-
សហរដ្ឋអាមេរិក បន្តកិច្ចសហការគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម Patrick Murphy នៅទីស្តីការក្រសួង។ ក្នុងកិច្ចពិភាក្សា ដែលមានភាពជិតស្និទ្ធ និងត្រង់ទៅត្រង់មក ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងាររបស់ខ្លួន បានជួយកម្ពុជា ក៏ដូចជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកិច្ចសហប្រតិបត្តិការគ្រប់ទិដ្ឋភាព នាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ជម្រាបអគ្គរដ្ឋទូតអាមេរិកពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងអាណត្តិទី៧នេះ ដែលក្រសួងផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់សម្រេចបាន គឺវិស័យការងារដែលមានបរិយាកាស និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ និងមានសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលភាគីនិយោជក និងកម្មករនិយោជិតអាចរក្សាបាននូវឧត្តមប្រយោជន៍របស់ខ្លួនតាមរយៈការពង្រឹងសមត្ថភាព និងចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ការងារ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកម្មវិធីជាអាទិភាពសំខាន់ៗមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេញលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រ១ ក្រ២ និងងាយរងគ្រោះចំនួន១,៥លាននាក់ដោយឥតគិតថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភបន្ថែម។ កម្មវិធីថ្នាក់ជាតិនេះ នឹងអាចជួយពលរដ្ឋ ដែលស្ថិតក្នុងស្ថានភាពលំបាកទាំងឡាយ អាចមានជំនាញជាក់លាក់ក្នុងរយៈពេលខ្លី ហើយទទួលបានឱកាសការងារដែលសម្បូណ៌បែប និងសមរម្យដោយមានការទទួលស្គាល់ពីទីផ្សារ។ បន្ថែមពីនេះ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកគម្រោងព្រែកជីកហ្វូណនតេជោ នឹងទាញសមុទ្រឱ្យ ជាប់ទន្លេ ធ្វើឲ្យសេដ្ឋកិច្ចនៅតាមបណ្តោយខេត្ត ជាប់ ដងទន្លេ កាន់តែរីកចម្រើន

(កំពង់ចាម)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកគម្រោងព្រែកជីកហ្វូណនតេជោ នឹង ទាញសមុទ្រឱ្យជាប់ទន្លេ ធ្វើឲ្យសេដ្ឋកិច្ចនៅតាមបណ្តោយខេត្តជាប់ដងទន្លេ កាន់តែរីក ចម្រើន ក្នុងនោះមានខេត្តកំពង់ចាមផងដែរ ហើយផលប្រយោជន៍ដែលបានមកពីគម្រោង នេះ គឺបានទៅដល់បងប្អូនប្រជាពលរដ្ឋ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ១២០៦០នាក់ នៅបណ្តារោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សម្តេចធិបតី បានលើកឡើងថា បន្តិចទៀត ពេលដែលយើងធ្វើគម្រោងព្រែកជីកហ្វូណនតេជោ គឺនឹទាងញសមុទ្រឱ្យជាប់ទន្លេ បង្កើនលទ្ធភាពក្នុងការដឹកជញ្ជូនពីខេត្តដែលជាប់ទន្លេសាប ជាប់ទន្លេមេគង្គ ចុះទៅសមុទ្រកាន់តែលឿន ធ្វើឱ្យសេដ្ឋកិច្ចនៅតាមបណ្តោយដងទន្លេកាន់តែរីកចម្រើន ហើយក្នុងនោះមានខេត្តកំពង់ចាមផងដែរ ដោយផលប្រយោជន៍ដែលបានមកពីគម្រោងនេះ គឺបានទៅដល់បងប្អូនប្រជាពលរដ្ឋ ។ សូមជម្រាបថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC)…
-
សម្តេចតេជោ ហ៊ុន សែន៖ ចាត់ទុកគណបក្សនយោបាយទាំងអស់ គឺជាដៃគូស្មើភាព និងស្មើសិទ្ធិដូចៗគ្នា

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា ចាត់ទុកគណបក្សនយោបាយទាំងអស់ គឺជាដៃគូស្មើភាព និងស្មើសិទ្ធិដូចៗគ្នា ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះក្នុងឱកាសដែលសម្តេច បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ។ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងលើកទឹកចិត្តដល់គណបក្សដទៃថា បើទោះបីគណបក្សប្រជាជនកម្ពុជា មានធនធានមនុស្សច្រើន និងមានធនធានហិរញ្ញវត្ថុ ប៉ុន្តែមិនបានមើលស្រាលគណបក្សដទៃឡើយ មានតែចាតុកទុកគណបក្សនានាជាដៃគូរបស់ខ្លួន ស្មើភាព ស្មើសិទ្ធិគ្នា។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សនយោបាយទាំងអស់ គឺជាដៃគូស្មើភាព ស្មើសិទ្ធិដូចៗគ្នា ហើយក៏មិនមែនចំណុះគណបក្សប្រជាជនកម្ពុជានោះដែរ ប៉ុន្តែគណបក្សនយោបាយទាំងអស់សុទ្ធតែស្ម័គ្រចិត្តធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិកម្ពុជា ទោះបីគណបក្សប្រជាជនកំពុងដឹកនាំប្រទេសក៏ដោយ ។ សម្ដេចតេជោបានបន្តថា គណបក្សប្រជាជនកម្ពុជា ទោះបីខ្លួនមានសមត្ថភាព ធនធានមនុស្សច្រើន ហិរញ្ញវត្ថុរបស់ខ្លួនក៏មានច្រើន ក៏ប៉ុន្តែគណបក្សប្រជាជនមិនបានមើលទៅគណបក្សដទៃ ជាគណបក្សមិនស្មើភាពជាដៃគូរបស់ខ្លួននោះទេ ទោះបីមានទម្រង់បែបណា មានធនធានបែបណាក៏ដោយ…
-
គណបក្សប្រជាជនកម្ពុជា និងបណ្តាបក្សសម្ព័ន្ធទាំង ២៧ទៀត ប្រកាសកម្ចាត់ចោលក្រុមជ្រុលនិយម ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា និងបណ្តាបក្សសម្ព័ន្ធទាំង ២៧ ទៀត ប្រកាសកម្ចាត់ចោលក្រុមជ្រុលនិយម ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ។ នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដែលសម្តេច អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ។ សម្តេចតេជោ បានប្រកាសរួមគ្នាជាមួយបណ្តាបក្សនយោបាយសម្ព័ន្ធទាំង ២៧ ទៀត ដែលបានធ្វើកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា រួមគ្នាការពារនូវរបបរាជានិយមឱ្យបានដាច់ខាត ខណៈកន្លងមកតែងតែមានក្រុមជ្រុលនិយម បដិវត្តពណ៌ទាមទារឱ្យព្រះមហាក្សត្រចុះចេញពីព្រះរាជបល្ល័ង្គ ។ សម្តេច បានបញ្ជាក់ថា ទន្ទឹមនឹងការនិយាយពីរបបប្រជាធិបតេយ្យ សរីពហុបក្ស ក៏ត្រូវនិយាយាពីការរួមគ្នាការពារនូវរបបរាជានិយមឱ្យខាងតែបានផងដែរ។ សម្តេចតេជោ ក៏បានអំពាវនាវឲ្យបណ្តាគណបក្សយោបាយទាំងអស់ ចូលរួមទប់ស្កាត់នូវនយោបាយ ឬចលនាជ្រុលនិយមនេះ និងអំពាវនាវដល់បណ្តាគណបក្សទាំងអស់ អប់រំសមាជិករបស់ខ្លួន ដើម្បីកម្ចាត់នូវចលនាជ្រុលនិយម។ សម្តេចមានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា ឬគណបក្សប្រជាជន ពិតជាលំបាកណាស់ក្នុងការគាំទ្រ លើអ៊ីស្រាអែល ឬក្រុមហាម៉ាស់ របស់ប៉ាឡេស្ទីន ដោយសារតែមានចលនាជ្រុលនិយម ។…
-
