-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យមានការចុះបញ្ជីដីធ្លីឱ្យបាន លឿន ដើម្បីប្រជាពលរដ្ឋឆាប់បានយកទៅប្រើប្រាស់

ព្រះសីហនុ៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ជាង ១ម៉ឺន៥ពាន់នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ជិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា កាលពីម្សិលមិញ ក្នុងកិច្ចប្រជ៉ំផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន នៅវិមានសន្តិភាព សម្ដេចបានជំរុញឲ្យក្រសួងរៀបចំដែនដី ប្រើប្រាស់កម្លាំងសរុប ដើម្បីធ្វើយ៉ាងណារៀបចំប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យបានលឿន ជូនពលរដ្ឋកុំឲ្យកកស្ទះ ។ សម្តេចធិបតី បានបន្តថា ប្រជាជនកម្ពុជា ធ្លាប់រងគ្រោះដោយសារសង្គ្រាម ក្រោយជំនាន់ប៉ុលពត ប្រជាពលរដ្ឋបានតែប្រើប្រាស់ដីធ្លីក្នុងលក្ខណៈអាស្រ័យផល មិនមានប័ណ្ណកម្មសិទ្ធិដីច្បាស់លាស់ មុនអាចទិញលក់ដូរបាន ដូច្នេះយើងត្រូវតែធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យបានជូនពលរដ្ឋស្របច្បាប់ដើម្បីមានសិទ្ធកាន់កាប់ ។ សម្តេច ថា គោលនយោបាយសម្តេចតេជោ បានដាក់ចេញកន្លងទៅធ្វើបានច្រើនហើយ គឺគោលនយោបាយវាស់វែងដីធ្លីជូនពលរដ្ឋ យើងធ្វើបាន ២លានក្បាលដីហើយ ដូច្នេះនៅសល់ ៥លានក្បាលដីទៀត ត្រូវធ្វើសកម្មភាពដោះស្រាយធ្វើជូនប្រជាពលរដ្ឋ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ដេច បានឲ្យឯកឧត្តមរដ្ឋមន្រ្តីក្រសួងដែនដី…
-
វិស័យអធិការកិច្ចកម្ពុជា និងអភិបាលកិច្ចបារាំង ដកស្រង់ បទពិសោធល្អៗ ក្នុងការពង្រឹង សមត្ថភាពស្ថាប័ន

ភ្នំពេញ៖ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និង ពិភាក្សាការងារជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញ សមត្ថភាពនៃសាធារណរដ្ឋ បារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយ លោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំនៅកម្ពុជា (Agence Française de Développement) កាលពីថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។ ក្នុងឱកាសនៃជំនួបទ្វេភាគីប្រកបដោយភាតរភាព និងផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណូមពរ មួយចំនួនតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត រួមមាន ៖ ១) ការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលបំពេញ ការងារលើវិស័យអធិការកិច្ច និងអភិបាលកិច្ចនៅប្រទេសបារាំង ដើម្បីអាចធ្វើការផ្លាស់ប្ដូរ និងដកស្រង់បទពិសោធល្អៗ ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន។ ២) ការផ្តល់ជំនួយបច្ចេកទេស ជាពិសេសអ្នកជំនាញបច្ចេកទេស ដើម្បីជួយក្នុងការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីអធិការកិច្ច និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ទៀតដែលក្រសួងកំពុងរៀបចំ។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ លទ្ធផលឈ្នះចាញ់ គឺជារឿងធម្មតា សម្រាប់ កីឡាករ អ្វីដែលសំខាន់ គឺកីឡាករទាំងអស់ បានប្រឹងប្រែង ប្រកួតអស់ពីកម្លាំងកាយចិត្ត និងទេពកោសល្យរៀងៗខ្លួន

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា លទ្ធផលឈ្នះចាញ់ គឺជារឿងធម្មតាសម្រាប់កីឡាករ អ្វីដែលសំខាន់ គឺកីឡាករ ទាំងអស់ បានប្រឹងប្រែងប្រកួតអស់ពីកម្លាំងកាយចិត្ត និងទេពកោសល្យរៀងៗខ្លួន ក្នុងការប្រកួត។ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូច្នេះតាមបណ្ដាញសង្គមនាយប់ថ្ងៃទី០៦ ខែវិច្ឆុកា ឆ្នាំ២០២៣ ។ សម្ដេច បញ្ជាក់ថា កាលពីយប់មិញ ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើនបានតាមដានការប្រកួតប្រដាល់គុនខ្មែរដែលរៀបចំដោយទូរទស្សន៍ TOWN ។ សម្ដេចធិបតី សូមអបអរសាទរ និងកោតសរសើរចំពោះកីឡាករខ្មែរ និងកីឡាករបរទេសទាំងអស់ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងស្មារតីកីឡានិងមិត្តភាព ។ សម្ដេច បានបន្តថា លទ្ធផលឈ្នះចាញ់ គឺជារឿងធម្មតាសម្រាប់កីឡាករ ។ អ្វីដែលសំខាន់ គឺកីឡាករ ទាំងអស់ ពិតជាបានប្រឹងប្រែងប្រកួតអស់ពីកម្លាំងកាយចិត្ត និងបញ្ចេញនូវបច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន ក្នុងការប្រកួតនោះ ប្រកបដោយស្មារតីមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងប្រកបដោយវិជ្ជាជីវៈ។ ជាពិសេស សម្ដេចបានបង្ហាញមោទនភាពចំពោះកីឡាប្រដាល់គុនខ្មែរ និងកីឡាករខ្មែររបស់យើងគ្រប់រូប ក្នុងនោះរួមមាន៖ កីឡាករ ព្រំ សំណាង…
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះ សំណាលជាមួយកម្មករ ១៥,១៩៤នាក់ ក្នុងតំបន់សេដ្ឋកិច្ច ពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ

ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាល ជាមួយ បងប្អូនកម្មករ និយោជិត ចំនួន ១៥ ១៩៤នាក់ នៅតាម បណ្តារោងចក្រ សហគ្រាសចំនួន ៣០ ដែលមានមូលដ្ឋាន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ រោងចក្រ សហគ្រាសទាំង ៣០នេះ មានដូចជាក្រុមហ៊ុន អភិវឌ្ឍន៍ ពិសេស ចំនួន ១ រោងចក្រផលិតគ្រឿងសង្ហារឹម ចំនួន ១១ រោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៤ រោងចក្រផលិតសម្ភារសត្វ ចិញ្ចឹម ចំនួន ២ រោងចក្រកេសកាតុង ចំនួន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍សំខាន់គន្លឹះ ៥ចំណុច សម្រាប់ថ្នាក់ដឹកនាំរាជធានី-ខេត្ត ថ្នាក់ក្រោមជាតិ យកទៅអនុវត្ត

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញអនុសាសន៍សំខាន់គន្លឹះចំនួន ៥ចំណុច សម្រាប់ថ្នាក់ដឹកនាំរាជធានី-ខេត្ត ថ្នាក់ក្រោមជាតិ ដើម្បីយកទៅអនុវត្ត ដើម្បីបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ អនុសាសន៍សំខាន់គន្លឹះចំនួន ៥ចំណុច សម្រាប់ថ្នាក់ដឹកនាំរាជធានី-ខេត្ត ថ្នាក់ក្រោមជាតិ ដើម្បីយកទៅអនុវត្តរួមមាន៖ ១. ត្រូវពង្រឹងខ្លួន រៀបចំកែសម្រួលយន្តការនានា គោលការណ៍ស្តង់ដារ ពង្រឹងភាពស្អាតស្អំ ។ ២. ពង្រឹងការត្រួតពិនិត្យ ការតាមដាន និងគាំទ្រដល់មូលដ្ឋានលើគម្រោងនៃការអនុវត្តឱ្យបានប្រសិទ្ធភាព ។ ៣. ពង្រឹងយន្តការច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព ។ ៤. ការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រើប្រាស់ទ្រព្យសម្បត្តិឱ្យបានល្អ ហើយត្រូវម្ចាស់ការដោះស្រាយបញ្ហា ដោយក្តាប់ឱ្យជាប់បញ្ហាដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ។ ៥. ខិតខំអភិវឌ្ឍរាជធានី-ខេត្ត និងទាក់ទាញវិនិយោគ និងដៃគូ ដើម្បីបង្កើតភាពទាក់ទាញផ្សេងៗ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង…
-
ប្រមុខរាជរដ្ឋាភិបាល ផ្ដល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ក្រសួងមហាផ្ទៃអនុវត្ត ដើម្បីបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំការងារសំខាន់ៗចំនួន ៦ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ យកទៅអនុវត្តន៍ ដើម្បីបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ អនុសាសន៍ណែនាំការងារសំខាន់ៗចំនួន ៦ចំណុចរបស់សម្តេចនាយករដ្ឋមន្ត្រី រួមមាន ៖ -ត្រូវពង្រឹងសមត្ថភាពមន្ត្រី ជាពិសេសមន្ត្រីដែលនៅកៀកជិតប្រជាពលរដ្ឋ ឱ្យមាននូវមនសិការ ក្រមសីលធម៌ និងវិជ្ជាជីវៈ ព្រមទាំងសមត្ថភាព ស័ក្តិសមជាទីពឹងរបស់ប្រជាពរដ្ឋ, ពង្រឹងការវាយតម្លៃការតែងតាំងទាំងមន្ត្រីស៉ីវិល និងនគរបាលឱ្យបានច្បាស់លាស់។ -ត្រូវពង្រឹងនូវភាពស្អាតស្អំ ជាពិសេសត្រូវពង្រឹងនូវយន្តការត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ភាពអសកម្មនានា ជាពិសេសការប្រើប្រាស់អំណាចខុសច្បាប់ និងត្រូវចាត់វិធានការតឹងរ៉ឹង ប្រសិនបើមានករណីនេះកើតឡើង។ ត្រូវធ្វើវិចារណកម្មនូវប្រសិទ្ធភាព និងភាពងាយស្រួលនៃការផ្តល់សេវាសាធារណៈរបស់ខ្លួន ដើម្បីធានាថាគ្មាននីតិវិធីណាមួយ ដែលបង្កការលំបាក និងដែលមិនមានការចាំបាច់ ដល់ប្រជាពលរដ្ឋឡើយ។ -ត្រូវពង្រឹងយន្តការច្រកចេញចូលតែមួយ និងយកចិត្តទុកដាក់រៀបចំសេវាសាធារណៈ ទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាដូចជាថ្នាល CamDX ដោយត្រូវផ្តល់អាទិភាព ផ្តល់សេវាសាធារណៈណា ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ ឬជាញឹកញាប់ ដូចជាសេវាអត្រានុគោលដ្ឋាន ការស្នើសុំលិខិតអញ្ញាតធ្វើអាជីវកម្ម និងសេវាពាណិជ្ជកម្មជាដើម។ -ត្រូវធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងមហាផ្ទៃ បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យក្រសួងមហាផ្ទៃបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ជាពិសេស យកចិត្តទុកដាក់ទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ សម្តេចធិបតី បានបន្តថា ក្រសួងមហាផ្ទៃ ដើរតួនាទីជាស្ពានផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិ ដែលដាក់ចេញទៅដោយរាជរដ្ឋាភិបាល ទៅជាការអនុវត្តដែលមានរដ្ឋបាលក្រោមជាតិ និងនៅជាប់ផ្ទាល់នឹងបញ្ហាតាមមូលដ្ឋាន ។ សម្តេច ថា ពិតណាស់ គោលនយោបាយមិនអាចនៅត្រឹមតែនៅលើក្រដាសប៉ុណ្ណោះ បើសិនជាគ្មានអ្នកយកទៅអនុវត្ត ហើយការអនុវត្តនោះទៀត នឹងមិនបានទទួលជោគជ័យនោះទេ ប្រសិនបើគ្មានស្ថាប័នរួមជាអ្នកសម្របសម្រួល ក្នុងន័យនេះ ក្រៅពីការផ្ដល់សេវារដ្ឋបាល និងការគាំពារសន្តិសុខសាធារណៈជូនដល់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ បានដើរតួនាទីដ៏សំខាន់មួយទៀត ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យគោលនយោបាយរបស់រដ្ឋាភិបាល ក្លាយទៅជាសកម្មភាពជាក់ស្ដែង ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានយកឱកាសនេះថ្លែងកោតសរសើរដល់មន្រ្តីពាក់ព័ន្ធដែលកន្លងទៅ បានធ្វើការងារយ៉ាងសកម្មចុះបង្រ្កាបករណីនានា ដែលបង្កអសន្តិសុខចំពោះមូលដ្ឋាន បំរើប្រជាពលរដ្ឋបានល្អ ។ សូមរំលឹកថា គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មានដូចជា ៖ ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព…
-
នាយករដ្ឋមន្ត្រី អាណត្តិទី៧ នៃរដ្ឋសភា ចាត់ទុកអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ គឺជាមរតកមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាល អាណត្តិចាស់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា បានថ្លែងចាត់ទុកអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ គឺជាមរតកមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាល អាណត្តិចាស់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សម្តេចធិបតី បានមានប្រសាសន៍ថា អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ គឺជាមរតកមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលអាណត្តិចាស់ ដែលផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បច្ចុប្បន្នជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងការគាំទ្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំពឹងថា មន្ត្រីរាជការក្រសួងមហាផ្ទៃ នឹងដឹងគុណចំពោះគុណូបការៈដ៏ធំធេងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិចាស់ តាំងចិត្តបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្តេច បានបន្តថា គោលនយោបាយនឹងស្ថិតតែនៅក្នុងក្រដាស់ បើគ្មានអ្នកយកទៅអនុវត្តន៍ទេនោះ។ សម្តេច ក៏បានកោតសរសើរមន្ត្រីក្រសួងមហាផ្ទៃ ដែលបានប្រឹងប្រែងអនុវត្តន៍កិច្ចការទាំងឡាយ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សម្តេចធិបតី…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ថ្នាក់ជាតិត្រូវបន្តជួយបីចំណុច ដើម្បីជំរុញកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ថ្នាក់ជាតិត្រូវបន្តជួយ បីចំណុច ដើម្បីជំរុញ កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ក្នុងនោះគឺទី១-ការប្រគល់សិទ្ធិ, ទី២-ការផ្ដល់លទ្ធភាព និងទី៣-ការជួយគាំទ្របង្កើនសមត្ថភាព។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សម្តេចធិបតី បានលើកឡើងថា ការជំរុញកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ គឺត្រូវតែបន្ត ហើយត្រូវតែសម្រួច ខណៈអ្វីដែលនៅសេសសល់ ត្រូវខិតខំដុសខាត់វា។ សម្តេចបន្តថា ពិតណាស់ អ្វីដែលថ្មី គឺយើងមិនប្រាកដថា វាល្អអត់ខ្ចោះនោះទេ ហើយយើងមិនអាចកាត់ ផ្ដាច់សេវា ថ្នាក់ជាតិភ្លាម ទម្លាក់ទៅដល់ថ្នាក់ក្រោមនោះទេ វាត្រូវមានដំណាក់កាលនៃការផ្ទេរ ដែល វាត្រូវការពេលវេលា និងនីតិវិធីច្បាស់លាស់ ដើម្បីកុំឱ្យដាច់នូវសេវា ។ គិតគូរបង្កើនសមត្ថភាពនៅមូលដ្ឋាន គឺយើងបង្កើនសិទ្ធិ បង្កើនការទទួលខុសត្រូវ គឺត្រូវបង្កើនសមត្ថភាពមន្រ្តីនៅក្នុងការបំពេញភារកិច្ច។ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា បើសិនជាការផ្ទេរកិច្ចការទៅលឿនពេក…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្រ្ដបញ្ចកោណ អាណត្តិទី១នេះ ផ្តោតលើការពង្រឹងនូវការផ្ដល់សេវា វិស័យអប់រំ សុខាភិបាល កសិកម្ម និង សេវារដ្ឋបាលនៅមូលដ្ឋាន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា យុទ្ធសាស្រ្ដបញ្ចកោណ អាណត្តិទី១នេះ គឺផ្តោតលើការពង្រឹងនូវការផ្ដល់សេវាលើវិស័យអប់រំ សុខាភិបាល កសិកម្ម ជាពិសេស សេវារដ្ឋបាលនៅមូលដ្ឋាន ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបែបនេះនាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល អាណត្តិទី ៧នេះ ដូចខ្ញុំធ្លាប់បានលើកនៅក្នុងវេទិកាសាធារណៈ គឺដំណាក់កាលនៃការពង្រឹង ជាជាងពង្រីក ហើយការពង្រឹងនេះ គឺពង្រឹងនូវសេវា និងលទ្ធផលផ្តោតទៅលើមូលដ្ឋាន ដែលរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ អាទិភាពបន្ទាន់ ៦ចំណុច បូកជាមួយនឹងវិធានគន្លឹះ ៥ចំណុច បន្ថែមទៅ លើយុទ្ធសាស្រ្ដ គោលនយោបាយផ្សេងៗ ដែលយើងមាននៅក្នុងយុទ្ធសាស្រ្ដបញ្ចកោណ អាណត្តិទី ១នេះ គឺផ្តោតទៅលើការជំរុញ និងការពង្រឹងនូវការផ្ដល់សេវា ទៅលើវិស័យអប់រំ សុខាភិបាល កសិកម្ម ជាពិសេស…