Category: នយោបាយ

  • យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នឹងជួយកម្ពុជាមួយស្រស់ ស្អាតនាពេលដ៏ខ្លីនាពេលខាងមុខ

    យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នឹងជួយកម្ពុជាមួយស្រស់ ស្អាតនាពេលដ៏ខ្លីនាពេលខាងមុខ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាន វាយតម្លៃខ្ពស់ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោម ប្រធានបទ« ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានបញ្ជ្រាប ទៅ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈលោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស ទៅដល់សហគមន៍ និងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកថា យុទ្ធនាការនេះ បានកំពុងដោះស្រាយ បញ្ហាប្លាស្ទិកយ៉ាងសំខាន់នៅកម្ពុជា ហើយនឹងជួយឲ្យកម្ពុជាស្អាត នាពេលដ៏ខ្លីខាងមុខនេះ។ ជាក់ស្តែង ក្រោមការផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងការរៀបចំយុទ្ធនាការកាត់បន្ថយការ ប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់នាពេលនេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្សសរុបចំនួនជាង ១,៦៤ លាននាក់ មកពីសាលារៀនចំនួន ១៣៨៩១ សាលា បានប្តេជ្ញាចិត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ សូមបញ្ជាក់ថា ការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក…

  • សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលបញ្ជាក់អំពីការពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ ក្នុងអំឡុងពេលចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣

    សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលបញ្ជាក់អំពីការពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ ក្នុងអំឡុងពេលចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣

    ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់អំពីការ ពង្រឹងបន្ថែមនូវការប្តេជ្ញា ចិត្តរបស់ កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ ក្នុងអំឡុង ពេលចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង» សាធារណរដ្ឋ ប្រជាមានិតចិន៕ដោយ៖វណ្ណលុកសូមជូនសេចក្តីប្រកាសព័ត៌មាន៖

  • គណៈប្រតិភូរដ្ឋសភាកម្ពុជា-វៀតណាម-ឡាវបំពេញទស្សនកិច្ចរួមគ្នាជាប្រវត្តិសាស្ត្រដំបូងនៅតំបន់ត្រីកោណអភិវឌ្ឍន៍នៃព្រំដែនរួម

    គណៈប្រតិភូរដ្ឋសភាកម្ពុជា-វៀតណាម-ឡាវបំពេញទស្សនកិច្ចរួមគ្នាជាប្រវត្តិសាស្ត្រដំបូងនៅតំបន់ត្រីកោណអភិវឌ្ឍន៍នៃព្រំដែនរួម

    ភ្នំពេញ៖​គណៈប្រតិភូកម្ពុជា-វៀតណាម-ឡាវ នៃក្របខ័ណ្ឌរដ្ឋសភា(CVL) បានទៅបំពេញទស្សនកិច្ចរួមគ្នានៅតំ​បន់ត្រីកោណអភិវឌ្ឍន៍នៃបណ្តោយព្រំដែនរួមគ្នាទាំង៣ ប្រទេស ដែល​ជាដំណើរទស្សនកិច្ច​ប្រវត្តិសាស្ត្រលើ​កដំបូងបង្អស់ ទៅទស្សនាស្តូបទាំង៣ ប្រទេស និងរោងចក្រគំរូក្នុងតំបន់អភិវឌ្ឍ។​ ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៣ ដែលភាគីប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោ​យឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងភាគីតំណាងរាស្រ្តរដ្ឋសភាវៀតណាម និងឡាវ។ នេះបើយោងតាមសេចក្តីប្រ​កាសរបស់រដ្ឋសភា នៅថ្ងៃទី១៨ ខែតុលា។​ សេចក្តីប្រកាសបន្តថា ភាគីកម្ពុជាបានទៅទស្សនាដោយឆ្លងកាត់តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតន​គិរី ដោយមានការទទួលស្វាគមន៍ពីគណប្រតិភូវៀតណាម ដឹកនាំដោយមានឯកឧត្តម ឡេ អាញ់ ទួន(Lê Anh Tuấn) អនុប្រធានប្រចាំការគណៈកម្មការកិច្ចការបរទេសរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។​ គណៈប្រតិភូទាំងបី ប្រទេសបានឡើងទៅទស្សនាលើកំពូលភ្នំដែលមានស្តូបឈ្មោះរបស់ប្រទេសទាំង៣ ហើយបន្តដំណើរទៅទស្សនារោងចក្រកែច្នៃផ្លែផាស់សិន ឈ្មោះថា Quicornac ដែលចាត់ទុកជាគំរូនៃការអភិវឌ្ឍន៍នៅនឹងកន្លែងសម្រាប់ខេត្តជាប់បណ្តាព្រំដែនផ្សេងទៀត។​ ប្រភពដដែលបានឱ្យដឹងថា ៖ «នៅថ្ងៃទី១ នៃដំណើរទស្សនកិច្ច គណៈប្រតិភូរដ្ឋសភាកម្ពុជាបានសង្កេតឃើញការអភិវឌ្ឍរបស់ភាគីវៀតណាមដែលបានអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ជាប់ព្រំដែនបាន​យ៉ាងល្អ ហើយបានផ្តើមអភិវឌ្ឍថាមពលអគ្គិសនីកកើតឡើងវិញ ដោយបានកសាងបង្គោលផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ជាដើមនៅលើកំពូលភ្នំក្នុងខេត្តជាប់ព្រំដែនរបស់ខ្លួន»​។ រដ្ឋសភាបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចរួមលើកទី១ ជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ឡាវ និងវៀតណាម ដែលរដ្ឋសភាប្រទេសទាំងបីបានធ្វើទស្សនកិច្ចក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ដែលជាគំនិតផ្តួចផ្តើមឡើ​ងដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា…

  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ជោគជ័យ នៃដំណើរចូលរួមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅសាធារណរដ្ឋប្រជាមានិតចិន

    អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ជោគជ័យ នៃដំណើរចូលរួមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅសាធារណរដ្ឋប្រជាមានិតចិន

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា រួមដំណើរដោយ លោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ធ្វើដំណើរចាកចេញពីរដ្ឋធានីប៉េកាំង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បន្ទាប់ពីបានអញ្ជើញចូលរួម វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ សម្ដេចធិបតី បានជួបសម្ដែងការគួរសមជាមួយ ឯកឧត្តមប្រធានាធិបតី ជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ព្រមទាំងទទួលជួបប្រធានក្រុមហ៊ុនចិនលំដាប់អន្តរជាតិជាច្រើន ដោយសម្រេចបានជោគជ័យយ៉ាងធំធេង ដែលជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ជាមួយគ្នានេះដែរ សម្ដេចធិបតី ក៏បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ប្រធានាធិបតីវៀតណាម និងប្រធានរដ្ឋឡាវ ផងដែរ។ ថ្នាក់ដឹកកម្ពុជា-ចិន បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ ជាពិសេស តាមរយៈការជំរុញការអនុវត្ត កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើត «ច្រករបៀងមច្ឆា និងអង្ករ» និង…

  • ក្លឹបអ្នកកាសែតកម្ពុជាប្រកាសអ្នកឈ្នះជ័យលាភី ៥រូប ក្នុងការដណ្តើមជើងឯកអ្នកថតរូបប្រចាំឆ្នាំ២០២៣

    ក្លឹបអ្នកកាសែតកម្ពុជាប្រកាសអ្នកឈ្នះជ័យលាភី ៥រូប ក្នុងការដណ្តើមជើងឯកអ្នកថតរូបប្រចាំឆ្នាំ២០២៣

    (ភ្នំពេញ)៖ ក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)បានរកឃើញ និង ប្រកាសលទ្ធផលនៃការប្រកួតប្រជែងរូបថតប្រចាំឆ្នាំ២០២៣ លើប្រធានបទ “សម្រស់សហគមន៍យើង”នៃបេក្ខជនចំនួន ៥រូបដែលបានឈ្នះក្នុងចូលរួមប្រកួតនាកន្លងមក។ ក្នុងពិធីប្រកាសដែលបានរៀបចំឡើងនាសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញកាលពីព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ គេឃើញបេក្ខជនដែលបានឈ្នះក្នុងកម្មវិធីចំនួន៥រូប បន្ទាប់គណៈកម្មការបានពិនិត្យនិងវិនិច្ឆ័យយ៉ាងល្អិតល្អន់ ហើយវាយតម្លៃជារួមថា រូបថតដែលបេក្ខ ជនដាក់ចូលរួមប្រកួតប្រជែងមានភាពរស់រវើក ទាក់ទាញ និងស្រស់ស្អាត ហើយគណៈកម្មការសម្រេច ជ្រើសរើសជ័យលាភីចំនួន៥រូបដើម្បីទទួលពានរង្វាន់រួមមាន៖ ជ័យលាភីលេខ១ លោក លន ហ្សាឌីណា ជាអ្នកសារព័ត៌មានឯករាជ្យ ទទួលបាន ថវិកាចំនួន ៣លានរៀល និងពាន១, ជ័យលាភីលេខ២ លោក គឹម បូរិន មកពីសារព័ត៌មានភ្នំពេញថ្មីទទួលបានថវិកាចំនួន ២លាន ៥សែនរៀល និងពាន១, ជ័យលាភីលេខ៣ លោក តាំង ឈីនសុធី មកពីទីភ្នាក់ងារសារព័ត៌មាន AFP ទទួលបានថវិកាចំនួន ២លានរៀល និងពាន១, ជ័យលាភីលេខ៤ លោក ហុង មិនា មកពីកាសែតភ្នំពេញប៉ុស្តិ៍ទទួលបានថវិកាចំនួន១ លាន ៥សែនរៀល និងពាន១, ជ័យលាភីលេខ៥…

  • ឯកឧត្ដមអភិសន្តិបណ្ឌិត ស្នើដល់ឥស្សរជនដែលទទួលគោរមងារជា «សន្តិបណ្ឌិត» ចែករំលែកបទពិសោធន៍ដល់នគរបាលបន្តវេន

    ឯកឧត្ដមអភិសន្តិបណ្ឌិត ស្នើដល់ឥស្សរជនដែលទទួលគោរមងារជា «សន្តិបណ្ឌិត» ចែករំលែកបទពិសោធន៍ដល់នគរបាលបន្តវេន

    (ភ្នំពេញ)៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងស្នើដល់ឥស្សរជន ដែលទទួលបានគោរមងារ «សន្តិបណ្ឌិត» ផ្ដល់ពេលវេលាសមស្របណាមួយ អញ្ជើញមកកាន់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីធ្វើបាឋកថាចែករំលែកបទពិសោធន៍ការងារក្នុងវិស័យកងកម្លាំងនគរបាលជាតិ ដល់នគរបាលបន្តវេន។ ឯកឧត្ដម ថ្លែងបែបនេះ នាពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និងគោរមងារ «សន្តិបណ្ឌិត» ជូនឥស្សរជនចំនួន ០៤រូប រួមមាន៖ ឯកឧត្ដម ឡូយ សុផាត ឯកឧត្ដម ឆៃ ស៊ីណារិទ្ធ ឯកឧត្ដម យូ ស៊ុនឡុង និងឯកឧត្ដម គៀត ច័ន្ទថារិទ្ធ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ ក្នុងនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត បានផ្ដល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យពិនិត្យលទ្ធភាពរៀបចំកម្មវិធី ដើម្បីទាក់ទងអញ្ជើញឥស្សរជនសរុបទាំងអស់ ១៧រូប ដែលបានទទួលគោរមងារ«សន្តិបណ្ឌិត»តាមកាលវេលាស្របនឹងកម្មវិធីសិក្សារបស់បណ្ឌិត្យសភានគរបាលកម្ពុជា។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទទួលបានគោរមងារ«សន្តិបណ្ឌិត» របស់ឥស្សរជនទាំងកន្លងទៅ និងនាពេលនេះ ពិតជាស័ក្តិសមបំផុត ព្រោះសុទ្ធតែជាថ្នាក់ដឹកនាំពោរពេញដោយបទពិសោធន៍ និងការលះបង់…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះសំណើរបង្កើន កិច្ចសហ ប្រតិបត្តិការ និង សហការគាំទ្រ ក្នុងការចូលរួមអភិរក្សសត្វ និង រុក្ខជាតិនៅកម្ពុជា របស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះសំណើរបង្កើន កិច្ចសហ ប្រតិបត្តិការ និង សហការគាំទ្រ ក្នុងការចូលរួមអភិរក្សសត្វ និង រុក្ខជាតិនៅកម្ពុជា របស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងជំនួបនេះ តំណាងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ បានលើកឡើងពីសំណើរបង្កើនកិច្ចសហប្រតិបត្តិការ និងការសហការគាំទ្រ ក្នុងការចូលរួមអភិរក្សសត្វ និងរុក្ខជាតិនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនេះ និងអនុញ្ញាតឱ្យអនុវត្តទៅតាមផែនការដែលរៀបចំឡើង ដោយត្រូវជួបពិភាក្សាបន្ថែមជាមួយក្រុមការងារជំនាញដើម្បីធ្វើការរួមគ្នា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងអភិរក្សមួយចំនួនដែលបាន និងកំពុងដំណើរការ ដូចជាការអភិរក្សសត្វផ្សោតនៅខេត្តក្រចេះនិងស្ទឹងត្រែង ការអភិរក្សដំរីនៅរតនគិរី និងការការពារប្រភេទពូជរុក្ខជាតិលម្អកេសរកូលជាដើម។ភាគីទាំងពីរបានលើកឡើងអំពីការពិនិត្យលទ្ធភាពឱ្យមានការសិក្សាបែបវិទ្យាសាស្ត្រ ដើម្បីជំរុញការងារអភិរក្សនេះ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • ចិន-កម្ពុជា កំណត់យកឆ្នាំ២០២៤ ជាឆ្នាំជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ

    ចិន-កម្ពុជា កំណត់យកឆ្នាំ២០២៤ ជាឆ្នាំជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ

    ប្រធានាធិបតីចិន ឯកភាពលើគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ។ (រាយការណ៍ដោយ ៖ ស្រីណុច) ប្រធានាធិបតីចិន ឯកភាពលើគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ (ភ្នំពេញ)៖ ឯកឧត្តម ស៊ី ជីនពីង ឯកភាពលើគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាប្រជាមានិតចិន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣”…

  • ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ត្រូវបង្ករលក្ខណៈងាយស្រួលដល់ការវិនិយោគ ទេសចរណ៍ លំនៅឋាន និងតំបន់លម្ហែរ ដើម្បីកំណើនសេដ្ឋកិច្ច

    ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ត្រូវបង្ករលក្ខណៈងាយស្រួលដល់ការវិនិយោគ ទេសចរណ៍ លំនៅឋាន និងតំបន់លម្ហែរ ដើម្បីកំណើនសេដ្ឋកិច្ច

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានជំរុញឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រុមការងារទាំងអស់ ត្រូវគិតគូររៀបចំអភិវឌ្ឍន៍ និងកំណត់សក្តានុពលតំបន់ឆ្នេរ ទៅតាមតំបន់ឱ្យបានច្បាស់លាស់ បង្ករលក្ខណៈងាយស្រួលដល់ការវិនិយោគ ទេសចរណ៍ លំនៅឋាន និងតំបន់លម្ហែរ ដើម្បីកំណើនសេដ្ឋកិច្ចទាំងមូល។ ការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ ធ្វើឡើង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំ ជីវភាពការងាររៀបចំផែនការឆ្នេរកែប និងកោះរ៉ុង។ កិច្ចប្រជុំនេះមានការចូលរួមពី គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងផ្នែកពាក់ព័ន្ធជាច្រើនរូប ។ គួរបញ្ជាក់ផងដែរថា បើយោងតាមប្រភព ក្រសួងទេសចរណ៍ គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជាមានឆ្នេរសមុទ្រលាតសន្ធឹងប្រវែង ៤៤០ គីឡូម៉ែត្រ ដោយរាប់បញ្ចូលខេត្តចំនួន ៤ រួមមាន ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។ឆ្នេរសមុទ្រ គឺជាស្នូលនៃតំបន់សមុទ្រកម្ពុជា ក្នុងចំណោមឆ្នេរខ្សាច់សរុប…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចេញដំណើរពីរដ្ឋធានីប៉េកាំង បន្តទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅអារ៉ាប់ប៊ីសាអូឌីត

    សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចេញដំណើរពីរដ្ឋធានីប៉េកាំង បន្តទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅអារ៉ាប់ប៊ីសាអូឌីត

    (ភ្នំពេញ)៖ សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចេញដំណើរពីរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ តុលា ឆ្នាំ២០២៣ បន្តទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ព្រះចៅអធិរាជគ្រប់គ្រងថែរក្សាការពារព្រះវិហារឥស្លាមដ៏ស័ក្តិសិទ្ធទាំងពីរ ស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល សាអ៊ូឌ (Salman bin Abdulaziz Al Saud) ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្តី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីមួយចំនួន…