Category: នយោបាយ

  • ព្រឹកនេះ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ

    ព្រឹកនេះ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ

    (សៀមរាប)៖ ក្រោយជួសជុលរួចរាល់ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈស្ពានបណ្ដែតទឹក ក៏នៅបន្តប្រើប្រាស់ជាច្រកចេញ សម្រាប់ការទស្សនា ប្រាសាទអង្គរ ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញដង្ហែព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ រួមមាន៖ ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ, នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងសម្តេចជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិជាច្រើនរូបផ្សេងទៀត។ សូមជម្រាបថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានចាប់ផ្តើមជួសជុលឡើងវិញ កាលពីអំឡុងឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា…

  • ឯកឧត្តម ហ៊ុន ម៉ានិត នាំយកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបញ្ជាការដា្ឋនកងទ័ពជើងគោក

    ឯកឧត្តម ហ៊ុន ម៉ានិត នាំយកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបញ្ជាការដា្ឋនកងទ័ពជើងគោក

    (ខេត្តតាកែវ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បាននាំយកអាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបញ្ជាការដា្ឋនកងទ័ពជើងគោក នាថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ( ត្រាំខ្នា ស្រុកបាទី ខេត្តតាកែវ ) ។ ជំនួសមុខឱ្យអង្គភាពចំណុះកងទ័ពជើងគោកទាំង ១៣អង្គភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម បានសម្ដែងនូវ ការដឹងគុណយ៉ាងក្រៃលែងជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាពិសេស សម្តេច មហាបវរធិបតី…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមាគមមិត្តភាពវៀតណាម-កម្ពុជា ថ្លែងកោតសសើរចំពោះកម្ពុជា ដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមាគមមិត្តភាពវៀតណាម-កម្ពុជា ថ្លែងកោតសសើរចំពោះកម្ពុជា ដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស

    (ភ្នំពេញ)៖ ឯកឧត្តម ជិញ វិញផា (Trinh Vinh Pha) អនុប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានថ្លែងថា រូបលោកផ្ទាល់ និងប្រតិភូអមដំណើរទាំងអស់ មានសេចក្តីរំភើបឥតគណនា បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា និងបានឃើញការរីកចម្រើនមិនអាចនឹកមិនស្មានដល់ បើប្រៀបធៀបទៅនឹងអតីតកាល ៤៤ឆ្នាំមុន។ ការលើកឡើងរបស់ ឯកឧត្តម ជិញ វិញផា (Trinh Vinh Pha) បានធ្វើឡើងគ្រាដែលគណៈប្រតិភូឯកឧត្តម បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា និងត្រូវបាន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម អនុញ្ញាតឲ្យចូលជួបសម្តែងការសម នៅអគារវិមាន៧មករា នារសៀលថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអបអរសាទរចំពោះដំណើរទស្សនកិច្ច របស់ប្រតិភូនាពេលនេះ គឺស្របពេលដែល រដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងដំណើរការយ៉ាងល្អ ទាំងទិដ្ឋភាពនយោបាយ…

  • FAO និង UNDP ចូលរួមគាំទ្រនិងសម្រេចចិត្តភាពជាដៃគូគ្មាន ប្លាស្ទិ កជាមួយ ក្រសួងបរិស្ថាន

    FAO និង UNDP ចូលរួមគាំទ្រនិងសម្រេចចិត្តភាពជាដៃគូគ្មាន ប្លាស្ទិ កជាមួយ ក្រសួងបរិស្ថាន

    (សៀមរាប)៖ អង្គការអន្តជាតិធំៗចំនួន២ គឺអង្គការស្បៀងអាហារនិងកសិកម្ម FAO និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បានប្តេជ្ញាចិត្តចូលរួមសហការ និងចុះហត្ថលេខា ចូលរួមការងារអាទិភាពរបស់ក្រសួងបរិស្ថាន ក្នុងយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក«ថ្ងៃ នេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» នៅក្នុងពិធីចុះហត្ថលេខាស្តីពី ភាពជាដៃគូគ្មាន ប្លាស្ទិក នាថ្ងៃទី ០៣ វិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះ ដៃគូ អភិវឌ្ឍន៍ធំៗទាំង២ ដែលបានរួមចំណែកក្នុងការងារអាទិភាពរបស់ក្រសួងបរិស្ថាន ឱ្យសម្រេចបានទិសដៅរួមជាមួយគ្នាក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក ដែលជាក្តីកង្វល់ជាសកលរបស់យើងទាំងអស់គ្នា ។ ជាមួយនឹងក្តីកង្វល់នេះ FAO UNDP និងក្រសួងបរិស្ថានបានចាប់ដៃគ្នា ឆ្លើយតបនឹងការគំរាមគំហែងពីសំណល់ប្លាស្ទិក ដោយយើងមានសិស្សានុសិស្សជាង ២លាននាក់ចូលរួមជាមួយរួចទៅ នឹងបន្តទៅកម្មករ កម្មការនី ព្រះសង្ឃ និងប្រជាពលរដ្ឋអ្នកស្រឡាញ់ភាពស្អាត ហើយភាពស្អាតគឺផ្តើមចេញពីយើងទាំងអស់គ្នា ។ លើសពីនេះ ចលនាស្អាតក៏ទទួលការគាំទ្រពីកាកកបាទក្រហមកម្ពុជា ដែលជាកម្លាំងចិត្តសម្រាប់ក្រុមអ្នកស្រឡាញ់ភាពស្អាតបន្តកិច្ចការងារនេះ ដោយបេះដូង ឱ្យទទួលបានភាពជោគជ័យ ។ គួររម្លឹកជូនថា ក្រសួងបរិស្ថានបាននិងកំពុងរៀបចំយុទ្ធសាស្ត្រចក្រាបរិស្ថាន ឆ្នាំ២០២៣-២០២៨ នឹងគ្រោងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៥…

  • កម្ពុជា និងស្ថានទូតបារាំង​​ នឹងរៀបចំព្រឹត្តិការណ៍នានាដើម្បីអបអរខួប៧០នៃឯករាជ្យរបស់កម្ពុជា

    កម្ពុជា និងស្ថានទូតបារាំង​​ នឹងរៀបចំព្រឹត្តិការណ៍នានាដើម្បីអបអរខួប៧០នៃឯករាជ្យរបស់កម្ពុជា

