-
តំបន់ប្រតិបត្តិការសឹករងកណ្តាល ចុះហត្ថលេខាលើការងារបន្តសហការរុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ជំហានទី២៣ ក្នុងភូមិសាស្រ្តខេត្តកណ្តាល

(ខេត្តកណ្តាល)៖ តំបន់ប្រតិបត្តិការសឹករងកណ្តាល កាលពីរសៀលថ្ងៃទី ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុបន្តរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមជំហានទី២៣ រដូវប្រាំងឆ្នាំ២០២៣-២០២៤ រវាងតំបន់ប្រតិបត្តិការសឹករងកណ្តាល និងក្រុម K៩០ យោធភូមិភាគ៩ នៃកងទ័ពប្រជាជនវៀតណាម ។ ពិធីនេះធ្វើឡើង ស្ថិតក្រោមអធិបតីភាព លោក ឌឹម បូរ៉ា អភិបារង តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មការជំនាញខេត្តកណ្តាល ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃួន សំខាន់ មេបញ្ជាការរង យោធភូមិភាគពិសេស និងភាគីវៀតណាមដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វិន វ៉ាងង៉ន មេបញ្ជាការរង នយោបាយ និងជាប្រធានគណៈចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានគណៈកម្មការជំនាញខេត្តកណ្តាល…
-
រាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវកា យុទ្ធសាស្ត្រ ចក្រា នៅថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាស ឱ្យប្រើប្រាស់ យុទ្ធសាស្ត្រចក្រា នៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ ដោយ ឈរ លើអាទិភាពចម្បង៣គឺ៖ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះ ទៅរកការសម្រេចបាននូវអព្យាក្រឹតភាពកាបូន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្នុងសន្នីសីទស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធសាស្រ្តចក្រា ទទួលបានការវាយតម្លៃខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តោតលើការយកចិត្តទុកដាក់បញ្ហាបរិស្ថានកាន់តែមានប្រសិទ្ឋភាព ដើម្បីជួយឲ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍ ដោយចីរភាព ឆ្ពោះទៅសម្រេចគោលដៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។ អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ និង ឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមាន…
-
ផ្លូវលំ ១ខ្សែមានប្រវែង ១៦គីឡូម៉ែត្រ ត្រូវបានក្រុមហ៊ុន គ្លូប៊លគ្រីន អិនន័រជី ឌីវែលឡុបមែន ធ្វើការជួសជុលលើងវិញ បន្ទាប់ពីបាន ខូចខាត ដោយសាជំនន់ទឹកភ្លៀង

(ព្រះវិហារ)៖ ផ្លូវលំចំនួន ១ខ្សែ មានប្រវែងជាង ៣០គីឡូម៉ែត្រ តភ្ជាប់ ពីផ្លូវជាតិលេខ ៩៤ ត្រង់ចំណុចស្រុកជយ័សែន ទៅកាន់ភូមិភ្ញាក់រលឹក ឃុំធ្មារ ដែលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសាជំនន់ទឹកភ្លៀង នារដូវវស្សាកន្លងមក ត្រូវបានក្រុមហ៊ុន គ្លូប៊លគ្រីន អិនន័រជី ឌីវែលឡុបមែន (ក្រុមហ៊ុនរ៉ែដែក) ធ្វើការជួសជុលឡើងវិញ បានចំនួន ជាង ១៦គីឡូម៉ែត្រ បើកឱ្យចរាចរណ៍បណ្តើរៗហើយ ។ លោក លី សុខ តំណាងឱ្យក្រុមហ៊ុន គ្លូប៊លគ្រីន អិនន័រជី ឌីវែលឡុបមែន បានឱ្យដឹងថា ដោយសាមើលឃើញពីការ លំបាករបស់ប្រជាពលរដ្ឋនៅស្រុកជយ័សែន និងដោយ ចង់រួម ចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអាជ្ញាធរខេត្តព្រៈវិហារ អាជ្ញាធរស្រុកជ័យសែន ក្រុមហ៊ុនបានចំណាយថវិកា ជួយជួសជុល ផ្លូវចំនួន ១ខ្សែនេះដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ក៍ដូច ជួយ សម្រួលដល់ការដឹកជញ្ជូនផលដំណាំកសិករ ចេញទៅកាន់ទីផ្សាបានយ៉ាងស្រួលផងដែរ ។ លោកវិរៈសេនិយ៍ឯក រិទ្ឋ សូណា អធិការនគរបាល ស្រុកជ័យសែន និងជាមេការដឹកនាំក្រុមកម្មករគ្រឿងចក្រជួសជុល…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍ ៥ចំណុច ជូនបណ្តាអង្គភាព នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដើម្បីបំពេញបេសកកម្មការពារជាតិ

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅបញ្ជាការដ្ឋានទ័ពពិសេស ក្នុងរាជធានីភ្នំពេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍ ៥ ចំណុច ជូនបណ្តាអង្គភាព នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដើម្បីបំពេញបេសកកម្មការពារជាតិ ដែលកំណត់ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ។ អនុសាសន៍ ៥ ចំណុច ដែលសម្ដេចធិបតី ដាក់ជូនបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទទាំងអស់ មានដូចខាងក្រោម៖ ទី១- កងទ័ពត្រូវតែជាកងទ័ពមានវិជ្ជាជីវៈខ្ពស់ (Professional Military) ដែលស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ និងប្រជាជន និងយកអស់ស្មារតី គោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់បទប្បញ្ញត្តិ, សារាចរណែនាំ, លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ, បទដ្ឋានគតិយុត្តនានា, ប្រកាន់ខ្ជាប់នូវប្រពៃណី, សេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការសំខាន់ ៣ចំណុច ដើម្បីធ្វើទំនើបកម្មកងទ័ព ឱ្យទាន់សម័យកាល

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅបញ្ជាការដ្ឋានទ័ពពិសេស ក្នុងរាជធានីភ្នំពេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីកិច្ចការសំខាន់ ៣ចំណុច ដែលកងកម្លាំងត្រូវតែធ្វើទំនើបកម្មឱ្យទាន់សម័យកាល ទើបឆ្លើយតបសភាពការណ៍មានប្រសិទ្ធភាព។ សម្ដេចធិបតី បានថ្លែងថា ការធ្វើទំនើរកម្មកងទ័ព គឺយើងត្រូវផ្ដោតលើទី១-ទំនើបកម្មរចនាសម្ព័ន្ធ, ទី២-ទំនើបកម្មការហ្វឹកហ្វឺន និងទី៣-ទំនើបកម្មគ្រឿងបំពាក់ ។ ចំពោះទំនើបកម្មរចនាសម្ព័ន្ធ គឺយើងត្រូវពិនិត្យវាយតម្លៃជាប់ជាប្រចាំ ទៅលើការកែសម្រួល និងរចនាសម្ព័ន្ធឱ្យស្របទៅនឹងសំណូមពរ ភារកិច្ចបច្ចុប្បន្នទៅអនាគត។ សម្ដេច ថា ជាការពិតណាស់ កងយោធលខេមរភូមិន្ទ មានប្រវត្តិយូរអង្វែង ប៉ុន្តែគ្រប់សម័យកាល បញ្ហានិងការប្រឈម គឺមានលក្ខណៈខុសគ្នា។ ជាក់ស្ដែង ការប្រឈម និងការគំរាមកំហែងបច្ចុប្បន្នពីសង្គ្រាមបែបប្រពៃណី សង្គ្រាមបែបប្រើប្រាស់កម្លាំងធំទល់នឹងកម្លាំងធំ កម្ពុជា មានហានិភ័យតិចណាស់ ។ សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ចំណែកឯការប្រឈមនឹងសន្តិសុខបែបមិនប្រពៃណី ក្នុងនោះការប្រយុទ្ធប្រឆាំងមួយនឹងអំពើភាវកម្មឧក្រិដ្ឋកម្មផ្សេងៗ…
-
នាយករដ្ឋមន្ត្រី ណែនាំឱ្យកងទ័ពទាំងអស់ ត្រៀមលក្ខណៈទប់ស្កាត់ ករណី ភេរវកម្ម ដែលអាចកើតមានលើទឹកដីកម្ពុជា

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅបញ្ជាការដ្ឋានទ័ពពិសេស ក្នុងរាជធានីភ្នំពេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យកងទ័ពទាំងអស់ ត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីទប់ស្កាត់ករណីភេរវកម្ម ព្រោះអត់មានអ្នកណាទាយដឹងថា ភេរវកម្ម មិនអាចកើតមានលើទឹកដីកម្ពុជានោះទេ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នាពេលកន្លងទៅ កងទ័ពបានទប់ស្កាត់ករណីភេរវកម្ម ជាច្រើនករណី ដូច្នេះ កងទ័ពទាំងអស់ ត្រូវត្រៀមលក្ខណៈផងដែរ។ សម្ដេច ថា៖ ប្រយុទ្ធប្រឆាំងអំពើភេរវកម្មដែលអាចកើតមានឡើង ហើយកិច្ចការងារនេះ ជាការងារសំខាន់ យើងសង្ឃឹមថា វាមិនកើត តែយើងត្រៀមលក្ខណៈប្រសិនវាកើត អត់មានពីណាទាយបានថា ភេរវកម្ម មិនអាចកើតមានលើទឹកដីកម្ពុជានោះទេ ហើយយើងក៏ធ្លាប់មានករណីជាច្រើន ដែលយើងអាចទប់ស្កាត់ និងអាចបង្ការបាននៅពេលភេរវករ ក្នុងការវាយប្រហារនៅលើទឹកដីរបស់យើង ។ សម្ដេចធិបតី ក៏បានណែនាំកងទ័ពត្រូវត្រៀមលក្ខណៈ ការពារនៅតំបន់មួយចំនួន…
-
សម្តេចធិបតីហ៊ុន ម៉ាណែត ៖ សន្តិភាព និងការបង្រួបបង្រួមជាតិ គឺជាអ្វី ដែលអ្នកជំនាន់ក្រោយត្រូវតែថែរក្សាឱ្យបាន

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សន្តិភាព និង ការបង្រួបបង្រួមជាតិ គឺជាអ្វីដែលអ្នកជំនាន់ក្រោយត្រូវតែថែរក្សាឱ្យបាន ។ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុ ស្សាវរីយ៍ លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (០៩ វិច្ឆិកា ១៩៩៥-០៩ វិច្ឆិកា២០២៣) ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ក៏បានឧទ្ទិសសមិទ្ធផល ដែលសម្រេចបាននៅថ្ងៃនេះជូនដល់ឥស្សរជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុ ការពារជាតិ មាតុភូមិ ក៏ដូចជា ការស្វែងរកនូវសន្តិភាព ការបង្រួបបង្រួមជាតិ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានទ័ពពិសេស ដែលក្នុងរយៈពេល២៨ឆ្នាំកន្លងមកនេះ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការការពារជាតិ និងបូរណភាពទឹកដីកម្ពុជា ក្នុងនោះរួមទាំងការចូលរួមចំណែក បោសសម្អាតមីនចេញពីផ្ទៃដីកម្ពុជាផងដែរ ។ សម្ដេចធិបតី បានថ្លែងកោតសរសើរចំពោះការលោតឆ័ត្រយោង…
-
គណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៩ នៅប្រទេសឡាវ

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ប៉េង ពោធិ៍នា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៩ និង កិច្ចប្រជុំពាក់ព័ន្ធ ដែលធ្វើឡើងនៅទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពិនិត្យផែនការដែលបានអនុវត្ត និងដាក់ទិសដៅលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យដឹកជញ្ជូននានាឱ្យកាន់តែប្រសើរ។ ប្រភពក្រសួងសាធារណការបានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ៩-១០ ខែវិច្ឆិកា ក្នុងគោលបំណងចំនួនពីរ ទី១ ដើម្បីពិនិត្យការអនុវត្តផែនការសកម្មភាពនៅក្នុងក្របខណ្ឌអាស៊ានដែលបានអនុវត្តក្នុងឆ្នាំ ២០២៣ និងកំណត់ទិសដៅ, គោលនយោបាយ និងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ ២០២៤ និងទី២ ពិនិត្យផែនការសកម្មភាពដែលបានអនុវត្តក្នុងឆ្នាំ២០២៣ និង អនុម័តផែនការសកម្មភាពសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៤ ជាមួយដៃគូអភិវឌ្ឍន៍ រួមមាន អាស៊ាន-ចិន, អាស៊ាន-ជប៉ុន, និងអាស៊ាន-កូរ៉េ។ កិច្ចប្រជុំពេញអង្គនៃរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៩នេះ បានពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនៅគ្រប់វិស័យដឹកជញ្ជូនរួមមាន១ ការដឹកជញ្ជូនផ្លូវគោក ២ ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រការ ៣ ការដឹកជញ្ជូនផ្លូវអាកាស ៤ កិច្ចសម្របសម្រួលការដឹកជញ្ជូន និង ៥ ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។ ក្នុងកិច្ចប្រជុំពេញអង្គនាថ្ងៃទី ៩ ខែវិច្ឆិកាឯកឧត្តម ប៉េង ពោធិ៍នា…
-
សម្តេចតេជោ ហ៊ុនសែន៖ ការឈឺចាប់ដែលមិនអាចបំភ្លេចបាន នៃការស្លាប់យ៉ាងវេទនារបស់កូន ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានរំលឹកអំពីការឈឺចាប់ដែលមិនអាចបំភ្លេចបាន នៃការស្លាប់យ៉ាងវេទនារបស់កូន ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្ដេចតេជោ បានសរសេរថា៖ ការឈឺចាប់ដែលមិនអាចបំភ្លេចបាន។ កូនប្រុសដ៏កំសត់របស់ពុកថ្ងៃនេះជាខួប ៤៧ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២៣)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង “អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ប្រវត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខន្ឋកូន និងការឈឺចាប់នាពេលនោះ។ ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នងធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្មឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេសមានសិទ្ឋិតិចជាងសត្វឆ្កែឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ឋិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំឱ្យពុកបានធ្វើដំណើរជាមួយមេបញ្ជាការទៅកាន់ស្រុកត្បូងឃ្មុំនាពេលនោះ ដែលពុកមានឱកាសចូលមើល ម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។ ភាពតក់ស្លុតបានកើតឡើងចំពោះរូបពុកនៅពេលដែលពុកឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នកជម្ងឺដែលសម្រាកជាមួយម្តាយកូនស្រែកប្រាប់ថា…
-
រយៈពេល ១៧ឆ្នាំ កម្ពុជាបានបញ្ជូនកម្លាំងនៃកងយោធពលខេមរភូមិន្ទជិតមួយម៉ឺននាក់ បំពេញបេសកកម្មនៅប្រទេសចំនួន១០

ភ្នំពេញ៖ រយៈពេល ១៧ឆ្នាំនេះ កម្ពុជាបានបញ្ជូនកម្លាំងនៃកងយោធពលខេមរភូមិន្ទសរុបជិតមួយម៉ឺននាក់ ក្នុងនោះមានកម្លាំងជានារីជាង៧០០ នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងបណ្តាប្រទេសចំនួន១០ លើជំនាញសំខាន់ៗ រួមមាន ការបោសសំអាតមីន និងកម្ទេចគ្រាប់មិនទាន់ផ្ទុះផងដែរ។ នាឱកាសនៃការអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានបង្ហាញនូវវីដេអូឯកសារដ៏មានខ្លឹមសារមួយផងដែរកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានលើកឡើងពីសកម្មភាពនៃការចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មក។ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានលើកឡើងតាមរយៈហ្វេសប៊ុកថាចាប់ពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៣ មានរយៈពេល១៧ឆ្នាំមកហើយ ដែលកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវ ចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។ កម្ពុជា ជាប្រទេសដែលជាប្រទេសធ្លាប់ទទួលអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិ ហៅថា អ៊ុនតាក់(UNTAC)នាឆ្នាំ១៩៩២-១៩៩៣ ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ ជាការបញ្ជូនកម្លាំងលើកដំបូងរបស់កម្ពុជា ចូលរួមចំណែកស្វែងរកសុខស ន្តិភាព។ ប្រភពដដែលបានបញ្ជាក់ថា ៖ «១៧ឆ្នាំនេះ កម្ពុជាបានបញ្ជូនកម្លាំងនៃកងយោធពលខេមរភូមិន្ទសរុបចំនួន ៩ ២០៧នាក់ ក្នុងនោះនារីចំនួន ៧២៩នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងបណ្តាប្រទេសចំនួន១០ មានជាអាទិ៍៖ ស៊ូដង់ ឆាត លីបង់ ស៊ូដង់ខាងត្បូង សាយប្រឺស ស៊ីរី…