Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យជួយផ្សព្វផ្សាយពីតំបន់ ទេសចរណ៍ ដើម្បីផ្ដល់ផលលាភឱ្យដល់ដៃប្រជាជនមូលដ្ឋាន

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យជួយផ្សព្វផ្សាយពីតំបន់ ទេសចរណ៍ ដើម្បីផ្ដល់ផលលាភឱ្យដល់ដៃប្រជាជនមូលដ្ឋាន

    កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការជំរុញឱ្យមន្ត្រីជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ដើម្បីផ្ដល់ផលលាភឱ្យដល់ដៃប្រជាជនមូលដ្ឋាន ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញបែបនេះ នៅក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មី សាលាខេត្តកំពង់ស្ពឺ និងប្រកាស ខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ ។ នៅក្នុងឱកាសនេះ សម្តេចធិបតី បានថ្លែងពីមានបំណងចង់បបួលបណ្ដាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឧបនាយករដ្ឋមន្ត្រីឡើង ធ្វើដំណើរដោយថ្មើរជើងទៅភ្នំខ្នងផ្សារ នៃខេត្តកំពង់ស្ពឺ ដែលជាតំបន់ទេសចរណ៍ដ៏ល្អរបស់ខេត្តកំពង់ស្ពឺ។សម្តេចធិបតី បានបន្តថា តំបន់ទេសចរណ៍យើងមានច្រើន យើងត្រូវពង្រឹង និងផ្សព្វផ្សាយ ធ្វើយ៉ាងណាឲ្យពលរដ្ឋនៅមូលដ្ឋានទទួលបានផលលាភពីធនធានទាំងនោះ ដោយមិនចាំបាច់ពឹងតែការវិនិយោគពីខាងក្រៅតែមួយមុខ ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អគាររដ្ឋបាលសំរាប់ធ្វើការងារល្អ ត្រូវតែជាកន្លែងបម្រើប្រជាពលរដ្ឋ ។ ផ្លែផ្កានេះមិនត្រឹមតែល្អមើលទេ ត្រូវចែកផលលាភជូនមន្រ្តី ចែកផលលាភជូនប្រជាពលរដ្ឋ មានន័យថា បំរើពលរដ្ឋ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង…

  • សម្តេចធិបតីសង្ឃឹមថា បេសកកម្មរំដោះមីនរបស់កម្ពុជា នឹងទទួលបានការគាំទ្រជាបន្តទៀត

    សម្តេចធិបតីសង្ឃឹមថា បេសកកម្មរំដោះមីនរបស់កម្ពុជា នឹងទទួលបានការគាំទ្រជាបន្តទៀត

    កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុបានគូសបញ្ជាក់ថា ការចូលរួមជាវិភាគទាន និងការ គាំទ្រគ្រប់រូបភាពទាំងអស់ បានរួមចំណែកធ្វើឱ្យកម្ពុជា គ្មានមីន នៅឆ្នាំ២០២៥ ហើយបេសកកម្មរំដោះមីន របស់កម្ពុជា នឹងទទួលបានការគាំទ្រជាបន្តទៀត ។ សម្ដេចធិបតីបានបញ្ជាក់បែបនេះនៅក្នុងពិធី សម្ពោធ អគាររដ្ឋបាលថ្មី សាលាខេត្តកំពង់ស្ពឺ និងប្រកាស ខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងឱកាសនេះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត បាន ថ្លែងអំណរគុណចំពោះការចូលរួមជាវិភាគទាន និង ការគាំទ្រគ្រប់រូបភាពទាំងអស់ពីវិស័យឯកជន ដៃគូអភិវឌ្ឍ បណ្ដាប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិ ដែល បានរួមចំណែកធ្វើឱ្យកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ ។យើងបានរួមគ្នាធ្វើ ហើយយើងត្រូវខិតខំបន្តធ្វើ ឱ្យ សម្រេចបាន ដើម្បីធ្វើឱ្យប្រជាពលរដ្ឋយើង ដី របស់យើង ក្លាយទៅជាកន្លែង ដែលមិនមាន រងហានិភ័យ ដោយ សារគ្រាប់មីន ។ សម្តេចបានបន្តថា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បេសកកម្មរំដោះមីនរបស់កម្ពុជា ទទួលបានការគាំទ្រជាបន្តទៀត

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បេសកកម្មរំដោះមីនរបស់កម្ពុជា ទទួលបានការគាំទ្រជាបន្តទៀត

    កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចូលរួមជាវិភាគទាន និងការគាំទ្រគ្រប់រូបភាពទាំងអស់ បានរួមចំណែកធ្វើឲ្យកម្ពុជា គ្មានមីន នៅឆ្នាំ២០២៥ ហើយបេសកកម្មរំដោះមីនរបស់កម្ពុជា និងទទួលបានការគាំទ្រ ជាបន្តទៀត ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះ នៅក្នុងពិធី សម្ពោធអគាររដ្ឋបាលថ្មី សាលាខេត្តកំពង់ស្ពឺ និងប្រកាស ខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ ។ សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះការចូលរួមជាវិភាគទាន និងការគាំទ្រគ្រប់រូបភាពទាំងអស់ពីវិស័យឯកជន ដៃគូអភិវឌ្ឍ បណ្ដាប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិ ដែលបានរួមចំណែកធ្វើឲ្យកម្ពុជា គ្មានមីន នៅឆ្នាំ២០២៥ ហើយយើងបានរួមគ្នាធ្វើ ហើយយើងត្រូវខិតខំបន្តធ្វើ ឲ្យសម្រេចបាន ដើម្បីធ្វើឲ្យប្រជាពលរដ្ឋយើង ដីរបស់យើង ក្លាយទៅជាកន្លែង ដែលមិនមានរងហានិភ័យ ដោយសារគ្រាប់មីន ។ សម្តេច បានបន្តថា វិភាគទាន និងការគាំទ្រទាំងនេះ គឺសុទ្ធតែជាកាយវិការដ៏ថ្លៃថ្លា និងគួរឲ្យកោតសរសើរទាំង…

  • រដ្ឋគ្រោងចំណាយជាង ២ ៥០០ លានដុល្លារលើការបើក និងដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការនិងកងកម្លាំងនៅឆ្នាំ២០២៤

    រដ្ឋគ្រោងចំណាយជាង ២ ៥០០ លានដុល្លារលើការបើក និងដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការនិងកងកម្លាំងនៅឆ្នាំ២០២៤

    ភ្នំពេញ៖ រដ្ឋាភិបាលគម្រោងចំណាយថវិកាជាតិឆ្នាំ២០២៤ ទំហំ ១០ ២៥៤ ៩៦៧ លានរៀល ឬប្រមាណជាង ២ ៥០០ លានដុល្លារអាមេរិក សម្រាប់ការបើក និងដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ ឯកឧត្តម ប៉ែន បូណា មន្រ្តី​អ្នកនាំពាក្យរាជ​រដ្ឋាភិបាលកម្ពុជាបាន​ឱ្យដឹងថា រដ្ឋាភិបាលថ្មីតែងគិតគូរការដំឡើងប្រាក់ខែជូនមន្ត្រីទោះ​​បីស្ថានភាពពិភពលោកមិនមានភាពអំណោយផល និងកំពុងរងគ្រោះក្តី។ ក្នុងនោះ​រដ្ឋក៏​មានផែនការដំឡើងប្រា​ក់បៀវត្សមូលដ្ឋានដល់មន្ត្រី និងកងកម្លាំងចំនួន ៥ភាគរយផងដែរ​។​ ឯកឧត្តមបានបន្តថា យើងពិនិត្យមើលទៅបច្ចុប្បន្ន ជីវភាពរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀនជាដើមមានជីវភាពសមរម្យមួយ ហើយចំនួនអ្នកដែលចង់ចូលបម្រើការជាមន្ត្រីរាជការក៏មានចំនួនកាន់តែច្រើនផងដែរ ទាំងក្មេងទាំងចាស់សម្រុកមកដាក់ពាក្យប្រឡងធ្វើមន្ត្រីរាជការ ខុសពីមុនឆ្ងាយណាស់។ ឯកឧត្តមបានសង្កត់ធ្ងន់ថាចំនួនអ្នកចង់បម្រើការងារក្របខ័ណ្ឌមន្ត្រីរាជការដ៏ច្រើនលើសលប់នៅពេលបច្ចុប្បន្ន សបញ្ជាក់ពីតម្លៃនៃមន្ត្រីរាជការ និងកត្តាជីវភាពរបស់មន្ត្រីដ៏សមរម្យមួយ ដែលកើតចេញពីការខិតខំ និងយកចិត្តទុកដាក់របស់រដ្ឋាភិបាលដែលធ្វើយ៉ាងណាដើម្បីឱ្យមន្ត្រីមានជីវភាពសមរម្យ។ យោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលផ្ស​ព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣បាន​បញ្ជាក់ថា រដ្ឋាភិបាលគ្រោ​ងចំណាយថវិកាជាតិសរុបចំនួន ៣៧ ១១០ ៤០៤ លានរៀល ដែលស្មើនឹងចំនួន ២៩,៩៦ភាគរយ នៃសមាមាត្រផលិតផលក្នុងស្រុកសុប(ផ.ស.ស.)ដែលថយចុះជាងច្បាប់ថវិកា​ឆ្នាំ២០២៣ចំនួន ៥,៣ភាគរយ។ ​ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុបន្ត​ថា សម្រាប់ថវិកាថ្នាក់ជាតិដែលត្រូវចំណាយនៅឆ្នាំ២០២៤…

  • ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារ រដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសជាខេត្ត អស់មីន

    ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារ រដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសជាខេត្ត អស់មីន

    កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា ក្នុងខេត្ត កំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” នៅព្រឹក ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ។ គោលដៅ “កម្ពុជាគ្មានមីនឆ្នាំ២០២៥” បាន និងកំពុងមានវឌ្ឍនភាព យ៉ាង ល្អប្រសើរ ឆ្ពោះទៅរកគោលដៅដែលបានរំពឹងទុកពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់ មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង ១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។ ផ្លែផ្កានៃសមិទ្ធផលនេះ…

  • ស្ពានកោះនរា ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយ កើតចេញពីការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត”

    ស្ពានកោះនរា ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយ កើតចេញពីការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត”

    ភ្នំពេញ៖ ស្ពានកោះនរា ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយ កើតចេញពីការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត” គឺការយកថវិកាពីតំបន់អភិវឌ្ឍន៍មកអភិវឌ្ឍន៍នៅហ្នឹង កន្លែង តែម្ដង ពោលគឺការយកថវិកាពីតំបន់អភិវឌ្ឍន៍ទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងតភ្ជាប់បន្តទៅផ្លូវជាតិលេខ ១ ។ ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ជាពិសេស បានកាត់បន្ថយការចំណាយ ព្រមទាំងបានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយ ។ សមិទ្ធផលថ្មី និងដ៏សំខាន់មួយនេះ ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ។ សូមបញ្ជាក់ផងដែរថា ស្ពានតភ្ជាប់រវាងទីក្រុងរណបកោះនរា ដែលស្ថិតនៅខណ្ឌច្បារអំពៅ និងទីក្រុងរណបកោះពេជ្រ ស្ថិតនៅខណ្ឌចំការមន ដោយឆ្លងកាត់ទន្លេបាសាក់ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២០ ដែលសាងសង់ដោយក្រុមហ៊ុន…

  • ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​បង់​ក្លាដែស​ប្រែ​ជា​ហិង្សា​ ដោយ​សម្លាប់​​ប៉ូលិស​ម្នាក់​

    ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​បង់​ក្លាដែស​ប្រែ​ជា​ហិង្សា​ ដោយ​សម្លាប់​​ប៉ូលិស​ម្នាក់​

    ដាក្កា៖ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័របាន​​រាយការណ៍​ថា​ ​មន្ត្រី​ប៉ូលិស​ម្នាក់​ត្រូវ​បាន​សម្លាប់​​​ ​ហើ​យ​មនុស្ស​ជាង​ ១០០ នាក់​ទៀត​បាន​រង​របួសក្នុង​ប្រទេស​បង់ក្លាដែស​កាល​ពី​ថ្ងៃ​សៅរ៍ ​ ​​​អំឡុង​​បាតុកម្ម​​​ប្រឆាំ​ង​រដ្ឋាភិបាល​របស់​​គណបក្ស​ប្រឆាំង​​ ដែល​​​ទាម​ទារ​ឱ្យ​លោកស្រី​​​នាយក​រដ្ឋ​មន្ត្រី​ សេក ហាស៊ីណា(Sheikh Hasina) ចុះចេញពី​តំណែង និង​អំពាវ​នាវ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ ​ក្រោម​ការ​រៀប​ចំ​ដោយ​​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​។ ​​ ​បាតុកម្ម​បាន​ប្រែ​ជា​ហិង្សា​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​គ្រាប់​កាំភ្លើង​ជ័រ​ ខណៈ​​​ការ​ប៉ះ​ទង្គិ​ច​គ្នា​បាន​កើត​ឡើង​​ពេល​​​អ្នក​គាំទ្រ​គណបក្សជាតិ​និយម​បង់ក្លាដែស​ (BNP) ​រាប់​ម៉ឺន​នាក់​ បាន​​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​ដាក្កាដោយ​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផ្សេង​ៗ​។ ប៉ូលិស ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ បាន​រាយការណ៍​​ថា​ រថយន្ត​រាប់​សិប​គ្រឿង​ រួម​ទាំង​រថយន្ត​ប៉ូលិស​ និង​រថយន្ត​សង្គ្រោះ​ ត្រូវ​បាន​ដុត​បំផ្លាញ​។​ អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ដាកា​ ​​លោក​ Faruq Hossain ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ មន្ត្រី​ប៉ូលិស​ម្នាក់​ត្រូវ​បាន​សម្លាប់​ និង​ ៤១ ​នាក់​ផ្សេង​ទៀត​ បាន​រង​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួ​យ​ក្រុម​បាតុករ​។ ​ មាន​ប្រព័ន្ធ​ផ្សាយ​ផ្សាយ​ផ្សេង​ៗ​ទៀត​បាន​រាយការណ៍​ថា​ អ្នក​កាសែត​ជា​ច្រើន​អ្នក​បាន​រង​ការ​វាយ​ប្រហារ​ ក៏​ដូច​ជា​រង​របួស​ នៅ​ពេល​ចុះ​ទៅ​យក​ព័ត៌មាន​។ ​ គួរ​​បញ្ជាក់​ថា​ សន្តិសុខ​ក្រុង​ដាកា​ត្រូវ​បាន​រឹត​បន្តឹង​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​ ខណៈ​ដែល​មនុស្ស​រាប់​ពាន់​នាក់​​​បាន​ចូល​រួម​ការ​ប្រមូល​ផ្តុំ​​គ្នា​ក្នុង​ទីក្រុង​នេះ​។ ​មេ​ដឹក​នាំ​គណបក្ស​ BNP ​បាន​និយាយ​ថា ​សកម្មជន​គណបក្ស​ប្រឆាំង​រាប់​រយ​នាក់​ ត្រូវ​បាន​​ប៉ូលិស​ចាប់​ខ្លួន​។​ ចំណែក​ឯ​អ្នក​នាំ​ពាក្យ​របស់​បក្ស​ដដែល​និយាយ​ថា​…

  • រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្វាយសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃទិវាបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ

    រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្វាយសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃទិវាបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ

    (ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ ៕

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃទិវាបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃទិវាបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានក្រាបបង្គំទូលថ្វាយ សារលិខិត ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស នៃទិវាបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ ។ នៅក្នុងបណ្ដាញសង្គមតេលេក្រាម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា នៅក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមសិរីជាសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្ត ទៅនាថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ទូលព្រះបង្គំជាខ្ញុំ និងភរិយា តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាត ធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ និងសូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមី ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ…

  • សម្ដេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរព្រះ មហាក្សត្រ កម្ពុជា ក្នុងឱកាសនៃទិវាបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះ បរមរាជសម្បត្តិ

    សម្ដេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរព្រះ មហាក្សត្រ កម្ពុជា ក្នុងឱកាសនៃទិវាបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះ បរមរាជសម្បត្តិ

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជន កម្ពុជា បានក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ ៕