Category: នយោបាយ

  • កម្ពុជា-រុស្សី បង្ហាញការពេញចិត្តចំពោះចំណងមិត្តភាពប្រពៃណី និងឈរលើមូលដ្ឋានគោរពអធិបតេយ្យគ្នាទៅវិញទៅមក

    កម្ពុជា-រុស្សី បង្ហាញការពេញចិត្តចំពោះចំណងមិត្តភាពប្រពៃណី និងឈរលើមូលដ្ឋានគោរពអធិបតេយ្យគ្នាទៅវិញទៅមក

    ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អាណាតូលី បូរ៉ូវីក  ( Anatoly Borovik ) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សី កម្ពុជា-រុស្ស៊ី បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាពជាប្រពៃណីរវាងទ្វេភាគី ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពអធិបតេយ្យគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ខណៈភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំរួមគ្នាស្ដីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនៅដើមឆ្នាំ ២០២៤ ខាងមុខនេះ ។  ។នៅក្នុងជំនួបកាលពីថ្ងៃទី ២៥ ខែតុលា  ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលផ្ដល់នូវផលប្រយោជន៍ទៅវិញទៅមក ដែលរួមមានវិស័យពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ និងក្នុងចំណោមវិស័យជាច្រើនទៀត ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមរបស់យើងទាំងអស់គ្នាផងដែរ។ ប្រភពក្រសួងការពារជាតិបានបញ្ជាក់ថា  ក្នុងឱកាសនោះដែរ ឯកឧត្តម អាណាតូលី បូរ៉ូវីក បានបញ្ជាក់ជាថ្មី ចំពោះការប្ដេជ្ញាចិត្តរបស់សហព័ន្ធរុស្ស៊ី ក្នុងការលើកកម្ពស់វិស័យអប់រំ នៅកម្ពុជាបន្ថែមទៀត។ លោកបន្ថែមថា៖«ក្នុងស្មារតីនេះ លោកបានជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយភាគីយើងទាំងពីរ បានឯកភាពគ្នាថា និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី លើកទី១១…

  • ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃនីហ្សេរីយ៉ា ជួបពិភាក្សាការងារអំពីសេចក្ដីព្រាង MOU ស្ដីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ

    ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃនីហ្សេរីយ៉ា ជួបពិភាក្សាការងារអំពីសេចក្ដីព្រាង MOU ស្ដីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ

    (ភ្នំពេញ)៖ ឯកឧត្តម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងមហាផ្ទៃកម្ពុជា ជួបពិភាក្សាការងារជាមួយ ក្រុមការងារក្រសួងមហាផ្ទៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា អំពីសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធនីស្សេរីយ៉ា តាមប្រព័ន្ធវិដេអូសន្និសីទទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃពុធ ទី២៥ ខែតុលា។ សូមជម្រាបជូនថា ផ្អែកតាមសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធនីស្សេរីយ៉ា បានឱ្យដឹងថា ដោយមានបំណងពង្រឹង និងបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធនីហ្សរីយ៉ា ក្នុងក្របខណ្ឌ នៃគោលការណ៍គោរពអធិបតេយ្យភាព សមភាព និងផលប្រយោជន៍ ទៅវិញ ទៅមក ភាគីទាំងពីរ បានរៀបចំសេចក្ដីព្រាងនេះឡើង៕ ដោយ-រ៉ាវុធ

  • អគ្គនាយកក្រុមហ៊ុនមីនីបៀ នឹងកៀរគរបណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានសន្ទុះកើនឡើង ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ

    អគ្គនាយកក្រុមហ៊ុនមីនីបៀ នឹងកៀរគរបណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានសន្ទុះកើនឡើង ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ

    (ភ្នំពេញ)៖ អគ្គនាយកក្រុមហ៊ុនមីនីបៀ បានគូសបញ្ជាក់ថា នឹងកៀរគរបណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ ។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ បានបញ្ជាក់ដូច្នេះ ក្នុងឱកាសចូលជួបសំដែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមាន ៧មករា នាព្រឹកថ្ងៃទី២៦តុលា ដើម្បីរាយការណ៍ពីវឌ្ឍនភាពរបស់ករុមហ៊ុនមីនីបៀ នៅកម្ពុជា។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា មានការរីកចំរើនពីមួយអាណត្តិទៅមួយអាណត្តិ ពិសេសការបង្កើនភាពជាដៃគូវិនិយោគប្រកបដោយទំនុកចិត្តនៅកម្ពុជា។ សម្តេច បានស្នើឲ្យក្រុមហ៊ុនលើកឡើងពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ក្នុងរយៈពេល១២ឆ្នាំកន្លងមក ដែលក្រុមហ៊ុនបានវិនិយោគនៅកម្ពុជា។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ បានថ្លែងនូវការគោរពកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពិសេសនោះ សម្តេចផ្ទាល់ គឺជាឆ្មបបង្កើតក្រុមហ៊ុនមីនីបៀនៅកម្ពុជា ដែលរហូតមកដល់ពេលនេះមានរយៈពេល ១២ឆ្នាំមកហើយ។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានរាយការណ៍ជូនសម្តេចតេជោថា ក្នុងរយៈពេល…

  • រុស្ស៊ី ប្តេជ្ញាជំរុញក្រុមហ៊ុនវិនិយោគឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងផ្នែកឧស្សាហកម្មរថយន្ត គ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន

    រុស្ស៊ី ប្តេជ្ញាជំរុញក្រុមហ៊ុនវិនិយោគឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងផ្នែកឧស្សាហកម្មរថយន្ត គ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន

    (ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា បានប្តេជ្ញាជំរុញក្រុមហ៊ុនវិនិយោគឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងផ្នែកឧស្សាហកម្មរថយន្ត គ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន ។ ឯកឧត្តម Anatoly Borovik បានចូលរួមអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រដ៏លើសលប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ និងចំពោះការចូលកាន់មុខតំណែងជា នាយករដ្ឋមន្រ្តីនៃកម្ពុជា របស់សម្តេចធិបតី នៅក្នុងអាណត្តិទី៧ នេះ ដោយបានសម្តែងនូវការជឿជាក់ថា ចំណងមិត្តភាពរុស្សី-កម្ពុជា នឹងកាន់តែរីកចម្រើនរឹងមាំ បន្ថែមលើកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ក្នុងរយៈកាលនៃចំណងការទូតជាប្រវត្តិសាស្ត្រយូរលង់ប្រមាណ ៦៧ឆ្នាំកន្លងមកនេះ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានដើរតួនាទីក្នុងនាមជាប្រទេសសម្របសម្រួលអាស៊ាន-រុស្សី ដើម្បីលើកស្ទួយទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-រុស្សី បន្ថែមមួយកម្រិតទៀត ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលជាឱកាសសម្រាប់ការពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្ស៊ី និងបានរំឭកអំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ…

  • នាយករដ្ឋមន្ត្រី៖ ការសម្រេចចិត្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minibea ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តចំពោះស្ថិរភាពរបស់ ប្រទេសកម្ពុជា

    នាយករដ្ឋមន្ត្រី៖ ការសម្រេចចិត្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minibea ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តចំពោះស្ថិរភាពរបស់ ប្រទេសកម្ពុជា

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការសម្រេចចិត្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minibea ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ កម្ពុជា បានលើកឡើងដូច្នេះនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអនុញ្ញាតឱ្យ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minibea ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងជំនួបនេះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារព្រមទាំងបានចូលរួមអបអរសាទរចំពោះសម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃ កម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។ ក្នុងឱកាសនោះផងដែរ លោកអគ្គនាយក បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រីអំពីការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Minibea ក្នុងនាមជារោងចក្រផលិតគ្រឿងបង្គុំ ហើយបន្តបោះជំហានទៅមុខឥតឈប់ឈរឆ្ពោះទៅការប្រែក្លាយជាក្រុមហ៊ុនបៃតង (Green Transformation GX) ដោយព្យាយាមកាត់បន្ថយនូវការបំភាយឧស្ម័នកាបូនិច ក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល…

  • រុស្ស៊ី ប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនវិនិយោគ ឱ្យមកកម្ពុជាបន្ថែម ទៀត ជាពិសេសនៅក្នុងផ្នែកឧស្សា ហកម្មរថយន្ត និងគ្រឿងចក្រ គ្រឿងយន្តកសិកម្ម បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន

    រុស្ស៊ី ប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនវិនិយោគ ឱ្យមកកម្ពុជាបន្ថែម ទៀត ជាពិសេសនៅក្នុងផ្នែកឧស្សា ហកម្មរថយន្ត និងគ្រឿងចក្រ គ្រឿងយន្តកសិកម្ម បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ ឯកឧត្តម Anatoly Borovik បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រដ៏លើសលប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ និងចំពោះការចូលកាន់មុខតំណែងជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា របស់ សម្តេចធិបតី នៅក្នុងអាណត្តិទី៧ នេះ ដោយបានសម្តែងនូវការជឿជាក់ថា ចំណងមិត្តភាពរុស្សី-កម្ពុជា នឹងកាន់តែរីកចម្រើនរឹងមាំ បន្ថែមលើកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ក្នុងរយៈកាលនៃចំណងការទូតជាប្រវត្តិសាស្ត្រយូរលង់ប្រមាណ ៦៧ ឆ្នាំ កន្លងមកនេះ ។ មួយវិញទៀត ឯកឧត្តម…

  • លោក ពូទីន ប្រាប់មេដឹកនាំសាសនាថា ការឡោមព័ទ្ធតំបន់ហ្គាហ្សា គឺជាមហន្តរាយមនុស្សធម៌

    លោក ពូទីន ប្រាប់មេដឹកនាំសាសនាថា ការឡោមព័ទ្ធតំបន់ហ្គាហ្សា គឺជាមហន្តរាយមនុស្សធម៌

    មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រាប់មេដឹកនាំសាសនា រួមទាំងតំណាងជនជាតិជ្វីហ្វ និងមូស្លីមក្នុងប្រទេសថា ការឡោមព័ទ្ធតំបន់ហ្គាហ្សា គឺជា «មហន្តរាយមនុស្សធម៌ពិតប្រាកដ»។ លោក វ្ល៉ាឌីមៀ ពូទីន បានលើកហេតុផលថា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម មិនអាចត្រូវបានអនុវត្ត តាមគោលការណ៍ពេញនិយម នៃការទទួលខុសត្រូវរួមនោះទេ។ លោកបានបន្តថា អ៊ីស្រាអែលកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង ពីអន្តរជាតិ ដើម្បីបង្ខំចិត្តឲ្យគិតឡើងវិញ នូវផែនការប្រតិបត្តិការដ៏ធំ នៅក្នុងតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ហើយទីកន្លែងនោះហើយ ដែលត្រូវបានអ៊ីស្រាអែល ជំរុញយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរ។ បើតាមក្រសួងសុខាភិបាលហ្គាហ្កាបានឲ្យដឹងថា យុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែលបែបនេះ បានធ្វើឲ្យមនុស្ស៧០០នាក់បានស្លាប់ ត្រឹមរយៈពេល២៤ម៉ោង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • អ្នកតាមដាននយោបាយ ចាត់ទុកការចងសម្ព័ន្ធភាពរបស់គណបក្ស នយោបាយជិត ៣០គណបក្សថា ជារឿងល្អ និងឆ្លុះបញ្ចាំងពីសង្គម ប្រជាធិបតេយ្យ

    អ្នកតាមដាននយោបាយ ចាត់ទុកការចងសម្ព័ន្ធភាពរបស់គណបក្ស នយោបាយជិត ៣០គណបក្សថា ជារឿងល្អ និងឆ្លុះបញ្ចាំងពីសង្គម ប្រជាធិបតេយ្យ

    ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា ចាត់ទុកការចងសម្ព័ន្ធភាពរបស់គណបក្សនយោបាយថា ជារឿងល្អ ហើយក៏មិនធ្វើឲ្យគណបក្សនយោបាយទាំងនោះ បាត់បង់អធិបតេយ្យភាព និងឯករាជ្យភាពនយោបាយរបស់ខ្លួនឡើយ ។ នេះជាការបញ្ជាក់របស់លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព កម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា នៅព្រឹថ្ងៃទី២៦ តុលា ។ លោកបានបន្តថា ការចងសម្ព័ន្ធភាពនេះ អាចជាប្រទីបមួយ ឬជាចក្ខុវិស័យមួយ ដែលនឹងចង្អុលបង្ហាញឱ្យគ្រប់គណបក្ស នយោបាយ ជាពិសេស ថ្នាក់ដឹកនាំគណបក្សនយោបាយ អាចរៀបចំខ្លួននិយាយស្ដី អាចធ្វើយុទ្ធនាការឃោសនានយោបាយ មានក្រមសីលធម៌ ដែលឃោសនាទៅលើខ្លឹមសារនយោបាយ មិនវាយប្រហារលើសពីអ្វីដែលហៅថាឃោសនាខ្លឹមសារនយោបាយ។ លោកសង្ឃឹមថា គណបក្សនយោបាយ ដែលចុះបញ្ជីច្បាប់គណបក្ស នយោបាយ គឺនៅពីក្រោមច្បាប់ ហើយគោរពច្បាប់រដ្ឋធម្មនុញ្ញតែមួយ ។ លោកមើលឃើញថា ការចងសម្ព័ន្ធភាពនេះ មិនធ្វើឱ្យគណបក្ស នយោបាយទាំង ២៧ផ្សេងទៀត ដែលចុះហត្ថលេខាចងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា បាត់បង់នៅអធិបតេយ្យភាព ឯករាជ្យភាពនយោបាយរបស់ខ្លួន ហើយក្លាយទៅជាគណបក្សចំណុះ គណបក្សប្រជាជនកម្ពុជានោះទេ ពីព្រោះសម្ព័ន្ធភាពនេះ គឺជាសម្ព័ន្ធភាពស្មើភាព ។ ចំពោះបញ្ហានេះ យើងបានដឹងហើយ មុនពេលដែលមានការចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយគ្នា…

  • អគ្គស្នងការដ្ឋាននគរបាលជាតិ គាំទ្រទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ចំពោះគម្រោងជួយបណ្តុះបណ្តាលនគរបាលកម្ពុជា លើជំនាញប្រឆាំងបច្ចេកវិទ្យា

    អគ្គស្នងការដ្ឋាននគរបាលជាតិ គាំទ្រទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ចំពោះគម្រោងជួយបណ្តុះបណ្តាលនគរបាលកម្ពុជា លើជំនាញប្រឆាំងបច្ចេកវិទ្យា

    ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បង្ហាញការគាំទ្រចំពោះសំណើរបស់ ទីភ្នាក់ងារ សន្តិសុខសហព័ន្ធរុស្ស៊ី ក្នុងការបញ្ជូននគរបាលកម្ពុជា ទៅសិក្សាជំនាញសំខាន់ៗជាច្រើន ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ានកាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ កិច្ចជំនួបនេះ ធ្វើឡើងរវាងអគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងប្រធានការិយាល័យតំណាងប្រចាំតំបន់ នៃទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី លោក សីមសូវ យេវគេងញី នៅទីស្តីក្រសួងមហាផ្ទៃ។ ជាកិច្ចចាប់ផ្តើម ប្រធានការិយាល័យតំណាងប្រចាំតំបន់នៃទីភ្នាក់ងារ សន្តិសុខសហព័ន្ធរុស្ស៊ី លោក សីមសូវ យេវគេងញី បានអបអរ សារទរ ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបានព្រះមហា ក្សត្រ ត្រាស់ បង្គាប់តែងតាំងជាអគ្គស្នងការនគរបាលជាតិ ។ លោក សីមសូវ យេវគេងញី បានលើកឡើងថា ទីភ្នាក់ងារសន្តិសុខ សហព័ន្ធរុស្សី មានបំណងបង្កើនកិច្ចសហប្រតិបត្តិកាន់តែល្អ ជាមួយ នគរបាលជាតិកម្ពុជា ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយ ភាគីរុស្ស៊ី នឹងស្វាគមន៍ជានិច្ចចំពោះកិច្ចសហការជុំវិញ ការបង្កើន…

  • កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការងារទូទៅ ដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច

    កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការងារទូទៅ ដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច

    ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីស្តាប់របាយការណ៍ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ របស់នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការងារទូទៅ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងឯកឧត្តម លោក លោកស្រី ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីទាំងអស់ នៅក្នុងនាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការងារទូទៅ នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាទីស្តីការក្រសួងអធិការកិច្ច ព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣៕ ដោយ ៖ ហេង វណ្ណាប្រភព ៖ ក្រសួងអធិការកិច្ច