Category: នយោបាយ

  • វៀតណាម គាំទ្រកម្ពុជា លើកិច្ចសហប្រតិបត្តិការទេសចរណ៍ប្រទេសបី គោលដៅតែមួយ និងគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនកម្ពុជា-វៀតណាម និងការតភ្ជាប់ផ្លូវដែក

    វៀតណាម គាំទ្រកម្ពុជា លើកិច្ចសហប្រតិបត្តិការទេសចរណ៍ប្រទេសបី គោលដៅតែមួយ និងគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនកម្ពុជា-វៀតណាម និងការតភ្ជាប់ផ្លូវដែក

    (ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីវៀតណាម គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនកម្ពុជា-វៀតណាម និងការតភ្ជាប់ផ្លូវដែក ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ ឯកឧត្តម ផាម មីញជីញ បានអបអរសាទរសាជាថ្មីចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង…

  • រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ស្វាគមន៍ចំពោះកិច្ចសហការនានាជាមួយសាធារណរដ្ឋកូរ៉េ ពិសេសការបន្តគាំទ្រ និងសហការលើគម្រោងអភិវឌ្ឍក្នុងវិស័យមុខងារសាធារណៈ

    រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ស្វាគមន៍ចំពោះកិច្ចសហការនានាជាមួយសាធារណរដ្ឋកូរ៉េ ពិសេសការបន្តគាំទ្រ និងសហការលើគម្រោងអភិវឌ្ឍក្នុងវិស័យមុខងារសាធារណៈ

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងស្វាគមន៍ចំពោះកិច្ចសហការនានាជាមួយសាធារណរដ្ឋកូរ៉េ ពិសេស ការបន្តគាំទ្រ និងសហការលើគម្រោងអភិវឌ្ឍក្នុងវិស័យមុខងារសាធារណៈ ដើម្បីឆ្ពោះទៅរកការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ លើកិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ។ ការថ្លែងដូច្នេះក្នុងឱកាសដែលឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ដែលជាថ្នាក់ដឹកនាំទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ តបតាមសំណើរបស់ស្ថានទូតសាធារណរដ្ឋកូរ៉េ ។ ថា្នក់ដឹកនាំទាំងពីរ បានបង្ហាញការសាទរចំពោះទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង ដោយប្រទេសទាំងពីរបានរក្សាទំនាក់ទំនងយ៉ាងល្អ តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាបន្តបន្ទាប់ ក៏ដូចជាការសហការគាំទ្រក្នុងនាមជាដៃគូរអភិវឌ្ឍជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងលើគម្រោងអភិវឌ្ឍន៍តាមវិស័យផ្សេងៗក្នុងនោះក៏មានវិស័យមុខងារសាធារណៈផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងរម្លឹកពីកិច្ចសហប្រតិបត្តិការកន្លងជាមួយភាគីកូរ៉េខាងត្បូង ជាពិសេសការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈ ជាមួយក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណរដ្ឋកូរ៉េ ស្តីពី «ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ» កាលពីឆ្នាំ២០២១, កិច្ចសហការអនុវត្តគម្រោងអភិវឌ្ឍសមត្ថភាពមន្ត្រីសាលាភូមិន្ទរដ្ឋបាល និងក្រសួងមុខងារសាធារណៈ រយៈពេល៣ឆ្នាំ (២០១៩-២០២១) រវាងសាលាភូមិន្ទរដ្ឋបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA),…

  • ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំ អនុវត្តផែនការយុទ្ធសាស្ដ្រកាត់បន្ថយគ្រោះថ្នាក់ ដោយសំណល់ជាតិផ្ទុះពីសង្គ្រាម

    ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំ អនុវត្តផែនការយុទ្ធសាស្ដ្រកាត់បន្ថយគ្រោះថ្នាក់ ដោយសំណល់ជាតិផ្ទុះពីសង្គ្រាម

    (ភ្នំពេញ)៖ គណៈបញ្ជាការដឹកនាំអនុវត្តផែនការយុទ្ធសាស្ដ្រកាត់បន្ថយគ្រោះថ្នាក់ ដោយសំណល់ជាតិផ្ទុះពីសង្គ្រាម របស់កងកម្លាំងនគរបាលជាតិ (គ.អ.ម.ផ) ក្រសួងនហាផ្ទៃបានបើកកិច្ចប្រជុំក្រោមវត្តមាន ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.អ.ម.ផ ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិក និងសមាជិកា នៃ គ.អ.ម.ផ ជាច្រើនរូបទៀត ដែលកិច្ចប្រជុំនេះរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ ។ ឯកឧត្តម ខៀវ ភារិទ្ធ ប្រធាន គ.អ.ម.ផ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថ្លែងអំណរគុណចំពោះ អនុប្រធានអចិន្ដ្រៃយ៍, អនុប្រធាន និងសមាជិកទាំងអស់ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាពេលព្រឹកនេះ ដើម្បីរួបរួមគ្នាកិច្ចការងារសំណល់ជាតិផ្ទុះពីសង្គ្រាម ។ សូមជម្រាបជូនថា គណៈបញ្ជាការដឹកនាំអនុវត្តផែនការយុទ្ធសាស្ដ្រកាត់បន្ថយគ្រោះថ្នាក់ ដោយសំណល់ជាតិផ្ទុះពីសង្គ្រាម របស់កងកម្លាំងនគរបាលជាតិ (គ.អ.ម.ផ) មានភារកិច្ច ធ្វើសេនាធិការជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អំពីការងារសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងដាក់ចេញនូវគោលការណ៍ ផែនការសកម្មភាព ដើម្បីអនុវត្តផែនការយុទ្ធសាស្ដ្រកាត់បន្ថយគ្រោះថ្នាក់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។ លើសពីនេះ គណៈបញ្ជាការនេះ…

  • ក្រសួងធនធានទឹក៖ នៅតាមខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣

    ក្រសួងធនធានទឹក៖ នៅតាមខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣

    ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បញ្ជាក់អោយដឹងថា ៖ ព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា T2316 (SANBA) នៅឈូងសមុទ្រតុងកឹងប្រទេសចិន នឹងរំកិលចូលមកកាន់ឆ្នេរសមុទ្រនៃភាគខាងត្បូងប្រទេសចិន កត្តានេះធ្វើឱ្យមានប្រព័ន្ធសម្ពាធខ្ពស់គ្របដណ្តប់លើតំបន់ខ្ពង់រាបភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលមានខ្យល់មូសុងកម្រិតមធ្យមបានកើតឡើង តែព្យុះទី១៦ SANBA នេះ ពុំមានឥទ្ធិពលផ្ទាល់មកលើប្រទេសកម្ពុជាទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា នៅតាមខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%។ លើសពីនេះ ខ្យល់មូសុងនិរតីបានបោកបក់លើសមុទ្រអាដាំមែន (Andaman Sea) និងឈូងសមុទ្រថៃ ប្រការនេះបណ្តាលឱ្យមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះ តំបន់ខ្លះអាចមានភ្លៀងធ្លាក់បង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្រដបណ្តប់លើផ្ទៃដីពី ៤០% ទៅ ៥០% ជាពិសេសនៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល។ សូមប្រជាពលរដ្ឋនៅតំបន់មួយចំនួនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕ ដោយ ៖ ភារ៉ា និង…

  • ក្រសួងមុខងារសាធារណៈ ប្រជុំពង្រឹងផែនការកាងារ និងអនុវត្តការងារតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល លើក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល

    ក្រសួងមុខងារសាធារណៈ ប្រជុំពង្រឹងផែនការកាងារ និងអនុវត្តការងារតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល លើក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំប្រជុំ ដើម្បីផ្សព្វផ្សាយការងារបន្តឆ្ពោះទៅមុខ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ។ កិច្ចប្រជុំនេះ ជាការផ្សព្វផ្សាយផែនការការងារ ដែលបានរៀបចំសម្រាប់ការអនុវត្ត ហើយជាការតម្រង់ទិសការងារបន្ថែមទៀតដែលដើរស្របជាមួយទស្សនវិស័យ និងការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី លើក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងជុំវិញការងារមុខងារសាធារណៈ ទាំងអាទិភាពការងារក្នុងឆ្នាំ២០២៣ និងការងារកែទម្រង់វិស័យមុខងារសាធារណៈឆ្ពោះទៅអនាគត។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយរលូនជាមួយការចូលរួមយោបល់ជាធាតុចូលយ៉ាងផុសផុលពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងអង្គប្រជុំទាំងមូល នូវកិច្ចពិភាក្សា លើរបៀបវារៈ និងបញ្ហាដែលធ្លាប់ជួបកន្លងមក។ បន្ទាប់ពីស្តាប់របាយការណ៍ និងកិច្ចពិភាក្សារបស់អង្គប្រជុំរួចមក ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងដោយទឹកចិត្តរីករាយថា ការចូលរួមគំនិតយ៉ាងផុសផុលក្នុងន័យចូលរួមក្នុងបេសកកម្មកំណែទម្រង់ស្ថាប័ន និងវិស័យមុខងារសាធារណៈ ពិតជាទិដ្ឋភាពមួយដែលបង្ហាញពីភាពសម្បូរបែបនៃមតិយោបល់ គំនិត តាមរយៈការប្តេជ្ញាចិត្ត និងដើរតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម និងឆន្ទៈរបស់ថ្នាក់ដឹកនាំក្រសួងគ្រប់ៗរូប ក្នុងការរួមគ្នាគ្រប់គ្រង និងបំពេញការងារឆ្ពោះទៅមុខ ដែលជាទស្សនវិស័យ និងការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី…

  • រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនសគមន៍ ផ្ញើរ សារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ ៤៦ ឈានចូល ៤៧ឆ្នាំ

    រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនសគមន៍ ផ្ញើរ សារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ ៤៦ ឈានចូល ៤៧ឆ្នាំ
  • មូលនិធិអភិវឌ្ឍន៍សមុទ្រចិនគាំទ្រដល់អាទិភាពចម្បងទាំង៣ របស់ក្រសួងបរិស្ថានកម្ពុជា

    មូលនិធិអភិវឌ្ឍន៍សមុទ្រចិនគាំទ្រដល់អាទិភាពចម្បងទាំង៣ របស់ក្រសួងបរិស្ថានកម្ពុជា

    ភ្នំពេញ៖ គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារ ជាមួយលោក LV Bin ប្រធានមូលនិធិអភិវឌ្ឍន៍សមុទ្រចិន (Chinese Oceanic Development Foundation: CODF) នារដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួប ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបាន បានលើកឡើងពីអាទិភាពទាំង៣ចំពោះមុខរបស់ក្រសួងបរិស្ថាន គឺទី១ ផ្តោតលើយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកជាមួយសិស្សានុសិស្ស ដែលមានការចូលរួមពីពួកគេប្រមាណ ១,៥លាននាក់ ។ អាទិភាពទី២ ការស្តារ និងដាំដើមឈើឡើងវិញ តាមរយៈការចែកជូនកូនឈើ ១លានដើម ដល់ប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ និងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយអនុលោមទៅតាមគោលការណ៍គតិយុត្ត ។ អាទិភាពទី៣ គឺជាការបូលបញ្ជូលរវាងអាទិ១និងទី២ ចូលរួមជាមួយដៃគូរលើឆាកអន្តរជាតិ ដើម្បីជំរុញភាពស្អាត ភាពបៃតង ចីរភាព ដែលជាការឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងសកល។ អាទិភាពទាំងនេះ បានរៀបចំឡើងស្របនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ។ ជាមួយគ្នានេះដែរ លោក…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្វាយអំណរព្រះគុណ ថ្វាយព្រះ មហា ក្សត្រ ដែលព្រះអង្គទ្រង់បានប្រោស ព្រះរាជទាននូវព្រះរាជសារ នាឱកាសថ្ងៃខួបចម្រេីនជន្មាយុ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្វាយអំណរព្រះគុណ ថ្វាយព្រះ មហា ក្សត្រ ដែលព្រះអង្គទ្រង់បានប្រោស ព្រះរាជទាននូវព្រះរាជសារ នាឱកាសថ្ងៃខួបចម្រេីនជន្មាយុ

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាតសម្តែង ថ្វាយនូវសេចក្តីអំណរព្រះមហាករុណាទិគុណជាអនេកប្បការដ៏ស្មោះស្ម័គ្របំផុត និងដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានប្រោសព្រះរាជទាននូវព្រះរាជសារដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយព្រះរាជហឫទ័យដ៏មហាប្រសើរ និងប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម នាឱកាសថ្ងៃខួបចម្រេីនជន្មាយុដល់ទូលព្រះបង្គំជាខ្ញុំ ៕ ដោយ ៖ វណ្ណលុក

  • គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ King Khalid ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ប្រកបដោយសុវត្ថិភាព

    គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ King Khalid ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ប្រកបដោយសុវត្ថិភាព

    ភ្នំពេញ៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ King Khalid នៃទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ប្រកបដោយសុវត្ថិភាព នាយប់ថ្ងៃព្រហស្បតិ៍ ទី១៩ តុលា ឆ្នាំ២០២៣ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ព្រះចៅអធិរាជគ្រប់គ្រងថែរក្សាការពារព្រះវិហារឥស្លាមដ៏ស័ក្តិសិទ្ធ ទាំងពីរ ស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល សាអ៊ូឌ (Salman bin Abdulaziz Al Saud) ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្មនិងការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការ ប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ ជាដើម។ កិច្ចប្រជុំកំពូលនេះគ្រោងនឹងកត់សម្គាល់នូវ…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើត គម្រប់៤៦ ឈានចូល ៤៧ឆ្នាំ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើត គម្រប់៤៦ ឈានចូល ៤៧ឆ្នាំ

    ភ្នំពេញ ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្ញើសារ លិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួប កំណើត គម្រប់៤៦ ឈានចូល ៤៧ឆ្នាំ ដែលមានខ្លឹមសារដូចខាង ក្រោម ៖ យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងបរិស្ថាន សូមសម្តែងនូវ សេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសដ៏ឧត្ដុង្គឧត្តមខួបកំណើត គម្រប់៤៦ ឈានចូល ៤៧ឆ្នាំ សូម សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានសុខភាព ល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរក ការអភិវឌ្ឍប្រកបដោយចីរភាព និង ភាពរីកចម្រើនថ្កុំថ្កើន រុងរឿងជារៀងរហូត។ ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវ ការគោរពដឹងគុណយ៉ាងក្រៃលែង ជូនចំពោះ សម្តេចធិបតីនាយករដ្ឋ មន្ត្រី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ…