-
កម្ពុជា-ឥណ្ឌា ប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងធ្វើ ឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា សោភា និងលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងធ្វើឱ្យកាន់ តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដើម្បីជាផលប្រយោជន៍រួម សម្រាប់ ប្រទេសទាំងពីរ រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ ការពារជាតិ និង ការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន ។ ការបញ្ជាក់របស់ភាគីទាំងពីរ បានធ្វើ ឡើងនៅក្នុងជំនួបពិភាក្សាការងារនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ ។ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌា បានកត់សម្គាល់ដោយការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលត្រូវបានជំរុញតាមរយៈការផ្លាស់ប្តូរ ទស្សនកិច្ច កម្រិតខ្ពស់ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរ ក៏កំពុងត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) កម្ពុជា-ឥណ្ឌា លើកទី៣ នៅទីក្រុងញូវដែលី នាពេលឆាប់ៗខាងមុខ ដើម្បីពិនិត្យឡើង វិញ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាវិធានការមួយ នៃការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺ ជាវិធានការមួយ នៃការ ពង្រឹងនិងលើកកំពស់គុណភាពនិងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ នៅក្នុងកិច្ចពិភាក្សាលើរបៀបវារៈ ការពិនិត្យលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្ដីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ដែលនៅក្នុងរបៀបវារៈទី១នេះ ត្រូវផ្សាយបន្តផ្ទាល់ ដើម្បីបើកចំហរដោយសារធារណៈមតិជាតិ និងអន្តរជាតិ បានជ្រាបអំពីវឌ្ឍនភាព នៃកិច្ចការដ៏សំខាន់នេះ ។ សម្តេចធិបតី បានមានប្រសាសន៍ថា៖ ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតុលាការ គឺជាវិធានការមួយនៃការពង្រឹងនិងលើកកំពស់គុណភាពនិងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ដែលជាវិធានគន្លឹះមួយក្នុងចំណោមវិធាន គន្លឹះទាំងប្រាំ ដែលខ្ញុំបានដាក់ចេញកាលពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង នៅថ្ងៃ២៤ ខែសីហា ឆ្នាំ២០២៣ ។ ដូច្នេះ របៀបវារៈនេះ ពិតជាមានសំខាន់ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ។ ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាក្រៅប្រព័ន្ធតុលាការ គឺជាយន្តការបន្ថែមប្រព័ន្ធដោះស្រាយវិវាទ ដែលជាកិច្ចការមួយសំខាន់ណាស់ ហើយរាជរដ្ឋាភិបាល អាណត្តិមុន ក៏បានជំរុញនៅក្នុងការដោះស្រាយនេះ…
-
ឯកឧត្តម អ៊ាង សុផល្លែត៖ ក្នុងរយៈពេលជាង ១ខែ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូប្រមាណ ១,៨លាននាក់ បានចូលរួមអនុវត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