    ភ្នំពេញ៖ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា សហការជាមួយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (SOSORO) និងវិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍(IRD) នឹងរៀបចំព្រឹត្តិការណ៍នានាដើម្បីអបអរចំណងពិសេស ដែលផ្សារភ្ជាប់ប្រទេសទាំងពីរ តាមរយៈការតាំងពិព័រណ៍ សន្និសីទ និងការបញ្ចាំងភាពយន្ត។ ព្រឹត្តិការណ៍នេះដើម្បីអបអរខួប ៧០ឆ្នាំនៃឯករាជ្យរបស់កម្ពុជាផងដែរ ។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាថ្ងៃទី ២ ខែវិច្ឆិកាបានឱ្យដឹងថា ព្រឹត្តិការណ៍ទាំងនោះរួមមានចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា គឺមានពិព័រណ៍ «១៩៥៣៖ បារាំង-កម្ពុជា ការចាប់ផ្តើមថ្មី » នឹងធ្វើឡើងនៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន ដើម្បីបង្ហាញពីប្រវត្តិសាស្រ្តនៃឯករាជ្យរបស់កម្ពុជាក្រោយសម័យអាណាព្យាបាលបារំាងនិងការអភិវឌ្ឍប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សក្រោយមក។ សេចក្តីប្រកាសបន្តថា៖« នោះគឺជាឯករាជ្យមួយដែលសម្តេចព្រះវររាជបិតាជាតិខ្មែរទាមទារបាន ដោយមិនបានបង្ហូរឈាមមួយតំណក់ឡើយ។ ការទទួលបានឯករាជ្យនេះមិនមែនជាការកាត់ផ្តាច់ទំនាក់ទំនងរវាងប្រទេសទាំងពីរទេ។ ផ្ទុយទៅវិញ ពិព័រណ៍នេះនឹងបង្ហាញថា សម័យកាលក្រោយឆ្នាំ១៩៥៣បានឆ្លុះបញ្ចាំងឱ្យឃើញពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតដល់អំឡុងដើមឆ្នាំ១៩៧០»។ នៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ ក៏មានការសម្ពោធពិព័រណ៍មួយទៀតផងដែរនៅលើរបងស្ថានទូតបារាំង ដែលមានចំណងជើងថា «កម្ពុជា មើលពីលំហអាកាស – ៧០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ»។ ពិព័រណ៍នេះរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍ (IRD) ដោយផ្អែកលើការងារធ្វើឡើងក្នុងភាពជាដៃគូជាមួយស្ថាប័នសាកលវិទ្យាល័យសំខាន់ៗរបស់កម្ពុជា។តាមរយៈរូបភាពថតពីលើអាកាស និងរូបភាពផ្កាយរណបធ្វើឡើងក្នុងអំឡុងពេល៧០ឆ្នាំចុងក្រោយនេះ ពិព័រណ៍ខាងលើនឹងបង្ហាញពីការប្រែប្រួលនៃសណ្ឋានដី និងការវិវឌ្ឍរបស់ប្រទេសកម្ពុជា។វាក៏​បង្ហាញ​ផងដែរថាតើបច្ចេកទេសសង្កេតមើលផែនដីអាចឱ្យគេឆ្លើយតបកាន់តែប្រសើរទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយចីរភាពដោយរបៀបណា។ ចំពោះភាពយន្តវិញ ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែវិច្ឆិកា វិទ្យាស្ថានបារាំងនៅកម្ពុជានឹងចាក់បញ្ចាំងភាពយន្តនិយាយភាសាបារាំងចំនួន៤ពាក់ព័ន្ធនឹងឯករាជ្យរបស់ប្រទេសកម្ពុជា និងប្រទេសដទៃទៀតនៃអតីតឥណ្ឌូចិនបារាំង។ ការចាក់បញ្ចាំងភាពយន្តទាំងនេះនឹងប្រព្រឹត្តទៅដោយមានវត្តមានរបស់សមិទ្ធិករ Philippe…

  • គ.ជ.ប ជូនដំណឹងស្តីពីការតម្កល់សេចក្តីចម្លងប្រកាស ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ

    គ.ជ.ប ជូនដំណឹងស្តីពីការតម្កល់សេចក្តីចម្លងប្រកាស ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ

    (ភ្នំពេញ)៖ សេចក្តីជូនដំណឹង ស្តីពីការតម្កល់សេចក្តីចម្លងប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានបញ្ជាក់នីត្យានុកូលកម្ម សម្រាប់ការប្រើឱ្យការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ យោង : ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ – បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំលិខិតលេខ ០០៣/២៣ គឆខ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ របស់គណបក្សឆន្ទៈខ្មែរ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់លេខាធិការដ្ឋាន រាជធានី ខេត្តរៀបចំការបោះឆ្នោត ( លធខប ) ទាំងអស់ជ្រាបថា គណបក្សឆន្ទៈខ្មែរ បានផ្ញើជូន គជ.ប នូវសេចក្តីចម្លងប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់ នីត្យានុកូលកម្មដើម្បីតម្កល់ទុក សម្រាប់បម្រើឱ្យការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសង្កេតមើល ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ ដូចនេះ ការដាក់ពាក្យសុំចុះឈ្មោះ ភ្នាក់ងារគណបក្សនយោបាយនៅក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃស) សាមីគណបក្សនយោបាយអាចថតចម្លង សេចក្តីចម្លងប្រកាសមានបញ្ជាក់នីត្យានុកូលកម្មនេះ ភ្ជាប់ទៅជាមួយពាក្យសុំ (ទ១០០៧) និងត្រូវបំពេញ លក្ខខណ្ឌផ្សេងទៀត កំណត់ដោយបទបញ្ជា…

  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្នើរទៅប្រទេស វៀតណាមបន្តសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម សំដៅលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមព្រំដែន

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្នើរទៅប្រទេស វៀតណាមបន្តសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម សំដៅលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមព្រំដែន

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា នៃ កម្ពុជា បានសំណូមពរដល់ប្រទេសវៀតណាម បន្តជួយសម្របសម្រួលសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរបន្ថែមទៀត ដើម្បីលើកកម្ពស់ផលប្រយោជន៍ទំាងសងខាង ក៏ដូចជាការធ្វើឱ្យកម្ពុជាកាន់តែមានលទ្ធភាពអភិវឌ្ឍប្រទេសជាតិ នៅក្នុងនោះមានការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋខ្លួននៅតាមខេត្តជាប់ព្រំដែនឱ្យបានប្រសើរឡើងផងដែរ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូចនេះនៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៣។ សម្តេចរដ្ឋសភាធិបតី បានចូលរួមអបអរសាទរ ដែលប្រទេសវៀតណាមមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការរីកចម្រើនរបស់វៀតណាមក៏ជាមោទកភាពរបស់កម្ពុជា។ ឯកឧត្តម ង្វៀន ហ៊ុយ តាំង បានលើកឡើងថា រាជរដ្ឋាភិបាល និងរដ្ឋសភានីតិកាលទី៧ បានចេញដំណើរដោយភាពស្វាហាប់ និងច្បាស់លាស់ដែលនឹងនាំមកនូវជោគជ័យធំៗជាច្រើនទៀតជូនជាតិនិងប្រជាជន ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បានកាន់ប្រសើរឡើង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកជាសំណូមពរជូនសម្តេចប្រធានរដ្ឋសភា បន្តគំាទ្រនិងជំរុញដល់ការអនុវត្តកិច្ចព្រមព្រៀងនានា ដែលប្រទេសទំាងពីរបានចុះហត្ថលេខាកន្លងមកនិងបន្តពង្រឹងពង្រីកទំនាក់ទំនង ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភាប្រទេសទំាងពីរ…

  • ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា អំពាវនាវអោយអ្នកសារព័ត៌មាន ទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

    ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា អំពាវនាវអោយអ្នកសារព័ត៌មាន ទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

    (កំពង់ធំ)៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានអំពាវនាវឱ្យ អ្នក សារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សព្វផ្សាយនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ មិនលំអៀង ចៀសវាងការយកនូវមុខរបរវិជ្ជាជីវៈសារព័ត៌មាន ទៅធ្វើអាជីវកម្ម ឬទៅទាញយកផល ចំណេញដែលខុសច្បាប់។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី បានក្រើនរំលឹកដល់ អ្នកសារព័ត៌មាន ត្រូវបន្តចូលរួមអនុវត្តន៍គោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន អោយបានត្រឹមត្រូវ ដើម្បីចៀសផុត បញ្ហា ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ នៅក្នុងការអនុវត្តន៍ តូនាទីភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនជាអ្នកសារព័ត៌មាន ។ ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ត ទុកដាក់ ខ្ពស់លើសេរីភាពសារព័ត៌មាន និងការគាំពារ ការពារ សិទ្ធិដល់អ្នកសារព័ត៌មាន តាមរយៈការផ្តល់នូវការគាំទ្រ ផ្នែកផ្លូវច្បាប់ ក្នុងករណីមានបញ្ហាប្រឈម នៅពេលបំពេញ កិច្ចការងារតាមវិជ្ជាជីវៈត្រឹមត្រូវ ឬកំហុសក្នុងការប្រព្រឹត្តវិជ្ជាជីវៈ គឺត្រូវទទួលបានការ ការពារស្របតាមផ្លូវច្បាប់ ។ ក្រសួងព័ត៌មាន ក៏នឹងធ្វើការពង្រឹងលើកិច្ចការងារបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជា ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ផ្អែកតាមផែនការយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ផ្អែកតាមផែនការយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់

    (ខេត្តសៀមរាប)៖ «កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ផ្អែកតាមផែនការយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់» នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសបើកកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ (CCCS23) នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ថ្វីបើកម្ពុជាមិនបានចូលរួមបង្កឱ្យមានការប្រែប្រួលអាកាសធាតុក្តី តែកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបានកំពុងដាក់ចេញនូវសកម្មភាពជាបន្តបន្ទាប់ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុនេះ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ តាមរយៈការដាក់ចេញផែនការយុទ្ធសាស្រ្តជាអាទិ៍ របាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិ (Updated Nationally Determined Contributions) ក្រមបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មុំទី៤ ផ្តោតលើការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ និងភាពមិនប្រាកដប្រជានៃសកលភាវូបនីយកម្ម និរន្តរភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ។ សូមរម្លឹកជូនថា គោលបំណងសំខាន់នៃកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះក្នុងការរៀបចំ និងទទួលបានកិច្ចសហការពី MFI ក្នុងគោលបំណង ប្រមូលផ្តុំអ្នកពាក់ព័ន្ធ ជាពិសសេអ្នកជំនាញផ្នែកនេះ នឹងបើកឱ្យមានការពិភាក្សារួមគ្នា និងដោះស្រាយបញ្ហាប្រឈមរួមគ្នាដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា៕…

  • អ្នកវិភាគសង្គម៖ សហជីពគួរដើរតួនាទីរក្សាស្ថេរភាពការងារ និង ទាក់ទាញការវិនិយោគ នៅក្នុងស្ថានការសេដ្ឋកិច្ច កំពុងមាន បញ្ហា

    អ្នកវិភាគសង្គម៖ សហជីពគួរដើរតួនាទីរក្សាស្ថេរភាពការងារ និង ទាក់ទាញការវិនិយោគ នៅក្នុងស្ថានការសេដ្ឋកិច្ច កំពុងមាន បញ្ហា

    (ភ្នំពេញ)៖ ក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលមិន ច្បាស់ លាស់ ហើយប្រទេសនីមួយៗ កំពុងព្យាយាមរក្សាអ្នកវិនិយោគ អ្នកវិភាគសង្គម លោកបណ្ឌិត យង់ ពៅ កាលពីពេលថ្មីៗនេះ  បានលើកឡើងថាសហជីពនៅកម្ពុជា គួរដើរតួនាទី ចូលរួមចំ ណែក រក្សាស្ថេរភាពការងារ បង្កើនផលិតភាព និងការវិនិយោគ ជៀសជាងចេញរបាយការណ៍វាយប្រហារវិស័យការងារដែលមិនបានចូលរួមថែរក្សាការងារទេ ប៉ុន្តែបែជាបង្កផលវិបាកទៅវិញ។ លោកបណ្ឌិតបានថ្លែងថា៖ ជាពិសេស នៅក្នុងស្ថានការសេដ្ឋកិច្ច កំពុងមានបញ្ហាដូចពេលបច្ចុប្បន្ននេះ ការចេញរបាយការណ៍របស់ (សហជីព) ទៅខាងក្រៅ ត្រូវមានការប្រយ័ត្នប្រយែង ដែលអាច ធ្វើឱ្យប៉ះពាល់ ទៅដល់សេដ្ឋកិច្ចជាតិ និងអ្នកវិនិយោគ។ ក្នុងន័យ នេះ គឺជាតិរបស់យើងខូចខាត ហើយយើងខាតទាំងអស់គ្នា ។ ការលើកឡើងដូចនេះ ដោយសារលោកបណ្ឌិត បានមើលឃើញ ថា សហជីពមួយចំនួននៅកម្ពុជា តែងតែធ្វើរបាយការណ៍រិះគន់ពី ស្ថាន ភាពកម្មករនៅកម្ពុជា ដែលមិនឆ្លុះបញ្ចាំងពីស្ថានភាពពិត ប្រាកដ។ បើតាមលោកបណ្ឌិត សហជីពគួរតែអនុវត្តស្មារតីស្តីពច្បាប់ស្តីពី សហជីពដែលបានចែងឱ្យសហជីពជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ បន្ថែមលើកិច្ចការពា…