-
ក្រដ្ឋមន្រ្តីក្រសួងបរិស្ថានស្វាគមន៍ការចូលរួមពីដៃគូអភិវឌ្ឍន៍ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍តំបន់ការពារ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងជំរុញ និងស្វាគមន៍ចំពោះវត្តមានអង្គការដៃគូទាំងអស់ ដែលមានបំណងជួយលើកស្ទួយជីវភាពប្រជាសហគមន៍តំបន់ការពារ ដើម្បីការអភិវឌ្ឍដោយចីរភាព ។ ថ្លែងឡើងយ៉ាងដូច្នេះនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ជាមួយនាយកប្រតិបត្តិអង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ (Fauna and Flora International)។ ជាមួយគ្នានេះ លោក គ្រីស្ទាន តេឡេគី (Kristian Teleki) នាយកប្រតិបត្តិអង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ ប្រចាំប្រទេសកម្ពុជា (FFI – Cambodia) បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីជំរុញការងារស្នូល ស្តីពីប្លាស្ទិកសមុទ្រ (Marine Plastic) កាបូនខៀវ (Blue Carbon) ពីស្មៅសមុទ្រ និងព្រៃកោងកាង ការគ្រប់គ្រងតំបន់ការពារដែលមានស្រាប់ និង ការអង្កេតប្រភេទដើមឈើ ការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ការអនុវត្តគម្រោង REDD+ ការអនុវត្តគម្រោងអភិរក្សជីវចម្រុះឆ្លងដែននៅឧទ្យានជាតិវីរៈជ័យនៃប្រទេសកម្ពុជា ។ បន្ថែមពីនេះ…
-
ថ្នាក់ដឹកនាំនៃអាជ្ញាធរមីន ស្វាគមន៍គណៈប្រតិភូនៃបណ្តាប្រទេសនានាចូលរួមក្នុងសន្និសីទសកលលើកទី៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ៖គណៈប្រតិភូនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន ដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីការផ្តល់សេវាកម្មដល់ជនមានពិការភាពរបស់មជ្ឈមណ្ឌល Exceed Worldwide នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ។ ទន្ទឹមនឹងនេះដែរ ប្រេសិតពិសេសនៃអនុសញ្ញាអូតាវ៉ា ព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein លើកឡើងដោយសង្ឃឹមថា ទាំងរដ្ឋភាគី និងរដ្ឋមិនមែនភាគី នឹងបន្តចូលរួមធ្វើឱ្យមានភាពប្រសើរឡើងដល់កិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងសិទ្ធិជនមានពិការភាព ខណៈដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពីពិភពលោកដែលគ្មានមីនចាប់ពីថ្ងៃទី១៧-១៩ ខែតុលានេះ។ យោងតាមអាជ្ញាធរមីន បានឱ្យដឹងថា ឯកឧត្តម លី ធុជ បានដឹកនាំគណៈប្រតិភូនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីនធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយស ម្បទាភ្នំពេញ (Exceed Worldwide) ដើម្បីស្វែងយល់អំពីសកម្មភាពការងារក្នុងការផ្តល់សេវាកម្មគាំទ្រសហគមន៍ឱ្យទទួលបានឱកាសអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការងារ ឬការបង្កើតអាជីវកម្មថ្មីៗ។ ឯកឧត្តម លី ធុជ បានលើកឡើងនាឱកាសនោះថា សោដនាកម្មទាំងនេះ គឺកើតឡើងដោយសារកម្ពុជាធ្លាប់បានឆ្លងកាត់នូវពេលវេលាដ៏សែនសោកសៅ និងឈឺចាប់ក្នុងប្រវត្តិសាស្រ្តអស់ជាង ៣ទសវត្សរ៍ ដែលប ណ្តាលឱ្យប្រជាជនស្លូតត្រង់ប្រមាណជាង ៦.៥ម៉ឺននាក់ បាត់បង់ជីវិត…
-
ក្រុមហ៊ុន China Datang ប្តេជ្ញាបង្កើនទុនវិនិយោគ ៦០០លានដុល្លារ ជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ ក្រុមហ៊ុន China Datang Corporation Ltd. បានបង្ហាញនូវជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងបានប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគចំនួន ៦០០លានដុល្លារអាមេរិក ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. បានថែ្លងអំណរគុណ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានថ្លែងអំណរគុណផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកន្លងមកបានគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា…
-
រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ

ភ្នំពេញ៖ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់នាយកដ្ឋានរដ្ឋបាល និងនាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស នៃអគ្គនាយកដ្ឋាន រដ្ឋបាលកិច្ចការងារទូទៅ ក្រោមវត្តមានឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ រដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋ លេខាធិការ និង លោក លោកស្រី ជាប្រធាននាយកដ្ឋាន អនុប្រធាន នាយកដ្ឋាន និងមន្រ្តីនៅក្នុងនាយកដ្ឋានរដ្ឋបាល និងនាយកដ្ឋាន បុគ្គលិក និងធនធានមនុស្ស ។ ក្នុងកិច្ចប្រជុំឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ថា កិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ ដើម្បីស្តាប់របាយការណ៍ ចំណុចខ្លាំង ចំណុច ខ្វះខាត បញ្ហាប្រឈម និងសំណូមពរ របស់នាយកដ្ឋានរដ្ឋបាល និង នាយកដ្ឋាន បុគ្គលិក និងធនធានមនុស្ស នៃអគ្គនាយកដ្ឋានរដ្ឋបាល កិច្ចការងារ ទូទៅ ៕ដោយ៖ ហេង សម្បត្តិ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងគាំទ្រចំពោះភាពជាដៃគូ រវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់កម្ពុជា និង ក្រុមហ៊ុន CNEE របស់ចិន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា បានស្វាគមន៍ និងគាំទ្រចំពោះភាពជាដៃគូ រវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់កម្ពុជា និង ក្រុមហ៊ុន CNEE របស់ចិន ។ នេះបើតាមលទ្ធផលនៃជំនួប ពិភាក្សា ការងារ ជាមួយ ឯកឧត្ដម ខាង ហ៊ូពាវ (Kang Hubiao) អគ្គ នាយកក្រុមហ៊ុន Genertec International Holding Co., Ltd. ដែល ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China National Energy Engineering & Construction Co., Ltd. (CNEE) នារសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣”…
-
គ ជ ប ប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទីដប់ប្រាំ នៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

(ភ្នំពេញ)៖ លទ្ធផលបណ្តោះអាសន្នថ្ងៃទីដប់ប្រាំ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៩,៩៩៦នាក់អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥.១១៨នាក់អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៩១៧ នាក់អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២៨៧៧ នាក់។ លទ្ធផលសរុបរយៈពេល ១៥ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖ ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ ឬ អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នានៅឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅសូមចូលទៅកាន់គេហទំព័រ www.nec.gov.kh/khmer/voter-list-revision-2023 រ៉ូដើម្បីពិនិត្យមើល តារាងលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ប្រចាំថ្ងៃ ៕ ដោយ-រ៉ាវុធ
-
អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ផ្តើមបើកយុទ្ធនាការផ្សព្វផ្សាយ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ

(ភ្នំពេញ)៖ ចាប់ពីព្រឹកថ្ងៃច័ន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ ជាថ្ងៃដំបូងរបស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ដែលបានចាប់ផ្តើមបើកយុទ្ធនាការផ្សព្វផ្សាយ អំពី«ទិវាជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ » ដើម្បីបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋ ក៏ដូចសិស្សនៅវិទ្យាល័យ អនុវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ ។ បើតាមអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ៖ ក្រុមការងារផ្សព្វផ្សាយ អ.ប.