ភ្នំពេញ៖ សិស្សានុសិស្ស រួមជាមួយលោកគ្រូអ្នកគ្រូ ចំនួន ១,៨លាននាក់ ក្នុងរយៈពេលជាង ១ខែកន្លងមកនេះ បានចូលរួមក្នុងយុទ្ធនាការ ០១ ខែកញ្ញា កន្លងមក ។ នេះជាប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងកម្មវិធីលើកទឹកចិត្តប្រតិបត្តិមេត្រីបរិស្ថាន និងពិធីប្រគល់ជ័យលាភីប្រឡងប្រណាំង « ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្ដិទី៦ ឆ្នាំ២០២៣ នៅថៃ្ងព្រហស្បតិ៍ ទី ២៦ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានដាក់ចេញនូវអាទិភាពចម្បង៣ ក្នុងនោះមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បើប្រៀបធៀបពីកម្លាំងទាក់ទាញ និងការផ្សព្វផ្សាយជាមួយចំនួនសិស្សប្រមាណ ២លាននាក់ នោះប្រជាពលរដ្ឋប្រមាណកន្លះប្រទេស បានប្តេជ្ញាចិត្ត ឈប់ប្រើថង់ប្លាស្ទិក ១ដងក្នុងសប្តាហ៍ ឬអាច ២ទៅ ៣ ដងក្នុង ១សប្តាហ៍ ។ យុទ្ធនាការនេះបានបញ្ជ្រាបមិនត្រឹមតែសិស្សានុសិស្សនៅតាមសាលារៀននោះទេ កម្មករកម្មការិនីនៅតាមរោងចក្រ សហគ្រាសនានា ហើយព្រមជាមួយគ្នានេះ…
-
រដ្ឋមន្ត្រីការងារស្នើក្រុមហ៊ុនមីនីបៀរបស់ជប៉ុនបង្កើនការបណ្ដុះបណ្ដាលកូនជាង ដើម្បីពង្រឹងសមត្ថភាពជំនាញឱ្យកាន់តែប្រសើរ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យក្រុមហ៊ុនមីនីបៀ (Minibea) របស់ជប៉ុន បន្តផ្ដល់ការបណ្តុះបណ្តាលកូនជាងជាជនជាតិកម្ពុជា ពិសេសគឺការផ្ទេរចំណេះនិងជំនាញបច្ចេកទេសទំនើបៗរបស់ជប៉ុន ដើម្បីបង្កើនការអភិវឌ្ឍជំនាញបន្ថែមសម្រាប់ឈោងចាប់ឱកាសការងារកាន់តែល្អប្រសើរនាពេលបច្ចុប្បន្ន និងអនាគត ។ ការស្នើបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីទទួលជួបពិភាក្សាការងារជាមួយលោក យ៉ូស៉ិហ៉ីសា កៃនុម៉ាក់ (Yoshihisa Kainuma) អគ្គនាយក្រុមហ៊ុនមីនីបៀ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ក្រុមហ៊ុនមីនីបៀរបស់ជប៉ុន ដែលតែងទទួលនិងផ្ដល់ការបណ្តុះបណ្តាលកូនជាង ដើម្បីឱ្យសិក្ខាកាមបង្កើនសមត្ថភាព និងជំនាញកាន់តែប្រសើរ ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យក្រុមហ៊ុនបន្តផ្ដល់ការបណ្តុះបណ្តាលដល់កូនជាងដែលជាជនជាតិកម្ពុជា ដើម្បីផ្ទេរចំណេះនិងជំនាញបច្ចេកទេសទំនើបៗរបស់ជប៉ុនទៅឱ្យពួកគេ និងដើម្បីផ្តល់ឱកាសឱ្យពួកគេទទួលបានបទពិសោធន៍បន្ថែម។ ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុនមីនីបៀបានទទួលយកសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងបានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងភាពងាយស្រួលក្នុងក្របខណ្ឌវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្រួល ដល់ការ វិនិយោគ របស់ក្រុមហ៊ុននៅ កម្ពុជា តាំងពី ឆ្នាំ២០១១ ដែលជាពេលចាប់ផ្តើមវិនិយោគដំបូង។ គួរជម្រាបថា ក្រុមហ៊ុនមីនីបៀរបស់ជប៉ុនមួយនេះទទួលបានការកោតសរសើរពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំពោះការបង្កើតបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈយ៉ាងល្អប្រសើរក្នុងសហគ្រាស…
-
អតីតនាយករដ្ឋមន្ត្រីចិន លោក Li Keqiang ទទួលមរណភាពហើយ

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ នាថ្ងៃសុក្រ ទី២៧ ខែតុលានេះថា អតីតនាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានទទួលមរណភាពហើយ បន្ទាប់ពីទទួលរងការគាំងបេះដូង។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា «ថ្មីៗនេះ លោក Li បានសម្រាកព្យាបាល នៅទីក្រុងសៀងហៃ។ នៅថ្ងៃទី ២៦ ខែតុលា លោក Li បានគាំងបេះដូង ភ្លាមៗ ហើយបានទទួលមរណភាព នៅម៉ោង ០០:១០ នាទី ឈានចូលថ្ងៃទី ២៧ ខែតុលា បន្ទាប់ពីគ្រប់វិធានការណ៍ជួយសង្គ្រោះលើរូបលោក មិនទទួលបានជោគជ័យ។ ប្រភពថា លោកទទួលមរណភាព របស់លោក លោក Li Keqiang នៅក្នុងវ័យ ៦៨ ឆ្នាំ ។ លោក Li ធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្ត្រីចិន ក្នុងអាណត្តិ៥ឆ្នាំ របស់ប្រធានរដ្ឋចិន Xi Jinping ចំនួនពីរលើក៕ ប្រភពពី AFP…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាឆ្លងរបៀបវារៈចំនួន៤

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ជាលើកទី៣ បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ជាផ្លូវការកាលពីថ្ងៃទី២២ ខែសីហាកន្លងទៅ ។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ នឹងពិភាក្សាដើម្បីឆ្លងរបៀបវារៈចំនួន៤ រួមមាន៖ របៀបវារៈទី១៖ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ”។ របៀបវារៈទី២៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។ របៀបវារៈ៣៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។ របៀបវារៈទី៤៖ បញ្ហាផ្សេងៗ ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម។ ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ធ្លាប់បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចំនួន២លើករួចមកហើយ។ លើកដំបូង កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែសីហា និងលើកទី២ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣៕ ដោយ ៖ វណ្ណលុក
-
ក្រសួងអធិការកិច្ចរបស់កម្ពុជា ភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធនឹងវិស័យអធិការកិច្ចរបស់ប្រទេសឆែក

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បាន ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ាទីន វ៉វរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូតឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងអធិការកិច្ច។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានលើកឡើងពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឆែក នៅលើវិស័យជាច្រើនដូចជា វិស័យពាណិជ្ជកម្ម អប់រំ សុខាភិបាល ទេសចរណ៍ មនុស្សធម៌ ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដោយបានផ្ដល់ជំនួយជាបរិក្ខារពេទ្យ ដល់កម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីបេសកកម្មផែនការការងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ដែលប្រកបដោយសមត្ថភាព ខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត រីករាយស្វាគមន័ចំពោះការភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការ រវាងក្រសួងអធិការកិច្ចរបស់កម្ពុជា ជាមួយស្ថាប័នពាក់ព័ន្ធនឹងវិស័យអធិការកិច្ចរបស់ប្រទេសឆែក ក៏ដូចជាលទ្ធភាព នៃការចុះអនុស្សរណៈនៃការយោគយល់គ្នា និងព័ត៌មានពាក់ព័ន្ធនឹងអាហារូបករណ៍ និងវគ្គបណ្តុះបណ្តាល ដែល…
-
កម្ពុជា និងឥណ្ឌា ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក បន្ទាប់ពីពង្រឹងផ្នែកជើងគោករួច

ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា ទៀ សីហា និងលោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានឯកភាពគ្នាពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក បន្ទាប់ពីភាគីទាំងពីរ បានពង្រឹងទំនាក់ទំនងផ្នែកកងទ័ពជើងគោករួចតាមរយៈអនុស្សរណៈយោគយល់(MoU) កាលពីដើមខែកុម្ភៈ កន្លងទៅ ។ភាគីទាំងពីរបានកត់សម្គាល់ពីវឌ្ឍភាពប្រសើរឡើងនៃទំនាក់ទំនងវិស័យការពាររវាងប្រទេសទាំងពីរ។ ការលើកឡើងនេះតាមរយៈសវនាការរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា ទៀ សីហា និងលោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ ប្រភពក្រសួងការពារជាតិបានឱ្យដឹងទៀតថា លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត បានលើកឡើងពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរដែលជាលក្ខណៈប្រវត្តិសាស្ត្រ ជាពិសេសផ្នែកវប្បធម៌ និងវិទ្យាសាស្រ្ត ក៏ដូចជាវិស័យពាណិជ្ជកម្មដែលភាគីទាំងពីរបានចរចាលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មទ្វេភាគី ក្នុងពេលបច្ចុប្បន្ន។ប្រទេសទាំង២ គ្រោងនឹងដាក់ឱ្យមានការហោះហើរត្រង់ រវាងកម្ពុជា-ឥណ្ឌា នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២៣ នេះ ។ ការងារនេះ នឹងជំរុញឱ្យថាមពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជា វិស័យដែលពាក់ព័ន្ធផ្សេងៗទៀតកាន់តែមានសន្ទុះខ្លាំងឡើង។…
-
ការលើកកម្ពស់អភិបាលកិច្ច គឺជាតួនាទីដ៏សំខាន់របស់សវនករផ្ទៃក្នុង ក្នុងការថែរក្សាប្រសិទ្ធភាពអភិបាលកិច្ច និងពង្រឹងការគ្រប់គ្រងហានិភ័យរបស់ស្ថាប័ន

សៀមរាប)៖ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការលើកកម្ពស់អភិបាលកិច្ច គឺជាតួនាទីដ៏សំខាន់របស់សវនករផ្ទៃក្នុង ក្នុងការថែរក្សាប្រសិទ្ធភាពអភិបាលកិច្ច និងពង្រឹងការគ្រប់គ្រងហានិភ័យរបស់ស្ថាប័ន ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក្នុងឱកាសតំណាងលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ប្រធានសវនកម្មផ្ទៃក្នុងនៃធនាគារ កណ្តាលប្រទេសអាស៊ាន លើកទី៨ លើប្រធានបទ “ការលើកកម្ពស់អភិបាលកិច្ចក្នុងបរិយាកាសនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” នាថ្ងៃព្រឹកព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ ។ ធនាគារជាតិនៃកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសណ្ឋាគារ សុខាអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីមន្រ្តីថ្នាក់ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងសវនករជាន់ខ្ពស់មកពីធនាគារកណ្តាលអាស៊ានចំនួន ១០ ធនាគារអភិវឌ្ឍអាស៊ី (ADB) និង ធនាគារកណ្តាលប្រទេសអូស្ត្រាលី។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីលើកកម្ពស់គុណភាពសវនកម្មផ្ទៃក្នុងប្រកប ដោយស្តង់ដារវិជ្ជាជីវៈ សំដៅពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនៃធនាគារកណ្តាល និងផ្តល់ឱកាសដល់មន្រ្តីសវនកម្មផ្ទៃក្នុងនៃធនាគារកណ្តាលអាស៊ាន ក្នុងការផ្លាស់ប្តូរ បទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ។ មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសាភិបាលរង ស៊ុ សន្និសិទ្ធ បានលើកឡើងថា ÷ការលើកកម្ពស់អភិបាលកិច្ចគឺជាតួនាទីដ៏សំខាន់របស់…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបពិភាក្សាជាមួយនិង អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជាផ្តោតលើការពង្រឹងភាពជាដៃគូ និងយុទ្ធសាស្ត្រ សម្រាប់ពន្លឿនការធ្វើបរិវត្តកម្មឌីជីថល

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងក្រុមការងារ ចូលពិភាក្សាការងារ ផ្តោជាសំខាន់លើការពង្រឹងភាពជាដៃគូ និងយុទ្ធសាស្ត្រ សម្រាប់ពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនិងការអភិវឌ្ឍធនធានមនុស្សឌីជីថល។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងអំណរគុណលោកស្រី Alissar Chaker ដែលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ តែងតែផ្តល់ជំនួយក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីវឌ្ឍនភាពរបស់ក្រសួង ក្នុងការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ការជំរុញការចាប់យកឌីជីថល ការបង្កើតកម្មវិធីប្រកួតប្រជែងពាក់ព័ន្ធនឹងជំនាញឌីជីថល ការរៀបចំកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ការបង្កើតថ្នាលឌីជីថល ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការប្រើប្រាស់ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនលោកស្រីតំណាង UNDP ប្រចាំនៅកម្ពុជា អំពីការងារអាទិភាពក្នុងការជំរុញបរិវត្តកម្មនៅតាមក្រសួង ស្ថាប័ន និងវិស័យពាក់ព័ន្ធ។ លោកស្រី Alissar Chaker បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងចូលរួមអបអរសាទរចំពោះសមិទ្ធផលនានា ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាឌីជីថល ដែលប្រទេសកម្ពុជាសម្រេចបាន។ បន្ថែមលើនេះ លោកស្រីក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តបន្តគាំទ្ររបស់ UNDP…