Category: នយោបាយ

  • រដ្ឋលេខាធិការក្រសួងកសិកម្ម ៖ ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៣ មានគោលបំណងបង្ហាញជាសកលអំពីសារៈសំខាន់ នៃការគ្រប់គ្រងទឹក

    រដ្ឋលេខាធិការក្រសួងកសិកម្ម ៖ ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៣ មានគោលបំណងបង្ហាញជាសកលអំពីសារៈសំខាន់ នៃការគ្រប់គ្រងទឹក

    (ខេត្តក្រចេះ)៖ ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ« ទឹកជាជីវិត ទឹកជាអាហារ មិនឲ្យនរណាអត់អាហារឡើយ » ត្រូវបានប្រារព្ធធ្វើឡើង នៅស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ តំណាងឯកឧត្តឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួម លោក Alexandre Huynh តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ និងលោកស្រី Claire Conan តំណាងអង្គការស្បៀងអាហារពិភពលោក ។ លោកស្រី ថូវេឡា មុនថាលី តំណាងលោកស្រី រេប៊ែកកា ប៊ែល អ្នកតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ បានលើកឡើងថា ទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៣នេះ ត្រូវបានប្រារព្ធឡើង ក្នុងបរិបទមួយ ដែលពិភពលោកកំពុងជួបប្រទះវិបត្ដិសាកលច្រើន រួមមានវិបត្ដិសេដ្ឋកិច្ច បញ្ហាជម្លោះ ការប្រែប្រួលអាកាសធាតុ ទំនិញឡើងថ្លៃ ព្រមទាំងភាពតាមតឹងអន្ដរជាតិ។ បន្ទាប់ពីស្តាប់របាយការណ៍របស់…

  • វីដេអូ៖ ការតម្រង់ទិសបង្កើតនូវផ្នត់គំនិតនៃការសិក្សាស្រាវជ្រាវនាពេលបច្ចុប្បន្ន

    ប្រភព ៖ សម្រង់សុន្ទរកថាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីជ្រាប់ច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #PriministerHunManet #ការតម្រង់ទិស Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • គ.ជ.ប. ប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទីដប់ប្រាំពីរ នៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    គ.ជ.ប. ប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទីដប់ប្រាំពីរ នៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    (ភ្នំពេញ)៖ លទ្ធផលបណ្តោះអាសន្នថ្ងៃទីដប់ប្រាំពីរ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៩.៥៤៨ នាក់ប្រជា ពលរដ្ឋអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥.០៦៩ នាក់-អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៨២២ នាក់ -អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤២.៧២៣ នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដូចនេះ សូមអញ្ជើញ៖ប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាមឃុំ សង្កាត់ ឬតាម គេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ App-NEC KH ។ ប្រសិនបើពិនិត្យ ឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមាន សុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយ ក្រុមចុះឈ្មោះបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវបណ្តាមេដឹកនាំ នៃប្រទេសដែលចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ អញ្ជើញទស្សនាសារមន្ទីរសិល្បៈ និងសិប្បកម្មចិន

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវបណ្តាមេដឹកនាំ នៃប្រទេសដែលចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ អញ្ជើញទស្សនាសារមន្ទីរសិល្បៈ និងសិប្បកម្មចិន

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ តុលា ក្នុងឱកាសនៃការអញ្ជើញអមដំណើរ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយាដ៏ឧត្តុង្គឧត្តម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទស្សនាសារមន្ទីរសិល្បៈ និងសិប្បកម្ម ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចលោកជំទាវ ជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសដែល អញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ត្រូវបានទទួលនូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីលោកជំទាវ ផឹង លីយ័ន ភរិយា ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ស៊ី ជីនពីង ។ សូមបញ្ជាក់ថា សារមន្ទីរសិល្បៈ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបើកវេទិកា «ខ្សែក្រវាត់ និងផ្លូវ» នៅរដ្ឋធានីប៉េកាំង ប្រទេសចិន

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបើកវេទិកា «ខ្សែក្រវាត់ និងផ្លូវ» នៅរដ្ឋធានីប៉េកាំង ប្រទេសចិន

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានអញ្ជើញ ចូលរួមក្នុងវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី៣ ក្រោមមូលបទ «កិច្ចសហប្រតិបត្តិ ការ ខ្សែក្រវាត់និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម» នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិត ចិន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយមេដឹកនាំប្រទេស និងស្ថាប័នអន្តរជាតិ ច្រើនជាង ១៣០ និងអង្គការអន្តរជាតិចំនួន៣០ មកពីជុំវិញពិភពលោក ហើយគិតជាសរុបមានអ្នកចូលរួមជាង ៤,០០០នាក់ ដែលចូលរួមវេទិកានេះ មានដូចជា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម អាន់តូនីញ៉ូ ហ្គូទែរ៉េស, ប្រធានាធិបតីរុស្ស៉ី ឯកឧត្តម Vladimir Putin, ប្រធានាធិបតីស្រីលង្កា ឯកឧត្តម Ranil Wickremesinghe,…

  • នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តី នៃការិយាល័យគណៈរដ្ឋមន្រ្តីចក្រភពអង់គ្លេសលើបញ្ហាបទល្មើសបច្ចេកវិទ្យា និងច្បាប់បទល្មើសបច្ចេកវិទ្យានៅកម្ពុជា

    នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តី នៃការិយាល័យគណៈរដ្ឋមន្រ្តីចក្រភពអង់គ្លេសលើបញ្ហាបទល្មើសបច្ចេកវិទ្យា និងច្បាប់បទល្មើសបច្ចេកវិទ្យានៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ជួបពិភាក្សាការងារជាមួយលោកជំទាវ Baroness Neville-Rolfe អនុរដ្ឋមន្រ្តី នៃការិយាល័យគណៈរដ្ឋមន្រ្តីចក្រភពអង់គ្លេសទទួលបន្ទុកការងារសាយប័រកាលពីរសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។ ជំនួបទ្វេភាគីនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម រដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា អញ្ជើញទៅប្រទេសសិង្ហបុរី ដើម្បីចូលរួមកិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្តរជាតិសិង្ហបុរី Singapore International Cyber Week (SICW) លើកទី៨ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្ដីពី”សន្តិសុខបច្ចេក វិទ្យាព័ត៌មាន លើកទី៨” និងកិច្ចប្រជុំតុមូលឧត្តមមន្ត្រីអាស៊ានលើកទី៩។ នៅក្នុងជំនួបនេះ បានពិភាក្សាលើប្រធានបទមួយចំនួនពាក់ព័ន្ធនឹងបញ្ហាបទល្មើសបច្ចេកវិទ្យា និងច្បាប់បទល្មើសបច្ចេកវិទ្យានៅកម្ពុជា៕ ដោយ-រ៉ាវុធ

  • អ្នកជំនាញ៖ ដោយសារកត្តាផលប្រយោជន៍ទៅវិញទៅមក ទើបធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិន កាន់តែជិតស្និទ្ធ

    អ្នកជំនាញ៖ ដោយសារកត្តាផលប្រយោជន៍ទៅវិញទៅមក ទើបធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិន កាន់តែជិតស្និទ្ធ

    ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងចិន មិនមែនជាទំនាក់ទំនងផ្កាប់មុខនោះទេ តែក៏ដោយសារកត្តាផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ។ លោកបណ្ឌិត លើកឡើងដូច្នេះបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៦-១៩ តុលា ២០២៣។ លោកបណ្ឌិត យង់ ពៅ បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរាឱ្យដឹងថា ការអញ្ជើញទៅចូលរួម វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅចិននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានឱកាសជួបសន្ទនាការងារដោយឡែកជាច្រើន ដូចជា៖ សន្ទនាជាមួយសមភាគីចិន, សន្ទនាជាមួយសមភាគីមកពីបណ្ដាប្រទេសផ្សេងៗ ដែលអញ្ជើញចូលរួមក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ ក៏ដូចជាការចូលរួមក្នុងវេទិកាធុរកិច្ចផ្សេងៗជាដើម ដែលនេះជាឱកាសពង្រីកខ្លួនបង្ហាញវត្តមានរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះ។ ដូច្នេះការចូលរួមនេះ មិនត្រឹមតែបង្ហាញពីទំនាក់ទំនងជិតស្និទ្ធទ្វេភាគីរវាងកម្ពុជា និងចិននោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសឲ្យកម្ពុជា បើកទូលាយនៅនយោបាយការបរទេសរបស់ខ្លួន ឱ្យកាន់តែមានវិសាលភាពធំនៅក្នុងវេទិកាធំ ដែលរៀបចំដោយសាធារណរដ្ឋប្រជាមានិតចិន នាពេលនេះ។ ជាក់ស្ដែង នៅថ្ងៃទី១៦…

  • សម្តេចធិបតី ស្នើប្រធានាធិបតីវៀតណាម ពន្លឿនការតភ្ជាប់ផ្លូវល្បឿនកម្ពុជា-វៀតណាម ដើម្បីសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍

    សម្តេចធិបតី ស្នើប្រធានាធិបតីវៀតណាម ពន្លឿនការតភ្ជាប់ផ្លូវល្បឿនកម្ពុជា-វៀតណាម ដើម្បីសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យ ឯកឧត្តមប្រធានាធិបតីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដើម្បីជាការសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ ឯកឧត្តម វ៉ វ៉ាន់ធឿង បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃ កម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងជូនដល់…

  • ឯកឧត្តម នេត្រ ភក្រ្តា ៖ វិស័យព័ត៌មាននៅកម្ពុជា ត្រូវរៀបចំសណ្តាប់ធ្នាប់ សំដៅពង្រឹងសមត្ថភាព សិលធម៌ គុណភាពការងារ និងសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន

    ឯកឧត្តម នេត្រ ភក្រ្តា ៖ វិស័យព័ត៌មាននៅកម្ពុជា ត្រូវរៀបចំសណ្តាប់ធ្នាប់ សំដៅពង្រឹងសមត្ថភាព សិលធម៌ គុណភាពការងារ និងសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន

    ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា ក្នុងវិស័យព័ត៌មាននៅកម្ពុជា ត្រូវរៀបចំសណ្តាប់ធ្នាប់ជាថ្មី សំដៅទៅលើការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុតផ្សេងៗ ការគោរពក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន សមត្ថភាព គុណភាពការងារ និងសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន។ ឯកឧត្តម រដ្ឋមន្រ្តីព័ត៌មានបញ្ជាក់បន្ថែមថា អ្នកសារព័ត៌មានដែលគ្មានសណ្តាប់ធ្នាប់ ស្ថាប័នសារព័ត៌មាន ដែលគ្មានច្បាប់អនុញ្ញាត្តត្រឹមត្រូវ គឺជាអ្នកបំផ្លាញដល់ដំណើរការងាររបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រទេសជាតិ ។ ការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងទិសដៅបង្កើនប្រសិទ្ធភាពការងារលើការ ដឹកនាំ និងសម្របសម្រួលមន្ទីរព័ត៌មានរាជធានី-ខេត្ត ដែលបានធ្វើឡើង នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ។ កិច្ចប្រជុំនាឱកាសនេះមានវត្តមានអញ្ជើញចូលរួមពី មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន ដែលទទួលបន្ទុកដឹកនាំការងារ ជាយុទ្ធសាស្ត្រលើកិច្ចការផែនការ ថវិកា គោលនយោបាយ និងអធិការកិច្ចរបស់ មន្ទីរព័ត៌មានរាជធានី-ខេត្ត ។ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការរៀបចំអោយ មន្រ្តីជាន់ខ្ពស់ក្រសួង ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ…

  • អង្គការសហប្រជាជាតិ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើសកម្មភាពអាទិភាពរបស់ក្រសួងការងារ ក្នុងអាណត្តិទី៧

    អង្គការសហប្រជាជាតិ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើសកម្មភាពអាទិភាពរបស់ក្រសួងការងារ ក្នុងអាណត្តិទី៧

    ភ្នំពេញ៖ អង្គការសហប្រជាជាតិ (UN) បានបង្ហាញការគាំទ្រពេញទំហឹងចំពោះ សកម្មភាព អាទិភាពនានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួង ដើម្បីរួមគ្នាអនុវត្តនូវសកម្មភាពអាទិភាពទាំងនោះ។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូរបស់អង្គការសហប្រជាជាតិ ដឹកនាំដោយលោក ចូ ស្យើរ (Jo Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ ក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីសកម្មភាពជាអាទិភាពរបស់ក្រសួងក្នុងអាណត្តិទី៧នេះ ពិសេសការលើកកម្ពស់ជីវភាពកម្មករនិយោជិត និងទំនាក់ទំនងវិជ្ជាជីវៈ ក្នុងរោងចក្រសហគ្រាស ក៏ដូចជាការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលសុទ្ធសឹងតែជាចំណុចគន្លឹះៗក្នុងអាណត្តិទី៧នេះ។ ជាការឆ្លើយតប អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានបង្ហាញការគាំទ្រនូវសកម្មភាពអាទិភាពរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ផងដែរ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ (UN) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានជួយគាំទ្រដល់ក្រសួងលើផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងគម្រោងរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងផ្នែកផ្សេងៗទៀតនាពេលកន្លងមក។…