សម្តេចតេជោ ហ៊ុន សែន ៖ ស្មារតីនៃកិច្ចព្រមព្រៀងសម្ព័ន្ធភាព ក៏បើកទូលាយឱ្យគណបក្សផ្សេងទៀតចូលរួមបាន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ស្មារតី នៃកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត គឺបើកទូលាយឱ្យគណបក្សនយោបាយស្របច្បាប់ផ្សេងទៀត ចូលរួមក្នុងសម្ព័ន្ធភាពនេះបាន ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះ ក្នុងឱកាសដែលសម្តេច អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅវិមាន ៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ។ សម្តេចបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងបើកទូលាយសម្រាប់គណបក្សនយោបាយស្របច្បាប់ផ្សេងទៀត ដែលគាំទ្រ និងមានបំណងចង់ចូលរួមសហប្រតិបត្តិការ ចងសម្ព័ន្ធភាព រវាងបណ្តាបក្សនយោបាយនៅកម្ពុជា តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ ហើយការសម្រេចអនុញ្ញាតឱ្យគណបក្សផ្សេងទៀតចូលរួម ឬ មិនចូល នឹងមិនសម្រេច ដោយគណបក្សប្រជាជនតែម្នាក់នោះទេ គឺត្រូវមានការស្រុះស្រួលគ្នាមួយ តាមរយៈការជ្រើសរើសយកការសម្រេចបែបសំឡេងកុងសង់ស៊ីស ឬ ៥០បូក១ ឬ ២ភាគ៣ ។ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ សម្តេចតេជោ បានណែនាំឱ្យមានការរៀបចំបទបញ្ជាផ្ទៃក្នុងមួយទៀតផង។ គណបក្សប្រជាជនកម្ពុជា នឹងបញ្ជូនប្រធានគណៈចាត់តាំងរបស់គណបក្សធ្វើជាអ្នកតាក់តែងបទបញ្ជាផ្ទៃក្នុង ហើយសូមឱ្យគណបក្សនានារៀបចំចាត់បញ្ជូនតំណាងរបស់ខ្លួនចូលរួមក្នុងការរៀបចំបទបញ្ជាផ្ទៃក្នុងនេះផងដែរ។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបទៅកាន់ក្រុមប្រឆាំងនៅក្រៅស្រុកថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋ កំពុងរស់នៅ និងធ្វើការនៅអ៊ីស្រាអែល

(កំពង់ចាម)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរ ទៅកាន់ក្រុមប្រឆាំងថា តើអ្នកដែលអួតថា គិតគូរពីប្រយោជន៍ប្រជាពលរដ្ឋនោះ បានធ្វើអ្វីខ្លះដើម្បីប្រជាពលរដ្ឋ ឬបានត្រឹមតែចេញវីដេអូឃ្លីប បង្ហោះលើ Facebook ហើយក៏បាត់ទៅវិញ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចោទសួរដូច្នេះជាការឆ្លើយតបទៅកាន់ក្រុមប្រឆាំងនៅក្រៅស្រុក ដែលរិះគន់លើរាជរដ្ឋាភិបាលថា មិនបានគិតគូរពីប្រជាពលរដ្ឋ កំពុងរស់នៅ និងធ្វើការនៅប្រទេសអ៉ីស្រាអែល គឺគ្រាន់តែជាការគេងចំណេញ នយោបាយប៉ុណ្ណោះ ។ សម្តេចធិបតីក៏បានចោទសួរទៅកាន់អ្នកនយោបាយចាស់វស្សា ដែលអួតរឿងរៃអង្គាសលុយទិញសំបុត្រយន្តហោះ ឱ្យនិស្សិតខ្មែរត្រឡប់មកកម្ពុជាវិញនោះ ជាង ១០ថ្ងៃហើយនៅមិនទាន់ធ្វើ ប៉ុន្តែបើសម្រាប់ខ្លួនឯងវិញ ជិះយន្តហោះទៅរៃអង្គាសដល់បារាំង អាមេរិក អូស្ត្រាលី ។ សម្តេចបញ្ជាក់ថា រាជរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ៤៤ឆ្នាំមកនេះ បានគិតគូរពីផលប្រយោជន៍ និងអាយុជីវិត របស់ប្រជាពលរដ្ឋជាធំ ដោយបានរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះឈ្នះ ហើយសង្គ្រោះជីវិតប្រជាពលរដ្ឋ ពីជំងឺកូវីដ១៩ ផងដែរ ។ ចំពោះប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសអ៊ីស្រាអែលវិញ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងតាមដានជាប់ជាប្រចាំ…
-
កិច្ចព្រមព្រៀង ៨ចំណុច ត្រូវបានគណបក្សប្រជាជនកម្ពុជា ចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន ២៧ ផ្សេងទៀត

ភ្នំពេញ៖ កិច្ចព្រមព្រៀងចំនួន ៨ចំណុច ត្រូវបានគណបក្សប្រជាជនកម្ពុជា ចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត នៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងចងសម្ព័ន្ធភាព ដែលត្រូវចុះហត្ថលេខា មានចំនួន៨ចំណុចសំខាន់ៗរួមមាន ១- ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់ គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។ ២- ប្តេជ្ញាគោរពប្រតិបត្តិការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យ ដោយរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម ពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។ ៣- ប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគង់វង្ស ការពារសន្តិភាព…
-
សហរដ្ឋអាមេរិក៖ អ៊ីរ៉ង់ជួយក្រុមសកម្មប្រយុទ្ធវាយប្រហារមូលដ្ឋានទ័ពនៅមជ្ឈិមបូព៌ា

អាមេរិក៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថាបានគាំទ្រដល់ក្រុមសកម្មប្រយុទ្ធដែលកំពុងបាញ់គ្រាប់រ៉ុក្កែត និងវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬហៅថាដ្រូន ទៅលើយោធាអាមេរិកនៅមូលដ្ឋានទ័ពក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ លោក ចន ខឺប៊ី (John Kirby) អ្នកនាំពាក្យសេតវិមានអាមេរិកបានអះអាងថា អាមេរិកនឹងធ្វើការឆ្លើយតបវិញ ដោយមិនអត់ធ្មត់ចំពោះការគំរាមកំហែងទាំងនេះនោះទេ ។ជាការកត់សម្គាល់ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីការ ផ្ទុះឡើងនូវជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ (Hamas)។ គួរដឹងដែរថា សហរដ្ឋអាមេរិកបាននិងកំពុងគាំទ្រអ៊ីស្រាអែលក្នុងការវាយបកទៅនឹងការវាយប្រហារដោយក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា។ សហរដ្ឋអាមេរិកបានលើកឡើងថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ហើយបានបដិសេធការអំពាវនាវឱ្យមានបទឈប់បាញ់។ អាមេរិកក៏បានចោទប្រកាន់អ៊ីរ៉ង់ផងដែរ ថាបានគាំទ្រក្រុមហាម៉ាស់ និងហេសបូឡា (Hezbollah) និងថាបានចូលរួមយ៉ាងសកម្មក្នុងការវាយប្រហារទាំងអស់នេះដើម្បីកេងចំណេញផលប្រយោជន៍ នេះបើយោងតាមលោក ខឺប៊ី ដែលបានថ្លែងនៅសេតវិមាន។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ៖ «អាមេរិកដឹងថាអ៊ីរ៉ង់ចង់បដិសេធ ដោយលើកហេតុផលផ្សេងៗ ប៉ុន្តែយើងមិនអនុញ្ញាតឱ្យរឿងនេះកើតឡើងនោះទេ»។ លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានបញ្ជូនក្រុមទីប្រឹក្សាយោធាដែលមានបទពិសោធ ទៅកាន់អ៊ីស្រាអែលដើម្បីជួយផ្ដល់អនុសាសន៍ក្នុងការអនុវត្តប្រតិបត្តិការយោធា ។គេមិនទាន់ឃើញមានការឆ្លើយតបភ្លាមៗពីរដ្ឋាភិបាលអ៊ីរ៉ង់នៅឡើយទេ។ គួរបញ្ជាក់ថា អ៊ីរ៉ង់តែងតែគាំទ្រខាងផ្នែកនយោបាយទៅកាន់ក្រុមហាម៉ាស់ ក្រុមហេសបូឡា និងក្រុមហ៊្សា (Shia) នៅក្នុងប្រទេសអ៊ីរ៉ាក់ ប៉ុន្តែពួកគេមិនផ្តល់ជំនួយយោធាដល់ក្រុមទាំងនេះទេ។ ថ្មីៗនេះ មេដឹកនាំអ៊ីរ៉ង់បានព្រមានថា ប្រសិនបើមានការវាយលុកពីអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា…
-
IMF អបអរក្រសួងបរិស្ថាន លើការងារអាទិភាព និងរួមចំណែក កាត់ បន្ថយ ការបញ្ចេញឧស្ម័នកាបូនិក ដែលនាំឱ្យកើនឡើងកម្តៅផែនដី

ភ្នំពេញ៖ លោក Davide Furceri ប្រធានបេសកកម្ម IMF ប្រចាំកម្ពុជា បានថ្លែងអបអរចំពោះភាពជោគជ័យលើការងារអាទិភាពទី១របស់ក្រសួងបរិស្ថាន ដែលទទួលបានការគាំទ្រពីសិស្សានុសិស្សជិត ២លាននាក់ ក្នុងការរួមចំណែកកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ។ ការអបអរនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី ២៤ តុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះ IMF និង សហការី ហើយបានគូសបញ្ជាក់បន្ថែមអំពីការគាំទ្រលើយុទ្ធសាស្រ្តចក្រា ដែលក្រសួងនឹងដាក់ចេញ ដើម្បីជំរុញការងារអាទិភាពក្នុងជំហានបន្ទាប់ ដោយផ្តោតជាសំខាន់ទៅលើភាពស្អាត ភាពបៃតង ដោយចីរភាព ។ ឆ្លើយតបនឹងការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី លោក Davide Furceri ប្រធានបេសកកម្ម IMF ប្រចាំកម្ពុជាបានគាំទ្រ និងរួមចំណែកក្នុងវិស័យបរិស្ថានតាមរយៈកិច្ចសហប្រតិបត្តិការបន្ត ដើម្បីការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីប្រភពបញ្ចេញដោយសកម្មភាពរបស់មនុស្ស និងបង្កើនអាងស្រូបឧស្ម័នផ្ទះកញ្ចក់ ។ គួររម្លឹកជូនថា ក្រសួងបរិស្ថានក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ ហើយយុទ្ធសាស្រ្តស្នូលនេះ ផ្តោតលើមុំសំខាន់៣ គឺភាពស្អាត…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យអ្នកវិនិយោគអាលី្លម៉ង់ EURO-CHAM រួមចំណែកក្នុងការគ្រប់គ្រងសំណល់រឹង និងការកែច្នៃឡើងវិញ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យក្រុមអ្នកវិនិយោគ EURO-CHAM ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពី ការវិនិយោគលើការគ្រប់គ្រងសំណល់ រឹងនិងកែច្នៃឡើងវិញ នារសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះក្រុមអ្នកវិនិយោគ EURO-CHAM ដែលយកចិត្តទុកដាក់ក្នុងវិស័យបរិស្ថាន និងបើកឱកាសឱ្យធុរជនបានសួរសំណួរផ្សេងៗ ទាក់ទងនឹងការងារអាទិភាពរបស់ក្រសួង។ក្រុមធុរជន EURO-CHAM ចាប់អារម្មណ៍ជាខ្លាំង និងបានសួរសំណួរដេញដោលជាច្រើនទាក់ទងនឹងវិធីសាស្រ្តក្នុងការគ្រប់គ្រងសំណល់រឹងនៅទីលាន ការកែច្នៃសំណល់រឹងឡើងវិញ និងយុទ្ធសាស្រ្តដែលធ្វើឱ្យការងារសម្រេចបាន ដូចជាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលមានសិស្សានុសិស្សចូលរួមប្រមាណជិត ២លាននាក់ និងយុទ្ធនាការដាំដើមឈើ ១លានដើមជារៀងរាល់ឆ្នាំ ដើម្បីឆ្ពោះទៅការពង្រីកគម្របព្រៃឱ្យបានជាង ៦០% នៅឆ្នាំ២០៥០ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ការរួមចំណែកពីអ្នកវិនិយោគអាល្លីម៉ង់ ក្រុមធុរកិច្ច EURO-CHAM គឺជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងភាពជាដៃគូអភិវឌ្ឍ ដើម្បីដោះស្រាយបញ្ហារួមរបស់ពិភពលោកដូចជា ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ដែលកើតចេញពីចំហេះថាមពលហ្វូស៊ីល នាំឱ្យមានការប្រែប្រួលអាកាសធាតុ ដែលកំពុងគំរាមគំហែងដល់ពិភពលោក ។ សូមជម្រាបជូនថា ជំនួបក្រុមធុរកិច្ច EURO-CHAM គឺបានបង្ករឱកាសងាយស្រួលដល់ក្រុមអ្នកវិនិយោគអាល្លីម៉ង់…