Category: នយោបាយ

  • សម្តេចធិបតីហ៊ុន ម៉ាណែត ប្តេជ្ញាកសាងជាតិមួយរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

    សម្តេចធិបតីហ៊ុន ម៉ាណែត ប្តេជ្ញាកសាងជាតិមួយរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

    ភ្នំពេញ៖ ក្នុងមិទិញ នៃពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និង ខួប៧០ឆ្នាំ នៃការបង្កើតកងយុទ្ធពលខេមរភូមិន្ទ នា ថ្ងៃព្រហស្បតិ៍ ១១ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមរាជាធិបតីភាពព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដោយមានការអញ្ជើញចូលរួមអបអរសាទរពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ ដំណើរនៃការវិវត្តជាតិខ្មែរបានឈានដល់ដំណាក់កាលថ្មីមួយដែលយើង ទាំងអស់គ្នាមានទំនុកចិត្តរឹងមាំ និងមានមហិច្ចតាខ្ពស់ក្នុងការលើកស្ទួយមោទនភាពជាតិខ្មែរឲ្យដូចសម័យអង្គរតាមរយៈការកសាងជាតិមួយរឹងមាំ រស់រវើក រុងរឿងនិងមានវិបុលភាព ក្លាយជាប្រទេសមួយមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ ដំណើរនៃការវិវត្តជាតិខ្មែរបានឈានដល់ដំណាក់កាលថ្មីមួយដែលយើងទាំងអស់គ្នាមានទំនុកចិត្តរឹងមាំនិងមានមហិច្ចតាខ្ពស់ក្នុងការលើកស្ទួយមោទនភាពជាតិ…

  • កម្ពុជា ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាឆ្នាំនេះ ខួបលើក ទី៧០ឆ្នាំ យ៉ាងអធិកអធម

    កម្ពុជា ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាឆ្នាំនេះ ខួបលើក ទី៧០ឆ្នាំ យ៉ាងអធិកអធម

    ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាខួប ៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។ ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការ ដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដី នៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើង យ៉ាង អធិកអធម នៅបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ។ ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ត្រូវបាន ប្រារព្ធឡើងក្រោមរាជាធិបតីភាពព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដោ យមានការអញ្ជើញចូលរួមអបអរសាទរ ពីថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើន។ ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្រៅតែពីក្នុងរាជធានី ភ្នំពេញ នៅតាមបណ្តាខេត្តនានា ក៏មានការរៀបចំពិធីអបអរសាទរ ដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជានេះផងដែរ។ ដោយឡែកនៅមុនមួយថ្ងៃនៃការប្រារព្ធពិធីនេះ ពោលគឺនៅ រសៀល ថ្ងៃទី០៨…

  • ប្រតិភូក្រសួងការបរទេស ចូលរួមពិធីដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូប ក្នុងឱកាស នៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

    ប្រតិភូក្រសួងការបរទេស ចូលរួមពិធីដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូប ក្នុងឱកាស នៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

    ភ្នំបេញ៖ ឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូក្រសួង នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣)។ គួររំលឹកថា ទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ៣០២៣ គឺខួប៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានបូជាអស់កម្លាំងកាយចិត្តទាមទារយកឯករាជ្យដល់ព្រះរាជាណាចក្រកម្ពុជានៃយើង ពីបារាំង នៅថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ១៩៥៣។ ព្រះវីរៈភាពដ៏អង់អាចក្លាហាននេះ គឺជាព្រះរាជគំរូដ៏ល្អដល់កូនចៅជំនាន់ក្រោយ ក្នុងការកសាង…

  • ខេត្តសៀមរាបជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍សំខាន់ចំនួន ៣ រួមមាន ៖ ឧទ្យាន បុរាណវិទ្យា និង អង្គរ

    ខេត្តសៀមរាបជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍សំខាន់ចំនួន ៣ រួមមាន ៖ ឧទ្យាន បុរាណវិទ្យា និង អង្គរ

    (សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ GIZ និង Siem Reap Tourism Club-STC បានរៀបចំសិក្ខាសាលាស្តីពី “គ្មានការប្រើប្រាស់ផ្លាស្ទិកតាមលំនាំដើម” នៅសណ្ឋាគារ មីរ៉ាខល អង្គរ រីសត និងស្បា នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។ ក្នុងខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍សំខាន់ចំនួន ៣ រួមមាន ឧទ្យាន បុរាណវិទ្យា និងអង្គរ តំបន់ទេសចរណ៍ធម្មជាតិ និងកណ្តាលទីក្រុង ។ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានថ្លែងបែបនេះ នៅក្នុងអង្គសិក្ខាសាលាស្តីពី “គ្មានការប្រើប្រាស់ផ្លាស្ទិកតាមលំនាំដើម” បើទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការកើនឡើងនៃចំនួនប្រជាជន និងការកើនឡើងនៃសកម្មភាពទេសចរណ៍ ការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវបានក្លាយជាកត្តាសំខាន់ក្នុងការថែរក្សាអនាម័យទីក្រុង ការពារបរិស្ថាន និងធានាបាននូវសុខុមាលភាពរបស់អ្នករស់នៅ និងភ្ញៀវទេសចរណ៍ផងដែរ ។ លោក បានបន្តថា ដូច្នេះ មានតែយើងគ្រប់គ្នាចូលរួមទប់ស្កាត់ និងពន្យល់ដល់បងប្អូនប្រជាពលរដ្ឋឲ្យពួកគាត់ចូលរួមដោយគ្មានការប្រើប្រាស់ផ្លាស្ទិកសម្រាប់វិចខ្ចប់ម្ហូបអាហារនិងវត្ថុផ្សេងៗទៀតជាចាំបាច់ ជាពិសេស ម្ចាស់សហគ្រាសតូចធំ ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន…

  • លោកស្រី អាន ម៉ារី ស្កេលតុន កោតសរសើរ និងវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ

    លោកស្រី អាន ម៉ារី ស្កេលតុន កោតសរសើរ និងវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ

    (ភ្នំពេញ)៖ លោកស្រី អាន ម៉ារី ស្កេលតុន (Ann Marie SKELTON) ប្រធានគណៈកម្មាធិការសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិ (UNCRC) បានថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ ពិសេសពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ។ ការថ្លែងរបស់លោកស្រី អាន ម៉ារី ស្កេលតុន បែបនេះត្រូវបានធ្វើឡើងក្នុងជំនួបជាមួយ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ នៅសណ្ឋាគារ Raffles Hotel, Le Royal កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីពិភាក្សា និងសិក្សាស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តអនុសាសន៍របស់ គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ។ នៅក្នុងជំនួបនោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ បានលើកឡើងថា ក្រសួងនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងអនុវត្តអនុសាសន៍ និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយយូនីសេហ្វ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា បច្ចុប្បន្ននេះ…

  • អ្នកវិភាគសង្គម និងប្រធានសហជីព គាំទ្រការដាក់ចេញយុទ្ធនាការប្រឡងប្រណាំង សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ

    អ្នកវិភាគសង្គម និងប្រធានសហជីព គាំទ្រការដាក់ចេញយុទ្ធនាការប្រឡងប្រណាំង សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ

    (ភ្នំពេញ)៖ អ្នកវិភាគសង្គម លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ការចាប់ផ្តើមយុទ្ធនាការប្រឡងប្រណាំង “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ២០២៤ គឺជារឿងល្អដែលអាចឲ្យយើងធ្វើបណ្តើកែលម្អ បណ្តើ ដើម្បីទទួលបាននូវ ភាព សុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈសម្រាប់ទាំងភាគីនិយោជក និងភាគីនិយោជិត ។ លោកបណ្ឌិត យង់ ពៅ យល់ឃើញថា ការបណ្តុះបណ្តាលជំនាញបន្ថែមដល់កម្មករនិយោជិតឲ្យចំទៅ នឹងការងា រដែលពួកគេ កំពុង ធ្វើ ស្រាប់ គឺជារឿងចាំបាច់ដែលវាជាផ្នែកមួយនៃការធ្វើ ឲ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ និ ង ទំនាក់ ទំនង វិជ្ជា ជីវៈ។ លោកពន្យល់ថា ការបណ្តុះបណ្តាលជំនាញបន្ថែមឲ្យចំដល់កម្មករនិយោជិតនេះ មិន សំដៅ តែ សម្រាប់វិស័យ កាត់ដេរ ទេ ប៉ុន្តែសម្រាប់រោងចក្រសហគ្រាសគ្រប់វិស័យ ។ ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នាពេល ថ្មីនេះដែរ…

  • ក្រសួងការងារ បង្កើតមជ្ឈមណ្ឌលការងារចល័ត ដើម្បីផ្សព្វផ្សាយពីឱកាសការងារដល់មូលដ្ឋាន

    ក្រសួងការងារ បង្កើតមជ្ឈមណ្ឌលការងារចល័ត ដើម្បីផ្សព្វផ្សាយពីឱកាសការងារដល់មូលដ្ឋាន

    (ភ្នំពេញ)៖ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយឱកាសការងារដ៏សម្បូរបែបដល់មូលដ្ឋាន ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបង្កើតមជ្ឈមណ្ឌលការងារចល័តមួយ ក្នុងនោះសិស្សនិស្សិត និងសាធារណជនបានអបអរសារទរនិងបានលើកឡើងថាការផ្សព្វផ្សាយឱកាសការងារដល់មូលដ្ឋាននេះគឺមានភាពងាយស្រួល ឆាប់រហ័ស និងទទួលបានការប្រឹក្សាយោបល់ពីការស្វែងរកការងារធ្វើដោយផ្ទាល់ ។ ក្រៅពីការរៀបចំវេទិកាការងារ និង ពិព័រណ៍ការងារ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាមប្រមូលនិងផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មតាមរយៈមធ្យោបាយជាច្រើន ដូចជាតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក និងបណ្តាញសង្គមផ្សេងៗ ក្នុងនោះក៏មានការផ្សព្វផ្សាយទៅដល់មូលដ្ឋានផ្ទាល់តាមរយៈរថយន្តចល័តផងដែរ ។ រថយន្តចល័តរបស់ NEA បានចេញដំណើរជារៀងរាល់ថ្ងៃទៅតាមទីតាំងមូលដ្ឋាននានាដោយសហការជាមួយសហភាពសហព័ន្ឋយុវជនកម្ពុជា( ស.ស.យ.ក.) ដើម្បីចុះទៅផ្សព្វផ្សាយព័ត៌មានពីឱកាសការងារក្នុងស្រុកយ៉ាងសម្បូរបែបនិងចុះឈ្មោះប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ។ និស្សិតមួយរូប ឈ្មោះ អ៊ុត ជីណា ជានិស្សិតឆ្នាំទី ១ នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត យល់ឃើញថាការចុះផ្សព្វផ្សាយផ្ទាល់ពីNEA មានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានទីផ្សារការងារព្រោះ NEA បាននាំមកនូវដំណឹងឱកាសការងារក្រុមហ៊ុនផ្សេងៗ ដែលនិស្សិតរូបមិនដឹងព្រមទាំងទទួលបានបទពិសោធន៍ក្នុងការរៀបចំប្រវត្តិរូបសង្ខេបCV និងការត្រៀមខ្លួនចាប់យកឱកាសការងារនាពលេអនាគត។ និស្សិតរូបនេះនិយាយថា៖ « ខ្ញុំសប្បាយរីករាយ និងអរគុណដល់ក្រុមការងារ NEA ដែលបានចុះផ្សព្វផ្សាយដោយផ្ទាល់នៅសាលា ធ្វើឲ្យពួកខ្ញុំជានិស្សិតទទួលព័ត៌មានទីផ្សារការងារ និងរបៀបត្រៀមខ្លួនដើម្បីទទួលបានការងារ»។ ចំណែកឯនិស្សិតម្នាក់ទៀតឈ្មោះ ផាន់ សុខសីរ៉ានុត ជានិស្សិតឆ្នាំទី១ ជំនាញផ្នែកធនាគារ និងហិរញ្ញវត្ថុនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តក៏បានលើកឡើងផងដែរ កន្លងមកនិស្សិតរូបនេះស្រាវជ្រាវព័ត៌មានទីផ្សារការងារតាមរយៈផេក…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមរំលឹកថា យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល សម្រេចឯកភាពកែសម្រួលសមាសភាព គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) ដើម្បីឱ្យសមស្របជាមួយបរិបទថ្មី នៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ដើម្បីជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សេចក្តីព្រាង ព្រះរាជក្រឹត្យថ្មីស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) ត្រូវបានរៀបចំឡើងដោយមានការកែសម្រួលខ្លឹមសារមួយចំនួន ពីព្រះរាជក្រឹត្យចាស់ ដើម្បីឱ្យសមស្របជាមួយបរិបទថ្មី នៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ។ ចំណុចសំខាន់ៗ ដែលបានកែសម្រួលគឺសមាសភាពរបស់ គ.ក.ស. ដោយមានបន្ថែមប្រធាន អនុគណៈកម្មាធិការទាំង៤ នៃ គ.ក.ស. និងតំណាងនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥ ជាសមាជិក ព្រមទាំងកែសម្រួលអនុគណៈកម្មាធិការទាំង៤ នៃ គ.ក.ស. ដែលមានក្នុងព្រះរាជក្រឹត្យចាស់ ឱ្យសមស្របតាមប្រភេទនិងទំហំការងារ ដែលគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ…

  • កម្ពុជា និងចិន បេ្តជ្ញាជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងអបអរសាទរឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន

    កម្ពុជា និងចិន បេ្តជ្ញាជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងអបអរសាទរឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន

    ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសមពីសំណាក់ ឯកឧត្តម ឡូវ ឈីនជៀន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងជា ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៅទីស្ដីការក្រសួង នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និង ឆ្នាំមិត្តភាពកម្ពុជា-ចិន ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងបន្ថែមទៀតនូវ ក្របខ័ណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ឯកឧត្តមទាំងពីរ បានគូសបញ្ជាក់ដោយពេញចិត្តចំពោះការរីកចម្រើន ដ៏គួរឱ្យកត់សម្គាល់ នៃទំនាក់ទំនង កម្ពុជា-ចិន និងកោតសរសើរចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិត ខ្ពស់ជាញឹកញាប់រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ។ ឯកឧត្តម ឡូវ ឈីនជៀន បានអបអរសាទរកម្ពុជាចំពោះការរៀបចំការបោះឆ្នោតសកលដោយ ជោគជ័យ និងការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីដោយរលូនក្នុងឆ្នាំនេះ។ ឯកឧត្ដម បានបង្ហាញនូវ ជំនឿចិត្តថា កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលកាន់តែធំធេងបន្ថែមទៀត ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា…

  • ក្រសួងបរិស្ថាន និងសមាគមអភិរក្សដំរីខ្មែរអៃរាវត្តាពង្រឹងការផ្សព្វផ្សាយផ្សារភ្ជាប់ ដំរី ធម្មជាតិ និងជនជាតិដើមជំរុញវិស័យ អេកូទេសចរណ៍ខេត្តរតនគិរី

    ក្រសួងបរិស្ថាន និងសមាគមអភិរក្សដំរីខ្មែរអៃរាវត្តាពង្រឹងការផ្សព្វផ្សាយផ្សារភ្ជាប់ ដំរី ធម្មជាតិ និងជនជាតិដើមជំរុញវិស័យ អេកូទេសចរណ៍ខេត្តរតនគិរី

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានអនុញ្ញាតឱ្យសមាគមអភិរក្សដំរីខ្មែរ អៃរាវត្តា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញ ការផ្សព្វផ្សាយផ្សារភ្ជាប់ដំរី ធម្មជាតិ និងជនជាតិដើម ក្នុងគោល បំណងលើកកម្ពស់វិស័យអេកូទេសចរណ៍ ខេត្តរតនគិរី ។ ជំនួបសម្តែងការគួរសមនេះ បានធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី ០៧ វិច្ឆិកា ឆ្នាំ២០២៣ ។ លោកស្រី ក្លេខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធាន សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា បច្ចុប្បន្នសមាគមអៃរាវត្តាមានដំរីចំនួន ៤ក្បាល ក្នុងនោះរួមមាន ដំរីញី១ក្បាល ឈ្មោល២ក្បាល និងកូនដំរីញី១ក្បាលទៀតឈ្មោះ ណូអែល ទេវី។ ជាមួយគ្នានេះ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាបាន ស្នើសុំ ការគាំទ្របន្ថែមទៀតពីក្រសួងបរិស្ថានលើសកម្មភាព អេកូ ទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះឱ្យកាន់តែទូលំទូលាយ ថែមទៀត ។ ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តីសូមគាំទ្រការអភិវឌ្ឍសកម្មភាពអេកូទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះក្រសួងបរិស្ថានសូមគាំទ្រទាំងស្រុង ហើយនឹងរៀបចំពិនិត្យមើលលទ្ធភាព ក្នុងការជួយជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍ដោយរបៀបណា ទៅទិសដៅណា…