Category: នយោបាយ

  • រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញឱ្យ អាជ្ញាធរ និង សមត្ថកិច្ចពាក់ពន្ធ័ បង្កើនការយកចិត្តទុក ដាក់ បម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ

    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញឱ្យ អាជ្ញាធរ និង សមត្ថកិច្ចពាក់ពន្ធ័ បង្កើនការយកចិត្តទុក ដាក់ បម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ

    (កំពង់ស្ពឺ)៖ ក្នុងពិធីប្រកាសផ្ទេរ និងតែងតាំង ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជំរុញ និងក្រើនរំលឹកដល់អាជ្ញាធរក៏ដូចសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយគុណភាពនិងតម្លាភាព រហ័ស និងទទួលបានការជឿទុកចិត្ត។ ត្រូវបង្កើនដោះស្រាយទំនាស់ផ្សេងៗនៅក្រៅប្រពន្ធ័តុលាការ ប្រសើរជាងការប្តឹងទាមទារឱ្យមានការកាត់ក្តីពីប្រពន្ធ័ច្បាប់ដែលនាំឱ្យខាតបង់ពេលវេលា និង ប្រាក់កាស ។ ឯកឧត្តម កើត រិទ្ធិ លើកឡើងថា ការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ គឺជាដំណើរការនីតិវិធីល្អបំផុតមួយ ដែលអាចជួយមនុស្សពីរនាក់ជាគូទំនាស់ឱ្យរកឃើញនូវភាពឈ្នះឈ្នះរៀងខ្លួនដោយមិនមានអ្នកចាញ់ ។ ជាងនេះអាជ្ញាធរ ត្រូវខិតខំសម្របសម្រួលដោះស្រាយឱ្យអស់លទ្ធភាពជូនប្រជាពលរដ្ឋ ហើយលទ្ធផល នៃការដោះស្រាយទទួលបានជោគជ័យនោះ ពិតជាបានសម្រាលបន្ទុករឿងក្តីមួយផ្នែកពីតុលាការផងដែរ ។ ហើយបើការដោះស្រាយ សម្របសម្រួលមិនទទួលបានការឯកភាពរវាងភាគីទាំងពីរអស់លទ្ធភាពរួចរាល់ចាំបញ្ជូនមកតុលាការក៏មិនយឺតពេលដែរ ។ សូមបញ្ជាក់ថា លោក ស៊ិន វិរៈ អតីតព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំត្រូវបានតែងតាំងជាព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ជំនួស លោកស្រី ចាតសូ រស្មី ដែលត្រូវផ្ទេរចេញទៅកាន់សាលាដំបូងខេត្តកោះកុង ៕ ប្រភព ៖ ម៉ុន សំអាត

  • មន្ត្រីរាជការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើសារលិខិត ជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ

    មន្ត្រីរាជការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើសារលិខិត ជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមសម្ដែងនូវមនោសញ្ចេតនា គោរពជូននូវសព្ទសាធុការពរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបកំណើតរបស់ សម្តេចមហាបវរធិបតី គម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ ។ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួង ដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនត្រ័យកែវទាំងបី សូមតាមជួយថែរក្សាបីបាច់ និងប្រោះព្រំសព្ទ សាធុការពរ សិរីសួស្ដី ជ័យមង្គល បវរមហាប្រសើរជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំង ក្រុមគ្រួសារ សូមប្រកប ដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ ៖ ង៉ាន់ ទិត្យប្រភព ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ នាវេលាទៀបភ្លឺថ្ងៃសៅរ៍ ទី២១ តុលា ២០២៣។ សូមជម្រាបថា បេសកកម្មការងារក្រៅប្រទេសលើកទី៤ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៣ ហើយបំពេញបេសកកម្មការងាររហូតដល់ទៅពីប្រទេស គឺប្រទេសចិន និងប្រទេសអារ៉ាប៊ី សា អូឌីត។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ហោះចេញ ពី ប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយហោះឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេស ចិន ចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ តបតាមការ អញ្ជើញ របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន។ ដំណើរអញ្ជើញដល់ប្រទេសចិន សម្តេចធិបតី ហ៊ុន ម៉ាណែត មានកម្មវិធីការងារជាច្រើន។ ក្នុងរយៈពេល៤ថ្ងៃ…

  • គ.ជ.បជូនដំណឹងស្តីពីកាលបរិច្ឆេទ និងចំនួនអាសនៈ នៃការ បោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤

    គ.ជ.បជូនដំណឹងស្តីពីកាលបរិច្ឆេទ និងចំនួនអាសនៈ នៃការ បោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤

    ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា អនុលោម តាមមាត្រា ៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា និងសេចក្ដីសម្រេច លេខ ៥៤ សសរ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការប្រកាសកាល បរិច្ឆេទ នៃការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា, គ.ជ.ប សូមជូនដំណឹងជាសាធារណៈដល់ ស្ថាប័ន ពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការ មិនមែនរដ្ឋាភិបាល ជាតិ អន្តរជាតិ អ្នកបោះឆ្នោត និងអង្គបោះឆ្នោត ដែលជាតំណាងរាស្ត្រ ក្នុង តំណែង និងសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង នៅ ក្នុងក្របខ័ណ្ឌនៃភូមិភាគនីមួយៗ ជ្រាបថា កាលបរិច្ឆេទនៃការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃ ព្រឹទ្ធសភា ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ មានចំនួន…

  • ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជារំលឹកពីកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាដែលមានជាយូរមកហើយ

    ភ្នំពេញ៖ សហភាពអឺរ៉ុប មានទំនាក់ទំនងសហប្រតិបត្តិការ ជាមួយ កម្ពុជា ជាយូរមកហើយលើវិស័យកសិកម្ម ,អប់រំនិងធុរកិច្ច ហើយ សហភាពអឺរ៉ុបនឹងបន្តសហប្រតិបត្តិការនេះឱ្យកាន់តែល្អថែមទៀត។នេះជាការលើកឡើងរបស់ឯកឧត្តម អុីហ្គោរ៍ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋ ទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជា ណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។ លោក អុីហ្គោរ៍ ទ្រីសម៉ាន់ បានជម្រាបឯកឧត្តមអភិបាលរាជធានីថា លោកធ្លាប់បានមករាជធានីភ្នំពេញចំនួនបីលើកមកហើយ ។រាជធានី ភ្នំពេញពិតជាមានភាពស្រស់ស្អាត ហើយក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា បាន រៀបកិច្ចប្រជុំកំពូលអាស៊ានបានយ៉ាងល្អប្រសើរថែមទៀត ។ លោកបន្តថា សម្រាប់សហភាពអឺរ៉ុបបានមានទំនាក់ទំនង សហប្រតិ បត្តិការជាមួយនឹងប្រទេសកម្ពុជា ជាយូរមកហើយ ដោយផ្តោត លើ វិស័យកសិកម្ម អប់រំ និងធុរកិច្ច ។ឯកឧត្តមបានបញ្ជាក់ផងដែរថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បើ មានអ្វីត្រូវពឹងពាក់សហភាពអឺរ៉ុបឱ្យជួយនោះ សហភាពអឺរ៉ុបនឹងជួយ ។បន្ថែមពីនេះឯកឧត្តម អុីហ្គោរ៍ ទ្រីសម៉ាន់ ក៏បានសំណូមពរ…

  • ថ្នាក់ដឹកនាំមូលនិធិសូឌី សម្រាប់ ការអភិវឌ្ឍអារ៉ាប៊ីសាអូឌីត បញ្ជាក់ពីការគាំទ្រគម្រោងនៃការ ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា

    ថ្នាក់ដឹកនាំមូលនិធិសូឌី សម្រាប់ ការអភិវឌ្ឍអារ៉ាប៊ីសាអូឌីត បញ្ជាក់ពីការគាំទ្រគម្រោងនៃការ ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា

    ភ្នំពេញ៖ថ្នាក់ដឹកនាំមូលនិធិសូឌី សម្រាប់ការអភិវឌ្ឍរបស់អារ៉ាប៊ី សាអូឌីត បានបញ្ជាក់ពីការគាំទ្រគម្រោងនៃការផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជា សម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងកសាងហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត ។នេះបើតាមលទ្ធផលនៃជំនួបពិភាក្សា ការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Sultan Abdulrahman Al-Marshad នាយកប្រតិបត្តិ នៃមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ (Saudi Fund for Development – SFD) ក្នុងឱកាសឯកឧត្តម ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ ឯកឧត្តម នាយកប្រតិបត្តិមូលនិធិ បានសម្តែងនូវការ អបអរ សាទ ជូនចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខ តំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបានជម្រាបជូន…

  • រដ្ឋមន្ត្រីមុខងារសាធារណៈ បញ្ជាក់ជូនឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា អំពី កិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិ ទី៧

    រដ្ឋមន្ត្រីមុខងារសាធារណៈ បញ្ជាក់ជូនឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា អំពី កិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិ ទី៧

    ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារនារសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានបញ្ជាក់ជូនឯកឧត្តម Martin Vavra ឯក អគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អំពីកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ។ ក្នុងជំនួបនេះថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរមតិយោបល់ បទពិសោធ និងចែករំលែកព័ត៌មានអំពីស្ថានភាពវិស័យមុខងារសាធារណៈ ក្នុង ប្រទេសរៀងៗខ្លួន ដើម្បីជាមូលដ្ឋានសម្រាប់ការបន្តពិភាក្សា និងពិនិត្យ លទ្ធភាពគិតគូរលើកិច្ចសហប្រតិបត្តិការណាមួយក្នុងវិស័យមុខងារសាធារណៈនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានយកឱកាសនេះ រៀបរាប់ពីសាវតា នៃកិច្ចការកែទម្រង់ រដ្ឋបាលសាធារណៈពីមួយដំណាក់កាល ទៅ មួយដំណាក់កាល និងបញ្ជាក់ជូន ឯកឧត្តមឯកអគ្គរដ្ឋទូត នូវ បេសកកម្មចម្បងរបស់ក្រសួងមុខងារសាធារណៈ ក្នុងអាណត្តិទី៧ ជាពិសេស ក្នុងការអនុវត្ត និងការសម្រេចនូវចក្ខុវិស័យ របស់សម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រី លើកិច្ចការងារកំណែទម្រង់ រដ្ឋបាល សាធារណៈ ។ ក្រៅពីនោះ…

  • នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីត ប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត

    នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីត ប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត

    ភ្នំពេញ៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងព្រះអង្គម្ចាស់ នាយក រដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីត ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ ទំនងទ្វេភាគី បន្ថែមទៀត ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សា ការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាល់ម៉ាន់ ប៊ីន អាល់ឌុលឡាហ្ស៊ី អាល់សូដ( Mohammed Bin Salman Bin Abdulaziz Al Saud) រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូល អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបាន ជម្រាបជូន សម្តេចធិបតី អំពីទិសដៅប្រកបដោយសក្តានុពលក្នុងការ លើក កម្ពស់ទំនាក់ទំនងរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត សំដៅឈានទៅ…

  • សេវាសាធារណៈគឺជាកិច្ចការរួមរបស់យើងទាំងអស់គ្នាដើម្បីប្រជាពលរដ្ឋ

    សេវាសាធារណៈគឺជាកិច្ចការរួមរបស់យើងទាំងអស់គ្នាដើម្បីប្រជាពលរដ្ឋ

    កណ្តាល៖ ឯកឧត្ដម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជំរុញដល់រដ្ឋបាលខេត្តកណ្តាល ផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្តបានជូនដល់ប្រជាពលរដ្ឋអោយបានលឿនបន្ថែមទៀត ដើម្បីសម្រេចអោយបាននូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធី គោលនយោបាយអាទិភាពទាំង៦របស់រាជរដ្ឋាភិបាលកម្ពុជា។ ពលរដ្ឋក្នុងមូលដ្ឋានខេត្តកណ្តាលរីករាយចំពោះសេវាសាធារណៈ ដែលរដ្ឋបាលទូទាំងខេត្តកណ្តាលផ្តល់ជូនពួកគាត់ កិច្ចការរួមគ្នាដើម្បីប្រជាពលរដ្ឋ គឺជាទិសដៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។ការចង្អុលបង្ហាញ ដោយរំឭកពីចំណុចជាយុទ្ធសាស្ត្រនេះ ធ្វើឡើងនៅក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ ” ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ” ប្រចាំខែតុលា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត ស្នងការខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តម ផ្ដាំផ្ញើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់បន្ថែម ក្នុងការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការបង្ការទប់ស្កាត់និងការបង្ក្រាបបទល្មើស គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ​គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សា និងគ្មានក្មេងទំនើង…

  • គណៈប្រតិភូនៃរដ្ឋសភាបីប្រទេស កម្ពុជា-ឡាវ និង វៀតណាម ទៅពិនិត្យទំនប់វារីអគ្គិសនីសេសាន២ របស់កម្ពុជា

    គណៈប្រតិភូនៃរដ្ឋសភាបីប្រទេស កម្ពុជា-ឡាវ និង វៀតណាម ទៅពិនិត្យទំនប់វារីអគ្គិសនីសេសាន២ របស់កម្ពុជា

    ស្ទឹងត្រែង៖បន្ទាប់ពីបានស្ដាប់របាយការណ៍របស់អភិបាល ខេត្តទាំងបួន របស់កម្ពុជា ដែលមានភូមិសាស្រ្តជាប់នឹងតំបន់ត្រីកោណអភិវឌ្ឍន៍ នៃប្រទេស ទាំងបី កម្ពុជា ឡាវ និងវៀតណាម (CLV)កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី បាន រួមគ្នា អញ្ជើញទៅពិនិត្យ ស្ថានីយផលិតទឹកស្អាត នៅខេត្តស្ទឹងត្រែង និងទំនប់ វារីអគ្គិសនីសេសាន២ ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។ ប្រភពគេហទំព័ររដ្ឋសភានៅព្រឹកថ្ងៃទី ២០ ខែតុលា បានឱ្យដឹងថា មុនចាប់ផ្តើមទស្សនកិច្ចទៅកាន់ទីតាំងទាំងខាងលើគណៈប្រតិភូ ជាន់ខ្ពស់ នៃ រដ្ឋសភា កម្ពុជា ឡាវ វៀតណាម បានជួបប្រជុំគ្នានៅ សណ្ឋាគារអង្គរមាស ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៩ ខែតុលា។ គណៈ ប្រតិភូបាន ស្ដាប់របាយការណ៍ និងពិភាក្សាជាមួយអភិបាលខេត្តទាំង បួនរបស់កម្ពុជា ស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាប់ព្រំដែន វៀតណាម មាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ សូមជម្រាបថា ប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:…