Category: នយោបាយ

  • នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ អង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិ ប្រភេទ អង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១

    នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ អង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិ ប្រភេទ អង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស អបអរសាទរ អង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ នៅប្រទេសចិន ។ សូមជម្រាបថា សហព័ន្ធស្រូវអង្ករកម្ពុជា បានសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣១ ខែតុលា ថា អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូប នៅក្នុងឆ្នាំ២០២៣ ត្រូវបានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ ( 1st China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety)។ កម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន (Guangxi Zhung Autonomous Region Seed Management Station ad Rice…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទីក្រុងបាត់ដំបង ទទួលបានការចុះក្នុងបញ្ជី បណ្តាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហាររបស់អង្គការយូណេស្គូ ( UCCN )

    សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទីក្រុងបាត់ដំបង ទទួលបានការចុះក្នុងបញ្ជី បណ្តាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហាររបស់អង្គការយូណេស្គូ ( UCCN )

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអបអរសាទរ ទីក្រុងបាត់ដំបង ដែលទទួលបានការចុះក្នុងបញ្ជី បណ្តាញ ទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហាររបស់អង្គការយូណេស្គូ ( UCCN ) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ៕ ដោយ ៖ វណ្ណលុក

  • កម្ពុជា-ចិន ឯកភាពគ្នាប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន នៅឆ្នាំ២០២៤ សំដៅជំរុញកំណើនទេសចរណ៍ ចិនមកទស្សនា កម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

    កម្ពុជា-ចិន ឯកភាពគ្នាប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន នៅឆ្នាំ២០២៤ សំដៅជំរុញកំណើនទេសចរណ៍ ចិនមកទស្សនា កម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

    ភ្នំពេញ៖ កម្ពុជា-ចិន ក៏បានឯកភាពគ្នាផ្តួចផ្តើមនូវសកម្មភាព ជាក់ ស្តែង នានា ដើម្បីប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន» នៅឆ្នាំ២០២៤ សំដៅជំរុញកំណើន ទេសចរចិន មកទស្សនាកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្ការវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានផ្តល់ប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ និងបានឯកភាពគ្នាអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរបានព្រមព្រៀងគ្នានាពេលកន្លងមក ក្នុងនោះរួមមាន (១) ការដាក់ចេញនូវ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និង(២) ការបង្កើត «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆានិងអង្ករ» ដែលសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានឯកភាពគ្នាកាលពីខែកុម្ភៈ…

  • កម្ពុជា និងសាធារណរដ្ឋកូរ៉េ ពង្រឹងទំនាក់ទំនងទ្វេភាគី កាន់តែ ខ្លាំង ឡើង ដើម្បីឈានទៅកាន់កម្រិតថ្មីមួយទៀត

    កម្ពុជា និងសាធារណរដ្ឋកូរ៉េ ពង្រឹងទំនាក់ទំនងទ្វេភាគី កាន់តែ ខ្លាំង ឡើង ដើម្បីឈានទៅកាន់កម្រិតថ្មីមួយទៀត

    ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម Chang Ho-jin អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ ក្នុងឱកាសឯកឧត្តមអនុរដ្ឋមន្ត្រី បំពេញទស្សនកិច្ចការងារ នៅ កម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅ ចំពោះការបញ្ចប់ប្រកបដោយ ជោគជ័យនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-សាធារណរដ្ឋកូរ៉េ លើកទី៥ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយបានដាក់ចេញនូវទិសដៅសកម្មភាពថ្មី ដើម្បីបង្កើននិងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ដោយសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា ច្បាប់ស្តីពីការវិនិយោគរបស់កម្ពុជា និងវេទិការាជ រដ្ឋាភិបាល-ផ្នែកឯកជនប្រចាំឆ្នាំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសក្តានុពលរបស់ យន្តការទាំងនោះ ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និង ប្រជាជននៃសាធារណរដ្ឋកូរ៉េជាមិត្ត ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ដែលបានរួមចំណែកដល់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។…

  • យុទ្ធនាការរបស់ក្រសួងបរិស្ថាន បានជំរុញឲ្យការចូលរួមកាត់បន្ថយ ការប្រើប្លាស្ទិក នៅកន្លែងការងារ

    យុទ្ធនាការរបស់ក្រសួងបរិស្ថាន បានជំរុញឲ្យការចូលរួមកាត់បន្ថយ ការប្រើប្លាស្ទិក នៅកន្លែងការងារ

    ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានស្នើឱ្យមន្ត្រីបញ្ឈប់យកដបប្លាស្ទិក ចូលសាលាស្រុកបន្តទៀត និងឱ្យប្រើប្រាស់កែវក្រដាស ឬបំពង់ច្រកទឹកសម្រាប់ប្រើប្រាស់ ជំនួសវិញ។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក វន ស៊ីផា អភិបាល ស្រុក បានបញ្ជាក់ថា រដ្ឋបាលស្រុក បានខិតខំបំពាក់ ជូនធុងចម្រោះ ទឹកស្អាត ចំនួន២គ្រឿង ជូនមន្រ្តីរដ្ឋបាលស្រុក សម្រាប់បរិភោគ មានទាំងទឹកក្តៅនិងទឹកត្រជាក់។ យោងតាមការបញ្ជាក់ពីលោកអភិបាលស្រុក ការចូលរួមកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក នៅក្នុងរដ្ឋបាលស្រុក គឺធ្វើឡើងដោយមាន ការណែនាំ ពីឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និងបន្ទាប់ពីរដ្ឋបាល ខេត្ត និងក្រសួងបរិស្ថាន បានចុះអនុស្សារណៈ លើកកិច្ចសហ ប្រ តិបត្តិការ ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការ ប្រើប្រាស់ប្លាស្ទិក និងការប្តេជ្ញាចិត្ត ”ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ នៅខេត្តកំពង់ឆ្នាំង។ សូមបញ្ជាក់ថា យុទ្ធនាការ «មិនប្រើប្រាស់ថង់ប្លាស្ទិក» ដែលបានដាក់ចេញ ក្រោមគំនិតផ្តួចផ្តើមរបស់…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា ៖ ទំនាក់ទំនងទ្វេភាគីកម្ពុជា-តួកគី មានសន្ទុះវិជ្ជមានលើគ្រប់វិស័យ

    រដ្ឋមន្ត្រីការបរទេសកម្ពុជា ៖ ទំនាក់ទំនងទ្វេភាគីកម្ពុជា-តួកគី មានសន្ទុះវិជ្ជមានលើគ្រប់វិស័យ

    ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវាបុណ្យជាតិ នៃសាធារណរដ្ឋតួកគី លើកទី១០០ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការអបអរសាទរយ៉ាង កក់ក្តៅ បំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ។ ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ រួមទាំងវិស័យពាណិជ្ជកម្ម និង វិនិយោគ អប់រំ សុខាភិបាល ការផ្លាស់ប្តូរវប្បធម៌ និង កិច្ចសហប្រតិបត្តិការពហុភាគី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរអំពីសន្ទុះវិជ្ជមាន នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរតាមរយៈការសម្ពោធស្ថានទូតកម្ពុជានៅរដ្ឋធានីអង់ការ៉ាក្នុងឆ្នាំ ២០២២ និងការបើក ការិយា ល័យ ទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម ក្នុងស្ថានទូត តួកគី នៅរាជធានីភ្នំពេញ ក្នុងឆ្នាំនេះ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ

  • រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យសាលាប៉ូល ឌុយប្រ៊ូល សហការពង្រីកវិសសាលភាពបណ្តុះបណ្តាលជំនាញសណ្ឋាគារ និងទេសចរណ៍

    រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យសាលាប៉ូល ឌុយប្រ៊ូល សហការពង្រីកវិសសាលភាពបណ្តុះបណ្តាលជំនាញសណ្ឋាគារ និងទេសចរណ៍

    ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានជំរុញឱ្យសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល និងស្ថាប័នជំនាញរបស់ក្រសួងធ្វើការរួមគ្នាក្នុងការពង្រីកវិសាលភាព នៃការបណ្តុះបណ្តាលជំនាញឯកទេសសណ្ឋាគារ និងទេសចរណ៍ដល់ពលរដ្ឋកម្ពុជា។ ការលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី និងលោក ហ្រ្វង់ស័រ ស្មូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល នៅទីស្តីការក្រសួងការងារ។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី កិច្ចសហការបណ្តុះបណ្តាលជំនាញឯកទេសសណ្ឋាគារ និងទេសចរណ៍នេះ នឹងជួយឱ្យពលរដ្ឋកម្ពុជាកាន់តែច្រើន មានជំនាញជាក់លាក់ប្រកបដោយប្រសិទ្ធភាព ខណៈដែលកម្ពុជាមានតម្រូវការកម្លាំងជំនាញនេះជាច្រើនបន្ថែមទៀតក្នុងទីផ្សារ។ លោកនាយកសាលាសណ្ឋាគារ និងទេសចរណ៍ បានបង្ហាញពីវឌ្ឍនភាពចំពោះការបណ្តុះបណ្តាលពលរដ្ឋកម្ពុជា មកពីគ្រប់កន្លែង ជាពិសេសជនមានពិការភាពឱ្យមានជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចជាក់លាក់ និងទទួលបានឱកាសការងារដែលទីផ្សារបានទទួលស្គាល់។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកសរសើរ និងថ្លែងអំណរគុណដល់សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ដែលបានផ្តល់ជំនាញពិតប្រាកដដល់ពលរដ្ឋកម្ពុជា ជាច្រើនពាន់នាក់ តាំងពីចាប់ផ្តើមដំណើរការនៅឆ្នាំ២០០២មក ។ ឯកឧត្តមរដ្ឋមន្ត្រី បានរំពឹងថា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល និងស្ថាប័នជំនាញរបស់ក្រសួង…

  • ក្រសួងព័ត៌មានគ្រោង នឹងស្នើសុំគោលការណ៍ សម្តេចធិបតីនាយករដ្ឋមន្រ្តី ដើម្បីធ្វើបច្ចុប្បន្នភាព នៃស្ថាប័នសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា

    ក្រសួងព័ត៌មានគ្រោង នឹងស្នើសុំគោលការណ៍ សម្តេចធិបតីនាយករដ្ឋមន្រ្តី ដើម្បីធ្វើបច្ចុប្បន្នភាព នៃស្ថាប័នសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានលើកឡើងថា ក្រសួងព័ត៌មាន គ្រោងនឹងស្នើសំគោលការណ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីធ្វើបច្ចុប្បន្នភាព នៃវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះក្រសួង នឹងទុករយៈពេល ៣ខែសំរាប់ សារព័ត៌មានដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា គឺត្រូវតែមកសំច្បាប់ចំពោះអ្នកដែលមិនមានច្បាប់ ។ ឯកឧត្តម រដ្ឋមន្រ្តី បន្តថា ដោយសារតែក្រសួងព័ត៌មានគឺជាផ្នែកមួយ និងជាសេនាធិការរបស់រាជរដ្ឋាភិបាល ហើយគ្រប់គ្រងការងារពាក់ព័ន្ធជាមួយនិងការគ្រប់គ្រងព័ត៌មាន ភាពចាំបាច់នេះគឺនៅក្នុងបដិវត្តន៍កម្មឌីជីថល ដែលការវិវត្តន៍នៃប្រពន្ធ័ផ្សព្វផ្សាយរបស់យើងគឺបាននិងកំពុងផ្តោតជាសំខាន់នៅក្នុងការប្រើប្រាស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយទំនើប ។ ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា បច្ចុប្បន្ននេះ និន្នាការរបស់ប្រជាពលរដ្ឋ គឺបានផ្លាស់ប្តូរពីប្រពន្ធផ្សព្វផ្សាយបុរាណ ដែលសំដៅទៅលើវិទ្យុ ទូរទស្សន៍ កាសែ ទស្សនាវដ្ដី សារព័ត៌មានបោះពុម្ព មកជាសារព័ត៌មានថ្មី ដែលប្រើប្រាស់នូវប្រព័ន្ធអ៊ីនធឺណេតឌីជីថល អនឡាញវិញ ហើយនេះ គឺជាបញ្ហាមួយដែលប្រឈម ចាំបាច់យើងត្រូវមានវិធានការណ៍ ក្នុងការទប់ស្កាត់ ទៅលើការក្លែងក្លាយនៃព័ត៌មាន ការក្លែងក្លាយទៅលើអាជ្ញាប័ណ្ណ ក៏ដូចជាប័ណ្ណប្រើប្រាស់ ឬឯកសារ គតិយុទ្ធផ្សេងៗ ដែលពាក់ព័ន្ធជាមួយវិស័យនេះ ។ ឯកឧត្តម រដ្ឋមន្រ្តី…

  • ក្រសួងចំនួន៣ ចុះអនុស្សរណៈរួមគ្នា លើកិច្ចសហប្រតិបត្តិការដាក់ ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត

    ក្រសួងចំនួន៣ ចុះអនុស្សរណៈរួមគ្នា លើកិច្ចសហប្រតិបត្តិការដាក់ ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងជំនាញចំនួនបី បានចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យ ប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ការរៀបចំហេដ្ឋា រចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត។ គួរបញ្ជាក់ថាពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគ យល់នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ នាសាលប្រជុំទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍។ ក្នុងពិធីនេះដែរគេឃើញមានការចូលរួមពីសំណាក់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម នេត្រ ភក្ត រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ សម្រាប់ខ្លឹមសារសំខាន់នៃការចុះហត្ថលេខានាឱកាសនេះមានដូចជា ៖ ដោយ ៖ ម៉ាដេប៉ូ

  • សម្ដេចធិបតី ៖អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាកាលានុវត្តថ្មី

    សម្ដេចធិបតី ៖អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាកាលានុវត្តថ្មី

    ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសរសេរ លើ បណ្ដាញសង្គមតេឡេក្រាម នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ នេះថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរជា កាលានុវត្តភាព ថ្មី នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់ វិស័យ ទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យ ទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់ ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ ប្រជាពលរដ្ឋ។ ក្នុងសំណេរដដែលបានបន្តថា ផ្លូវអាកាស គឺអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ កាលទី១ ហើយក៏ស្ថិតនៅក្នុងកិច្ចការអាទិភាពទី២ នៃ បញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការ បង្កើនប្រសិទ្ធភាពម នៃ វិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមាន គោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើក ឱ្យដំណើរការនៅថ្ងៃទី១៦…