Category: នយោបាយ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space

    ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space

    (ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធសរុបប្រមាណ ១៣០នាក់ នៅអគារ Connexion កោះពេជ្រ។ មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space ត្រូវបានបង្កើតឡើង ដើម្បីជំរុញនវានុវត្តន៍ និងសហគ្រិនជំនាន់ថ្មីនៅកម្ពុជា ហើយមជ្ឈមណ្ឌលនេះ ជាកន្លែងធ្វើការរួមគ្នា ផ្លាស់ប្តូរគំនិតគ្នា ការបំផុសគំនិត និងការជំរុញទៅរកភាពជោគជ័យ ជាមួយនឹងការពង្រឹងសេដ្ឋកិច្ចរបស់ប្រទេស៕ ដោយ ៖ ង៉ាន់ ទិត្យ

  • សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងអធិការកិច្ចបញ្ជាក់អំពីការបន្តអនុវត្តអភិក្រមទាំងប្រាំ

    សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងអធិការកិច្ចបញ្ជាក់អំពីការបន្តអនុវត្តអភិក្រមទាំងប្រាំ

    ភ្នំពេញ៖ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ចបានបញ្ជាក់ថា រាជរដ្ឋា​ភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមកា​រដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាន​ដាក់ចេញនូវ​យុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ដោយបន្តផ្តោតជាសំខាន់លើរបៀបវារៈ​ធានា “ប្រសិទ្ធភាព​សមិទ្ធ​កម្ម” ដែលបានកំណត់សូចនាករ និងក្របខ័ណ្ឌច្បាស់​លាស់តាមរយៈការបន្តអនុវត្តអភិក្រមទាំង ៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់“ និងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។ មានប្រសាសន៍ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច​កាលពីព្រឹកថ្ងៃ​ទី៨ ខែឧសភា នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ ឯកឧត្តម សុខ សូកេន ក៏នៅ​បានគូសរំលេចសមិទ្ធផលជាច្រើនក្នុងវិស័យអធិការកិច្ចដែលកើតចេញពីការលះបង់ និងកិច្ចខិតខំប្រឹងប្រែង​ជាបន្តបន្ទាប់ របស់អតីតថ្នាក់ដឹកនាំគ្រប់ជំនាន់ ជា​ពិសេសសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែល​បានផ្តួចផ្តើម​ត្រួសត្រាយផ្លូវ និងជំរុញការអភិវឌ្ឍ​វិស័យ​អធិការកិច្ច ដោយបន្សល់ទុកនូវសមិទ្ធផលដ៏ប្រពៃថ្លៃថ្លាជាច្រើនដល់លោក​ជា​អ្នកបន្តវេន។ ឯកឧត្តមបន្ថែមថា ជាមួយគ្នានេះលោកជំទាវ សោម គឹមសួគ៌ និងឯកឧត្តម ហួត ហាក់ ក៏បានចូលរួមដឹកនាំ​ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងក្រសួងអធិការកិច្ចប្រកបដោយលទ្ធផលជាផ្លែផ្កា​ផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបានឆ្លៀតយកឱកាសនោះ ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងអធិការកិច្ច…

  • ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ

    ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ

    (ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី និង ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ ជាពិសេសក្នុងរដូវកាលបៃតងនេះ ដែលបានចង្អុលបង្ហាញក្រសួងទេសចរណ៍ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន រៀបចំយន្តការអនុវត្តគំនិតផ្តួចផ្តើមនេះឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងវិស័យទេសចរណ៍ ដូចជា ប្រធាន និងតំណាងសមាគមទេសចរណ៍កម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ប្រធានថ្នាក់ជាតិសមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា ឯកឧត្តមនាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) រួមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថា ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៥ នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ…

  • ខេត្តកំពង់ឆ្នាំង ជាខេត្តទី៦ ដែលបញ្ចប់ការវាស់វែងដីធ្លីមាន​លក្ខណៈ​ជាប្រព័ន្ធ និងប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៣៩៦៦នាក់ ក្នុងស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង ជាខេត្តទី៦ ដែលបញ្ចប់ការវាស់វែងដីធ្លីមាន​លក្ខណៈ​ជាប្រព័ន្ធ និងប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៣៩៦៦នាក់ ក្នុងស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង

    (កំពង់ឆ្នាំង)៖ ខេត្តកំពង់ឆ្នាំងត្រូវបានប្រកាសជា ខេត្តបញ្ចប់ ការ វាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងរៀបចំប្រគល់​បណ្ណ​កម្ម​សិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៣៩៦៦នាក់ក្នុងស្រុកចំនួន៤ គឺស្រុករលាប្អៀរ កំពង់ត្រឡាច សាមគ្គីមានជ័យនិងស្រុកកំពង់លែង ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និង​ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុក​បេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋានខេត្តកំពង់ឆ្នាំង នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងឱកាសនោះ តំណាងប្រជាពលរដ្ឋដែលត្រូវទទួលបាន​បណ្ណ​កម្មសិទ្ធិដីធ្លី បានបង្ហាញពីក្តីរំភើបរីករាយដែលទទួលបាន​បណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ដែលបណ្ណនេះពិតជាមានសារៈ​សំខាន់បង្ហាញពីសិទ្ធិស្របច្បាប់ពេញលេញក្នុងការកាន់កាប់ដីធ្លី បញ្ចប់វិវាទដីធ្លី និងមានអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចគ្រួសារ​និងសេដ្ឋកិច្ចជាតិ។ គាត់បានថ្លែងអំណរគុណដល់​រាជរដ្ឋាភិបាល​និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរនិង​មន្ត្រីជំនាញពាក់ព័ន្ធ​ទាំងអស់ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានចាត់មន្ត្រីជំនាញ និងក្រុមយុវជនចុះយុទ្ធនាការចុះបញ្ជីដីធ្លី​នៅទូទាំងប្រទេសនិងឈានដល់ការបញ្ចប់វិវាទដីធ្លីរួមជាមួយការដាក់ចេញនូវការផ្ដល់សេវាសាធារណៈគាប់ចិត្តជូនប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាននាំមកនូវការផ្ដាំផ្ញើ​អបអរ​សា​ទរ និងសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក​ស្រលាញ់​រាប់​អានពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះ​រាជា​ណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់ប្រជាពលរដ្ឋទាំងអស់​ក្នុងខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរ​និង​ថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានលះបង់កម្លាំងកាយចិត្តខិតខំប្រឹងប្រែង​បំពេញ​ភារកិច្ចដោយមិនខ្លាចនឿយហត់នៅក្នុងការងារចុះបញ្ជីដីធ្លីបញ្ចប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងនោះមានប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង​ផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធាន​ព្រឹទ្ធ​សភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធាន​ព្រឹទ្ធ​សភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី

    (ហ្សាការតា)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ​ជាមួយ ឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន (Bachtiar Najamudin) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានព្រឹទ្ធសភា រដ្ឋធានីហ្សាការតា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះឯកឧត្ដមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានស្វាគមន៍សម្ដេចតេជោ ព្រមទាំងប្រតិភូកម្ពុជា។ ឯកឧត្ដមបានចាត់ទុកសម្ដេចតេជោ គឺជាឥស្សរជនដ៏ឆ្នើម និងមានឥទ្ធិពលរបស់កម្ពុជា។ ឯកឧត្ដម បានចាត់ទុកសម្ដេចតេជោ គឺរដ្ឋបុរសរបស់ កម្ពុជា ដោយសារសម្ដេចតេជោ បានដឹកនាំកម្ពុជា តាំងពីអំឡុងពេលសង្គ្រាម ស្វែងរកសន្តិភាពជូនកម្ពុជា និងប្រឹងប្រែងកសាងប្រទេសឱ្យមានការរីកចម្រើនជាលំដាប់ ។ នៅក្នុងជំនួបនេះដែរ សម្ដេចតេជោបានថ្លែងអរគុណចំពោះ ឯកឧត្តម​ប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី ដែលបានសម្ដែងនូវការស្វាគមន៍យ៉ាងក​ក់​ក្តៅចំពោះសម្ដេចតេជោនិងគណៈប្រតិភូ នៅក្នុងឱកាសនេះ ដែល​បាន​អនុញ្ញាតក៏ដូចជាបានជួបជជែកគ្នា ផ្លាស់ប្ដូរយោបល់គ្នា លើក​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ សម្ដេចតេជោ បានរំលឹកថា ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាង​សំខាន់​នៅក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា ដែលសម្ដេច​តេ​ជោ បានមកទីក្រុងហ្សាការតា…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ​ប្រធាន​រដ្ឋសភា​ឥណ្ឌូណេស៊ី

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ​ប្រធាន​រដ្ឋសភា​ឥណ្ឌូណេស៊ី

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជា​មួយ​លោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋ​ស​ភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានរដ្ឋសភា រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុង​ជំនួប​នេះ លោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី បានស្វាគមន៍យ៉ាងកក់​ក្ដៅ​ចំពោះសម្ដេចតេជោ ដែលអញ្ជើញបំពេញទស្សនកិច្ចនៅ​ឥណ្ឌូណេស៊ីនាពេលនេះ។ លោកជំទាវ បានចាត់ទុកដំណើរ​ទស្សនកិច្ច​របស់សម្ដេចតេជោនៅប្រទេសឥណ្ឌូណេស៊ី នៅពេលនេះ​បានធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឥណ្ឌូណេស៊ី-កម្ពុជា កាន់តែរឹងមាំថែមទៀត។ លោកជំទាវក៏បានរម្លឹកពីឱកាសដែលបានជួបសម្ដេចតេជោកាលនៅកាន់តំណែងជានា យករដ្ឋមន្ត្រី និងកាន់តែរីករាយដែលបានជួប​សម្ដេចតេជោនៅពេលនេះ ដែលសម្ដេចកាន់តំណែងជាប្រធាន​ព្រឹទ្ធសភាកម្ពុជា។ នៅក្នុងជំនួបនេះ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះ​លោកជំទាវ​ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ដែលបានទទួល​ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេច និងគណៈប្រតិភូកម្ពុជា ។ សម្ដេចតេជោបានបង្ហាញក្ដីរីករាយដោយបានជួបលើកជំទាវជាថ្មី ដែលជំនួបលើកនេះ គឺជាជំនួបលើកទី៣ ហើយរវាងសម្ដេច និងលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី។ សម្ដេចតេជោក៏បានបង្ហាញនូវក្ដីរីករាយចំពោះទំនាក់ទំនង និងកិច្ច​សហ​ប្រតិបត្តិការល្អនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី ដែល​បានបន្តរហូតមកទល់នឹងពេលនេះ។ សម្ដេចតេជោក៏បាន​ថ្លែងអំណរ​គុណចំពោះឥណ្ឌូណេស៊ី ដែលបានប្រឹងប្រែងសម្របសម្រួលនៅ​ក្នុង​ដំណើរការស្វែងរកសន្តិភាពជូនកម្ពុជា រហូតសម្រេចបានកិច្ច​ព្រមព្រៀងទីក្រុងប៉ារីស។ សម្ដេចតេជោបានរម្លឹកពីការរៀបចំប្រារព្ធខួប…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ទីក្រុងឌីលី ប្រទេស​ទីម័រឡេស្តេ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ទីក្រុងឌីលី ប្រទេស​ទីម័រឡេស្តេ

    (ឌីលី)៖ បន្ទាប់ពីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចការងារ រយៈ​ពេល​៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែឧសភា ឆ្នាំ២០២៥ នៅសា​ធារណរដ្ឋឥណ្ឌូណេស៊ី ប្រកបដោយជោគជ័យត្រចះត្រចង់រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជានខ្ពស់កម្ពុជា អញ្ជើញចាកចេញពីរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី​នៅ​វេលាម៉ោង១២ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងដំណើឆ្ពោះ ទៅកាន់ទីក្រុងឌីលី ប្រទេសទីម័រឡេស្តេដើម្បីបន្តបំពេញ​ទស្សនកិច្ច​ផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃ ទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញ របស់ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជា​ធិបតេយ្យទីម័រឡេស្តេ។ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ដដែល នៅវេលាម៉ោង១៧ និ​ង​៣៧​នាទី (ម៉ោងនៅប្រទេសទីម័រឡេស្តេ ) ត្រូវនឹងម៉ោង​១៥ ​និង ៣០នាទីម៉ោងនៅព្រះរាជាណាចក្រកម្ពុជា យន្តហោះពិសេសរបស់​ព្រះរាជាណាចក្រកម្ពុជា បានចុះចតប្រកបដោយសុវត្ថិភាព នៅ​អាកាសយានដ្ឋាន អន្តជាតិ នីកូឡៅ លូបាតូ នាទីក្រុងឌីលី។ អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះ​រាជា​ណាចក្រកម្ពុជា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរចំពោះជោគជ័យ​របស់​គណបក្សសកម្មភាពប្រជាជន (People’s Action Party) របស់ ឯកឧត្តម Lawrence Wong

    សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរចំពោះជោគជ័យ​របស់​គណបក្សសកម្មភាពប្រជាជន (People’s Action Party) របស់ ឯកឧត្តម Lawrence Wong

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់​នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ថា សម្តេចទើបបានជួបពិភាក្សាជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី តាមរយៈទូរស័ព្ទ ដើម្បីអបអរសាទរចំពោះជោគជ័យនៃគណបក្សសកម្មភាពប្រជាជន (People’s Action Party – PAP) ក្នុងការបោះឆ្នោតសហព័ន្ធ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ ដែលបានបញ្ចប់កន្លងទៅ។ សម្តេចធិបតីបានបញ្ជាក់ថា ការកើនឡើងនៃចំនួនអាសនៈក្នុងសភា និងសំឡេងគាំទ្រដល់គណបក្ស PAP បានបង្ហាញឱ្យឃើញនូវទំនុក​ចិត្តខ្ពស់របស់ប្រជាពលរដ្ឋសិង្ហបុរី ចំពោះការដឹកនាំរបស់នាយក​រដ្ឋ​មន្ត្រី Lawrence Wong។ សម្តេចបានរំលឹកថា ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅប្រទេស​សិង្ហ​បុរី​កាលពីខែមិថុនា ឆ្នាំ ២០២៤ បន្ទាប់ពីឯកឧត្តម Lawrence Wong បានចូលកាន់តំណែងជាផ្លូវការ លយើងទាំងពីរបានមានកិច្ច​ពិភាក្សា​ជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជា​ជន​ទាំងពីរ។ ឆ្នាំនេះ ក៏ជាខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និង​សិង្ហបុរី​ផងដែរ។ សម្តេចធិបតីបង្ហាញជំនឿថា ក្រោមការដឹកនាំរបស់ ឯកឧត្តម…

  • រដ្ឋសភាកម្ពុជា និង ឡាវ ប្តេជ្ញាបន្តថែររក្សាលើកកម្ពស់ទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

    រដ្ឋសភាកម្ពុជា និង ឡាវ ប្តេជ្ញាបន្តថែររក្សាលើកកម្ពស់ទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្សស័ក្ក ផាន់ថាវង្ស (Vongsack Phanthavong) ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានក្រុមមិត្តភាព រដ្ឋសភាឡាវ-កម្ពុជា នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភា ចាត់ទុកដំណើរទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់ ដែលមិនត្រឹមតែរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងដល់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនង ចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៦៩ឆ្នាំមកហើយ ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជាក់ថា កម្ពុជានិងឡាវ បានភ្ជាប់ទំនាក់ទំនងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកជាបន្តបន្ទាប់ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ និងនៅគ្រប់កម្រិត។ រដ្ឋសភាកម្ពុជាពិតជាពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ដែលត្រូវបានបន្តថែរក្សា លូតលាស់ និងរីកចម្រើនជាបន្តបន្ទាប់ សម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ផ្អែកលើការគោរពគ្នា និងការជឿទុកចិត្តគ្នា។ ភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ…

  • ឥណ្ឌូនេស៊ី ចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

    ឥណ្ឌូនេស៊ី ចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

    (ហ្សាការតា)៖ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឲ្យចូលជួប និងសម្តែងការគួរសម នៅសណ្ឋាគារ JW Marriot រដ្ឋធានីហ្សាការតា នាថ្ងៃថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យបណ្ឌិត Dato’ Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងប្រធានក្រុមហ៊ុនមួយចំនួន បានបង្ហាញការចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបថា នៅក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត បានសំដែងនូវការស្វាគមន៍ ចំពោះសម្ដេចតេជោ ដែលបានអញ្ជើញមកទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ។ លោក បានអរគុណ ចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ និងប្រធានក្រុមហ៊ុននានា បានជួបសម្ដែងការគួរសម នាពេលនេះ ។ លោកសាស្ត្រាចារ្យ បានគោរពស្នើសុំសម្ដេចតេជោ បង្ហាញផ្លូវក្នុងការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយចំពោះចំណាប់អារម្មណ៍ របស់លោកសាស្ត្រាចារ្យ ទៅលើការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចតេជោ…