-
ក្រសួងបរិស្ថាន ៖ ប្រជាជនកម្ពុជា កាន់តែច្រើន ឬស្មើជិតពាក់ កណ្តាលប្រទេសហើយ បានចូលរួមក្នុងយុទ្ធនាកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជិតពាក់កណ្តាលប្រទេស បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថាន អស់រយៈពេល២ខែកន្លងមកនេះ។ ក្រសួងបរិស្ថានបានឱ្យដឹងថា៖ បើយោងតាមទិន្នន័យផ្តល់ដោយមន្ទីរបរិស្ថានរាជធានី ខេត្ត ទាំងអស់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី៣០ ខែតុលាកន្លងមក មានសិស្សានុសិស្សសរុបចំនួន ១,៨៦១,២២៣ នាក់ រួមជាមួយលោកគ្រូអ្នកគ្រូ សរុបចំនួន ៦៦,៥០៣នាក់ មកពីគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនចំនួន ៣,៩៦៩សាលា ទូទាំងប្រទេស បានចូលរួមក្នុងយុទ្ធនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានចំនួន ៦,២០៨ដង។ ដោយឡែកកម្មករកម្មការិនីនៅតាមរោងចក្រសហគ្រាស ចំនួន ៨៣កន្លែងផ្សេងទៀត បានស្មគ្រចិត្តចូលរួមយុទ្ធនាការ ១ កញ្ញា និងបានប្តេជ្ញាចិត្ត«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ប្រសិនបើសិស្សម្នាក់ ឬ គ្រូម្នាក់ ក៏ដូចជាប្រជាពលរដ្ឋម្នាក់ បានចូលរួមក្នុងយុទ្ធនាការនេះ នឹងមានមនុស្សយ៉ាងហោចណាស់៣នាក់ទៀត រួមមាន ឪពុក ម្តាយ បង ឬប្អូន បានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ហើយដែលធ្វើឲ្យប្រជាពលរដ្ឋជិតពាក់កណ្តាលនៃចំនួនប្រជាជនកម្ពុជា។…
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្ដល់ឱកាសដល់សាកលវិទ្យាល័យ ធ្វើការស្រាវជ្រាវ និងបណ្ដុះបណ្ដាលអំពីច្បាប់ទាក់ទងនឹងសំណង់

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើក ឡើងថា ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ផ្ដល់ឱកាស ដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ ធ្វើការស្រាវ ជ្រាវ និងបណ្ដុះបណ្ដាលអំពីច្បាប់ទាក់ទងនឹងសំណង់ លំនៅឋាន ការរៀបចំដែនដី ការរៀបចំក្រុង និងការងាររៀបចំឆ្នេរដែលជាប៉ូល សេដ្ឋកិច្ចដ៏សំខាន់ ដើម្បីផ្ដល់ចំណេះដឹងកាន់តែស៊ីជម្រៅដល់និស្សិត និងចូលរួមកសាងធនធានមនុស្សក្នុងស្ថាប័នប្រកបដោយគុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំឱ្យមានការជួប ប្រជុំគ្នារយៈពេល ៣ ឬ៦ខែម្ដងដើម្បីបន្តពិនិត្យតាមដានលទ្ធផល លើគម្រោងនានាដែលបានស្នើសុំស្រាវជ្រាវ។ ការលើកឡើង របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្នុងកិច្ចប្រជុំ ជាមួយមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ស្រាវជ្រាវនិងនវានុវត្តន៍នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី៣០ តុលា ២០២៣ នៅទីស្តីការក្រសួង ៕ ដោយ ង៉ាន់ ទិត្យ
-
រយៈពេល៩ ខែឆ្នាំ២០២៣ មានគណនីហ្វេសប៊ុកជិត ៦០០ បានសុំ អន្តរាគមមក ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងសម្ដេចក្រឡា ហោម ស ខេង

ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា នៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផល របស់ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៣។ ក្នុងរយៈពេល ៩ខែ នាឆ្នាំ២០២៣នេះ ក្រុមការងារតាមដានអំពីការ ដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពរ របស់បងប្អូនប្រជា ពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុក សម្តេចក្រឡា ហោម ស ខេងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ច ក្រសួង មហាផ្ទៃបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុង ដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ៥៩៦គណនី។ ក្រុមការងារបានទទួលបានការដោះស្រាយ និងបានឆ្លើយតប ទៅម្ចាស់ គណនីចំនួន ២០៤គណនី និង ២៥៦គណនីទៀតកំពុង ស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ច ក្រសួង មហាផ្ទៃ…
-
រដ្ឋមន្រ្តីបរិស្ថានជំរុញឱ្យក្រុមហ៊ុនវិនិយោគទទួលខុសត្រូវលើសកម្មភាពអាជីវកម្ម ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងទៅកាន់ក្រុមហ៊ុនប្រេងឥន្ធនខ្នាតធំប្រចាំនៅកម្ពុជា គឺTotal energy ថា ក្រុមហ៊ុនចាំបាច់ត្រូវតែគោរពតាមស្តង់ដារសុវត្ថិភាពបរិស្ថាន ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការបញ្ចេញឧស្ម័នដែលបានមកពីចំហេះប្រេងឥន្ធនៈទៅក្នុងបរិយាកាស និងសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ។ ការថ្លែងឡើងនេះ គឺនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៣០ តុលា ឆ្នាំ២០២៣ ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឱ្យក្រុមហ៊ុន Total energy ពិនិត្យលើលទ្ធភាពវិនិយោគលើការដាំដើមឈើ ដើម្បីរួមចំណែកស្តារព្រៃឈើឡើងវិញ ជំរុញការធ្វើអន្តរកាលថាមពលពីការប្រើប្រាស់ផូស៊ីលឥន្ធនៈ ឆ្ពោះទៅរកប្រភពថាមពលស្អាត ស្របតាមយុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ដែលផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។ ជាការឆ្លើយតបលោកស្រី Dianah Jogia KUMAR តំណាងក្រុមហ៊ុនតូតាល់ប្រចាំកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តនឹងរួមចំណែកការងារអាទិភាពរបស់ក្រសួងបរិស្ថាន ក្នុងការស្តារ និងពង្រីកវិសាលភាពគម្របព្រៃឈើឡើងវិញឱ្យបាន ៦០% ដើម្បីក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ។ សូមរម្លឹកជូនថា យុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៣-២០២៨ របស់ក្រសួងបរិស្ថាននេះ អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងផ្អែកលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ…
-
ក្រសួងបរិស្ថាន និង World Bank រួមដៃគ្នា ពង្រីកភាពស្អាត គ្មានប្លាស្ទិក ក្នុងតំបន់ អាស៊ាន

ភ្នំពេញ៖ កញ្ញា Mona Sur អ្នកគ្រប់គ្រងការអនុវត្តនៃធនាគារ ពិភព លោក World Bank លើកឡើងថា នឹងរួមដៃគ្នាជាមួយ ក្រសួង បរិស្ថានលើការងារអាទិភាពរបស់ក្រសួង ដើម្បីកាត់បន្ថយការ ប្រើ ប្រាស់ថង់ប្លាស្ទិក និងការបំពុលដោយសំណល់ប្លាស្ទិកទៅលើ សុខភាព របស់ប្រជាពលរដ្ឋកម្ពុជា ស្របតាមយុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៣-២០២៨ ។ ការលើកឡើងនេះ គឺនៅក្នុងជំនួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួង បរិស្ថាន នាទីស្តីការក្រសួង នៅថ្ងៃទី ៣០ តុលា ឆ្នាំ២០២៣ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះ World Bank និងសហការី ហើយបើកទ្វារទទួលស្វាគមន៍ជានិច្ច ចំពោះដៃគូអភិវឌ្ឍទាំងអស់ ដែលចង់រួមចំណែកជួយឱ្យកម្ពុជាស្អាត និងចែករំលែកភាពស្អាតនេះទៅដល់ប្រទេសជិតខាងរបស់កម្ពុជា ជាពិសេសប្រទេសស្ថិតក្នុងតំបន់អាស៊ាន ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្តទៀតថា កម្ពុជាស្អាតប្រទេសជិតខាង ជាមិត្តកម្ពុជាចាំបាច់ត្រូវតែស្អាតដូចគ្នា យើងត្រូវតែជួយសម្អាតគ្នា ព្រោះយើងមានទន្លេមេគង្គជាមួយគ្នា ។ សូមរម្លឹកជូនថា កិច្ចសហការ…
-
ឯកឧត្តម សន្តិបណ្ឌិត យូ ស៊ុនឡុង អញ្ជើញត្រួតពិនិត្យទីតាំងត្រៀម រៀបចំ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្ដីការ ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូ អមនាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំក្រុមការងា រពាក់ព័ន្ធ ចុះត្រួត ពិនិត្យទីតាំងត្រៀមរៀបចំប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ។ នៅក្នុងដំណើរចុះ ត្រួត ពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ផងដែរនារសៀលថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ បានអញ្ជើញត្រួត ពិនិត្យនូវទីតាំងនានាជុំអគារទីស្តីការថ្មីក្រសួងមហាផ្ទៃ និងទីតាំង បម្រើការងារមួយចំនួនរបស់មន្ត្រីរាជការនៃក្រសួងមហាផ្ទៃ ព្រមទាំង ពិនិត្យមើលទីតាំងត្រៀមរៀបចំប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ ផងដែរ។ សូមជម្រាបជូនថា ក្រសួងមហាផ្ទៃ នឹងរៀបចំពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ នាដើមខែ វិច្ឆិកា ឆ្នាំ២០២៣ដ៏ខ្លីខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំរៀបចំ មហា សន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦(២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៣)

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន គណប្ស ប្រជាជនកម្ពុជា និងជាប្រធានស្តីទី នៃក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើជាអធិតី ក្នុងកិច្ចប្រជុំសម្រាប់ថ្ងៃរៀបបចំមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ និងប្រជុំរៀបចំមន្ទីញមហាជន អបអរ សាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៣) នៅវិមាន ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានចែងក្នុង សេចក្តីសម្រេច លេខ ៣៣០/២៣ កជរស របស់ក្រុមប្រឹក្សាជាតិ រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ស្តីពីការបង្កើតគណៈ កម្មការ…
-
អង្គភាពប្រឆាំងអំពើពុករលួយសម្រេចកែសម្រួលសមាសភាពអ្នកសង្កេតការណ៍ស្ម័គ្រចិត្តសម្រាប់ការប្រឡងបាក់ឌុប

(ភ្នំពេញ)៖អង្គភាពប្រឆាំងអំពើពុករលួយ(ACU)នៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៣នេះបានចេញសេចក្តីកែសម្រួលមួយ ដល់សមាសភាពអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សម្រាប់សង្កេត ការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបសម័យប្រឡង ៦ ខែវិច្ឆិកា ២០២៣ខាងមុខ។ គួរបញ្ជាក់ថាក្នុងការប្រឡងបាក់ឌុបសម័យប្រឡង ៦ ខែវិច្ឆិកា ២០២៣ខាងមុខនេះដែរអង្គភាពប្រឆាំងអំពើពុករលួយបានដាក់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៣០៤០ នាក់នៅតាមគ្រប់រាជធានី ខេត្ត ។ ការដាក់ពង្រាយអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយនេះដែរធ្វើឡើងររៀងរាល់ឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីឱ្យការប្រឡងប្រព្រឹត្តិទៅគោរពតាមគោលការណ៍ទាំង៤នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួល យកបាន ពោលគឺ “អ្នកចេះជាប់”។ លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡានាថ្មីៗនេះបានឱ្យដឹងថា៖ វិញ្ញាសាប្រឡងត្រូវបានកំណត់ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗមាន៧មុខវិជ្ជា។ ទម្រង់វិញ្ញាសាត្រូវបាន រៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដែល ត្រូវចែកជូនបេក្ខជន។ ទាក់ទិនក្នុងការប្រឡងបាក់ឌុបនេះដែរ ឯកឧត្្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា៖”ចំពោះដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៥ចំណុច ដើម្បីឲ្យរដ្ឋបាលរាជធានី-ខេត្ត ពង្រឹងការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព

(កំពង់ស្ពឺ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុង ខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ អនុសាសន៍ ៥ចំណុច ដើម្បីឲ្យរដ្ឋបាលរាជធានី-ខេត្ត ពង្រឹង ការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាក្នុង មូលដ្ឋាន ឱ្យមានប្រសិទ្ធភាព ។ អនុសាសន៍ទាំង៥ចំណុចរបស់សម្ដេចធិបតី សម្រាប់រដ្ឋបាលរាជធានី-ខេត្តនេះ រួមមាន៖ ១-រដ្ឋបាលរាជធានី-ខេត្ត ត្រូវចូលរួមពង្រឹងការជ្រើសរើសមន្រ្តីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ពោលគឺត្រូវធានាថាមន្រ្តីជាអ្នកបម្រើប្រជាជន ប្រកបដោយសមត្ថភាព ក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។ ២-រដ្ឋបាលរាជធានី-ខេត្ត ត្រូវដាក់ចេញនូវយន្តការរាយការណ៍ ឬយន្តការទទួលពាក្យបណ្តឹងអំពីបញ្ហាណាមួយ ពីសំណាក់បងប្អូនប្រជាពលរដ្ឋដោយងាយស្រួល និងទាន់ពេល ហើយត្រូវឆ្លើយតបជូនបងប្អូនប្រជាពលរដ្ឋវិញ ឱ្យបានឆាប់រហ័ស និងដោយប្រសិទ្ធភាពខ្ពស់។ រដ្ឋបាលរាជធានីខេត្ត ក៏ត្រូវសហការ និងផ្តល់ការគាំទ្រដល់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ៣-រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើយ៉ាងណាផ្តល់សេវាសាធារណៈឱ្យបានល្អបំផុត ដល់បងប្អូនប្រជាពលរដ្ឋ…
-
អ្នកដោះមីនពិតជាគួរឱ្យគោរព ការដោះមីន ១គ្រាប់ស្មើជួយសង្រ្គោះជីវិតម្នាក់

(កំពង់ស្ពឺ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិករកំចាត់មីនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តដែលបានធ្វើដីដែលមានគ្រោះថ្នាក់ក្លាយជាទីលានមានសុវត្តិភាព អាចធ្វើកសិកម្ម និងអភិវឌ្ឍន៍បាន។ សម្ដេចធិបតី បានគូសបញ្ជាក់ថា បេសកកម្មរបស់បងប្អូន ពិតជាគួរឱ្យគោរព គ្រាប់មីន ១គ្រាប់ ដែលបងប្អូនបានដោះស្មើជួយសង្រ្គោះអាយុជីវិត របស់ប្រជាពលរដ្ឋបានម្នាក់ ។ សូមបញ្ជាក់ថា គោលដៅ “កម្ពុជាគ្មានមីនឆ្នាំ២០២៥” បាន និងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរកគោលដៅ ដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង ១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។ ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមីន…