-
ព្រឹកស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដង្ហែ ព្រះមហា ក្សត្រ កម្ពុជា យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត”

(សៀមរាប)៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នឹងអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត” ។ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុល ឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាង អាជ្ញាធរ ជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន ដែល សាកលវិទ្យាល័យនេះ ចាប់តាំងពីឆ្នាំ១៩៨៩មក បានចូលរួម ចំណែក ជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាព ជាច្រើនជួយ ដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះ បណ្តាល ធនធាន មនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម, ការធ្វើកំណាយ ស្រាវ…
-
សម្តេចមហារដ្ឋសភា ឃួន សុដារី ៖ តំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ ត្រូវបម្រើ និងតម្កល់ ផលប្រយោជន៍ពលរដ្ឋជាធំ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានប្រសាសន៍ថា ក្នុងនាមជាតំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋ ពិតប្រាកដ ដោយតម្កល់នូវផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់ នៅពេលធ្វើការសម្រេចចិត្ត និងដាក់ចេញនូវវិធានការណ៍ណាមួយ ។ សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍បែបនេះ នៅក្នុងពិធីបើកកម្មវិធីស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងបន្តថា តំណាងរាស្រ្តដែលបានជាប់ឆ្នោត ត្រូវបានប្រជាជនផ្តល់សេចក្តីទុកចិត្តជ្រើសរើសជាតំណាង ហើយពួកគាត់មានក្តីរំពឹងជឿទុកចិត្តថា តំណាងរាស្រ្តទំាងអស់មានសមត្ថភាព ឆន្ទៈ ទេពកោសល្យ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ ជួយអន្តរាគមន៌ ដោះស្រាយបញ្ហា និងឆ្លើយតបតាមសំណូមពរនានារបស់ពួកគាត់បាន។ “យើងទាំងអស់គ្នា ត្រូវតែខិតខំ ប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព លទ្ធភាព ប្រកបដោយភាពស្វាហាប់ សកម្ម និងរស់រវើក ដែលក្នុងនោះមានការងារស្នូលចំនួនបី ដែលយើងត្រូវបំពេញ ជាអាទិ៍ ការងារនីតិកម្ម ការងារជាតំណាង និងការងារតាមដានការអនុវត្តច្បាប់”នេះជាការគូសបញ្ជាក់របស់សម្តេចរដ្ឋសភាធិបតី។ សូមជម្រាបថាអគ្គលេខាធិការដ្ឋានរដ្ឋសភា តែងតែប្រារព្ធកម្មវិធី ស្វាគមន៍…
-
ក្រសួងការងារ និង IOM នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ គាំពារ ពលករទេសន្តរប្រវេសន៍

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី KRISTIN PARCO ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប្រចាំនៅកម្ពុជា បានឯកភាពគ្នាបន្តលើកកម្ពស់ កិច្ចសហ ប្រតិ បត្តិការគាំពារពលករទេសន្តរប្រវេសន៍នៅកម្ពុជា។ ក្នុងជំនួបដែលធ្វើឡើងនាថ្ងៃរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរ បានលើកឡើងពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែល អង្គការIOMបានគាំទ្រទាំងកម្រិតកម្ពុជា និងកម្រិតតំបន់ទន្លេ មេគង្គដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌ និងសិទ្ធិរបស់ពលក រទេសន្តរប្រវេសន៍។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការ IOM ដែលគាំទ្រដល់កម្ពុជា លើគម្រោងPROMISE ក៏ដូចជាគម្រោង ផ្សេងៗ ទៀត ដើម្បីឱ្យពលករទេសន្តរប្រវេសន៍កម្ពុជា ទទួលបាន លក្ខខណ្ឌការងារល្អ មានការគោរពសិទ្ធិនិងការពង្រឹង សមត្ថភាព ជំនាញជាដើម។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញទស្សនៈវិស័យរបស់ ក្រសួង ក្នុងអាណត្តិទី៧ក្នុងនាមជាសេនាធិការ ឱ្យរាជរដ្ឋាភិបាល កម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី…
-
ក្រសួងអប់រំ និង អង្គភាពប្រឆាំងអំពើពុករលួយចុះពិនិត្យ មណ្ឌលប្រឡង ដើម្បីត្រៀមសម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃ ០៦ វិច្ឆិកា ២០២៣

ភ្នំពេញ៖ ក្រុមមន្រ្តីដែលជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដោយក្នុងនេះរួមមានទាំងមន្រ្តីអង្គភាពប្រឆាំងអំពើពុក រលួយផងនៅថ្ងៃទី២ខែវិច្ឆិកា បានចុះពិនិត្យស្ថានភាពតាម មណ្ឌល ប្រឡងត្រៀមសម្រាប់ដំណើរការសំណេរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅដើម សប្តាហ៍ក្រោយនេះ ដេីម្បីឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្រសួងអប់រំបានឱ្យដឹងថាការចុះពិនិត្យមណ្ឌលប្រឡងនេះ ត្រូវបានធ្វើឡើងដើម្បីធានាបានថាមណ្ឌលប្រឡងមានបរិស្ថានល្អអំណោយផល មិនមានការបង្កសំឡេងរំខាន មានហេដ្ឋារចនា សម្ព័ន្ធ រឹងមាំល្អ ផ្តល់នូវសុខសុវត្ថិភាពក្នុងដំណើរការសំណេរ ។ ក្រសួងបន្តឱ្យដឹងថា៖មណ្ឌលប្រឡងនីមួយៗត្រូវបំពេញបាន នូវស្តង់ ដា ដែលបានកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ មណ្ឌលប្រឡងនីមួយៗចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំគ្រប់គ្រាន់ដូចជា តុ កៅអី ក្កាខៀន ទ្វា បង្អួច មានបំពាក់ឧបករណ៍ បំពង សំឡេង អគ្គីសនី បន្ទប់ទឹក បន្ទប់សង្គ្រោះបឋម និងបន្ទប់ ប្រឡង សម្រាប់បេក្ខជនមានបញ្ហាសុខភាព។ បន្ទប់ប្រឡងត្រូវ មានពន្លឺចេញចូល មានដំបូលរឹងមាំជិតល្អ មិនមានផលប៉ះពាល់ ករណីមានភ្លៀងធ្លាក់ជាដើម។ ដោយឡែកនៅថ្ងៃដដែលនេះឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី…
-
ឡាវ ចង់សិក្សាស្វែងយល់ពីរចនាសម្ព័ន្ធ និងដំណើរការប្រតិបត្តិការក្នុងវិស័យសកម្មភាពមីនកម្ពុជា

ភ្នំពេញ៖ នៅក្នុងជំនួបទ្វេភាគីរវាងអង្គភាពកំចាត់មីនកម្ពុជា(CMAC) និងអាជ្ញាធរសកម្មភាពមីនប្រទេសឡាវ(NRA)ភាគីឡាវ បានបង្ហាញចំណាប់អារម្មណ៍ ចង់សិក្សាស្វែងយល់ពីរចនាសម្ព័ន្ធ និងដំណើរការប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជាដែលបានអនុវត្តទទួលបានជោគជ័យនាពេលកន្លងទៅ។ ការលើកឡើងនេះនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)និងឯកឧត្តម Chomyaeng