-
ប្រមុខយូអិនបង្ហាញអារម្មណ៍តក់ស្លុតជាខ្លាំង ក្រោយមីស៊ីលធ្លាក់ចំមន្ទីរពេទ្យនៅហ្កាហ្សា ស្លាប់មនុស្សជាង ៦០០នាក់

អ.ស.ប៖ ប្រមុខអង្គការសហប្រជាជាតិបានបង្ហាញអារម្មណ៍តក់ស្លុតជាខ្លាំង បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលធ្លាក់ចំមន្ទីរពេទ្យមួយកន្លែងនៅតំបន់ហ្កាហ្សា បណ្តាលអោយមនុស្សជាង ២០០នាក់បាត់បង់ជីវិត។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស បានបង្ហោះសារនៅលើបណ្តាញសង្គម X នៅថ្ងៃអង្គារ៍ទី១៧ ខែតុលានេះ យ៉ាងដូច្នេះថា បេះដូងរបស់ខ្ញុំស្ថិតនៅជាមួយក្រុមគ្រួសារជនរងគ្រោះ។ មន្ទីរពេទ្យ និងបុគ្គលិកពេទ្យត្រូវតែការពារស្ថិតក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ ទន្ទឹមគ្នា លោក ហ្គូទែរេស ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហារលើសាលារៀនមួយកន្លែងទៀត ដែលដំណើរការដោយអង្គការសហប្រជាជាតិនៅក្នុងជំរុំជនភៀសខ្លួនហ្កាហ្សា ដែលបានសម្លាប់មនុស្ស ៦នាក់ផងដែរ។ ជាមួយគ្នានេះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសបានបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារមីស៊ីលលើមន្ទីរពេទ្យ Al-Ahli Arab ក្នុងតំបន់ហ្កាហ្សា ដែលបណ្តាលឱ្យមនុស្សជាង ៦០០នាក់បានស្លាប់ និង៩០០នាក់ទៀតរងរបួសនៅថ្ងៃអង្គារសប្តាហ៍នេះ។ ប៉ុន្តែអ៊ីស្រាអែលបាននិយាយថា នោះគឺជាការបាញ់ខុស ពីក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាមនៅតំបន់ហ្កាហ្សា (PIJ) ទៅវិញទេ៕ ប្រភព៖ AFP និង RT ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
គណៈប្រតិភូរដ្ឋសភាកម្ពុជា ក្នុងក្របខណ្ឌ CLV អញ្ជើញទៅទស្សនកិច្ច តំបន់ត្រីកោណអភិវឌ្ឍន៍ ដោយឆ្លងកាត់តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ក្នុងខេត្តរតនគិរី

រតនគិរី៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ គណ:ប្រតិភូរដ្ឋសភាកម្ពុជាក្នុងក្របខណ្ឌ CLV ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញទៅទស្សនកិច្ចក្នុងតំបន់ត្រីកោណ ដោយមានការចូលរួមពីតំណាងរាស្ត្រនៃរដ្ឋសភាប្រទេសវៀតណាម និងឡាវផងដែរ។ សមាជិកគណៈប្រតិភូសភាកម្ពុជាទាំងអស់មកពីបី គណៈកម្មការ សរុប ៨រូប រួមមាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានឯកឧត្ដម សួស យ៉ារ៉ា ឯកឧត្ដម ទីសុគន្ធ ឯកឧត្ដម ស៊ន សារ៉ាណា និងឯកឧត្ដម សុះ មុះសិន គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: ឯកឧត្តម កែប ជុតិមា និងលោកជំទាវ អ៊ុន សុគន្ធា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ឯកឧត្តម ស៊ូ ភិរិន្ទ និងឯកឧត្ដម ឈឹម ម៉ា…
-
ជនសង្ស័យ ៣៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី១៧ ខែតុលា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៣៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន ៖ រក្សាទុក ដឹកជញ្ជូន ៩ករណី ឃាត់ ១៧នាក់ ស្រី ១នាក់ប្រើប្រាស់ ៦ករណី ឃាត់ ១៦នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែតុលា រួមមាន ៖ មេតំហ្វេតាមីន(Ice) ស្មើ ៥៥,៧២ក្រាម។លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖Police: ៨អង្គភាព៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
ជប៉ុនប្រកាសផ្តល់ជំនួយ ១០លានដុល្លារជួយដល់ជនស៊ីវិលនៅហ្កាហ្សា

តូក្យូ៖ ប្រទេសជប៉ុន នៅថ្ងៃអង្គារទី១៧ ខែតុលានេះ បានប្រកាសអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹងនៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ រដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី យ៉ូកូ កាមីកាវ៉ា បានធ្វើការអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ព្រមទាំងបានប្រកាសផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ចំនួន ១០លានដុល្លារដល់ជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សា។ លោកស្រី កាមីកាវ៉ា បានគូសបញ្ជាក់យ៉ាងដូច្នេះថា នៅពេលដែលស្ថានការណ៍មនុស្សធម៌កាន់តែយ៉ាប់យ៉ឺននៅតំបន់ហ្កាហ្សាស្ទ្រីប ប្រទេសជប៉ុននឹងផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ចំនួន ១០លានដុល្លារដល់ជនស៊ីវិលនៅទីនោះ តាមរយៈទីភ្នាក់ងារអន្តរជាតិ។ លោកស្រីបន្តថា ជប៉ុនថ្កោលទោសការវាយប្រហារភេរវកម្មដោយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហើយធ្វើការអំពាវនាវចំនួន ៣ចំនុច៖ ទី១ គឺការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ និងការធានាសន្តិសុខរបស់ពលរដ្ឋស្លូតត្រង់។ ទី២ ភាគីពាក់ព័ន្ធក្នុងជម្លោះទាំងអស់គួរតែគោរពតាមច្បាប់អន្តរជាតិ និងទី៣ គឺការបន្ធូរបន្ថយស្ថានការណ៍តានតឹងឱ្យបានឆាប់។ ការអំពាវនាវទាំងនេះ គឺជាសារដ៏សំខាន់ដែលយើងបានបន្តទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ។ ប្រមុខការទូតជប៉ុនរូបនេះបានសង្កត់ធ្ងន់ទៀតថា ៩០% នៃប្រេងឆៅដែលជប៉ុននាំចូល គឺមកពីមជ្ឈិមបូព៌ា។ ក្នុងន័យនេះ សន្តិភាព និងស្ថិរភាពក្នុងតំបន់នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខថាមពល។ ដូច្នេះជប៉ុនកំពុងតាមដានស្ថានការណ៍ដោយក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ រៀបចំដោយប្រធានាធិបតីចិន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ រៀបចំដោយ ឯកឧត្តម ស៊ី ជីនពីង (XI Jingping)ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និង លោកជំទាវ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃអង្គារ ទី១៧ តុលា ឆ្នាំ២០២៣ ។ ក្នុងពិធីលាងសាយភោជន៍នេះ មានការអញ្ជើញចូលរួមពីមេដឹកនាំនៃបណ្តាប្រទេស និងថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិជាច្រើនទៀត ដែលអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅចិន។ សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3′ BRF) សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ។ មូលបទន នៃកិច្ចប្រជុំនេះ គឺ…
-
វីដេអូ៖ សម្ដេចតេជោ ហ៊ុន សែន នៅទីក្រុងមូស្គូ អតីតសហភាពសូវៀត ២ មិថុនា ១៩៧៩
-
សម្តេចធិបតី មានសុទិដ្ឋិនិយមថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិ

(ភ្នំពេញ)៖ សម្តេចធិបតី មានសុទិដ្ឋិនិយមថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិឱ្យបានជាអតិបរមា ។ នេះបើតាមលទ្ធផលនៃំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី វិន ជែ (WEN Jia) ភាគហ៊ុនិករបស់ក្រុមហ៊ុន Alibaba និងជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ ក្នុងជំនួបនេះ លោកស្រី វិន ជែ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកផ្តល់កិត្តិយសចំពោះជំនួបនេះ និងចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សារណៈនៃការយោគយល់ (MOU) រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងក្រុមហ៊ុន Alibaba របស់ប្រទេសចិន” ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈ “ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP)” និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន រវាងរាជរដ្ឋាភិបាល កម្ពុជា ជាមួយក្រុមហ៊ុន វិស័យឯកជនចិន

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមហ៊ុន វិស័យឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ ។ ឯកសារសំខាន់ៗដែលត្រូវចុះហត្ថលេខា រួមមាន៖ ១ ពិធីចាប់ផ្ដើមជាផ្លូវការនៃភាពជាដៃគូ eWPT Cambodia ។ ២ ពិធីចុះហត្ថលេខារវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.) ។ ៣ ពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវនាវាចរណ៍ “ ព្រែកជីកហ្វូណនតេជោ “ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន ៕ ដោយ ៖ វណ្ណលុករូប…
-
នាយករដ្ឋមន្ត្រីចិន ឯកភាពតាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងគម្រោងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំង២

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីចិន បានឯកភាពតាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងគម្រោងនៃការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋាននៃការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេស និងប្រទេស។ នេះបើតាមលទ្ធផល នៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ ក្នុងជំនួបនេះ ឯកឧត្តម លី ឈាង បានស្វាគមន៍ចំពោះវត្តមានរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសចិន សាជាថ្មីម្តងទៀត ក្នុងឆ្នាំ២០២៣នេះ ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៦៥ នៃចំណងការទូតផ្លូវការកម្ពុជា-ចិន ដែលជាចំណងមិត្តភាពជិតស្និទ្ធ រឹងមាំ និងយូរអង្វែង សំដៅឆ្ពោះទៅកាន់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ។ ឯកឧត្តមនាយករដ្ឋមន្រ្តីចិន ក៏បានរំលេចផងដែរនូវសមិទ្ធផលនានាជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ លើគម្រោងជាច្រើន…
-
គ.ជ.ប. ជូនដំណឹង ស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះ បោះ ឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើស តាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជប) សូមជម្រាបជូនដំណឹងជាសាធារណៈដល់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយដែលមានបំណងសុំ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យបានជ្រាបថា ៖ការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបញ្ចប់នៅ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ គណបក្សនយោបាយត្រូវដាក់ពាក្យសុំនៅរៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧:០០ (ប្រាំពីរ)ដល់ម៉ោង ១១៣០ (ដប់មួយសាមសិប) នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ (ដប់បួនដល់ម៉ោង ១៧:៣០ (ដប់ប្រាំពីរសាមសិប) នាទី។ ពាក្យសុំចុះបញ្ជីនេះ ត្រូវបានផ្តល់ដោយឥតគិតថ្លៃជូនគណបក្សនយោបាយដែលមានបំណង ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នៅទីស្ដីការ គជ.ប រៀងរាល់ម៉ោងធ្វើការ ឬអាចទាញយកពីគេហទំព័ររបស់ គជ.ប www.nec.gov.kh។ ពាក្យសុំត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការ ផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយនោះ។…