-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល គឺនៅជាប់ជាមួយ ប្រជាជនជានិច្ច

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ និងធ្វើអ្វីគ្រប់យ៉ាង ដើម្បីផលប្រយោជន៍ប្រជាជនជានិច្ច ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលសម្តេច បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨,០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល នឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ដើម្បីពលរដ្ឋកាន់តែរីកចម្រើន។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានពន្យល់ពីនិយមន័យ នៃពាក្យអភិវឌ្ឍ គឺធ្វើឱ្យជីវភាពប្រជាពលរដ្ឋច្រើនគ្នាកាន់តែប្រសើរ។ ការអភិវឌ្ឍពិតប្រាកដ គឺជាការប្រែក្លាយអ្វីដែលមិនសូវមានប្រយោជន៍ ដល់ប្រជាពលរដ្ឋ ទៅជាអ្វីដែលមានប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ ។…
-
អង្គការUNESCO គឺជាដៃគូសំខាន់ក្នុងការលើកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក Sardar Umar Alam (សារដារ អ៊ូម៉ារ អាឡាម) តំណាងអង្គការUNESCOប្រចាំនៅកម្ពុជា នាទីស្តីការក្រសួងការងារ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការUNESCOដែលគាំទ្រលើកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដើម្បីផ្តល់ជំនាញវិជ្ជាជីវៈតាមរយៈគម្រោងបណ្តុះបណ្តាលដល់យុវជនដែលបានបោះបង់ការសិក្សាក្រោយកម្រិតបឋមសិក្សាដើម្បីទទួលបានជំនាញសម្រាប់ឱកាសការងារ និងគម្រោងការងារសមរម្យតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បន្ថែមពីនោះ ភាគីទាំងពីរបានលើកឡើងពីគម្រោងអាទិភាពរបស់ខ្លួនក្នុងគោលបំណងស្វែងរកចក្ខុវិស័យរួមគ្នាក្នុងក្របខណ្ឌជួយជ្រោមជ្រែងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ឧត្តមប្រយោជន៍កម្មករនិយោជិត និងពលរដ្ឋកម្ពុជាជារួម។ លើសពីនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីចក្ខុវិស័យដ៏សំខាន់មួយក្នុងចំណោមចក្ខុវិស័យផ្សេងទៀតរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លើគម្រោងបណ្តុះបណ្តាលជូនយុវជន ចំនួន ១,៥លាននាក់ឱ្យមានជំនាញជាក់លាក់ក្នុងរយៈពេលខ្លី ហើយទទួលបានឱកាសការងារយ៉ាងសម្បូរបែបនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា កម្មវិធីថ្នាក់ជាតិនេះ គឺជាការយកចិត្តទុកដាក់ជាអាទិភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណាត្តិទី៧នេះ ដើម្បីធានាថាយុវជនទាំងអស់សុទ្ធតែមានជំនាញដើម្បីក្លាយជាកម្លាំងយ៉ាងសកម្មក្នុងទីផ្សារការងារ។ ភាគីទាំងពីរ បានពិភាក្សាគ្នាជាច្រើនចំណុចសំខាន់ៗបន្ថែមទៀតដើម្បីធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាកាន់តែប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី រំពឹងថា អង្គការUNESCO នឹងបន្តជួយគាំទ្រនិងពង្រីកកិច្ចសហការបន្ថែមទៀតជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខណៈអង្គការដ៏ធំនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ពិភាក្សាជាមួយស្ថានទូតសាធារណៈរដ្ឋឆែក ប្រចាំកម្ពុជាផ្តោតជាសំខាន់អំពីសន្តិសុខសាយប័រ

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ជួបពិភាក្សាជាមួយ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតសាធារណៈរដ្ឋឆែកប្រចាំកម្ពុជា ផ្តោជាសំខាន់ទៅលើផ្នែកសន្តិសុខសាយប័រ ព្រមទាំងផ្នែកផ្សេងទៀតដែលជាអាទិភាពក្រសួង។ ក្នុងជំនួបនេះ ក្នុងជំនួបនេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងរដ្ឋាភិបាលសាធារណៈរដ្ឋឆែកជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទៅលើផ្នែកសន្តិសុខសាយប័រ ព្រមទាំងផ្នែកផ្សេងទៀតដែលជាអាទិភាព ក្រោមសមត្ថកិច្ចរបស់ក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានស្នើអំពីកិច្ចសហប្រតិបត្តិការលើ វិស័យ បច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេស ការ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ឬថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក ឌីជីថល ដល់និស្សិតកម្ពុជាផងដែរ។ ដោយ ង៉ាន់ ទិត្យ
-
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ អ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិអាចគេចផុតថ្ងៃនេះ ប៉ុន្តែថ្ងៃស្អែកនឹងមិនអាចគេចផុតនោះទេ