ព. (ក្រុមទី ៦) បានចាប់ផ្តើមកម្មវិធីផ្សព្វផ្សាយដំបូងនៅវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ដែលមានសិស្សានុសិស្សចូលរួមសរុបជាង ១.០០០ នាក់ ។ យុទ្ធនាការផ្សព្វផ្សាយនេះ រួមមានដូចជា៖ ក្រុមការងារផ្សព្វផ្សាយរបស់ អ.ប.ព. នឹងបន្តកម្មវិធីនៅតាមវិទ្យាល័យ អនុវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ និងខេត្ត ជាបន្តបន្ទាប់តាមកាលបរិច្ឆេទរបស់ខ្លួនរហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៣ តែម្តង។ គួរបញ្ជាក់ថា ទិវាប្រឆាំងអំពើពុករលួយអន្តរជាតិ ៩ ធ្នូ បានកកើតឡើងបន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានអនុម័តជាឯកច្ឆន្ទលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ឬ UNCAC ឆ្នាំ ២០០៣ នៅពេលដែលប្រទេសសមាជិកចំនួន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ ហើយត្រូវបានទទួលស្វាគមន៍ដោយឯកឧត្តម Tang Renjian រដ្ឋមន្រ្តីកសិកម្ម និងកិច្ចការជនបទ អមដំណើរដោយលោកជំទាវឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ។ សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3′ BRF) សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលប្រព្រឹត្តពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ។ មូលបទន នៃកិច្ចប្រជុំនេះ គឺ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការ អភិវឌ្ឍ និងវិបុលភាពរួម»។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា អញ្ជើញអមដំណើរ…
-
ការទុកដាក់សំរាម និងកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិក

ភ្នំពេញ៖ ការទុកដាក់សំរាម ក៏ផ្នែកមួយនៃការស្តែងឡើង នូវអាកប្បកិយា និងឥរិយាបទ មានន័យថាពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននិងកំពុងប្រព្រឹត្តនៅក្នុងសង្គម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការយល់ដឹងពីការទុកដាក់សំរាម និងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានការប្រែប្រួលវិជ្ជមាន តាមរយៈការបង្កើតឡើងនូវបទបញ្ញតិ បទដ្ឋានគតិយុត្ត ច្បាប់នានា ស្របតាមការអភិវឌ្ឍប្រទេសជាតិ។ យើងមើលមួយជ្រុងប្រាកដណាស់ យើងឃើញនៅមានសំរាមនៅតាម ដងផ្លូវ និងតាមប្រព័ន្ធលូបង្ហូទឹក ដែលការគ្រប់គ្រងនៅមានកម្រិត ប៉ុន្ដែបើក្រឡេកមួយជ្រុងទៀត ផ្នែកចំណេះដឹង របស់ប្រជាពលរដ្ឋខ្លួនឯង ចាប់ផ្តើមចេះសំអាតអនាម័យ ប្រមូល វេចខ្ចប់ ទុកដាក់ រួមទាំងការញែកសំរាម និងចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កាន់តែច្រើន និងផុសផុលឡើងៗ។ ទោះបីជានៅមានពលរដ្ឋមួយចំនួនតូច នៅមិនទាន់យល់ដឹងពីការទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិកនេះក៏ដោយ ប៉ុន្តែក្រសួងបរិស្ថាន បានខិតខំអប់រំបង្កើនចំណេះដឹងថែមទៀត ចំពោះការទុកដាក់សំរាម ក្នុងនោះ បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ គឺដើម្បីផ្សព្វផ្សាយជំរុញ ឲ្យមានការចូលរួម រក្សាបាននូវសុខមាលភាពប្រជាពលរដ្ឋ តាមរយៈភាពស្អាត គ្មានសំណល់ប្លាស្ទិកនៅតាមសាលារៀន នឹងឈានទៅគ្មានសំណល់ប្លាស្ទិកទូទាំងប្រទេស។ ឯកឧត្តមបណ្ឌិត អ៊ាង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រតិភូចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅប្រទេសចិន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3′ BRF) សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលប្រព្រឹត្តពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ។ មូលបទន នៃកិច្ចប្រជុំនេះ គឺ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការ អភិវឌ្ឍ និងវិបុលភាពរួម» ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីមួយចំនួន មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជន ។ នៅក្នុងវេទិកាខ្សែក្រវាត់…