Phengthongsawat អគ្គនាយកអាជ្ញាធរសកម្មភាពមីនប្រទេសឡាវ(NRA) និងគណៈប្រតិភូនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រភពCMAC បានបញ្ជាក់ថា តាមរយៈនៃជំនួបពិភាក្សានេះ ភាគីឡាវមានបំណងសិក្សាស្វែងយល់ពីរចនាសម្ព័ន្ធ នីតិវិធី និងគោលការណ៍នៃដំណើរការប្រតិបត្តិការក្នុងវិស័យសកម្មភាពរបស់អង្គភាពស៊ីម៉ាក់ដែលជាស្ថាប័នជាតិ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។ លោក Chomyaeng Phengthongsawat ក៏បានស្នើសុំឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងអង្គភាពទាំងពីរនៅពេលអនាគត និងបានអញ្ជើញប្រតិភូនិងមន្រ្តីជំនាញអង្គភាពCMACទៅបំពេញទស្សនកិច្ចនៅអាជ្ញាធរសកម្មភាពមីនប្រទេសឡាវក្នុងពេលឆាប់ៗនេះផងដែរ។ ទាក់ទងនឹងជំនួបនេះ ឯកឧត្តម ហេង រតនា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃដដែលនោះថា ប្រតិភូនៃអាជ្ញាធរសកម្មភាពមីនប្រទេសឡាវ(NRA)បានជួបពិភាក្សា និងចែករំលែកបទពិសោធគ្នា ជាពិសេសភាគីឡាវមានបំណងចង់រៀនសូត្រពីCMAC ក្នុងការជំរុញ ការគ្រប់គ្រងការងារ និងការធានាគុណភាពនៃកិច្ចសហប្រតិបត្តិការជាដើម។ លោកមានប្រសាសន៍ថា ៖ «កន្លងមកនេះ យើងបានផ្តល់ការហ្វឹកហ្វឺនជាពិសេសដល់ភាគីឡាវ ហើយនៅក្នុងការងារហ្វឹកហ្វឺននេះដែរនៅចុងឆ្នាំ ២០២៣នេះ យើងនឹងឈានដល់ដំណាក់កាលទី៣ហើយ ហើយគាត់បានសំណូមពរឱ្យយើងបន្តជួយពង្រឹងសមត្ថភាពធនធានរបស់NRA របស់គាត់បន្តទៀតដែរ»។ បើតាមការបញ្ជាក់របស់ឯកឧត្តម ហេង រតនា បានឱ្យដឹងដែរថា កម្ពុជាបានបញ្ជូនកម្លាំងរបស់CMAC ទៅហ្វឹកហ្វឺនជាហូរហែនៅប្រទេសឡាវ…
-
អ្នកវិភាគសង្គម និងសហជីពថា ក្រៅពីការពារសិទ្ធិឱ្យកម្មករ សហជីពគួរតែជាអ្នកទាក់ទាញវិនិយោគិន

ភ្នំពេញ៖ អ្នកវិភាគសង្គម និងសហជីពនៅកម្ពុជាមួយចំនួនបានមើលឃើញថា សហជីពមិនត្រឹមតែជាអ្នកការពារសិទ្ធិនិងផលប្រយោជន៍ជូនកម្មករប៉ុណ្ណោះទេ ប៉ុន្តែសហជីពគួរមានតួនាទី ជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគនៅកម្ពុជា។ អ្នកវិភាគសង្គម បណ្ឌិត យង់ ពៅ បានលើកឡើងថា សហជីពនៅកម្ពុជាមិនទាន់អនុវត្តតាមច្បាប់ដែលមានចែង១០០ភាគរយនៅឡើយទេ ដែលការនេះលោកបានជំរុញឱ្យសហជីពទាំងជាង៦ ០០០នៅកម្ពុជាពិចារណាពីថែរក្សាការវិនិយោគ និងការពារវិនិយោគដែលមានស្រាប់ក្នុងប្រទេសដើម្បីរក្សាការងារជូនប្រជាពលរដ្ឋប្រមាណជាង៨០ម៉ឺននាក់។ លោកបានសង្កត់ធ្ងន់ថា៖«ជាពិសេសនៅក្នុងស្ថានការសេដ្ឋកិច្ចកំពុងមានបញ្ហាដូចពេលបច្ចុប្បន្ននេះ ការចេញរបាយការណ៍របស់(សហជីព)ទៅខាងក្រៅត្រូវមានការប្រយ័ត្នប្រយែងដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ និងអ្នកវិនិយោគ ។ក្នុងន័យនេះគឺជាតិរបស់យើងខូចខាត ហើយយើងខាតទាំងអស់គ្នា»។ បណ្ឌិត យង់ ពៅ ដែលមានតួនាទីជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាផងនោះ បានកត់សម្គាល់ថា សហជីពគួរតែជាភាគីដែលអាចធ្វើការជាមួយគ្នាដោយចុះសម្រុងគ្រប់ទិដ្ឋភាពជាមួយរដ្ឋាភិបាលបានដោយមិនគួរជះទឹកដាក់គ្នា ឬវាយប្រហារគ្នាដែលធ្វើឱ្យខូចប្រយោជន៍កម្មករដែលជាអ្នកទទួលផលចុងក្រោយនោះទេ ត្បិតអីសហជីពក៏ធ្វើការដើម្បីប្រយោជន៍កម្មករនិងសង្គមជាតិទាំងមូលផងដែរ។ ក្នុងន័យនេះ លោកបានស្នើឱ្យទាំងសហជីព និងរដ្ឋាភិបាលគួរតែមានយន្តការសម្របសម្រួល និងដោះស្រាយបញ្ហាដែលបានកើតឡើងមួយជំហានជាមុនសិន មុននឹងឈានដល់ការប្រើយន្តការសារព័ត៌មាន និងរបាយការណ៍បរិហារដែលមិនចំណេញដល់មុខមាត់កម្ពុជានោះទេ។ ប្រការនេះ នឹងនាំឱ្យកេរ្តិ៍ឈ្មោះកម្ពុជាមិនល្អដែលជះឥទ្ធិពលដល់ការទាក់ទាញការវិនិយោគ។ លោកបញ្ជាក់ថា៖«បើមិនប្រយ័ត្នប្រយែងនោះទេ នោះគឺវាយឆ្នាំងបាយធំហើយ ប៉ះពាល់ការវិនិយោគ ។ ក្នុងលក្ខខណ្ឌនេះបណ្តាប្រទេសខាងក្រៅគេមានសណ្តាប់ធ្នាប់ជាងយើង នោះអ្នករកស៊ីគេរត់ទៅបណ្តាប្រទេសទាំងនោះហើយពីព្រោះប្រទេសទាំងនោះគេមានស្ថារភាពលើការគ្រប់គ្រងកម្មករហើយគេមានសុវត្ថិភាពជាង»។ ក្រៅពីអ្នកវិភាគសង្គមប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) លោក គង់ អាទិត្យ ក៏បានកត់សម្គាល់ពីតួនាទីស្រដៀងគ្នានេះដែរថា ក្រៅតែពីដើរតួនាទីក្នុងការការពារសិទ្ធិរបស់បងប្អូនកម្មករនិយោជិតតាមរោងចក្រ សហគ្រាស សហជីព ក៏ត្រូវប្រកាន់ខ្ជាប់ផងដែរក្នុងការជួយពង្រឹង និងបង្កឱ្យមាននិរន្តរភាពវិស័យការងារនៅកម្ពុជាដូចដែលមានចែងក្នុងច្បាប់កម្ពុជាស្តីពីសហជីពផងដែរ។…
-
ទូតឥណ្ឌា នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ៖ លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ស្ថានទូតឥណ្ឌាសន្យានឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាលកម្ពុជា សំដៅជួយលើកកម្ពស់វិស័យសុខភាពសាធារណៈកម្ពុជាបន្ថែមទៀតផងដែរ។ ការសន្យារបស់ឯកអគ្គរដ្ឋទូតឥណ្ឌាបែបនេះបានធ្វើឡើងតាមរយៈជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅទីស្តីការក្រសួងសុខាភិបាល កាលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រភពក្រសួងសុខាភិបាលបានឱ្យដឹងថា នាឱកាសនោះ លោកជំទាវ Devyani Uttam Khobragade បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។ក្នុងនាមស្ថានទូត សន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាលជាដើម។ ជាការឆ្លើយតបឯកឧត្តម ឈាង រ៉ា បានថ្លែងអំណរគុណដល់ប្រជាជននិងរដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈការកសាងប្រព័ន្ធថែទាំសុខភាព និងគម្រោងប្រយុទ្ធនឹងជំងឺគ្រុនចាញ់ជាដើម។ ឯកឧត្តមបញ្ជាក់ថា៖« អរគុណស្ថានទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ»។ ជុំវិញរឿងនេះ លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ និងអរគុណចំពោះកីឡាករ ដាវ លឺឌុច ដែលបានសិក្សាស្វែងយល់អំពីប្រវត្តិក្បាច់ គុណបុរាណខ្មែរ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងអរគុណចំពោះកីឡាករ ដាវ លឺឌុច ដែលបានសិក្សាស្វែងយល់អំពីប្រវត្តិក្បាច់គុណបុរាណខ្មែរ ខណៈកីឡាករ ដាវ លឺឌុច ថា ការប្រកួតជាមួយកីឡាករ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ ដ៏ធំជាលក្ខណៈប្រវត្តិសាស្ត្រនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ដែលប្រជាជនកម្ពុជា និងប្រជាជនភូមា រួមទាំងប្រជាជន នៃបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក កំពុងរង់ចាំទស្សនា ។ ការស្វាគមន៍របសើសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះក្នុងឱកាសអនុញ្ញាតឱ្យកីឡាករ ដាវ លឺដុឌ (Dave Leduc) ចូលជួបសម្តែងការគួរសម និងសំណេះសំណាល នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ ក្នុងជំនួបនេះ សម្តេចធិបតី បានស្វាគមន៍វត្តមានរបស់កីឡាករ ដាវ លឺដុឌ និងភរិយា ព្រមទាំងកីឡាករ ព្រំ សំណាង ក៏ដូចជាក្រុមការងារទាំងអស់ និងបានរំឭកអំពីសារឆ្លើយឆ្លងរបស់កីឡាករ ដាវ លឺដុឌ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញាតិឱ្យកីឡាករប្រដាល់មីយ៉ាន់ម៉ា ដាវ លឺដុឌ និងកីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង ចូលជួបសំណេះសំណាល

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយកីឡាករប្រដាល់ មីយ៉ាន់ម៉ា លោក ដាវ លឺដុឌ (Dave Leduc) និងកីឡាករប្រដាល់ គុនខ្មែរ របស់កម្ពុជា លោក ព្រំ សំណាង ក្នុងជំនួបសំណេះសំណាល និងសម្ដែងការគួរសម នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី២ វិច្ឆិកា ២០២៣។ សូមជម្រាបថា អ្នកប្រដាល់មីយ៉ាន់ម៉ាដើមកំណើតកាណាដា Dave Leduc បានមកដល់កម្ពុជាហើយ កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ដើម្បីត្រៀមប្រកួតជាមួយកំពូលអ្នកប្រដាល់កម្ពុជា ព្រុំ សំណាង។ អ្នកប្រដាល់ ដាវ លឺដុឌ (Dave Leduc) នឹងត្រូវតទល់នឹងជាមួយកីឡាករគុនខ្មែរ ព្រុំ សំណាង នៅសង្វៀនជីបម៉ុង ២៧១ មេហ្គាម៉ល វេលាម៉ោង ៧យប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការប្រកួតរវាង ដាវ…
-
ប្រមុខរាជរដ្ឋាភិបាល ៖ កម្ពុជា មិនខ្ចីគេ រហូតវ័ណ្ឌកឡើយ ហើយខ្ចីមកបម្រើសេដ្ឋកិច្ច មិនមែនខ្ចីទិញរថយន្ត និងយន្តហោះទេ

(កណ្ដាល)៖ ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជា មិនខ្ចីគេរហូត ដល់វ័ណ្ឌកនោះឡើយ ហើយខ្ចីមកបម្រើដល់សេដ្ឋកិច្ច មិនមែនខ្ចីមកទិញរថយន្ត និងទិញយន្តហោះជិះនោះទេ។ សម្តេចធិបតី បានថ្លែងថា កាលមុនគេថា ឲ្យតែសម្តេចតេជោ ហ៊ុន សែន ចេញ ទៅក្រៅប្រទេស គឺស្នើសុំកម្ចីជាថវិកា មកវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ហើយគេជេរមិនចេះចប់ និងរិះគន់មិនចេះចប់ តែអ្នកជេរហ្នឹង ពេលស្ពានធ្វើហើយ ក៏គេប្រើដែរ។ ពេលសម្តេចតេជោ ខ្ចីលុយជប៉ុនយកមកធ្វើស្ពានគីសូណា អ្នកដែលជេរសម្តេចរឿងខ្ចីលុយ ស្ពានធ្វើហើយក៏ឆ្លងដែរ។ សម្តេចថា អ្នកដែលជេរសម្តេចតេជោ ហ៊ុន សែន ទៅទាក់ទងតែវិនិយោគិនចិន ហើយឥលូវជេរដល់សម្តេចធិបតីទៀត ដែលថា ទាក់ទងតែវិនិយោគិនចិន នាំឲ្យបាត់អធិបតេយ្យភាពអស់ហើយ តែដល់ពេលចិន មកបើករោងចក្រ អ្នកខ្លះឲ្យកូនចៅទៅធ្វើការឲ្យចិន និងបានប្រាក់ ខែដែរ។ សម្ដេចធិបតីបញ្ជាក់ថា ដើម្បីប្រយោជន៍រួម…