-
សង្ហិបុរីជួបប្រទះសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានពីមុនមក រហូតដល់ ៣៦.៣អង្សាសេ ក្នុងខែតុលាឆ្នាំនេះ

សង្ហិបុរី៖ សេវាឧតុនិយមសង្ហិបុរី នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និយាយថា ប្រទេសសង្ហិបុរីបានជួបប្រទះនូវបទពិសោធន៍សីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានពីមុនមកនៅក្នុងខែតុលាឆ្នាំនេះ ពោលគឺនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។ សេវាឧតុនិយមសង្ហិបុរី បានបញ្ជាក់ថា សីតុណ្ហភាពលើសពី ៣៥អង្សាសេបានគ្របដណ្តប់លើផ្នែកជាច្រើននៃប្រទេសសង្ហិបុរី នាពេលថ្មីៗនេះ ជាមួយនឹងការកើនឡើងរហូតដល់ ៣៦.៣អង្សាសេ។ នេះជាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រទេសសិង្ហបុរី ក្នុងខែតុលា ពោលគឺកើនឡើងលើសពីកំណត់ត្រាចាស់ ដែលមានត្រឹម ៣៥.៧អង្សាសេ ដែលបានកត់ត្រានៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០១ និងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។ សេវាឧតុនិយមសង្ហិបុរីបន្ថែមថា នៅខែតុលា ជាទូទៅមានអាកាសធាតុក្តៅ ជាមួយនឹងសីតុណ្ហភាពអតិបរមាប្រចាំថ្ងៃលើសពី ៣៤អង្សាសេ ក្នុងរយៈពេល ២៥ថ្ងៃ។ សូមបញ្ជាក់ថា សីតុណ្ហភាពអតិបរមាប្រចាំថ្ងៃសម្រាប់រយៈពេលពីរសប្តាហ៍ដំបូងនៃខែវិច្ឆិកា ត្រូវបានគេរំពឹងថា នឹងមានចន្លោះពី ៣៣ ទៅ ៣៥អង្សាសេនៅក្នុងប្រទេសសង្ហិបុរី៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍអាស៊ី ADB ពិភាក្សា លើការ ប្រើប្រាស់ថវិកាគម្រោង ឱ្យមានប្រសិទ្ធិភាព និងតម្លាភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកស្រី ជូសាណា វាម៉ា(Jyotsana Varma) នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី ADB និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី ការប្រើប្រាស់ថវិកាគម្រោងឱ្យមានប្រសិទ្ធិភាព និងតម្លាភាព ។ ក្នុងឱកាសនោះ លោកស្រី ជូសាណា វាម៉ា ចង់ដឹងអំពីផែនការអភិវឌ្ឍថ្នាក់ជាតិ រយៈពេល ៥ឆ្នាំរបស់ក្រសួងបរិស្ថាន ដើម្បីងាយស្រួលដល់ ADB រៀបចំគម្រោងថវិកាឱ្យបានសមស្រប និងឆ្លើយតបចំពោះផែនការថ្នាក់ជាតិរបស់ក្រសួង ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលតែងតែមានការគាំទ្រមកដល់ប្រទេសកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កន្លងមក ហើយឆ្លើយតបនឹងការលើកឡើងនេះ ក្រសួងបរិស្ថានបានផ្តោតលើការងារអាទិភាពសំខាន់ៗ ទី១គឺ ភាពស្អាត ទី២ភាពបៃតង និងទី៣ ចីរភាព ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) យកចិត្តទុកដាក់ និងបង្វែរគម្រោងថវិកាឱ្យសមស្រប តាមការងារអាទិភាពនៃយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ទើបការប្រើប្រាស់ថវិការបស់គម្រោងទទួលបានប្រសិទ្ធិភាព និងតម្លាភាព ។ សូមជម្រាបជូនថា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្រុងតាខ្មៅ

-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញមន្រ្តីច្រកទ្វារព្រំដែ ន អន្តរជាតិ ប៉ោយប៉ែតត្រូវលះបង់កម្លាំងកាយចិត្តផ្តល់សេវា ជូនភ្ញៀវកាន់តែល្អប្រសើរ

(ប៉ោយប៉ែត)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញទៅកាន់មន្រ្តីមានសមត្ថកិច្ច ទាំង អស់ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវ មាន ស្មារតីលះបង់ខ្ពស់ ស្របពេលច្រកទ្វារអន្តរជាតិមួយនេះកំពុង ធ្វើកំណែទម្រង់បង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលជាប្រភពចំណូលសេដ្ឋកិច្ចជាតិបាន ពីវិស័យទេសចរណ៍ ធុរកិច្ច និងវិស័យផ្សេងៗទៀត។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាស ដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះជួប សំណេះ សំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍ នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ និងអ្នក ពាក់ព័ន្ធផ្សេងៗទៀត នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងបញ្ជាក់ថាច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកថា ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយកំពុងទទួលលំហូរភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ការដឹកទំនិញចេញចូល ដែលតម្រូវឱ្យមន្រ្តីផ្តល់ សេវាកម្មត្រូវយកចិត្តទុកដាក់បង្កើនការផ្តល់សេវាប្រកបដោយស្នាមញញឹមរាក់ទាក់ បង្កើនសមត្ថភាពផ្តល់សេវារហ័សទាន់ ចិត្ត…
-
រដ្ឋមន្រ្តីក្រសួងប្រែសណីយ៍៖ ការដាក់ឱ្យប្រើប្រាស់ថ្នាល ផ្ទៀងផ្ទាត់ ឯកសារ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត នៅតាម ក្រសួង គឺដើម្បីសម្រួលដល់មន្រ្តីឱ្យចេះប្រើប្រាស់ឌីជីថលចាំបាច់

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃណីយ៍ និង ទូរគមនាគមន៍ បានលើកឡើងថា ក្នុងនាមជាសេនាធិការ របស់ រាជរដ្ឋាភិបាល ក្រសួងបានចុះកិច្ច សហប្រតិបត្តិការដាក់ឱ្យប្រើ ប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ ឌីជីថល ជូនមន្ត្រីរាជការក្រោមឱវាទ ឱ្យចេះប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ចាំបាច់សម្រាប់សម្រួល ដល់ការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ឱ្យបានកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល និងឆាប់រហ័ស។ ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា គោលបំណងទាំងបីនេះ ត្រូវបានក្លាយជា សកម្មភាព ការងារអាទិភាព ដើម្បីជំរុញល្បឿន នៃការធ្វើបរិវត្តន៍កម្ម ឌីជីល ស្របតាមគោលនយោបាយឌីជីថល នៅឆ្នាំ២០២២-២០៣៥ និងបញ្ចកោណទី៥ មុំទី១ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ប្រសាសន៍របស់ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅក្នុងឱកាសនៃ ពិធីចុះហត្ថលេខាលើ អនុស្ស រណៈ នៃការយោគយល់…
-
ក្រសួងរៀបចំដែនដី បាននិងកំពុងជំរុញ ការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

(កំពង់ស្ពឺ)៖ ក្នុងកិច្ចប្រជុំពិភាក្សាលើការជំរុញការរៀបចំចុះបញ្ជីដីធ្លីបង្ហើយ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តទីពីរ បន្ទាប់ពីខេត្តកំពង់ចាម ក្នុងការរៀបចំការងារចុះបញ្ជីដីធ្លីបង្ហើយ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំកម្លាំងសរុបដើម្បីសម្រេចការងារនេះឱ្យបានជោគជ័យតាមការគ្រោងទុកក្នុងអាណត្តិថ្មីនេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់ជូននូវឧបករណ៍បច្ចេកទេស និងសម្ភារៈការិយាល័យមួយចំនួន សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ រួមមាន ឧបករណ៍វាស់វែង Sino Gnss និង Controler ចំនួន ២១ គ្រឿង កុំព្យូទ័រលើតុចំនួន ៣៦ កំផ្លេ ម៉ាស៊ីនព្រីនខ្នាតតូចចំនួន ១៧ គ្រឿង ម៉ាស៊ីនស្កេនចំនួន ២១ គ្រឿង ម៉ាស៊ីនថតចម្លងចំនួន ៦ គ្រឿង តុការិយាល័យចំនួន ៣១ គ្រឿង កៅអីការិយាល័យចំនួន ៣១ គ្រឿង និងម៉ូតូចំនួន ១២ គ្រឿង។ គួរបញ្ជាក់ផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា កាលពីថ្ងៃទី៣០…
-
នយោបាយឈ្នះឈ្នះគឺជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជាដែលពិភពលោកគួររៀនសូត្រ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទើបតែបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី ២៦ តុលា ឆ្នាំ ២០២៣ ស្តីពីការបង្កើតគណៈកម្មការអន្តរ ក្រសួង មួយដើម្បីប្រារព្ធខួបលើកទី ២៥ ឆ្នាំ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជានិងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ។ សេចក្តីសម្រេចនេះគឺជាភស្តុតាងបញ្ជាក់ថា រាជរដ្ឋាភិបាលបន្ត វេន អណត្តិទី៧នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការរក្សាសន្តិភាព និងផ្តល់តម្លៃយ៉ាងខ្ពស់បំផុតដល់នយោបាយឈ្នះឈ្នះ។ និយាយពីនយោបាយឈ្នះឈ្នះ យើងប្រាកដជានឹកឃើញភ្លាម ដល់ សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិកនិងប្រតិបត្តិករផ្ទាល់ ក្នុងបេសកកម្មស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។ នយោបាយឈ្នះឈ្នះ ដែលជារូបមន្តដ៏ស័ក្តិសិទ្ធិ និងជាស្នាដៃ ឯក របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ទាំង ស្រុងនូវ សង្គ្រាម ស៊ីវិលដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយជិត៣ទសវត្សរ៍និងដែលបានរុញច្រានប្រទេសឱ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏មហាប្រល័យ។ ទីបំផុត សន្តិភាពពេញលេញនៅកម្ពុជាត្រូវបានរកឃើញនៅថ្ងៃទី ២៩ ធ្នូ ឆ្នាំ ១៩៩៨ ដោយស្នាដៃ«រដ្ឋបុរស»ខ្មែរឈ្មោះតេជោសែន ដោយ ប្រើរូបមន្តពិសេសគ្មានពីរឈ្មោះថា«នយោបាយឈ្នះឈ្នះ»ដើម្បីប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាពដែលសូម្បីតែអង្គការសហប្រជាជាតិបានចំណាយថវិកា ២០០០ លានដុល្លារក៏មិនទាន់អាចរកសន្តិភាព ពេញលេញជូនកម្ពុជាបាននៅឡើយ។ ដែលហៅថា…
-
រដ្ឋមន្រ្តីក្រសួងការងារ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) គឺជានិមិត្តរូបថែរក្សាសុខភាពរបស់បងប្អូនកម្មករ

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជានិមិត្តរូបដែលកម្មករនិយោជិតគ្រប់គ្នាប្រាថ្នាចង់បាន ពោលគឺធ្វើឱ្យសុខភាពកម្មករទទួលបានការគាំពារ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលរវាងសម្តេចធិបតីជាមួយកម្មករនិយោជិត ជិត ២ម៉ឺននាក់នៅរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២៣ ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា តាមរយៈបណ្ណ ប.ស.ស. បានធ្វើឱ្យសុខភាពបងប្អូនកម្មករនិយោជិត មាន សុខ ភាពល្អប្រសើរជាងមុនជាបន្តបន្ទាប់ ដោយឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ គឺជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ បងប្អូនកម្មករនិយោជិត ពិសេសតាមរយៈការពង្រីកនូវវិសាលភាព ប.ស.ស. បានជួយកាត់បន្ថយបន្ទុកចំណាយកម្មករបានច្រើន។ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា តាមរយៈរបាយការណ៍ កន្លងមកនេះ កម្មករនិយោជិត ឬប្រជាពលរដ្ឋម្នាក់ចំណាយលើការ ថែទាំសុខភាពជាមធ្យមត្រូវចំណាយចន្លោះពី ១៥ ទៅ ២០ដុល្លារ ក្នុងមួយខែក្នុងករណីដែលមិនមានរបបថែទាំសុខភាព។ បន្ថែមពីនេះការបង់ភាគទានសមាជិក ប.ស.ស.…
-
អង់គ្លេស ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំង ក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ កម្ពុជា-អង់គ្លេស

(ភ្នំពេញ)៖ កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងក្រសួងការបរទេសនៃចក្រភពអង់គ្លេស ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ និងភាគីអង់គ្លេសដឹកនាំដោយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេសប្រចាំនៅ កម្ពុជា ។ ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំនៃគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ។ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចក្រភពអង់គ្លេស ដែលបានផ្ដល់ជំនួយដ៏ថ្លៃថ្លាមកកម្ពុជាក្នុងរយៈពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសជំនួយក្នុងវិស័យអប់រំ សុខាភិបាល សាលាក្តីខ្មែរក្រហម និងសកម្មភាពសម្អាតមីន។ ឯកឧត្តមបណ្ឌិតក៏បានជម្រាបជូនភាគីមិត្តអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថានភាពនយោបាយថ្មីៗនៅកម្ពុជា ជាពិសេសការបោះឆ្នោតសកលឆ្នាំ២០២៣ កម្មវិធីអាទិភាព ៦ ចំណុច និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាថ្មី។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត Dominic Williams បានកោតសរសើរអំពីវឌ្ឍនភាព និងសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមំារបស់ចក្រភពអង់គ្លេសក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នាក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលមានសក្ដានុពលខ្ពស់នាពេលខាងមុខ។ ភាគីទាំងពីរបានសន្យាជំរុញការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកបន្ថែមទៀត…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរក្រុមកីឡាវាយសីកម្ពុជា ដែល បានឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា វាយសីជើង ឯកយុវជនអាស៊ីអាគ្នេយ៍ លើវិញ្ញាសា Mixed Team Under អាយុក្រោម ១៥ឆ្នាំ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០១វិច្ឆិកា បានប្រកាស អបអរសាទរ អត្តពលិកវាយសីកម្ពុជា ដែលបានឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា វាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ លើវិញ្ញាសា Mixed Team Under អាយុក្រោម ១៥ឆ្នាំ ជាក្រុម នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីព្រឹកថ្ងៃទី៣១ តុលា ២០២៣ ។ សូមជម្រាបថា ព្រឹត្តិការណ៍ BA Sea Regional Junior Championship 2023 នេះ គឺកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ដោយមានប្រតិភូ និងអត្តពលិក ៥ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា ឡាវ មីយ៉ាន់ម៉ា ប្រ៊ុយណេ និងទីម័រខាងកើត ដែលការប្រកួតនឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែ តុលា ដល់ថ្ងៃទី០៣…