-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នៅតែអាចសម្រេច បាននូវ សមិទ្ធផល ជាច្រើនសម្រាប់ជាតិ និងប្រជាជន ទោះបីទទួលរងឥទ្ធិពល នៃវិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិជំងឺកូវីដ-១៩

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា រាជរដ្ឋាភិបាល នៅតែអាចសម្រេចបាន នូវសមិទ្ធផល ជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា ទោះបីទទួលរងឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិជំងឺកូវីដ-១៩។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញបើក «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នាព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សម្តេចធិបតី បានថ្លែងថា នៅក្នុងនីតិកាលទី៦នៃរដ្ឋសភាកន្លងទៅ កម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើសាកលលោកទាំងមូល បានរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីបញ្ហាប្រឈមសកលជាបន្តបន្ទាប់ រួមមាន ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩,ការប្រែប្រួលអាកាសធាតុ, សង្រ្គាមពាណិជ្ជកម្ម, ភាពតានតឹងផ្នែក ភូមិសាស្រ្តនយោបាយ,សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី, វិបត្តិថាមពល, និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុជាដើម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្ថិតនៅក្នុងបរិការណ៍ដ៏លំបាកនេះ រាជរដ្ឋាភិបាល នៅតែអាចសម្រេចបាន នូវសមិទ្ធផលដ៏ធំធេងជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជាយើង ដែលរួមមានដូចជា៖ ១. ការគ្រប់គ្រងដោយជោគជ័យ និងការយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ២. ការស្តារនិងការជំរុញសេដ្ឋកិច្ចជាតិឡើងវិញក្រោយវិបត្តិ។ ៣. ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១…
-
នាយករដ្ឋមន្ដ្រី ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាការរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធុរជន និងវិនិយោគិន

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបើក «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នាព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ជាសក្ខីភាព នៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាង រដ្ឋាភិបាល ផ្នែកឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធុរជន វិនិយោគិន។ សម្តេចធិបតី បានមានប្រសាសន៍ថា សេដ្ឋកិច្ចជាតិ គឺជាកត្តាសំខាន់ ដែលពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាពលរដ្ឋតែម្ដង រាល់សេចក្ដីសម្រេចនានា ក្នុងវេទិកានេះ គឺមានអនុភាពខ្ពស់ ។ វេទិកាថ្ងៃនេះ ក៏ជាសក្ខីភាព នៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាង រដ្ឋាភិបាល ផ្នែកឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធូរជន វិនិយោគិន នៅក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាពេលនេះ គឺជាការសន្យារបស់សម្ដេចធិបតី បានលើកឡើងក្នុងកិច្ចប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ដ្រីនីតិកាលទី៧។ កិច្ចការងារដំបូងរបស់រាជដ្ឋាភិបាល…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់យកអាទិភាពគន្លឹះចំនួន ៥ និងកម្មវិធីគោលនយោបាយ អាទិភាព ចំនួន ៦ សម្រាប់ការអនុវត្ត

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចកំណត់យកអាទិភាពគន្លឹះចំនួន ៥ និងបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ សម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញបើក «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នាព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សម្តេចធិបតី បានលើកឡើងថា ដើម្បីអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ប្រកបដោយប្រសិទ្ធភាព តាមបាវចនា កំណើន,ការងារ,សមធម៌,ប្រសិទ្ធ ភាព និងចីរភាព រដ្ឋាភិបាលបានកំណត់យកយុទ្ធសាស្រ្តចំនួន ៥ បូករួមនិងកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ ។ អាទិភាពគន្លឹះទាំង៥ មានដូចជា៖១. ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដែលផ្ដោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម របស់មន្ត្រី និងស្ថាប័ន។២. ការលើកកម្ពស់គុណភាពអប់រំ ផ្ដោតសំខាន់លើគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់មធ្យមសិក្សា។៣. ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដែលផ្ដោតសំខាន់លើការពង្រឹងប្រសិទ្ធភាពផ្ដល់សេវាសុខាភិបាលបឋមនៅមូលដ្ឋាន។៤. ការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើការកាត់បន្ថយ និងឈានទៅលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។៥. ការពង្រឹងនិងលើកកម្ពស់គុណភាព…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី៧ មានភារកិច្ចបន្តថែរក្សាសម្ធិទ្ធិផលចាស់ និងបង្កើតសម្ធិទ្ធិផលថ្មីៗ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ មានភារកិច្ចបន្តថែរក្សាសម្ធិទ្ធិផលចាស់ និងបង្កើតសម្ធិទ្ធិផលថ្មីៗ ដោយរាជរដ្ឋាភិបាល នឹងប្រកាន់ភ្ជាប់នូវគោលការណ៍ «ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់»។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញបើក «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នាព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សម្តេចធិបតី បានថ្លែងថា នៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នៃនីតីកាលទី ៧ រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព ដែលមានបេសកកម្មជាប្រវត្តិសាស្រ្តចម្បងចំនួន២ គឺ៖ ១. ការថែរក្សានិងការថែបំប៉នសុខសន្តិភាព ដែលសម្រេចបានដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រុំចលករនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។ ២. កសាងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ដែលឆ្លងកាត់បង្គោលចលករនៃការប្រែខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង…
-
អង្គការសហប្រជាជាតិកំពុងពិភាក្សាបង្កើតសន្ធិសញ្ញាប្លាស្ទិក ប៉ុន្តែត្រូវបានរារាំងដោយក្រុមប្រទេសផលិតប្រេង

ណៃរ៉ូប៊ី៖ ក្នុងសប្ដាហ៍នេះ មេដឹកនាំពិភពលោកនឹងជួបប្រជុំនៅទីក្រុងណៃរ៉ូប៊ី (Nairobi) ប្រទេសកេនយ៉ា ដើម្បីជជែកពិភាក្សាអំពីការបង្កើតសន្ធិសញ្ញាកាត់បន្ថយការបំពុលប្លាស្ទិក ។ពួកគេនឹងជជែកគ្នាត្រង់ចំណុចសំខាន់ៗថាតើត្រូវកំណត់បរិមាណនៃការផលិតប្លាស្ទិក ឬគ្រាន់តែផ្តោតលើការគ្រប់គ្រងសំណល់ប្លាស្ទិកហើយពួកគេសង្ឃឹមថា សន្ធិសញ្ញានេះនឹងអាចដាក់ចេញជាផ្លូវការនៅចុងឆ្នាំ២០២៤។ លោក ដេវីដ អាស៊ូឡេយ (David Azoulay) មេធាវីនៅមជ្ឈមណ្ឌលច្បាប់បរិស្ថានអន្តរជាតិ ដែលជាអ្នកសង្កេតការណ៍ក្នុងកិច្ចពិភាក្សាបាននិយាយថា «យើងស្ថិតនៅត្រង់ចំណុចមួយ ដែលត្រូវប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក»។ បច្ចុប្បន្ននេះ ពិភពលោកកំពុងផលិតកាកសំណល់ប្លាស្ទិកចំនួន ៤០០ លានតោនក្នុងមួយឆ្នាំ ហើយមានតែ ១០ភាគរយ ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ។ភាគច្រើននៃកាកសំណល់ត្រូវបានដឹកទៅចាក់ចោលនៅកន្លែងចាក់សំរាម និងខ្លះទៀតកំពុងក្លាយទៅជាសំណល់បំពុលមហាសមុទ្រ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតប្រេង ដែលជារឿយៗក៏បានផលិតប្លាស្ទិកផងដែរនោះ កំពុងស្វែងរកប្រភពចំណូលថ្មី ដោយសារតែពិភពលោកកំពុងព្យាយាមកាត់បន្ថយថាមពលឥន្ធនៈហ្វូស៊ីល។ នេះមានន័យថា ចំនួនផលិតកម្មប្លាស្ទិកអាចនឹងកើនឡើងក្នុងទសវត្សរ៍ខាងមុខនេះ ។សព្វថ្ងៃនេះ ៩៨ភាគរយនៃប្រភេទប្លាស្ទីកដែលប្រើបានតែមួយដង ដូចជាដបទឹក និងប្រអប់ប្លាស្ទិកជាដើម គឺសុទ្ធតែផលិតដោយប្រើឥន្ធនៈហ្វូស៊ីល នេះបើយោងតាមកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ។ សហភាពអឺរ៉ុប និងប្រទេសជាច្រើនទៀតដូចជា ជប៉ុន កាណាដា និងកេនយ៉ា ចង់បានសន្ធិសញ្ញាដែលបង្ខំឱ្យប្រទេសនានាកាត់បន្ថយការផលិត និងការប្រើប្រាស់ប្លាស្ទិក និងហាមប្រាម ឬរឹតបន្តឹងផ្លាស្ទីកដែលបង្កគ្រោះថ្នាក់។ ប៉ុន្តែ ប្រទេសឧស្សាហកម្មផ្លាស្ទីក និងប្រទេសនាំចេញប្រេង និងគីមីឥន្ធនៈ ដូចជា អារ៉ាប៊ីសាអូឌីត បានប្រឆាំងនឹងគោលបំណងបង្កើតសន្ធិសញ្ញានេះ។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញបើក «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នាព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សម្ដេចធិបតី បានលើកឡើងថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានបង្ហាញពីភាពបន្ទាន់និងចាំបាច់ នៅក្នុងរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិថ្មីនេះ ដែលយើងមានបំណងរៀបចំការធ្វើដំណើររួមគ្នា រវាងរាជរដ្ឋាភិបាល-ផ្នែកឯកជនតាំងពីដើមអាណត្តិ ឱ្យមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម ដែលនឹងអាចសម្រេចបាននូវមហិច្ឆិតារួមរបស់កម្ពុជា គឺចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នេះ គឺជាការសន្យាដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈរដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភាកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក៏ដូចជាសម្រាប់រូបសម្តេចផ្ទាល់ក្នុងការដឹកនាំវេទិកាជាលើកទី១ ហើយក៏ជាលើកទី១សម្រាប់កម្ពុជាទាំងមូល ក្នុងរយៈពេល៤ឆ្នាំ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩…
-
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ៥៣-៩ វិច្ឆិកា ២៣ ) និងទិវាកំណើតកងយុទ្ធពលខេមរៈភូមិន្ទ

(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ៥៣-៩ វិច្ឆិកា ២៣ ) និងទិវាកំណើតកងយុទ្ធពលខេមរៈភូមិន្ទ ពិធីនេះប្រារព្ធធ្វើឡើងនៅចំណុចវិមានឯករាជ្យ ស្ថិតក្នុងភូមិទី ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សា, គណៈអភិបាលក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ…
-
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

(បន្ទាយមានជ័យ)៖ នៅសាលប្រជុំធំនិងបរិវេណសាលាខេត្តកាលពីព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣ រដ្ឋបាលខេត្ត បានរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ។ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តមប្លែក វ៉ារី ជាប្រធានក្រុមប្រឹក្សាខេត្តជាអធិបតីនិងវត្តមានកិត្តយសពីមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធសភា រដ្ឋសភាលោកស្រី លោកថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មហាជន យុវជនចំនួន ១.០២០ អង្គ /នាក់ ។ ក្នុងកម្មវិធីនេះ ក៏មានការនិមន្តព្រះសង្ឃ បង្សុកូលឧទ្ទិសមហាព្រះរាជកុសល ថ្វាយសម្តេចព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រមទាំងមានការដាក់កម្រងផ្កាតាមមន្ទីរ អង្គភាព ជុំវិញខេត្ត និងលែងសត្វព្រាប និងបង្ហោះប៉ោងៗ ជានិមិត្តរូបបង្ហាញពីប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍផងដែរ ។ ប្រតិភូរដ្ឋបាលខេត្ត ដឹកនាំដោយឯកឧត្ដម អ៊ុ រាត្រី…
-
ក្រសួងបរិស្ថាន ៖ សហគ្រាសអេកូឡូស៊ី ខ្លាត្រី ស្នើសុំកិច្ច សហប្រតិ បត្តិ ការបន្តលើការស្តារប្រព័ន្ធអេកូឡូស៊ី និងការអភិរក្សខ្លាត្រី ជាមួយសហគមន៍មូលដ្ឋាន

(ភ្នំពេញ)៖ លោកស្រី វ៉ាន់នីសា ហឺរេន មូញូ(Vanessa Herranz Munoz) ប្រធានសហគ្រាសអេកូឡូស៊ីខ្លាត្រីបានស្នើសុំការគាំទ្រពីក្រសួងបរិស្ថាន ក្រោមកិច្ចសហប្រតិបត្តិការបន្ត លើការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងការអភិរក្សខ្លាត្រី នៅតាមតំបន់គោលដៅដែលរួមមាន ដែនជម្រកសត្វព្រៃពាមក្រសោប តំបន់ជីវចម្រុះកំពង់ស្មាច់ តំបន់បឹងឆ្មារ៉ាមសារ និងតំបន់រ៉ាមសារស្ទឹងត្រែង ។ ការស្នើកិច្ចសហការបន្តនេះ ធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ២០២៣ ។ ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ក្រសួងនឹងគាំទ្រលើការស្តារ និងពង្រឹងឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងការអភិរក្សខ្លាត្រី ។ ពីព្រោះការងារនេះ គឺស្ថិតក្នុងយុទ្ធសាស្រ្តចក្រាដែលក្រសួងបរិស្ថាននឹងដាក់ចេញនៅថ្ងៃទី១៥ វិច្ឆិកា ២០២៣ខាងមុខនេះ បន្ទាប់ពីទទួលបានការអនុញ្ញាតដាក់ឱ្យប្រើប្រាស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ។ ជាមួយគ្នានេះ ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព ដែលជាមុំសំខាន់នៅក្នុងយុទ្ធសាស្រ្តចក្រា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការបឋមចំនួន២ ក្នុងនោះមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងយុទ្ធនាការដាំ និងស្តារព្រៃឈើឡើងវិញ។ ថ្វីបើសកម្មភាពដែលក្រសួងបរិស្ថានបានកំពុងអនុវត្ត មានភាពសាមញ្ញ…
-
ទូតកម្ពុជាប្រចាំប្រទេសជប៉ុន អបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួប ៧០ឆ្នាំ នៃទំនាក់ ទំនងការទូត និងមិត្តភាព កម្ពុជា-ជប៉ុន

(ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូត និងមិត្តភាពរវាងកម្ពុជា-ជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ New Otani ក្រុងតូក្យូ ប្រទេសជប៉ុន ។ ឯកឧត្តម ទុយ រី មានប្រសាសន៍ថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិចិ្ឆកា គឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលទទួលបានឯករាជ្យពេញបរិបូរណ៌ពីអាណានិគមបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតក្នុងព្រះរាជបេសកកម្ម តស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ។ ឯកឧត្តម បានលើកពីទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររបស់ប្រទេសទាំងពីរ ដែលមានការរីកចម្រើនលើវិស័យជាច្រើន ជាពិសេសវិស័យសេដ្ឋកិច្ច…