(ភ្នំពេញ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានព្រមានជាថ្មីថា អ្នកប្រព្រឹត្តបទល្មើសនឹងធនធានធម្មជាតិ គ្មានការលើកលែងនោះទេ ដោយពួកគេនឹងប្រឈមមុខចំពោះច្បាប់ជាធរមាន។ ថ្លែងក្នុងកម្មវិធីលើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន និងការប្រគល់រង្វាន់ជ័យលាភីចលនាប្រលងប្រណាំង«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៦ ខែតុលា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា «អ្នកឯងអាចគេចផុតថ្ងៃហ្នឹង ប៉ុន្តែថ្ងៃស្អែកអ្នកឯងនឹងមិនអាចគេចផុតនោះទេ! អ្នកឯងដេកក៏មិនស្រួលដែរ ព្រោះខ្ញុំតាមអ្នកឯងរហូត! អ្នកឯងអាចភ្លេច ប៉ុន្តែខ្ញុំអត់ភ្លេចនោះទេ!»។ គ្រប់ករណីប្រព្រឹត្តិបទល្មើសទាំងឡាយ ឱ្យតែចាប់បាន ត្រូវតែកសាងសំណុំរឿងដាក់ទៅតុលា ដើម្បីចាត់វិធានការតាមច្បាប់កំណត់។ ឯកឧត្តម អ៊ាង សុផល្លែត បានរំឭកនូវការដាក់ចេញវិធានការចម្បងចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឱ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍដោយចីរភាព។ វិធានការទាំង៤នោះរួមមាន៖ ទី១. ការអនុវត្តច្បាប់១០០ភាគរយ និងបញ្ចប់នូវវប្បធម៌អប់រំណែនាំ និងចុះកិច្ចសន្យា ហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ, ទី២. កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដី ឱ្យបានស្អិតល្មួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ, ទី៣. កិច្ចសហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក, និង៤. ការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន…
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយ កម្មករ និយោជិតចំនួន ១៨.០២៨នាក់ នៅតាមបណ្តារោង ចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ។ រោងចក្រ សហគ្រាសទាំង ៣២នេះ ជាប្រភេទរោង ចក្រកាត់ដេរ សម្លៀក បំពាក់ ចំនួន ២៩ រោងចក្រសេវាប៉ាក់សម្លៀក បំពាក់ ចំនួន ១ រោងចក្រខារអំបោះចំនួន ១ និងរោងចក្របោះពុម្ពលើក្រណាត់ចំនួន ១ ។ នេះ គឺជាលើកទី៧ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យស្ថាប័នពាក់ព័ន្ធ សិក្សា ឱ្យបាន ល្អិតល្អន់ ដើម្បីបញ្ចៀសផលប៉ះពាល់ដោយ ទឹកជំនន់ទៅថ្ងៃអនាគត

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឱ្យស្ថាប័ន ពាក់ ព័ន្ធ សិក្សាឱ្យបានល្អិតល្អន់ ដើម្បីបញ្ចៀសផលប៉ះពាល់ ដោយ ទឹកជំនន់ទៅថ្ងៃអនាគត នៅតំបន់ណាដែលអាចកាត់បន្ថយ ឬបញ្ចៀស បាន ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ ។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័តសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។ ជាមួយគ្នានេះ កិច្ចប្រជុំពេញ គណៈរដ្ឋមន្ត្រី ក៏បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រង ឆ្នាំ២០២៤ ។ នៅក្នុងកិច្ចប្រជុំនេះដែរ គណៈរដ្ឋមន្ត្រី បានអនុម័តផងដែរ នូវសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ និងសម្រេចបញ្ជូន ទៅសុំការ អនុម័ត ពីស្ថាប័ននីតិប្បញ្ញត្តិ…
-
ក្រសួងប្រៃសណីយ៍ និង ក្រសួងវប្បធម៌ សហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត

(ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី និងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត” ។ តាមរយៈអនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងជួយគាំទ្រដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុងក្រសួង ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាអាទិ៍៖ – ការដាក់ QR Code ស្តង់ដាលើសញ្ញាបត្រនិងវិញ្ញាបនបត្រនៃគ្រឹះស្ថានបណ្តុះបណ្តាលចំណុះក្រសួង និងឯកសារដទៃទៀត ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify.gov.kh – ការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិត ស្របតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង – ការកំណត់តម្រូវការនៃការប្រើប្រាស់កុំព្យូទ័រ ឬឧបករណ៍ឌីជីថលជារបស់រដ្ឋ និងការប្រើប្រាស់សុសវែរដែលមានអាជ្ញាបណ្ណក្នុងការងារប្រចាំថ្ងៃ – ការកំណត់មុខសញ្ញាមន្រ្តីជំនាញដែលត្រូវទទួលការបណ្តុះបណ្តាល – ការពិគ្រោះយោបល់រៀបចំផែនការសកម្មភាពការងារក្នុងក្របខណ្ឌគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល – ការគិតគូរអំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ការងារប្រចាំថ្ងៃ។ សូមបញ្ជាក់ផងដែរថា…
-
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម ស៊ី ជិនពីង ចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីចិន

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណ បក្សប្រជាជនកម្ពុជា ផ្ញើសាររំលែកទុក្ខជូនឯកឧត្តម ស៊ី ជិនពីង ចំពោះ មរណភាពរបស់ឯកឧត្ដម លី ខឺឈាង អតីតនាយករដ្ឋមន្ត្រីចិន ដែល បានទទួលមរណភាពកាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងសាររំលែកទុក្ខជូន ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការ នៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន សាធារណរដ្ឋប្រជាមានិតចិន មានខ្លឹមសារដូច្នេះថា ឯកឧត្តម ខ្ញុំមានសេចក្ដីក្រៀមក្រំជាទីបំផុត ដោយបានដឹងពីមរណភាពនៅទីក្រុងសៀងហៃ នៅព្រឹកមិញនេះ របស់ ឯកឧត្ដម Li Keqiang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយន គណៈកម្មាធិការកណ្តាលទី១៧, ១៨ និងទី ១៩ នៃបក្សកុម្មុយនិស្តចិន និងជាអតីតនាយករដ្ឋមន្ត្រីនៃ ក្រុមប្រឹក្សារដ្ឋ។ មរណភាពរបស់ ឯកឧត្តម តំណាងឱ្យការ បាត់បង់ ដ៏ធំមួយសម្រាប់ប្រជាជនចិន និង បក្ស ។ ឯកឧត្តម លី…
-
អឺរ៉ុបអំពាវនាវឱ្យមាន «ច្រករបៀងមនុស្សធម៌» សម្រាប់ជំនួយ Gaza

ព្រុចសែល៖ មេដឹកនាំសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានអំពាវនាវឱ្យមាន «ច្រករបៀងមនុស្សធម៌» ដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សា បន្ទាប់ពីមានការចរចាជាច្រើនម៉ោង នៅក្នុងកិច្ចប្រជុំកំពូលនៃប្លុកនេះ នៅឯទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។ បន្ទាប់ពីកិច្ចពិភាក្សា រយៈពេលប្រាំម៉ោង មេដឹកនាំអឺរ៉ុបបានអំពាវនាវឱ្យមានដំណើរការជំនួយមនុស្សធម៌រហ័ស, សុវត្ថិភាព និងគ្មានការរារាំង ដើម្បីជូនទៅដល់អ្នកដែលត្រូវការជំនួយ តាមរយៈវិធានការចាំបាច់ទាំងអស់ រួមទាំង «ច្រករបៀងមនុស្សធម៌» ដឹកជញ្ជូនជំនួយ ទៅកាន់តំបន់ហ្គាហ្សា។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុបនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងតំបន់ ដើម្បីការពារជនស៊ីវិល, ផ្តល់ជំនួយ និងសម្រួលដល់ការទទួលបានអាហារ ទឹក ការថែទាំវេជ្ជសាស្រ្ត ប្រេងឥន្ធនៈ និងទីជម្រក។ យ៉ាងណាមិញ ប្លុកអឺរ៉ុប ដែលមានសមាជិក ២៧ប្រទេសមួយនេះ ត្រូវបានបំបែកជាយូរមកហើយ រវាងសមាជិកដែលគាំទ្រប៉ាឡេស្ទីន ដូចជា អៀរឡង់ និងអេស្បាញ ហើយនិងអ្នកគាំទ្រដ៏រឹងមាំរបស់អ៊ីស្រាអែល រួមមាន អាល្លឺម៉ង់ និងអូទ្រីស ជាដើម។ គួររម្លឹកថា បន្ទាប់ពីក្រុមហាម៉ាស់បានវាយប្រហារសម្រុលចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី…
-
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រសួងបរិស្ថាន បន្តកិច្ចសហការលើកកម្ពស់បរិស្ថានវិទ្យា ការស្រាវជ្រាវ និងតាមដានជំងឺសត្វ សុវត្ថិភាពចំណីអាហារ និងភាពស៊ាំថ្នាំសំលាប់មេរោគ

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានអនុញ្ញាតឱ្យ សាស្រ្តាចារ្យ អេនដ្រេ ស្ពីហ្គែល Andre SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ដើម្បីបន្តកិច្ចសហការលើកកម្ពស់បរិស្ថានវិទ្យា ការស្រាវជ្រាវ និងតាមដានជំងឺសត្វ សុវត្ថិភាពចំណីអាហារ និងភាពស៊ាំថ្នាំសម្លាប់មេរោគ នៅទីស្តីការក្រសួង នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ តុលា ឆ្នាំ២០២៣ ។ លោកសាស្រ្តាចារ្យ អេនដ្រេ ស្ពីហ្គែល (Andre SPIEGEL) បានថ្លែងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិ ដើម្បីអនុវត្តសកម្មភាពវិទ្យាសាស្ត្រដែលពាក់ព័ន្ធនឹងសត្វព្រៃ បរិស្ថានវិទ្យា ការស្រាវជ្រាវ និងតាមដានជំងឺសត្វ សុវត្ថិភាពចំណីអាហារ និងភាពស៊ាំថ្នាំសម្លាប់មេរោគ ដែលអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងកិច្ចសហការកន្លងមកលើវិស័យសុខភាពសាធារណៈដោយបានរួមចំណែកលើការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញឱ្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ពិនិត្យលើការការពារសុខមាលភាពរបស់មន្រ្តីឧទ្យានុរក្ស ដើម្បីកិច្ចការពារបរិស្ថាន ។ គួររម្លឹកជូនថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC)…