុជា កាន់តែរឹងមាំថែមទៀត។ លោកជំទាវក៏បានរម្លឹកពីឱកាសដែលបានជួបសម្ដេចតេជោកាលនៅកាន់តំណែងជានា យករដ្ឋមន្ត្រី និងកាន់តែរីករាយដែលបានជួបសម្ដេចតេជោនៅពេលនេះ ដែលសម្ដេចកាន់តំណែងជាប្រធានព្រឹទ្ធសភាកម្ពុជា។ នៅក្នុងជំនួបនេះ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេច និងគណៈប្រតិភូកម្ពុជា ។ សម្ដេចតេជោបានបង្ហាញក្ដីរីករាយដោយបានជួបលើកជំទាវជាថ្មី ដែលជំនួបលើកនេះ គឺជាជំនួបលើកទី៣ ហើយរវាងសម្ដេច និងលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី។ សម្ដេចតេជោក៏បានបង្ហាញនូវក្ដីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី ដែលបានបន្តរហូតមកទល់នឹងពេលនេះ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះឥណ្ឌូណេស៊ី ដែលបានប្រឹងប្រែងសម្របសម្រួលនៅក្នុងដំណើរការស្វែងរកសន្តិភាពជូនកម្ពុជា រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សម្ដេចតេជោបានរម្លឹកពីការរៀបចំប្រារព្ធខួប…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ទីក្រុងឌីលី ប្រទេសទីម័រឡេស្តេ

(ឌីលី)៖ បន្ទាប់ពីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែឧសភា ឆ្នាំ២០២៥ នៅសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រកបដោយជោគជ័យត្រចះត្រចង់រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជានខ្ពស់កម្ពុជា អញ្ជើញចាកចេញពីរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ីនៅវេលាម៉ោង១២ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងដំណើឆ្ពោះ ទៅកាន់ទីក្រុងឌីលី ប្រទេសទីម័រឡេស្តេដើម្បីបន្តបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃ ទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញ របស់ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ដដែល នៅវេលាម៉ោង១៧ និង៣៧នាទី (ម៉ោងនៅប្រទេសទីម័រឡេស្តេ ) ត្រូវនឹងម៉ោង១៥ និង ៣០នាទីម៉ោងនៅព្រះរាជាណាចក្រកម្ពុជា យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានចុះចតប្រកបដោយសុវត្ថិភាព នៅអាកាសយានដ្ឋាន អន្តជាតិ នីកូឡៅ លូបាតូ នាទីក្រុងឌីលី។ អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរចំពោះជោគជ័យរបស់គណបក្សសកម្មភាពប្រជាជន (People’s Action Party) របស់ ឯកឧត្តម Lawrence Wong

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ថា សម្តេចទើបបានជួបពិភាក្សាជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី តាមរយៈទូរស័ព្ទ ដើម្បីអបអរសាទរចំពោះជោគជ័យនៃគណបក្សសកម្មភាពប្រជាជន (People’s Action Party – PAP) ក្នុងការបោះឆ្នោតសហព័ន្ធ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ ដែលបានបញ្ចប់កន្លងទៅ។ សម្តេចធិបតីបានបញ្ជាក់ថា ការកើនឡើងនៃចំនួនអាសនៈក្នុងសភា និងសំឡេងគាំទ្រដល់គណបក្ស PAP បានបង្ហាញឱ្យឃើញនូវទំនុកចិត្តខ្ពស់របស់ប្រជាពលរដ្ឋសិង្ហបុរី ចំពោះការដឹកនាំរបស់នាយករដ្ឋមន្ត្រី Lawrence Wong។ សម្តេចបានរំលឹកថា ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ ២០២៤ បន្ទាប់ពីឯកឧត្តម Lawrence Wong បានចូលកាន់តំណែងជាផ្លូវការ លយើងទាំងពីរបានមានកិច្ចពិភាក្សាជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជាជនទាំងពីរ។ ឆ្នាំនេះ ក៏ជាខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរីផងដែរ។ សម្តេចធិបតីបង្ហាញជំនឿថា ក្រោមការដឹកនាំរបស់ ឯកឧត្តម…