-
នគរបាលខណ្ឌឬស្សីកែវ បង្រ្កាបក្រុមជនសង្ស័យលួចគាស់ បានមួយសំបុក

ភ្នំពេញ៖ ក្រោយពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ស្តីពីការបាត់ស្លាកលេខរថយន្តនោះ លោកវេរសេនីយឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាទៅលោកវរសេនីយ៍ទោ ផល មេសា អធិការរង អោយដឹកនាំជំនាញ ចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ នៅចំណុចផ្ទះលេខ៥៩ ផ្លូវ៣៥៥ ក្រុម១ ភូមិទួលគោក សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០២រសៀល ។ លោកវរសេនីយ៍ទោ ផល មេសា បានអោយដឹងថា ដឹកនាំកងកម្លាំងព្រហ្មខណ្ឌ រួមនឹងប៉ុស្តិ៍ធ្វើការស្រាវជ្រាវក្រោយពីទទួលពាក្យបណ្ដឹងជនរងគ្រោះ ដែលពាក់ព័ន្ធក្រុមជនសង្ស័យផ្នែកខាងគាស់ និងលួច ឈានដល់ការបង្រ្កាប និងឃាត់បានជនសង្ស័យ ១-ឈ្មោះ គៀង ចៅសំ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅបន្ទប់ជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន), ២-ឈ្មោះ សុខ វណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅបន្ទប់ជួល ភូមិចុងខ្សាច់…
-
ស្លាកសញ្ញាសម្គាល់ របស់ “ក្រសួងអធិការកិច្ច” ត្រូវបានប្តូរឡើងថ្មី នៅថ្ងៃបុណ្យឯករាជ្យជាតិ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ បានអញ្ជើញចូលរួម បើកបង្ហាញនូវស្លាកសញ្ញាសម្គាល់ថ្មី ដែលត្រូវ ប្តូរឈ្មោះពី “ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ” មកជា “ក្រសួងអធិការកិច្ច” វិញ។ សូមរំលឹកថា យោងតាមព្រះរាជក្រម ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣កន្លងទៅ បានប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើត ក្រសួងអធិការកិច្ច ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយដែលព្រឹទ្ធ សភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេច លេខ ២២៥/០០៧/២០២៣ កបធ.ច ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ហើយដែលមានសេចក្តីទាំងស្រុងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍ-មូលធនមនុស្ស…
-
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត លើកទី១៦ របស់សហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសថៃ

(ទីក្រុងបាងកក)៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតលើកទី១៦ របស់សហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APT) ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។ មហាសន្និបាតលើកទី១៦ នេះ មានរបៀបវារៈពិភាក្សាទៅលើការងារសំខាន់ៗមួយចំនួន រួមមាន៖ ១.) បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានពីររូបសម្រាប់សម្របសម្រួលដឹកនាំមហាសន្និបាតលើកទី១៧, ២.) រាយការណ៍ពីសកម្មភាពការងាររបស់ APT ក្នុងរយៈពេល៣ឆ្នាំកន្លងមក (២០២១-២០២៣), ៣.) បោះឆ្នោតជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់ APT សម្រាប់អាណត្តិបីឆ្នាំបន្តទៀត (២០២៤-២០២៦), ៤.) ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្ររបស់ APT សម្រាប់ឆ្នាំ២០២៤-២០២៦, ៥.) ពិនិត្យលើមូលដ្ឋាន សម្រាប់ថវិកាប្រចាំឆ្នាំរបស់ APT និងការកំណត់ពិដាន ចំណាយប្រចាំឆ្នាំសម្រាប់ឆ្នាំ 2024-2026, ៦.) ពិនិត្យលើវិភាគទានថវិការួមចំណែកដោយរដ្ឋជាសមាជិកសម្រាប់រយៈពេលបីឆ្នាំបន្ទាប់ (២០២៤-២០២៦) និងពិភាក្សាលើការងារសំខាន់មួយចំនួនទៀត។ នៅក្នុងមហាសន្និបាតនេះ ឯកឧត្តម សុខ ពុទ្ធិវុធ បានចូល រួមធ្វើសេចក្តីថ្លែងការណ៍ដោយគូសបញ្ជាក់ពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់…
-
ឯកឧត្តរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជា មួយសមាគមសហគ្រិន វ័យក្មេងកម្ពុជា ផ្តោតជាសំខាន់លើកិច្ច សហប្រតិបត្តិការល្អ រវាងរដ្ឋនិងវិស័យឯកជន

(ភ្នំពេញ)៖ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (Young Entrepreneurs Association of Cambodia – YEAC) ដឹកនាំដោយ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយសមាជិក សមាជិកា នៃ YEAC សរុបប្រមាណ ៤០នាក់។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់ណាស់ នៃកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋនិងវិស័យឯកជន ជាពិសេសសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលប្រមូលផ្ដុំធុរជនឆ្នើមៗ ធ្វើការយ៉ាងសកម្មក្នុងការរួម ចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកាន់តែរីកចម្រើនបន្ថែមទៀត។ ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ប្រកាសបន្តគាំទ្រការអនុវត្ត គម្រោង នានា របស់សមាគមនដើម្បីជួយ សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងនៅរាជធានីភ្នំពេញ និងខេត្ត ឱ្យបង្កើតតម្លៃបន្ថែម លើផលិតផលនិងសេវាកម្ម របស់ពួកគេមានការរីកចម្រើន ជាពិ សេស ការប្រើប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ជួយសកម្មភាពអាជីវកម្ម។ សូមជម្រាបជូនថា សមាគមសហគ្រិនវ័យក្មេងកម្ពុជាត្រូវ…
-
ឯកឧត្តម ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកម្មវិធី ប្រទាន ភ្លើងជ័យ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកម្មវិធីប្រទានភ្លើងជ័យ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ ដល់ ៩ វិច្ឆិកា ២០២៣) បានប្រារព្ធឡើងក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជា ពលរដ្ឋ ជាច្រើនកុះករ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ។ សូមរំលឹកផងដែរថា ទិវាបុណ្យឯករាជ្យជាតិនៅឆ្នាំនេះ គឺខួប៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានបូជាអស់កម្លាំងកាយចិត្ត ទាមទារយកឯករាជ្យដល់ព្រះរាជាណាចក្រកម្ពុជានៃយើងពីបារាំងនៅថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ១៩៥៣៕ ដោយ…
-
យុទ្ធនាការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក គិតមកដល់ ថ្ងៃទី០៨ ខែវិច្ឆិកា មានអ្នកចូលរួមសរុបជាង ២លាន៦សែននាក់

(ភ្នំពេញ)៖ក្រសួងបរិស្ថានបានឱ្យដឹងថាក្នុងយុទ្ធនាការកាត់បន្ថយការ ប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» គិតចាប់ពីថ្ងៃទី០១ កញ្ញា រហូតដល់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានអ្នកចូលរួមសរុបចំនួន ២,៦១៦,៤៧៧ អង្គ/នាក់ និងសម្រេចមិនប្រើប្រាស់ថង់ប្លាស្ទិកសរុបបានចំនួន ១០,៤៦៥,៩០៨ ថង់ ។ បើតាមក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី៩ ខែ វិច្ឆិកានេះ ថា៖ក្នុងយុទ្ធនាការរយៈពេលជាង២ខែមកនេះមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សរុបចំនួន ៩៤,០៩៥ នាក់ សិស្សានុសិស្ស សរុបចំនួន ១,៨៦២,៥២៤ នាក់ កម្មករ/និយោជក ព្រះសង្ឃ និងប្រជាជនសរុបចំនួន ៥៥៦,០៧៨ អង្គ/នាក់ ដោយចុះផ្សាព្វផ្សាយសរុបបានចំនួន ៧,៩៣៣ លើក ក្នុងសាលារៀនចំនួន ៥,៨០៧ សាលា និងតាមរោងចក្រ វត្ត សហគមន៍ មួយចំនួនទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕ ដោយ ៖ ម៉ាដេប៉ូ
-
ព្រះមហាក្សត្រ អំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ ។ តាមរយៈមីទ្ទិញនៃពិធីបុណ្យឯករាជ្យជាតិ យើងអាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើងពិតជានឹង ទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយដែលធានា បានឯកភាពជាតិដ៏រឹងមាំ។ ក្រោមទង់ដ៏ជាញជ័យនៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្ត នៃព្រះពុទ្ធសាសនា និងក្រោមបារមី ព្រះមហាក្សត្រ ដែលជាបុព្វបុរសជាតិ ជាព្រះស្ថាបនិកដ៏ ល្បាញល្បី នៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណីត ស្ថិតនៅស្កឹមស្កៃគ្រប់ទិសទី ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា មាតុភូមិដែលជាកេរមរតកជាតិ ដ៏មាន តម្លៃពុំអាចកាត់ថ្លៃបានរបស់យើង ពិតជាពុំអាចមានសត្រូវ ណាមួយរំលោភ ឈ្លានពានលើបូរណភាពទឹកដីបានឡើយ ។ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលដូច្នេះក្នុងពិធីមីទ្ទីងអបអរសាទរ នៃពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅបរិវេណព្រះពន្លាព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០៩…
-
ព្រះមហាក្សត្រកម្ពុជា៖ បុណ្យឯករាជ្យជាតិ ប្រព្រឹត្តទៅយ៉ាង មហោ ឡារិក ជាទិវារំលឹកពីឧត្តមគុណបំណាច់នៃការទាមទារ ឯករាជ្យ ពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឈ្លាស វៃរបស់ព្រះបរមរតនកោដ្ឋ

(ភ្នំពេញ)៖ បុណ្យឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម ដែលកំពុងប្រព្រឹត្ត ទៅយ៉ាងមហោឡារិកនេះ ជាទិវារំលឹក ពីឧត្តមគុណបំណាច់ នៃការទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជ កិច្ចដឹក នាំដ៏ ឈ្លាសវៃរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណាព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលយើងទាំងអស់គា្ននៅ ចងចាំបានថាជាចលនាមហាសាមគ្គីជាតិ ដែលបានចាប់ផ្ដើម នៅក្នុងឆ្នាំ១៩៥២ ជាព្រះរាជបូជ នីយកិច្ចដើម្បីឯករាជ្យពេញ ទីនៃកម្ពុជា។ នេះជាព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីមីទ្ទីងអបអរសាទរ នៃពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅបរិវេណព្រះពន្លាព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពិធីមីទ្ទីងនេះ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន…
-
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អរគុណអូស្ត្រាលី ដែលបណ្តុះបណ្តាល ក្រុមប្រឹក្សាអាជ្ញាកណ្តាល

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Justin Whyatt (ចាស្ទីន វ៉ាយអេត) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែលបានបណ្តុះបណ្តាលសមត្ថភាព និងគាំទ្រដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាស្ថាប័នមួយដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអរគុណដល់រាជរដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈអង្គការអន្តរជាតិខាងការងារ(ILO) ជាពិសេសគម្រោងនៃការហាមឃាត់ការប្រើប្រាស់សារធាតុគ្រោះថ្នាក់អាបេស្តុសក្នុងវិស័យសំណង់ និងវិស័យផ្សេងៗទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទទួលយកគម្រោង និងផ្តល់កិច្ចសហការយ៉ាងរលូនជាមួយរដ្ឋាភិបាលអូស្ត្រាលី។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរពីវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជាផងដែ ។ ឯកឧត្តម ចាស្ទីន វ៉ាយអេត បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា ក្នុងនាមជាអ្នកតំណាងឱ្យរដ្ឋាភិបាលអូស្ត្រាលី ឯកឧត្តមនឹងបន្តខិតខំជំរុញឱ្យអ្នកវិនិយោគអូស្ត្រាលីបង្កើនការដាក់ទុនវិនិយោគដើម្បីបង្កើតឱកាសការងារជូនពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕ ប្រភព ៖ ក្រសួងការងារ
-
ប្រតិភូក្រសួងអធិការកិច្ច ថ្វាយកម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ”

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមថ្វាយកម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងអញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងឱកាសពិធីខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ៕