-
ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ានិត ៖ សុខសន្តិភាព ប្រៀបបានទៅនឹងខ្យល់ ដង្ហើម ដែលមនុស្ស ទាមទារជាចាំបាច់ ក្នុងការរស់រានមានជីវិត

ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ានិត បានលើកឡើងថា សុខសន្តិភាព ប្រៀបបានទៅនឹងខ្យល់ ដង្ហើម ដែលមនុស្ស ទាមទារជាចាំបាច់ក្នុងការរស់រានមានជីវិត ព្រោះថា សង្គ្រាម ការបាក់បែក នឹងចូលខ្លួនមក ជំនួស បើអវត្តមានសន្តិភាព ដូច្នេះសូមកងកម្លាំងប្រដាប់អាវុធដែលជាកម្លាំងជួរមុខ បន្តការពារ និង ថែរក្សានូវសុខសន្តិភាព ដែលយើងមានសព្វថ្ងៃអោយបានគង់វង្ស ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោក បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអាវរងារ ដែល ជា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់កងកម្លាំងបណ្ដាអង្គភាពចំណុះទិសទី១ប្រាសាទព្រះវិហារ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក…
-
កម្ពុជា ឥណ្ឌា ជំរុញការទាក់ទាញភ្ញៀវទេសចរពីឥណ្ឌា ដែលជាទីផ្សារមួយ ដ៏ធំ និងមានសក្តានុពលខ្ពស់ សម្រាប់ទីផ្សារទេសចរណ៍កម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ រវាង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ភាគីទាំងពីរ បានពិភាក្សា អំពីយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរពីឥណ្ឌា ដែលជាទីផ្សារមួយដ៏ធំ និងមានសក្តានុពលខ្ពស់ សម្រាប់ទីផ្សារទេសចរណ៍កម្ពុជា តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ សម្រាប់ទាក់ទាញទេសចរឥណ្ឌា ឱ្យមកទស្សនកិច្ចកម្ពុជាកាន់តែច្រើន។ ជាមួយគ្នានេះភាគីទាំងពីរ ក៏បានគិតគូពីការទាក់ទាញការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការផ្លាស់ប្តូរគំនិតយោបល់មួយចំនួនពាក់ព័ន្ធនឹងការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ ។ ក្នុងជំនួបនេះដែរ លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងថា ឥណ្ឌាចង់ចែករំលែកចំណេះដឹង និងបទពិសោធ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ សម្រាប់បម្រើឱ្យសេវាសាធារណៈ ដែលកំពុងប្រើប្រាស់ក្នុងប្រទេសឥណ្ឌា ដល់កម្ពុជា ដូចជាពាក់ព័ន្ធនឹងការធ្វើអត្តសញ្ញាណកម្ម និងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម។ លោកជំទាវ បន្តថា តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ឥណ្ឌានឹងផ្តល់ការបណ្តុះបណ្តាលជំនាញដើម្បីកសាងសមត្ថភាពដល់មន្ត្រី តាមបណ្តាប្រទេសមួយចំនួន ដែលក្នុងនោះ ស្ថាប័នមុខងារសាធារណៈរបស់ឥណ្ឌាកំពុងរៀបចំចុះ MoU ជាមួយក្រសួងមុខងារសាធារណៈ របស់កម្ពុជា…
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញស្រោចស្រព ព្រះ សុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ១១អង្គ

ភ្នំបេញ៖ ដោយព្រះមហា ក្សត្រ ត្រាស់ បង្គាប់តែងតាំងគោរមងារដ៏ឧត្តុង្គឧត្តម ជាសម្តេចព្រះសង្ឃ ព្រះរាជាគណៈ ថ្នាក់ទោ ថ្នាក់ត្រី និងថ្នាក់ចត្វា , ព្រះមន្ត្រីសង្ឃជាន់ ខ្ពស់ ១១ អង្គ ត្រូវបានប្រារពពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេន ដើម្បីប្រោសព្រំប្រសិទ្ធពរជ័យសិរីមហាប្រសើរ ។ នាព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ នឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី បានអញ្ជើញ ស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ។ ពិធីនេះប្រព្រឹត្តទៅនៅវត្តមុនីសុវណ្ណ ហៅវត្ត ចំ ពុះ ក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ព្រះមន្ត្រីសង្ឃជាន់ ខ្ពស់ទាំង ១១ អង្គ ជាព្រះថេរៈបរិបូរណ៍ទៅដោយគុណវុឌ្ឍិ ដ៏ប្រពៃ ថ្លៃ ថ្លា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេច និហព្រះមន្ត្រីសង្ឃជាន់ខ្ពស់ នៃគណៈមហានិកាយ

-
ក្រសួងប្រៃសណីយ៍ ឯកភាពតភ្ជាប់សេវាអ៊ីនធឺណិត និងផ្តល់អ្នកបណ្តុះបណ្តាលជំនាញចាំបាច់ដល់បណ្ឌិត្យសភានគរបាលកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានឯកភាពក្នុងការតភ្ជាប់សេវាអ៊ីនធឺណិតជូនបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងចូលរួមសហការក្នុងផ្តល់ជាវាគ្មិនក្នុងការបណ្តុះបណ្តាលជំនាញចាំបាច់ ព្រមទាំងបន្តកិច្ចសហការក្នុងគោលបំណងចូលរួមចំណែកការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ ។ បណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រឹះស្ថានសិក្សាសាធារណៈតែមួយគត់ ក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល និងការអភិវឌ្ឍធនធានមនុស្សលើវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈប្រកបដោយកិត្យានុភាព ឧត្ដមភាព និងការជឿទុកចិត្តក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ ។ ការឯកភាពនេះ នៅក្នុងឱកាសដែល ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន និងប្រតិភូ ចូលជួបសម្តែងការគួរសម និងបានសំណូមពរដល់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការជួយគាំទ្រលើការផ្តល់សេវាអ៊ីនធឺណិតជូនបណ្ឌិត្យសភានគរបាលកម្ពុជា និងជួយគាំទ្របណ្តុះបណ្តាលលើជំនាញផ្នែកបទល្មើសបច្ចេកវិទ្យា ។ ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបញ្ជាក់អំពីវឌ្ឍនភាពកំណែទម្រង់របស់ក្រសួងនាពេលកន្លងមក និងសកម្មភាពអាទិភាពរបស់ក្រសួងដែលមានជាអាទិ៍៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាមបណ្តាបុរីក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តអាទិភាព និងការតភ្ជាប់ប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្នុងគោលបំណងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ព្រមទាំងការដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី គឺជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និងភាពលេចធ្លោ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន

សៀមរាប៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និង ជាសមិទ្ធផលលេចធ្លោ ថ្មីបន្ថែមទៀត នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន បន្ទាប់ពីគម្រោងសាងសង់ផ្លូវភ្នំពេញ-ព្រះសីហនុ ដែលជា ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំ២០២២ » ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ទំនាក់ទំនងជាប្រពៃណី កម្ពុជា-ចិន បានបដិសន្ធិតាមរយៈចំណងមិត្តភាព ជាពិសេស រវាងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង ឯកឧត្តម ជូ អ៊ិនឡាយ អតីតនាយករដ្ឋមន្ត្រីចិន នៅបានដុង ហើយត្រូវបានពូនជ្រុំយ៉ាងសកម្ម ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជា និងថ្នាក់ដឹកនាំចិនជាច្រើនជំនាន់ រហូតក្លាយជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០ ខណៈឆ្នាំនេះ ក៏ជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងជាឆ្នាំមិត្តភាព កម្ពុជា-ចិន ផងដែរ ។…
-
១០ខែ ឆ្នាំនេះ កម្ពុជា មានជើងហោះហើរជាង ៤១ពាន់ជើង កើនឡើងចំនួន ៩៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន

សៀមរាប៖ គិតត្រឹមរយៈពេល ១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣ ការដឹកជញ្ជូនតាមផ្លូវអាកាស នៅព្រះរាជាណាចក្រកម្ពុជា មានជាង ៤១ពាន់ជើង (៤១,៥៩៦ជើង) កើនឡើងចំនួន ៩៣% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ហើយទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ៤លាននាក់ (៤.១១២.១៧៧ លាននាក់) ដែលមានការកើនឡើងចំនួន១៤៤% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ។ នេះជាការថ្លែងរបស់ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបន្តថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ប្រតិបត្តិការ ហោះហើរដឹកជញ្ជូន អ្នកដំណើរជាតិ និងអន្តរជាតិ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ជាមធ្យម មានជើងហោះហើរចំនួន ៩១០ជើង ក្នុងមួយសប្តាហ៍ ចេញ និងចូលអាកាសយានដ្ឋានអន្តរជាតិទាំងបី និងមានក្រុមហ៊ុន អាកាសចរណ៍ក្នុងស្រុក…
-
រដ្ឋសភាកម្ពុជា បន្តសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈចំនួន៤

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភាចូលរួម ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១០០រូប។ របៀបវារៈនៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាថ្ងៃនេះ មានចំនួន៤ គឺ៖១-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ២-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ។ ៣-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម។ ៤-ការពិភាក្សានិងអនុម័ត សេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា៕ ដោយ ហេង សម្បត្តិ +ថេត វិចិត្រ
-
ក្រសួងមហាផ្ទៃកម្ពុជា និងអារ៉ាប៊ីសាអូឌីត បង្កើនកិច្ចសហ ប្រតិ បត្តិ ការ លើវិស័យច្បាប់ និងការទូត

ភ្នំពេញ៖ កម្ពុជា និងអារ៉ាប៊ីសាអូឌីត តាមរយៈក្រសួងមហាផ្ទៃ នៃប្រទេស ទាំងពីរ នឹងឈានទៅពិភាក្សាលើសេចក្ដីព្រាង នៃអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។ នេះបើតាមខ្លឹមសារជំនួប រវាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងឱកាសចូលជួបសម្ដែងការគួរសម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានជម្រាបអំពីដំណើរការ នៃការធ្វើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដែលពេលនេះកំពុងស្ថិតនៅក្នុងដំណើរការនៃការកែសម្រួល និងរំពឹងថាសម្រេចបាននាពេលឆាប់ៗ។ ជាមួយគ្នានោះ ឯកឧត្តម Mohammed Ismaeil A. Dahlwy ក៏បានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត អំពីសំណើឱ្យមានមន្រ្តីទំនាក់ទំនង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរពាក់ព័ន្ធនឹងពលរដ្ឋកម្ពុជា និងពលរដ្ឋអារ៉ាប៊ីសាអូឌីត ។ ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណ ប្រជាពលរដ្ឋទាំងអស់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសារជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះនៅរសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ” ។ ក្នុងឱកាសនោះដែរ សម្តេចធិបតី បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ គឺមានសារៈសំខាន់ណាស់ ដើម្បីជំរុញដល់ការអភិវឌ្ឍសង្គមជាតិ ។ សម្តេច ថា ទីតំាងតំបន់កោះនរា អាចរៀបចំជាកន្លែងសប្បាយៗជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំនេះ និងជំរុញឱ្យអាជ្ញាធរ ធានាការពារសន្ដិសុខសណ្ដាប់ធ្នាប់ជូនភ្ញៀវជាតិ និងអន្ដរជាតិ ឱ្យខាងតែបាន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរយឱ្យបានល្អ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប…