Category: នយោបាយ

  • រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នៅថ្ងៃទី១៦ វិច្ឆិកា ខាងមុខ

    រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នៅថ្ងៃទី១៦ វិច្ឆិកា ខាងមុខ

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃអង្គារទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈមួយចំនួន ។ ជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដោយមានរបៀបវារៈ ចំនួនបួន រួមមាន៖ ១-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។២-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ។៣-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម។៤-ការពិភាក្សានិងអនុម័ត សេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ ជាមួយគ្នានេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានពិនិត្យ អនុម័ត លើគោលការណ៍នៃការជ្រើសរើសសមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយ រដ្ឋសភា នីតិកាលទី៧ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីប្រកាសជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មាត្រា៥ និងមាត្រា៦…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងការងារ ឱ្យសហការ ជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ វិនិយោគបង្កើតទារកដ្ឋាន និង សាលាមត្តេយ្យសហគមន៍ នៅតាមតំបន់ ជិតរោងចក្រ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងការងារ ឱ្យសហការ ជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ វិនិយោគបង្កើតទារកដ្ឋាន និង សាលាមត្តេយ្យសហគមន៍ នៅតាមតំបន់ ជិតរោងចក្រ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងការងារ ឱ្យសហការជាមួយបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ វិនិយោគបង្កើត ទារក ដ្ឋាន និងសាលាមត្តេយ្យសហគមន៍ នៅតាមតំបន់ជិតរោងចក្រ ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ថ្លែង ដូច្នេះ នៅ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញ ជាអធិបតីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែក ថែទាំ សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យ និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស» និង «កម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅ សណ្ឋាគារ សុខាភ្នំពេញ ។ សម្តេចធិបតី បានថ្លែងថា តាមរយៈការចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ-កម្មការិនីនាពេលកន្លង សម្ដេចបានណែនាំ ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យសហការជាមួយ បណ្តា ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីវិនិយោគបង្កើតទារកដ្ឋាន និងសាលាមត្តេយ្យសហគមន៍ នៅតាមបណ្តាតំបន់ជិតរោងចក្រ។ សម្តេចនាយករដ្ឋមន្ត្រី…

  • ក្រសួងបរិស្ថានកំពុងអនុវត្តវិធានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកចំពេលសកលលោកកំពុងផ្តួចផ្តើមគំនិតដោះស្រាយការបំពុលដោយប្លាស្ទិក

    ក្រសួងបរិស្ថានកំពុងអនុវត្តវិធានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកចំពេលសកលលោកកំពុងផ្តួចផ្តើមគំនិតដោះស្រាយការបំពុលដោយប្លាស្ទិក

    ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា បន្តពង្រឹងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយអនុវត្តវិធានការជាក់ស្តែង តាមរយៈដាក់ឲ្យប្រើប្រាស់ធុងសំរាម ដាច់ដោយឡែក នៅតាមសាលារៀន និងលើកទឹកចិត្តសិស្សានុសិស្សកែច្នៃប្លាស្ទិក និងសំណល់សំរាម ធ្វើជាជីកំប៉ុស។ វិធានការដ៏ចំបងនេះ បានកំពុងប្រព្រឹត្តទៅស្របតាមគំនិតផ្តួចផ្តើម ជាសកល របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការបំពុលប្លាស្ទិក ។ វិធានការទាំងនេះរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា នៅក្នុងឆាកអន្តរជាតិ និងដោះស្រាយបញ្ហាឫសគល់ នៃការបំពុលប្លាស្ទិក តាមរយៈការពង្រឹងការអនុវត្តការគ្រប់គ្រងសំណល់ឲ្យមានប្រសិទ្ធភាព។ កម្ពុជាបានធ្វើការប្ដេជ្ញាចិត្តចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបង្កើតឡើងជាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលមានការចូលរួមយ៉ាងផុសផុលពីមហាជនទូទាំងប្រទេស ។ កន្លងមកនេះ បញ្ហាបំពុលប្លាស្ទិកកំពុងដោះស្រាក្នុងកម្រិតសកល ដែលគ្រប់ប្រទេសជាសមាជិកអង្គការសហប្រជាជតិ ចូលរួមចរចារបង្កើតច្បាប់សកលមួយដើម្បីដោះស្រាយបញ្ហានេះ រួមទាំងការកាត់បន្ថយការផលិត ការផ្គត់ផ្គង់ និងការប្រើប្រាស់ប្លាស្ទិកឲ្យមានប្រសិទ្ធភាព។ គំនិតផ្តួចផ្តើមរបស់កម្ពុជាផ្តល់នូវឧទាហរណ៍ជាក់ស្តែងមួយក្នុងការដោះស្រាយបញ្ហាស្នូលនៅកម្រិតមូលដ្ឋាន ហើយជាការរួមចំណែកនៅក្នុងការពិភាក្សាជាសកលស្តីពីការអនុវត្តការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព។ គំនិតផ្តួចផ្តើមនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់កម្ពុជា មិនត្រឹមតែផ្តល់នូវទស្សនវិស័យប្លែកពីសកម្មភាពបរិស្ថានកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញបន្ថែមយ៉ាងសកម្ម នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ជាពិសេសក្នុងករណីដែលមិនទាន់មានកិច្ចព្រមព្រៀងជាសកល ត្រូវបានបង្កើតឡើងនៅឡើយ ។ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រៀបចំឡើងក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ” បានទទួលការចូលរួមដ៏គួរឱ្យកត់សម្គាល់ ពីសាលារៀនទូទាំងប្រទេសសរុប ចំនួន 5,808 សាលា គ្រូបង្រៀនចំនួន 191,183 នាក់ និងសិស្សានុសិស្ស ចំនួន…

  • ការអភិវឌ្ឍមូលធនមនុស្ស ជាកត្តាគន្លឹះសម្រាប់ផ្គត់ផ្គង់កម្លាំង ពលកម្មជំនាញ ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល

    ការអភិវឌ្ឍមូលធនមនុស្ស ជាកត្តាគន្លឹះសម្រាប់ផ្គត់ផ្គង់កម្លាំង ពលកម្មជំនាញ ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្ស ជាកត្តាគន្លឹះសម្រាប់ផ្គត់ផ្គង់ កម្លាំងពលកម្មជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្ស ជាកត្តាគន្លឹះសម្រាប់ផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល ដើម្បីបន្តជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចឱ្យបានខ្ពស់ ប្រកបដោយចិរភាព និងបរិយាបន្ន។ សម្តេចធិបតី បានបន្តថា ការមានកម្លាំងពលកម្ម និងជំនាញគ្រប់គ្រាន់ គឺជាភាពចាំបាច់ក្នុងការគាំទ្រដល់ការធ្វើបរិវត្តកម្ម គ្រប់វិស័យនៃសេដ្ឋកិច្ច ឆ្ពោះទៅកាន់សកម្មភាពដែលមានតម្លៃបន្ថែមខ្ពស់ ដោយឈរលើជំនាញនិងចំណេះដឹង ជំរុញកំណើនផលិតភាពការងារ ព្រមទាំងផ្តល់ភាពទាក់ទាញការវិនិយោគមកកាន់កម្ពុជា។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋប្រមាណ ៩លាននាក់ ទទួល បានអត្ថប្រយោជន៍ពីកម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋប្រមាណ ៩លាននាក់ ទទួល បានអត្ថប្រយោជន៍ពីកម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រជាពល រដ្ឋចំនួន ៩លាននាក់ ទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីនយោ បាយ ចំនួនពីរ ក្នុងវិស័យការងារ ដែលនេះ គឺជាការប្ដេជ្ញាចិត្ត របស់រាជ រដ្ឋាភិបាល ក្នុងការគិតគូរ ដល់កូនចៅជំនាន់ក្រោយ ឱ្យមានទាំង សុខភាព ចំណេះដឹង និងជំនាញ ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាស អញ្ជើញជាអធិបតី ប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបប សន្តិសុខ សង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលពិធីនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា របបសន្តិសុខ សង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សុខភាព និងសមត្ថភាពរបស់ប្រជាជនកម្ពុជា គឺជាគោលដៅអាទិភាពដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ក្នុងការកសាងមូលធនមនុស្ស

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សុខភាព និងសមត្ថភាពរបស់ប្រជាជនកម្ពុជា គឺជាគោលដៅអាទិភាពដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ក្នុងការកសាងមូលធនមនុស្ស

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខភាព និងសមត្ថភាពរបស់ប្រជាជនកម្ពុជា គឺជាគោលដៅអាទិភាពដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ក្នុងការកសាងមូលធនមនុស្ស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល កំណត់គោលដៅអាទិភាពតាមរយៈការពង្រឹងប្រព័ន្ធសន្តិសុខសង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ។ ទន្ទឹមនឹងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ដែលបានចូលរួមគាំទ្រដំណើរការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកន្លងមកដើម្បីកសាងសមត្ថភាពរបស់ប្រជាពលរដ្ឋកម្ពុជា ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

  • លទ្ធផលនៃព្រះរាជសវនាការរវាង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី និង ឯកឧត្តម Emmanuel MACRON នៅវិមានប្រធានាធិបតីបារាំង Élysée

    លទ្ធផលនៃព្រះរាជសវនាការរវាង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី និង ឯកឧត្តម Emmanuel MACRON នៅវិមានប្រធានាធិបតីបារាំង Élysée

    បារាំង៖ ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានជួបព្រះរាជសវនាការជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅវិមាន Élysée នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ បន្ទាប់ពី ឯកឧត្តម Emmanuel MACRON បានថ្វាយព្រះពរស្វាគមន៍យ៉ាងកក់ក្តៅ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះបន្ទូលរំលឹកអំពីជំនួបប្រកបដោយផ្លែផ្ការវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម Emmanuel MACRON កាលពីខែធ្នូកន្លងទៅ។ ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយគ្រប់រូបភាពដែល  រដ្ឋាភិបាលបារាំងបានផ្តល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់បារាំងចំពោះប្រទេសកម្ពុជា។ ព្រះករុណា ព្រះមហាក្សត្រ ក៏បានថ្លែងអំណរគុណចំពោះបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការបន្តយន្តការអន្ដររដ្ឋាភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្ដតំបន់អង្គររយៈពេល១០ ឆ្នាំបន្ថែមទៀត (២០២៣-២០៣២) ដែលយន្តការនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ក្រោមការផ្តួចផ្តើម និងអំពាវនាវនៃ…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំវឌ្ឍនៈភាព របស់គណៈកម្មការកណ្តាល និងអនុគណៈកម្មការជំនាញមហា សន្និបាត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំវឌ្ឍនៈភាព របស់គណៈកម្មការកណ្តាល និងអនុគណៈកម្មការជំនាញមហា សន្និបាត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦

    ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន គណប្ស ប្រជា ជនកម្ពុជា និងជាប្រធានស្តីទី នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើជាអធិតីដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនៈ ភាពរបស់ គណៈកម្មការកណ្តាល និងអនុគណៈកម្មការជំនាញរៀបចំ មហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ និងមិទ្ទិញមហាជនអបអរសាទរខួបលើកទី៤៥ ទិវាកំណើតរណសិរ្ស សាមគ្គី អភិវឌ្ឍន៍ភូមិកម្ពុជា (២ឆ្នូ ១៩៧៨ – ២០២៣) នៅសណ្ឋា គារសុខាភ្នំពេញ នាព្រឹកថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីអញ្ជើញជាតំណាង មកពីក្រសួងមហាផ្ទៃ ក្រសួង ព័ត៌មាន ក្រសួងសុខាភិបាល ក្រសួងវិចិត្រសិល្បៈ សាលារាជធានី ភ្នំពេញ និងអនុគណៈកម្មការខ្លឹមសារ ឯកសារ និងរដ្ឋបាលកិច្ចការទូទៅ អនុគណៈកម្មាការពិធីការ បដិសណ្ឋារកិច្ច និងតុបតែង និងអនុគណៈ កម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ប្រមាណ ៣០នាក់។ ថ្លែងក្នុងឱកាសនោះ…

  • ឡាវ ស្នើកម្ពុជាពិនិត្យពិចារណាលើការបង្កើនការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អច្រករបៀងដឹកជញ្ជូន

    ឡាវ ស្នើកម្ពុជាពិនិត្យពិចារណាលើការបង្កើនការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អច្រករបៀងដឹកជញ្ជូន

    ភ្នំពេញ៖រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ បានស្នើដល់ភាគីកម្ពុជា ឱ្យ​ពិនិត្យពិចារណាទៅលើការបង្កើនកា​រតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការកែលម្អច្រករបៀងដឹកជញ្ជូន ដើម្បីបង្កើនលំ​ហូរទំនិញ និងទេស​ចរណ៍ទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ ​ ការស្នើនេះ បានធ្វើឡើងតាមរយៈជំនួបពិភាក្សាការងារទ្វេភាគី នាប្រទេសឡាវ ជាមួយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលចុងសប្តាហ៍មុន។ ប្រភពក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣បានឱ្យដឹងថា ជំនួបពិភាក្សានេះ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិ​បត្តិការលើវិស័យដឹកជញ្ជូនរវាងប្រទេសកម្ពុជា និងឡាវដែលជាប្រទេសមានភូមិផងរបងជាប់គ្នា។​នាឱកាសនោះឯកឧត្តម ង៉ាមប៉ាសុង ម៉ុងម៉ានី( Ngampasong Muongmany )រដ្ឋមន្រី្តក្រសួ​ងសាធារណការ និងដឹកជញ្ជូនឡាវ ក៏​បានថ្លែងដោយ​ស្នើឱ្យភាគីកម្ពុជា ជួយពិនិត្យពិចារណាទៅលើការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើនការកែលម្អ​ច្រករបៀងដឹកជញ្ជូន និងបង្កើនលំហូរទំនិញ-ទេសច​រណ៍-សេវា រវាងប្រទេសពីរ។​ លោកបានបន្តថា ៖ «ការស្នើនេះ សំដៅធ្វើឱ្យកាន់តែប្រសើរឡើង ធ្វើយ៉ាងណាឈានទៅរួមចំណែកជំរុញដ​ល់ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់បន្ថែមទៀត»។ ​ ជាការឆ្លើយតបទៅនឹងការលើកឡើង និងសំណើរបស់ភាគីឡាវ ឯកឧត្តម​ ប៉េង ពោធិ៍នា ​បានចាត់ទុកថាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ណាស់។​ ​លោកបានបញ្ជាក់ថា ៖ «ជារួម…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំក្រុមការងារក្រសួង និងកងកម្លាំងចម្រុះចុះជួយសង្គ្រោះស្រូវរបស់ប្រជាជន នៅស្រុកគិរីវង់ ខេត្តតាកែវ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំក្រុមការងារក្រសួង និងកងកម្លាំងចម្រុះចុះជួយសង្គ្រោះស្រូវរបស់ប្រជាជន នៅស្រុកគិរីវង់ ខេត្តតាកែវ

    (ខេត្តតាកែវ )៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារយុវជនក្រសួង ដោយមានការសហការចូលរួមពីសំណាក់កងកម្លាំងយោធា នគរបាល និងអាជ្ញាធរខេត្តតាកែវ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរួមគ្នាក្នុងប្រតិបត្តិការជួយសង្គ្រោះប្រមូលផលស្រូវរបស់ប្រជាជន នៅស្រុកគិរីវង់ ខេត្តតាកែវ ។ សូមបញ្ជាក់ថា នៅស្រុកគិរីវង់ ខេត្តតាកែវ ការប្រមូផលស្រូវរបស់ប្រជាជនធ្វើឡើងដោយលំបាកដោយសារទឹកភ្លៀងឡើងខ្លាំងជាហេតុធ្វើឱ្យម៉ាស៊ីនមិនអាចចូលច្រូតបាន ដូច្នេះហើយទើបក្រសួងសម្រេចចុះអន្តរាគមន៍បន្ទាន់ ដោយមានការសហការពីសំណាក់អាជ្ញាធរខេត្ត កងកម្លាំងយោធា នគរបាល និងយុវជនក្រសួង នៅក្នុងប្រតិបត្តិការជួយច្រូតសង្គ្រោះស្រូវប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យខូចស្រូវ បន្ទាប់មកទៀតទើបអាចយកទៅបោកម៉ាស៊ីនបាន។ បើតាមការគូសបញ្ជាក់ពីឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក្រសួងកសិកម្ម នឹងសហការជាមួយក្រសួងធនធានទឹក ដើម្បីអន្តរាគមន៍បូមទឹកចេញឱ្យអស់ ដើម្បីអាចឱ្យម៉ាស៊ីនចូលច្រូតបានទាន់ពេលវេលា ដោយនៅតំបន់នេះ មានដីស្រែសរុបប្រមាណជាង២ពាន់ហិចតា ដែលកំពុងត្រូវប្រមូលផល ហើយកម្លាំងនឹងនៅបន្តជួយប្រជាពលរដ្ឋក្នុងការច្រូតកាត់នេះរហូតដល់អស់ ដែលនឹងប្រើពេលយ៉ាងយូរ ១០ថ្ងៃទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលនយោបាយអាទិភាពពាក់ព័ន្ធនឹងវិស័យកសិកម្ម របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងអញ្ជើញមកប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ ដែលផ្ដោតសំខាន់លើការជួយទ្រទ្រង់វិស័យកសិកម្ម តាមរយៈការរក្សាស្ថិរភាពតម្លៃតាមរយៈសម្បទានក្នុងខ្សែច្រវាក់តម្លៃ ការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ការកសាងសហគមន៍កសិកម្មទំនើប…