-
ប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណតិ្តទី៧ កម្ពុជានឹងបន្តមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្ថែមទៀត

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន កោតសរសើរចំពោះដំណើរការដោយរលូននៃការបង្កើតរាជរដ្ឋាភិបាល អាណតិ្តទី៧ និងបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងបន្តមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្ថែមទៀត។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក JENS Ruebbert ប្រធានក្រុម ប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងគណៈប្រតិភូ ព្រមទាំងឯកឧត្តម IGOR Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់លោក JENS Ruebbert ប្រធាន EU-ABC ដែលបានដឹកនាំគណៈប្រតិភូតំណាងក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុប ដែលមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ ក៏ដូចជាការពង្រីកការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា និងបានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបើកចំហស្វាគមន៍រាល់ការវិនិយោគនៅកម្ពុជា របស់បណ្តាក្រុមហ៊ុននានាលើសកលលោក រួមទាំងសហភាពអឺរ៉ុប តាមរយៈការប្តេជ្ញាដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តផ្សេងៗ ដើម្បីបង្កើតភាពទាក់ទាញ ។ ក្នុងន័យនេះ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនក្នុងនាមជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតនូវយន្តការភ្ជាប់ទំនាក់ទំនងជាប្រចាំ ដើម្បីរាជរដ្ឋាភិបាលអាចផ្តល់នូវការគាំទ្រជ្រោមជ្រែងតាមគ្រប់លទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យវិស័យឯកជនទទួលបានជោគជ័យ…
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១២.០៦០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រោងចក្រ សហគ្រាសទាំង ១៤នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៧, រោងចក្រដេរស្បែកជើង ចំនួន ៥, រោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្រតម្បាញ ចំនួន ១ ។ នេះ គឺជាលើកទី៦ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងជំនួបកន្លងមក សម្តេចធិបតី ហ៊ុន…
-
គណបក្សនយោបាយនៅកម្ពុជា ជិត ៣០គណបក្ស គ្រោងចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការ និងសម្ព័ន្ធភាព នៅថ្ងៃស្អែក

(ភ្នំពេញ)៖ គណបក្សនយោបាយប្រមាណ ២៨ នៅកម្ពុជា គ្រោងនឹងចុះ កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងសម្ព័ន្ធភាព នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ នៅវិមាន ៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ។ បណ្តាគណបក្សនយោបាយទាំង ២៨ នោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សយុវជនកម្ពុជា, គណបក្សធម្មាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សបំណងពលរដ្ឋ, គណបក្សខ្មែរអភិរក្ស, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សខ្មែរអង្គរ, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សម៉ូលីណាកា, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សអភិវឌ្ឍន៍កម្ពុជា និងគណបក្សមហានគរ ។ សូមរំលឹកថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…
-
រាជរដ្ឋាភិបាល កំណត់យកការគាំពារសុខុមាលភាពប្រជាជន ជាវិស័យអាទិភាព ក្រោមទិសស្លោក «មិនទុកឱ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពឡើយ»

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារជនងាយរងហានិភ័យ” ដោយសម្តេច បានមានប្រសាសន៍ថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព គឺជាពេទ្យដែលធំជាងគេនៅកម្ពុជា ហើយអាចអនុញ្ញាតឱ្យអ្នកជំងឺប្រមាណជាងមួយម៉ឺននាក់សម្រាក និងព្យាបាលប្រកបដោយគុណភាព និងភាពជឿជាក់ ដើម្បីទទួលបានការជួយសង្គ្រោះអាយុជីវិត ។ សម្ដេចថា អ្វីដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត គឺសបញ្ជាក់អំពីបទពិសោធន៍ ដែលធ្លាប់ឆ្លងកាត់ក្នុងកាលៈទេសៈជំងឺកូវីដ-១៩ ដោយក្នុងដំណាក់កាលនោះ មិនមានប្រទេសណាមួយបានត្រៀមលក្ខណៈទុកជាមុនសម្រាប់ជំងឺឆ្លងរីករាលដាលទ្រង់ទ្រាយធំកម្រិតសាកលបែបនោះទ្បើយ ជាពិសេស ការបង្កនូវហានិភ័យដល់អាយុជីវិតប្រជាជន និងសេដ្ឋកិច្ច តាមរយៈការវាយប្រហារព្រមៗគ្នាលើគ្រប់បណ្តាប្រទេសទូទាំងសាកលលោក ។ ឈរលើមូលដ្ឋានខាងលើ ទើបរាជរដ្ឋាភិបាលរៀបចំមន្ទីរពេទ្យដ៏ធំនេះឡើង ដើម្បីត្រៀមបង្ការការរាតត្បាតឡើងវិញនៃជំងឺកូវីដ-១៩ ឬជំងឺឆ្លងប្រភេទផ្សេងៗទៀត នាពេលខាងមុខ ហើយក៏អាចជាទីកន្លែងសម្រាប់ពិនិត្យ និងព្យាបាល ជូនដល់ប្រជាជន ស្របតាមចក្ខុវិស័យវែងឆ្ងាយ និងជាយុទ្ធសាស្ត្រ ក្នុងការត្រៀមការពារស្ថានការណ៍យថាហេតុរបស់ សម្តេចតេជោ ហ៊ុន សែន ផងដែរ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគុណតម្លៃនៃអាជីពជាពេទ្យ ដោយបានប្រៀបប្រដូចអាជីពនេះទៅនឹងទេវតា ហេតុនេះហើយ ការវិនិយោគទៅលើវិស័យសុខាភិបាល និងវិស័យអប់រំ…
-
សម្តេចតេជោ ហ៊ុន សែន៖ នយោបាយការបរទេសរបស់កម្ពុជា ចំពោះប្រទេសជប៉ុន គឺមិនប្រែប្រួលនោះទេ ហើយសង្ឃឹមថា ជប៉ុន នឹងបន្តជួយកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន នៅតែរក្សាទំនាក់ទំនង និងគោលនយោបាយល្អប្រសើរ និងពង្រឹងពង្រីកថែមទៀតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទោះបីសម្តេចលែងកាន់អំណាច ព្រោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មិនមានប្រែប្រួលក្នុងនយោបាយការបរទេសរបស់ខ្លួន ចំពោះប្រទេសជប៉ុននោះទេ ហើយសង្ឃឹមថា ជប៉ុន នឹងបន្តជួយកម្ពុជា ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម គូម៉ូរ៉ា ម៉ាសាហីកូ អតីតរដ្ឋមន្រ្តីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន រួមទាំងឥស្សរជនជប៉ុនមួយចំនួនទៀត នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៤តុលា ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ស្វាគមន៍ចំពោះឯកឧត្តម គូម៉ូរ៉ា ពិសេសនៅពេលដែលសម្តេចធ្លាប់បានជួប និងស្គាល់ឯកឧត្តមចាប់តាំងពីឆ្នាំ១៩៩៨ ដែលជាទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម មកកាន់លំនៅដ្ឋានរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទំនាក់ទំនងរហូតមកដល់បច្ចុប្បន្ន។ សម្តេច បន្តថា រាល់ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីក្រុងតូក្យូ គឺតែងតែមានវត្តមានឯកឧត្តម គូម៉ូរ៉ា ទទួលស្វាគមន៍ចំពោះសម្តេចជារៀងរហូត…
-
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ស្វាគមន៍ រាល់កិច្ចសហការជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃ International higher Education Champion និង British Universities ដឹកនាំដោយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងលោកសាស្ត្រាចារ្យ Steve Smith តំណាងរដ្ឋាភិបាលចក្រភពអង់គ្លេសទទួលបន្ទុក HE TNE (High Education and transnational Education)។ ជំនួបនេះបានពិភាក្សាផ្ដោតសំខាន់លើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកម្រិតឧត្តមសិក្សាឱ្យកាន់តែប្រសើរឡើងរវាង ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ លោកសាស្ត្រាចារ្យ Steve Smith UK HE TNE Representative បានមានប្រសាសន៍ថា ទន្ទឹមនឹងការចង់ឃើញកំណើននិស្សិតកម្ពុជាកាន់តែច្រើនទៅបន្តការសិក្សានៅចក្រភពអង់គ្លេស រដ្ឋាភិបាលចក្រភពអង់គ្លេស ក៏ចង់ផ្តល់ឱកាសសិក្សាដល់និស្សិតនៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់ តាមរយៈការចាប់ដៃគូជាមួយស្ថាប័នអប់រំនានានៅកម្ពុជា ដោយការធានាទំនុកចិត្តថា និស្សិតកម្ពុជានឹងទទួលបានការអប់រំប្រកបដោយគុណភាព ដូចគ្នានឹងការទៅសិក្សានៅចក្រភពអង់គ្លេស។ តបនឹងការលើកឡើងខាងលើ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញកម្មវិធីពង្រីងវិសាលភាព មូលនិធិសមធម៌សុខាភិបាល ដល់ប្រជាពលរដ្ឋក្នុងការទទួលបានការគាំពារសុខភាព ពីរាជរដ្ឋាភិបាល ដោយមិនគិតថ្លៃ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវកម្មវិធីពង្រីងវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ គោលដៅចំនួន ៤៩ម៉ឺនគ្រួសារស្មើនឹងចំនួន ១លាន ៨សែននាក់បន្ថែមទៀត។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា កម្មវិធីពង្រីងវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ ដែលប្រកាសដាក់ចេញនៅថ្ងៃនេះ គឺជាអនុកម្មវិធីមួយ ក្នុងចំណោមអនុកម្មវិធីចំនួន២ នៃគោលនយោបាយ ពង្រីកសេវាថែទាំសុខភាពឆ្ពោះ ទៅរកការគ្របដណ្តប់សុខភាពជាសាកល។ អនុកម្មវិធីទី២ គឺរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដោយស្ម័គ្រចិត្ត តាមរបបវិភាគទាន ដល់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាង៣លាននាក់ ដែលនឹងប្រកាសនៅពេលខាងមុខ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ ។ សម្តេចបញ្ជាក់ទៀតថា កម្មវិធីពង្រីងវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ ដែលជាកម្មវិធីទីមួយនេះ ចំនួនប្រជាពលរដ្ឋ ដែលយើងដាក់ទិសដៅ ដើម្បីផ្តល់ផលប្រយោជន៍ជូនពួកគាត់ គឺមានចំនួន៧លាន ៤សែននាក់ ជាគោលដៅធំណាស់ សម្រាប់ប្រជាពលរដ្ឋរបស់យើង ។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការទទួលបានផលប្រយោជន៍ពីកម្មវិធីនេះ គឺប្រជាពលរដ្ឋទទួលបានការគាំពារសុខភាព…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់វិស័យឯកជនក្នុងវិស័យសុខាភិបាល ចូលរួមជាមួយរាជរដ្ឋាភិបាល លើកកម្ពស់គុណភាពផលិតផលបំប៉នសុខភាព និងចំណីអាហារ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់វិស័យឯកជនក្នុងវិស័យសុខាភិបាល ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពផលិតផលបំប៉នសុខភាព ចំណីអាហារ សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈទាំងអស់គ្នា។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ថ្លែងអំពាវនាវដូច្នេះ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ ។ សម្ដេចធិបតីបានលើកឡើងថា សុវត្ថិភាពថ្នាំសង្កូវ ចំណីអាហារ គឺជារឿងសំខាន់ណាស់ ព្រោះគ្រប់គ្នាជាប្រើប្រាស់ផលិតផល ទទួលទានអាហារ ទទួលថ្នាំសង្កូវ។ អ៉ីចឹងទាំងអស់គ្នាប្រាកដជាគិតហើយថា អ្វីដែលទិញពីផ្សារ តើហូបដោយសុវត្ថិភាពទេ? អ្វីដែលយកពីឱសថស្ថាន ពីមណ្ឌលសុខភាព ពីគ្រូពេទ្យដែលឱ្យមក តើហូបទៅវាអាចបង្កើតបញ្ហាអ្វីផ្សេងៗ ក្រៅពីជួយសុខភាពឬក៏អត់? ដូច្នេះការរួមគ្នានេះ ទាំងអ្នកទិញ ទាំងអ្នកលក់ ទាំងរាជរដ្ឋាភិបាល សុទ្ធតែមានគោលដៅតែមួយនោះទេ ។ សម្ដេចបានលើកទឹកចិត្តឱ្យក្រសួងសុខាភិបាលបង្កើតភាពប្រទាក់ក្រឡាគ្នាជាមួយវិស័យឯកជន មិនថាបុគ្គលស្វ័យនិយោជន៍ មន្ទីរពេទ្យឯកជន គណៈគ្រូពេទ្យ គណៈឱសថ និងគណៈក្រុមផ្សេងៗ ដើម្បីឱ្យពួកគេចូលរួមលើកកម្ពស់គុណភាពផលិតផល និងចំណីអាហារ សំដៅបង្កើនប្រសិទ្ធភាពគាំពារសុខុមាលភាពសាធារណៈ។ សម្ដេចធិបតី ហ៊ុន…
-
តើកម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចនៃយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧មានអ្វីខ្លះ?

ភ្នំពេញ៖កាលពីព្រឹថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តីកម្ពុជានិងលោកជំទាវបានអញ្ជើញ ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«មន្ទីរពេទ្យជាតិតេជោសន្តិភាព»និងប្រកាសដាក់ឱ្យអនុវត្តជា ផ្លូវការនូវកម្មវិធីទី១នៃគោលនយោបាយជាអាទិភាពទាំង៦គឺ«ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» ។តើកម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចរបស់រាជរដ្ឋាភិបាលមានអ្វីខ្លះ?កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចរបស់រាជរដ្ឋាភិបាលសម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣នេះ រួមមាន៖ កម្មវិធីទី១. ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកលដោយចាប់ផ្តើមពី (១). ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យប្រមាណជាង៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១.៥ លាននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល(២).ការពង្រីករបបថែទាំសុខភាពរបស់ប.ស.សទាំងសម្រាប់កម្មករ-និយោជិត និងសម្រាប់មន្ត្រីសាធារណៈដែលគ្របដណ្តប់បន្ថែមដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកប្រមាណជាង ៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ ជាសរុបគម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤ លាននាក់មានលទ្ធភាពទទួល បាននូវរបបសន្តិសុខសង្គមផ្នែកសេវាថែទាំងសុខភាព។ កម្មវិធីទី២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅ ទូទាំងប្រទេស ដែលមានចំនួនប្រមាណជាង ១,៥ លាននាក់ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។ កម្មវិធីទី៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដើម្បីជួយទ្រទ្រង់ និងផ្តល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិនិយោគទៅលើការអប់រំ និងសុខាភិបាល នៅតែជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការវិនិយោគទៅលើការអប់រំ និងសុខាភិបាល នៅតែជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ពីព្រោះប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន គឺអាស្រ័យលើធនធានមនុស្ស ហើយធនធានមនុស្សមានគុណភាព មានផលិតភាព គឺជាធនធានមនុស្សដែលមានសុខភាពល្អ។ សម្តេចធិបតី នាយករដកឋមន្ត្រី ថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ ។ សម្តេចធិបតី ថ្លែងថា សុខភាពរបស់ប្រជាពលរដ្ឋ គឺជារឿងសំខាន់ ដែលចាំបាច់រាជរដ្ឋាភិបាលត្រូវផ្តល់សេវាសុខាភិបាលឲ្យបានល្អគ្រប់គ្រាន់ តាមរយៈការបង្កើតមន្ទីរពេទ្យធំ (មន្ទីរពេទ្យជាតិតេជោសន្តិភាព) ដែលបំពាក់ទៅដោយឧបករណ៍ទំនើបៗ និងមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ។ សម្តេច បន្តថា ការរៀបចំមន្ទីរពេទ្យធំនេះ គឺស្របទៅតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ឆ្លើយតបទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដែលមានជំងឺផ្សេងៗ ត្រូវបង្ការ ការពារ និងព្យាបាល ដូចពាក្យស្លោកថា កុំរង់ចាំដល់គោបាត់ ទើបនាំគ្នាធ្វើរបង នោះហួសពេលហើយ។ ដូចនេះ ការសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យធំថ្ងៃនេះ គឺជាការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយសមធម៌។ សម្តេចធិបតីនាយករដ្ឋមន្រ្តី…