Category: នយោបាយ

  • អង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា បន្តកិច្ចសហប្រតិបត្តិការជាមួយ វិទ្យាស្ថានជាតិអធិការកិច្ច ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ

    អង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា បន្តកិច្ចសហប្រតិបត្តិការជាមួយ វិទ្យាស្ថានជាតិអធិការកិច្ច ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ

    (ភ្នំពេញ)៖ ក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង អធិការកិច្ច និងលោកស្រី ម៉េឡុនី លីនប៊ើក ( Meloney C. Linberg) តំណាងអង្គការមូលនិធិអាស៊ី ប្រចាំប្រទេសកម្ពុជា ( Asia Foundation) នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ វិទ្យាស្ថាន ជាតិ អធិការកិច្ច ដូចមានក្នុងពេលកន្លងមក គឺផ្ដោតលើការពង្រឹង អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជា រដ្ឋបាល សាធារណៈ ដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និង ស្អាតស្អំ។ កិច្ចពិភាក្សាការងារទ្វេរភាគីនេះបានធ្វើឡើង កាលពី រសៀលថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងអធិការកិច្ច។ ឯកឧត្តម ហួត ហាក់ បានលើកឡើងអំពីស្ថានភាពនយោបាយ ដែល មាន សភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន នយោបាយ សង្គម សេដ្ឋ កិច្ច និងអំណោយផលដល់ការអភិវឌ្ឍ សង្គមជាតិ ការទាក់ទាញ វិនិយោគបរទេសបន្ថែមទៀត។…

  • យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ទទួលបានការគាំទ្រ ពីគ្រប់មជ្ឈដ្ឋាន ដោយក្នុងរយៈពេលជាង ២ខែមកនេះ មានអ្នកចូល រួមសរុបជាង ២,៨លាននាក់

    យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ទទួលបានការគាំទ្រ ពីគ្រប់មជ្ឈដ្ឋាន ដោយក្នុងរយៈពេលជាង ២ខែមកនេះ មានអ្នកចូល រួមសរុបជាង ២,៨លាននាក់

    (ខេត្តក្រចេះ)៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បាននិងកំពុងទទួលការគាំទ្រ និងការចូលរួមអនុវត្តពីសិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅតាមបណ្តា រោងចក្រ សហគ្រាស វត្តអារាម និងសហគម នៃរាជធានី ខេត្ត ជាបន្តបន្ទាប់។ ជាក់ស្ដែង ក្នុងរយៈពេលជាង ២ខែនេះ (គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣) គឺមានអ្នកចូលរួមសរុបចំនួនជាង ២,៨ លាននាក់ បានស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការមួយនេះ។ នេះជាការបញ្ជាក់ពីសំណាក់ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន។ ថ្លែងក្នុងពិធីបើក មហោស្រពសិល្បៈបុណ្យភូមិមានជើង រួមគ្នាដើម្បីទិវាកុមារពិភពលោក,យុទ្ធនាការ”កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក”ក្រោមប្រធានបទ”ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” នៅថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៣នាសាលមហាស្រព ខេត្ត ក្រចេះ លោក ជំទាវ រដ្ឋលេខាធិការបានឱ្យដឹងថា៖ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករយៈពេលជាង២ខែមកនេះ មានការចូលរួមពី លោកគ្រូ អ្នកគ្រូមានចំនួនជាង ១០ម៉ឺននាក់ សិស្សានុសិស្សសរុបចំនួនជាង ២,៥លាននាក់ នៃសាលារៀនចំនួនជាង ៦ពាន់សាលា និងកម្មករ/និយោជក ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅតាមបណ្ត រោងចក្រ សហគ្រាស…

  • សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការយាងចូលរួមរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទអន្តររដ្ឋាភិបាល លើកទី៤ ស្ដីពីអង្គរ និងព្រះរាជសុន្ទរកថារបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាភាសាខ្មែរ និងបារាំង

    សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការយាងចូលរួមរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទអន្តររដ្ឋាភិបាល លើកទី៤ ស្ដីពីអង្គរ និងព្រះរាជសុន្ទរកថារបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាភាសាខ្មែរ និងបារាំង

    សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការយាងចូលរួមរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទអន្តររដ្ឋាភិបាល លើកទី៤ ស្ដីពីអង្គរ និងព្រះរាជសុន្ទរកថារបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាភាសាខ្មែរ និងបារាំង។

