Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្ទីរពេទ្យជាតិតេជោសន្តិភាព រៀបចំឡើងក្នុងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្ទីរពេទ្យជាតិតេជោសន្តិភាព រៀបចំឡើងក្នុងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំ មន្ទីរពេទ្យជាតិតេជោសន្តិភាព នាពេលនេះ គឺជាយុទ្ធសាស្រ្ដយូរអង្វែងរបស់រាជរដ្ឋាភិបាល និងជាកន្លែងជួយរែកពុននូវការចាំបាច់ណាមួយដែលកម្ពុជាជួបប្រទះ ដូចជាករណីជំងឺកូវីដ-១៩ជាដើម ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន។ សម្តេចមហាបវរធិបតី នាយករដ្មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្តេចធិបតី បានគូសបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់នូវ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព»នាពេលនេះ គឺជាការដោះស្រាយសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ពហុព្យាបាល ហើយមន្ទីរពេទ្យនេះ ក៏ជាការជួយរែកពន់ដល់មន្ទីរពេទ្យផ្សេងៗផងដែរ។ ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការសម្ពោធនូវ«មន្ទីរពេទ្យជាតិ តេជោសន្តិភាព»នាពេលនេះ គឺមិនមែនសម្រាប់តែបម្រើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺនឹងបម្រើដល់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់នៅទូទាំងប្រទេស រួមទាំងជនជាតិបរទេសដែលកំពុងរស់នៅកម្ពុជាផងដែរ។ សម្តេចបានបង្ហាញក្តីសង្ឃឹមថា «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នឹងទទួលបាននូវសេវាសុខាភិបាលប្រកបដោយគុណភាព ខណៈមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា អាចដាក់គ្រែអ្នកជំងឺបានរហូតដល់ជិត ១ម៉ឺនគ្រែ…

  • កម្ពុជា ឆែក ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    កម្ពុជា ឆែក ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ រវាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តិក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានផ្តោតសំខាន់លើការពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ កម្ពុជា ឆែក បន្ថែមទៀត លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសការរៀបចំក្រុងឱ្យក្លាយជាទីកន្លែង គួររស់នៅប្រកបដោយសុភមង្គល តាមរយៈ ការបន្តកែលម្អបន្ថែមទៀត និងស្វែងរកដំណោះស្រាយសមស្របថ្មីៗ ដូចជា ការសម្រួល ចរាចរណ៍ នៅភ្នំពេញ ប្រព័ន្ធរំដោះទឹក និងការរៀបចំលំនៅឋាន ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បាន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា សាធារណរដ្ឋឆែក នាពេលកន្លងមកលើគ្រប់វិស័យ ពិសេសវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្តថា កិច្ចសហប្រតិបត្តិការទាំងនេះ គឺដើម្បីបន្តប្រែក្លាយរាជធានីភ្នំពេញ…

  • ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យជាតិតេជោសន្តិភាព

    ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យជាតិតេជោសន្តិភាព

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិតេជោសន្តិភាព” និងប្រកាសដាក់ឱ្យ អនុវត្តជា ផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ “ការពង្រីកវិសាល ភាពមូលនិធិសមធម៌ ដល់ គ្រួសារងាយរង ហានិភ័យ” នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ។ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ មានចំនួន ១១អគារ រួមមានអគារ ព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ អគារព្យាបាលកម្រិតធ្ងន់ (H1និង H2) មានគ្រែសរុបចំនួន ៥២៧គ្រែ អគារព្យាបាលកម្រិតស្រាល (H3,H4,H5,H6 និងH7) មានគ្រែសរុប ៨ ៩៦៩គ្រែ គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន ៤៦គ្រែ និងគ្រែ បុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ អគារបច្ចេកទេស (T1) អគារបច្ចេកទេស (T2)…

  • វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប លើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកក្រឡាញ់

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប លើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកក្រឡាញ់

    (សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥អាណត្តិទី៣ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គោលដៅទី១ សម្រាប់ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ នៅបរិវេណវត្តប្រាសាទរតនៈត្រពាំងក្រសាំង ឃុំសែនសុខ ស្រុកក្រឡាញ់ខេត្តសៀមរាប។ ក្នុងអង្គវេទិកានោះដែរ សមាជិកសមាជិកាអង្គវេទិកា បានលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និង សំណូមពរមួយចំនួន និងសំណួរផ្ទាល់មាត់ចំនួន ១១ ដែលផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ ) កសិកម្ម , អគ្គិសនី , អប់រំ , ប្រព័ន្ធធារាសាស្ត្រ ,ពាណិជ្ជកម្ម (រកទីផ្សារលក់កសិផល) គ្មានការងារធ្វើ និង ផ្ទះគ្រូបង្រៀន ហើយត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូល ដែលបងប្អូនមានទុក្ខកង្វល់កន្លងមក ឲ្យកាន់តែយល់ច្បាស់ ហើយអង្គវេទិកា ក៏ទទួលបានសំណួរ សំណូមពរដែលសរសេរជាលាយល័ក្ខអក្សរ មាន២៦សំណួរ សំណូមពរផងដែរ។  ជាមួយគ្នានោះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត…

  • អនុប្រធានទី២ រដ្ឋសភា ជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជកម្ម វប្បធម៍ និងការ តភ្ជាប់ ប្រជាជន និងប្រជាជន រវាងខេត្តលាវនីង និងកម្ពុជា

    អនុប្រធានទី២ រដ្ឋសភា ជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជកម្ម វប្បធម៍ និងការ តភ្ជាប់ ប្រជាជន និងប្រជាជន រវាងខេត្តលាវនីង និងកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ញាតឱ្យ ឯកឧត្តម វ៉ាង មីងយូ អនុប្រធាន សភាពិគ្រោះយោបល់នយោបាយប្រជាជនចិននៃខេត្តលាវនីង និងគណៈប្រតិភូ ចូលជួប សម្តែង ការគួរសម និងពិភាក្សាការងារ កាលពី ព្រឹក ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម វង សូត បាន អបអរសាទរ ចំពោះមិត្តចិន ដែលបានរៀបចំវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ ប្រកបដោយជោគជ័យត្រចះត្រចង់ ដោយមានប្រទេសជាសមាជិក និងអង្គការជាច្រើនបានចូលរួម ហើយក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃ កម្ពុជា ក៏បានចូលរួមផងដែរ។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែជួយ ឧបត្ថម្ភគាំទ្រ ដល់ កម្ពុជា ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ក្រោម គម្រោងរបស់ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលជាឆ្អឹងខ្នងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។…

  • ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា សេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំង មធ្យោបាយ ដើម្បីការពារព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា

    ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា សេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំង មធ្យោបាយ ដើម្បីការពារព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា

    (ភ្នំពេញ)៖ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទី ក្រសួង មហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង អនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំង មធ្យោបាយ ដើម្បីការពារ ព្រឹត្តិការណ៍ ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា ក្បូនយាន យន្តហែអម ការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរស័ព្ទ ពិសេស និង សិទ្ធិអាទិភាពក្នុងការធ្វើចរាចរណ៍ ដោយមានការ អញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងអង្គភាពចំណុះក្រសួង មហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធផងដែរ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ ។ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋមន្ត្រីស្តីទី ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កន្លងមកយើងមិនទាន់មានឯកសារគតិយុត្ត ឬ អនុក្រឹត្យណែនាំណាមួយឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងនគរបាលជាតិ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានានៅព្រះរាជាណាចក្រកម្ពុជានៅឡើង គឺមានតែជាបទបញ្ជានានា ដែលបានដាក់ចេញតាមភាពជាក់ស្តែងតែប៉ុណ្ណោះ ដូច្នេះថ្ងៃនេះយើងរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីពិនិត្យ និងពិភាក្សាប្រមូលធាតុចូលសំខាន់ៗ ដើម្បីរៀបចំសេចក្តីព្រាងអនុក្រឹត្យមួយឱ្យបានច្បាស់លាស់ និងមានភាពងាយស្រួលក្នុងគ្រប់គ្រង ក៏ដូចជាប្រើប្រាស់កម្លាំងនគរបាលជាតិ ដើម្បីឱ្យឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានានៅព្រះរាជាណាចក្រកម្ពុជាឱ្យបានសមស្រប៕ ដោយ-រ៉ាវុធ…

  • ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លើកទឹកចិត្ត ក្នុងការស្វែងរកប្រភព ហិរញ្ញប្បទានបៃតង ដើម្បីរួមចំណែកក្នុងការរៀបចំក្រុង និង នគរូបនីយកម្ម ប្រកបដោយនិរន្តរភាព

    ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លើកទឹកចិត្ត ក្នុងការស្វែងរកប្រភព ហិរញ្ញប្បទានបៃតង ដើម្បីរួមចំណែកក្នុងការរៀបចំក្រុង និង នគរូបនីយកម្ម ប្រកបដោយនិរន្តរភាព

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លើកទឹកចិត្តក្នុ ងការស្វែងរក ប្រភពហិរញ្ញប្បទានបៃតង ដើម្បីរួមចំណែកក្នុងការរៀបចំក្រុង និងនគរូបនីយកម្មប្រកបដោយនិរន្តរភាព ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល Global Green Growth Institute (GGGI) លើទស្សនទានសំខាន់ៗពាក់ព័ន្ធអគារបៃតង (green building) និងការរៀបចំក្រុងដែលមានការបំភាយកាបូនទាបបំផុត (low carbon urban design) ដើម្បីការរស់នៅប្រកបដោយសុខដុមក្នុងទីក្រុងទំនើប ស្អាត ឆ្លាត នៃសង្គមសហសម័យក្រោមម្លប់សន្តិភាព ។ ការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅក្នុងឱកាសអនុញ្ញាតឱ្យ កញ្ញា Shomi Kim តំណាងប្រចាំប្រទេស នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ គួរបញ្ជាក់ផងដែរថា…

  • ​ខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១-២៣ តុលា ២០២៣

    ​ខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១-២៣ តុលា ២០២៣

    ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន បាន​លើកឡើង​ថា ​ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេច គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ  ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់ស​ព្វថ្ងៃ។ សម្ដេចតេជោ ហ៊ុន សែន បាន​លើកឡើងដូចនេះតាមរយៈ​តេឡេក្រាមនាព្រឹកថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៣​ ដែលជា​ខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ​(២៣ តុលា ១៩៩១-២៣ តុ​លា ២០២៣)​។ សម្ដេចតេជោបន្តថា ៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន លោក ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ​តំ​ណា​​ងដោយ លោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃ សិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃ សិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ តុលា ឆ្នាំ២០២៣ បានប្រកាស អបអរសាទរខួបទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣ ។ សម្ដេចធិបតី បានបន្តថា មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពួនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និង ផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជា មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើន គ្រប់វិស័យ។ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “សន្តិភាព គឺជាមូលដ្ឋាន គ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម” ។ សូមរំលឹកថាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ គឺជាខួប ៣២ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា…

  • អតីតនាយករដ្ឋមន្ត្រីកម្ពុជា៖ សង្គ្រាមបញ្ចប់ទៅបានដោយកិច្ចចរចា ដើម្បីស្វែងរកសន្តិភាព

    អតីតនាយករដ្ឋមន្ត្រីកម្ពុជា៖ សង្គ្រាមបញ្ចប់ទៅបានដោយកិច្ចចរចា ដើម្បីស្វែងរកសន្តិភាព

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រីកម្ពុជា និងជាសហស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុង ប៉ារីស បានបញ្ចេញវីដេអូឯកសារអំពី កិច្ចព្រមព្រៀងទីក្រុងប៉ារីស (ថ្ងៃទី២៣ តុលា ១៩៩១-ថ្ងៃទី២៣ តុលា ២០២៣)។ សម្ដេចតេជោ លើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវ បានផ្ដួចផ្ដើមឡើងដោយ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងគោលបំណងស្វែងរកសន្តិភាព ចាកផុតចេញពីសង្គ្រាម និង ជម្លោះរ៊ាំរ៉ៃជាង៥០០ឆ្នាំជូនដល់ជាតិមាតុភូមិ និងប្រជាជាតិទាំងមូល។ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា គ្មានសង្គ្រាមណាមួយ អាចបញ្ចប់ទៅ បានដោយការប្រើប្រាស់អាវុធនោះទេ ប៉ុន្តែសង្គ្រាមបញ្ចប់ទៅបានដោយ កិច្ចចរចា ដើម្បីស្វែងរកសន្តិភាព ។ សូមរំលឹកថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ គឺជាខួប ៣២ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២៣)…