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវ ឱ្យបន្តស្មារតី កីឡារស់ក្នុងសន្តិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវ ឱ្យបន្តស្មារតី កីឡារស់ក្នុងសន្តិភាព

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាជន កីឡាករត្រូវរួមគ្នាបន្តស្មារតី «កីឡារស់ក្នុងសន្តិភាព» បើទោះបីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា បានកន្លងផុតទៅហើយក្តី។ សម្ដេចធិបតីបានលើកឡើងថា យើងបានជ្រើសរើសយកពាក្យស្លោកដ៏ត្រឹមត្រូវបំផុតសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ គឺកីឡារស់ក្នុងសន្តិភាព ។ សម្ដេច ថា កម្ពុជា បានជ្រើសរើសយកពាក្យស្លោកនេះ ព្រោះយល់ថា គុណតម្លៃនៃសន្តិភាព ពិតជាធំធេងសម្រាប់កម្ពុជា ក៏ដូចជាគ្រប់បណ្ដាប្រទេសទាំងអស់ ប៉ុន្តែគុណតម្លៃនេះត្រូវបានគេមើលរំលង។ ជាក់ស្ដែង ដោយសារសង្គ្រាមស៊ីវិលប៉ុន្មានទសវត្សរ៍មុននេះ កម្ពុជាធ្លាប់តែរុងរឿងហើយថែមទាំងធ្លាប់បានធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហ្កានីហ្វូលើកទី២ ដែលជាព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោក នៅឆ្នាំ១៩៦៦ នាសម័យសង្គមរាស្ត្រនិយម បានវិនាសខ្ទេចខ្ទាំ បានក្លាយជាវាលពិឃាតដ៏គួរឱ្យខ្លាចរអា ខណៈដែលវិស័យកីឡារបស់កម្ពុជា បានបាត់បង់ស្ទើរតែទាំងស្រុង កីឡាករ កីឡាការនីទាំងអស់បានបាត់បង់ជីវិត ហើយចាំបាច់ត្រូវខិតខំប្រមែប្រមូលអតីតកីឡាករ កីឡាការនី ដែលរស់នៅសេសសល់ពីការកាប់សម្លាប់ចូលមកបម្រើការងារ និងស្ដារវិស័យកីឡាឡើងវិញ រហូតមានធនធានអត្តពលិក និងហេដ្ឋារចនាសម្ពន្ធកីឡា ព្រមទាំងមានសមត្ថភាពចូលរួមឡើងវិញក្នុងការប្រកួតកីឡាកម្រិតជាតិ…

  • កីឡាករ-កីឡាការិនីចំនួន ២៦រូប ដែលដណ្តើមបានមេដាយ ជូន ជាតិ មាតុភូមិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ត្រូវបានសម្រេច ឱ្យជាប់បាក់ឌុបស្វ័យប្រវត្តិ

    កីឡាករ-កីឡាការិនីចំនួន ២៦រូប ដែលដណ្តើមបានមេដាយ ជូន ជាតិ មាតុភូមិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ត្រូវបានសម្រេច ឱ្យជាប់បាក់ឌុបស្វ័យប្រវត្តិ

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជប់លៀងអបអរ សាទរ ជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចទើបចារឯកភាព លើសំណើរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយសម្រេចឱ្យកីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយស្វ័យប្រវត្តិ ។ សម្តេចនាយករដ្ឋមន្ត្រី ចាត់ទុកការសម្រេចនេះ គឺជាការសមស្របមួយ ដើម្បីតបស្នងលើការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនីកម្ពុជា ដែលខិតខំរហូតយកបាននូវមេដាយមាស ប្រាក់ សំរិទ្ធ ជូនប្រទេសជាតិ ។ សម្តេចធិបតី បានបន្តថា ការលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលត្រូវប្រឡងបាក់ឌុប តាមរយៈការឱ្យជាប់ដោយស្វ័យប្រវត្តិនេះ មិនមែនជាលើកទី១ទេ កាលពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុក ស៊ីហ្គេមលើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ មិនត្រឹមតែជាព្រឹត្តិការណ៍នៃការប្រកួតកីឡា នោះទេ ប៉ុន្តែគឺជាមោទនភាពសម្រាប់ជាតិទាំងមូល

    សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុក ស៊ីហ្គេមលើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ មិនត្រឹមតែជាព្រឹត្តិការណ៍នៃការប្រកួតកីឡា នោះទេ ប៉ុន្តែគឺជាមោទនភាពសម្រាប់ជាតិទាំងមូល

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងចាត់ទុកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២មិនត្រឹមតែជាព្រឹត្តិការណ៍នៃការប្រកួតកីឡានោះទេ ប៉ុន្តែសម្រាប់កម្ពុជាយើងគឺជាមោទនភាពមួយដែលប្រជាជាតិយើងទាំងមូលរួមគ្នា មិនថាចាស់ មិនថាក្មេង មិនថាអ្នកនៅរាជធានីភ្នំពេញ ឬនៅជនបទទេ គឺតាមដាន និងគាំទ្រ ហេតុនេះហើយ គឺជាសមិទ្ធផលរួមនិងភាពជោគជ័យកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលយើងបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យ។ សម្ដេចធិបតី បានមានប្រសាសន៍បន្តថា តាមការចងចាំរបស់សម្ដេចមកដល់ពេលនេះ ស៊ីហ្គេម និងប៉ារ៉ាហ្គេមគឺជាព្រឹត្តិការណ៍កម្រណាស់នៅកម្ពុជាយើងដែលទាក់ទាញ ការចាប់អារម្មណ៍ ការគាំទ្រពីប្រជាជនទូទាំងប្រទេសក្នុងពេលតែមួយ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «និយាយរួមព្រឹត្តិការណ៍អីក៏ដោយ ឧទាហរណ៍កីឡាអីក៏ដោយ បើសិនជា សូម្បីតែអ្នកដែលអត់ស្គាល់កីឡាក៏តាមមើលដែរ បានន័យថា ពិសេសហើយ ជាក់ស្ដែងនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតស៊ីហ្គេម ទាំងព្រឹត្តិការណ៍បើក ព្រឹត្តិការណ៍នៃការប្រកួតនេះប្រជាជនយើងទូទាំងប្រទេសមិនថាអ្នកចូលចិត្តវិស័យកីឡាឬសូម្បីតែនៅក្នុងផ្ទះខ្ញុំក៏អញ្ចឹងដែរ គ្រួសារខ្ញុំអត់ធ្លាប់លេងកីឡាបាល់ទះអីទេ ប៉ុន្តែដល់ម៉ោងកីឡាកម្ពុជាប្រកួតគឺគាត់អត់ឱ្យខ្ញុំដូរប៉ុស្តិ៍ទេ»។ សូមរំឭកថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

    (ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមសម្ដែង នូវសេចក្តីសោមនស្សរីករាយឥតឧបមា និងអំណរសាទរយ៉ាងក្លៀវក្លាបំផុត ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី ត្រូវបាន អង្គមហាសន្និបាតអនុម័តជ្រើសតាំងជា អនុប្រធាន នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការទទួលបាននូវសេចក្តីទុកចិត្តដ៏ឧត្តុង្គឧត្តមនេះ គឺជាសក្ខីភាពថ្មីមួយទៀត ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ នូវស្នាដៃ សមត្ថភាព កិច្ចខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី និងការលះបង់មិនអាចប្រកែកបានរបស់ ឯកឧត្តម តាមរយៈការចូលរួមថែរក្សាសុខសន្តិភាព និងការពូនជ្រំនូវលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ដោយឈរលើស្មារតី ពូនជ្រំនូវមរតកដ៍ថ្លៃថ្លាបំផុត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបេសកកម្មដ៍មហាបវរថ្លៃថ្លាជាបន្តរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិ និងមាតុភូមិកម្ពុជា។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ វីរភាព និងទស្សនវិស័យទំនើបជឿនលឿន របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តប្ដេជ្ញាឆ្លើយតបនឹងដំណើររបស់កម្ពុជា ពីការកសាងបាននូវឯករាជ្យជាតិ ការរក្សាបាននូវសុខសន្តិភាព ឆ្ពោះទៅការកសាងកម្ពុជាសហសម័យ…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

    (ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមសម្ដែង នូវសេចក្តីសោមនស្សរីករាយឥតឧបមា និងអំណរសាទរយ៉ាងក្លៀវក្លាបំផុត ក្នុងឱកាសដែល សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ត្រូវបានអង្គមហាសន្និបាតអនុម័តជ្រើសតាំងជា គណៈអធិបតីកិត្តិយស នៃក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ជាសក្ខីភាពថ្មីមួយទៀតបង្ហាញអំពីសមត្ថភាព ទេពកោសល្យ គុណធម៌ ព្រហ្មវិហារធម៌ និងមនសិការស្នេហាជាតិរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ឥស្សរជនបន្តវេនដ៍ឆ្នើមរបស់កម្ពុជា ដែលត្រូវបន្តដឹកនាំ និងពួនជំនួវមរតកដ៍ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត “ព្រះបរមរតនកោដ្ឋ” ព្រះបិតាឯករាជ្យ និងថែរក្សានូវមូលដ្ឋានគ្រឹះដ៍រឹងមាំនៃសុខសន្តិភាព ស្ថិរភាពនយោបាយដែល សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាព បានកសាងសម្រាប់យុវជនជំនាន់ក្រោយ ដើម្បីបន្តកសាង កម្ពុជាសហសម័យឱ្យកាន់តែរីកចម្រើនស្មើមុខស្មើមាត់ជាមួយនឹងអរិយប្រទេស។ នៅក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តប្តេជ្ញាឆ្លើយតបនឹង ដំណើររបស់កម្ពុជា ពីការកសាងបាននូវឯករាជ្យជាតិ ការរក្សាបាននូវសុខសន្តិភាព ឆ្ពោះទៅការកសាងកម្ពុជាសហសម័យ ប្រកបដោយឯករាជ្យ…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត

    (ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមសម្ដែង នូវសេចក្តីសោមនស្សរីករាយឥតឧបមា និងអំណរសាទរយ៉ាងក្លៀវក្លាបំផុតក្នុងឱកាសដែល សម្ដេចកិត្តិសង្គហបណ្ឌិត ត្រូវបានអង្គមហាសន្និបាតអនុម័ត ជ្រើសតាំងជា ប្រធាន នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរព ដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលជាអ្នកដឹកនាំដ៍ឆ្នើម បានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា ជាពិសេសការពាររាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញ ការពារនិងគោរពព្រះពុទ្ធសាសនា និងបានចូលរួមចំណែកដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិកន្លងមក ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យទទួលបានជោគជ័យយ៉ាង ត្រចះត្រចង់ ប្រកបដោយកិត្យានុភាពទាំងលើឆាកនយោបាយជាតិនិងអន្តរជាតិ ព្រមទាំងរួមចំណែកយ៉ាងធំធេងក្នុងការ ពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ ការអភិវឌ្ឍ សុខសន្តិភាព និងភាពសម្បូររុងរឿងរបស់ប្រទេសជាតិ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៍ឈ្លាសវៃ វីរភាព និងទស្សនវិស័យទំនើបជឿនលឿន របស់ សម្តេចមហាបវរ ធិបតី នាយករដ្ឋមន្ត្រី, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តប្ដេជ្ញាឆ្លើយតបនឹងដំណើររបស់កម្ពុជា ពីការ…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើសារលិខិតជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើសារលិខិតជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត

    (ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមសម្ដែង នូវសេចក្តីសោមនស្សរីករាយឥតឧបមា និងអំណរសាទរយ៉ាងក្លៀវក្លាបំផុត ក្នុងឱកាសដែល សម្តេចអគ្គមហាពញាច ត្រូវបានអង្គមហាសន្និបាតអនុម័ត ជ្រើសតាំងជា ប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាពញាចក្រី ដែលជាអគ្គមគ្គទេសក៍ដ៍ល្អ បានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា ជាពិសេសការពាររាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ និងធ្លាប់បានដឹកនាំរដ្ឋសភាដែលជាស្ថាប័ននីតិបញ្ញត្តិកំពូលមួយរបស់ជាតិ ឱ្យទទួលបានជោគជ័យយ៉ាង ត្រចះត្រចង់ ប្រកបដោយកិត្យានុភាពទាំងលើឆាកនយោបាយជាតិនិងអន្តរជាតិ ព្រមទាំងរួមចំណែកយ៉ាងធំធេងក្នុងការ ពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នីតិរដ្ឋ ការអភិវឌ្ឍ សុខសន្តិភាព និងភាពសម្បូររុងរឿងរបស់ប្រទេសជាតិ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៍ឈ្លាសវៃ ជវភាព និងទស្សនវិស័យទំនើបជឿនលឿន របស់ សម្តេចមហាបវរ ធិបតី នាយករដ្ឋមន្តី, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តប្ដេជ្ញាឆ្លើយតបនឹងដំណើររបស់កម្ពុជា ពីការ កសាងបាននូវឯករាជ្យជាតិ ការរក្សាបាននូវសុខសន្តិភាព ឆ្ពោះទៅការកសាងកម្ពុជាសហសម័យ ប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ…