-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ដំណើរទស្សនកិច្ច របស់វិនិយោគិនជប៉ុនមកកម្ពុជា ជាកិច្ចចាប់ផ្តើម រវាងកម្ពុជា ជប៉ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងស្អិតរមួតជាមួយគ្នាបន្ថែមទៀត

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់វិនិយោគិនជប៉ុនមកកម្ពុជាលើកនេះគឺជាកិច្ចចាប់ផ្តើមរវាងកម្ពុជា ជប៉ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងស្អិតរមួតជាមួយគ្នា ដើម្បីធ្វើកិច្ចសហការលើវិស័យជាច្រើនបន្ថែមទៀត។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំនួបជាមួយគណៈប្រតិភូក្រុមហ៊ុនឯកជនជប៉ុន ដឹកនាំដោយ លោកបណ្ឌិត ហ៊ីរ៉ូតូ អ៊ីហ្សូមី (Hiroto IZUMI) អតីតទីប្រឹក្សានាយក រដ្ឋមន្ត្រីជប៉ុន និងជាអ្នករៀបចំគោលនយោបាយលើវិស័យ លំនៅ ឋាន ជប៉ុន នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែង អំណរគុណប្រទេស ជប៉ុន ដែលបានចូលរួមយ៉ាងសកម្មក្នុងការ ជួយស្វែង រក សន្តិភាពឱ្យ កម្ពុជា។ ដោយសារការជួយពីភាគីប្រទេស ជាមិត្តទាំងអស់ វប្បធម៌នៃសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ បានចាក់រឹសក្នុងក្រអៅបេះដូងនៃប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ហើយ ចលនាជ្រុលនិយមត្រូវបានបញ្ចប់។ ជប៉ុនជួយស្ដារគ្រប់ខឿនទាំងអស់នៃសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុង…
-
សម្តេចធិបតីហ៊ុន ម៉ាណែត៖ យើងត្រូវដាក់គោលដៅឱ្យ ខ្ពស់ ហើយត្រូវ សម្រេច ឱ្យបាន ដើម្បីហុចផលទៅដល់ពលរដ្ឋរបស់យើង ស្របតាម សូចនាករ ប្រាំ

ភ្នំពេញ៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ មានគោលដៅធំប្រាំ ដែល រុញប្រទេសកម្ពុជា កាន់តែអភិវឌ្ឍន៍និងប្រជាពលរដ្ឋកាន់តែមានបាន ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យការងារពាក់ព័ន្ធ នឹង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះហើយយើងត្រូវដាក់គោលដៅ ឱ្យខ្ពស់ ហើយត្រូវសម្រេចឱ្យបាន ដើម្បីហុចផលទៅដល់ប្រជាពលរដ្ឋ របស់យើង ស្របតាមសូចនាករទាំងប្រាំគឺ កំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព។ សម្តេចធិបតី បានបញ្ជាក់ទៀតថា រដ្ឋាភិបាលអាណត្តិថ្មីនេះ ត្រូវបន្ត ថែរក្សានូវសមិទ្ធផលវិជ្ជមានទាំងអស់ ដែលបានកសាងដោយ លំបាក ក្នុងរយៈពេល ៤០ឆ្នាំនេះ និងត្រូវថែរក្សាឱ្យបាននូវស្ថិរភាព សន្តិភាព កុំឱ្យបាត់បង់ទៅវិញ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងអាណត្តិទី៧នេះ សម្ដេចអាច នឹងជួប កម្មករ កម្មការិនីពីរជុំទៀត ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និង ដោះស្រាយ បន្តទៀត

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមាន ប្រសាសន៍ ថា ក្នុងមួយអាណត្តិទី៧ សម្ដេចអាចនឹងជួបជាមួយកម្មករ កម្មការិនី ពីរជុំទៀត ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងដោះស្រាយ បន្តទៀត ។ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តា រោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមាន មូលដ្ឋានក្នុង ខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ចំណុចនេះថា ក្នុងរយៈពេល ៩០ថ្ងៃក្រោយកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចបាន ចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន១០ដង ដោយមានកម្មករ កម្មការិនីជាង ២០ម៉ឺននាក់។ សម្ដេចធិបតីគូសបញ្ជាក់ថា នេះជាការជួបលើកទី១០ ហើយ ដែល ជាការជួបចុងក្រោយសម្រាប់កម្មវិធីសម្ដេចក្នុងឆ្នាំ២០២៣នេះ តែ មិន មែនជាកម្មវិធីចុងក្រោយ លែងជួបបងប្អូនកម្មករ និយោជិតទៀតទេ យើងនឹង បន្ដជួបទៀត…
-
ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាស មានមូលដ្ឋានក្នុងខណ្ឌកំបូល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារទី ២១ ខែវិច្ឆិកានេះបាន អញ្ជើញ ចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិត ជាង១៨ .០០០នាក់ដែលមកពីតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោង ចក្រ ដែលមានមូលដ្ឋាន ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ រោងចក្រ សហគ្រាសទាំង ១៣នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀក បំពាក់ ចំនួន ១០ រោងចក្រដេរស្បែកជើង ចំនួន ពីរ និង រោងចក្រផលិតផលិត ផលធ្វើដំណើរ និងកាបូប ចំនួន មួយ ។ នេះ គឺជាលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំនេះ ដែលសម្តេច ធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ នឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ឱ្យក្លាយជាកសិកម្មតាមបែបឧស្សាហកម្ម ដែលមានស្តង់ដារខ្ពស់ អាស្រ័យលើតួអង្គចំនួនបី

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា មិនអាចពឹងផ្អែកតែលើវិស័យណាមួយតែមួយមុខនោះឡើយ យើងចាំបាច់ត្រូវមានពិពិធកម្ម ព្រមជាមួយនឹងការព្យាយាមធ្វើទំនើបកម្មវិស័យនានា ក្នុងនោះវិស័យកសិកម្ម ត្រូវធ្វើទំនើបកម្មពីកសិកម្មដែលពឹងផ្អែកដោយពលកម្មតាមបែបប្រពៃណី ទៅជាកសិកម្មដែលពឹងផ្អែកលើជំនាញ, បច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់ ។ ទន្ទឹមនេះ យើងក៏ត្រូវផ្សារភ្ជាប់វិស័យកសិកម្មរបស់យើង ពីកសិកម្មតាមបែបគ្រួសារ ទៅជាកសិកម្មបែបឧស្សាហកម្ម ដែលមានស្តង់ដារខ្ពស់ អាចប្រកួតប្រជែងនឹងការនាំចូល ហើយថែមទាំងអាចផ្គត់ផ្គង់ជាវត្ថុធាតុដើមដល់ខ្សែច្រវាក់ផលិតកម្ម ទាំងក្នុងស្រុក, ក្នុងតំបន់ និងសកលលោកផងដែរ ។ សម្តេចធិបតី បានបន្តធ្វើការគូសបញ្ជាក់ថា ការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ឱ្យក្លាយជាកសិកម្មតាមបែបឧស្សាហកម្ម ដែលមានស្តង់ដារខ្ពស់ អាស្រ័យលើតួអង្គចំនួន ៣ គឺ៖ តួអង្គទី១-ជាអ្នកប្រតិបត្តិផ្ទាល់ តួអង្គនេះមានការខិតខំ និងឆន្ទៈមោះមុតរួចទៅហើយនៅក្នុងការធ្វើឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន ក៏ប៉ុន្តែត្រូវព្យាយាមបន្ថែមទៀតក្នុងការប្រទាក់ក្រឡាគ្នា, បំពេញបន្ថែមឱ្យគ្នា, និងជាពិសេស ត្រូវមានផលប្រយោជន៍រួមគ្នា ទើបអាចកៀរគរបាននូវកម្លាំងរួម សម្រាប់អភិវឌ្ឍវិស័យនេះ…
-
សហព័ន្ធសន្តិភាពសកល UPF ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ រដ្ឋសភា កម្ពុជា ក្នុងបេសកកម្ម កសាងសុខសន្តិភាព និងការអភិវឌ្ឍ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត Charles S. Yang ប្រធានសហព័ន្ធសន្តិភាពសកល (UPF) ជួបសម្តែងការគួរសមនិងពិភាក្សាការងារ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទំាងពីរ នៅក្នុងបេសកកម្មស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍ ជូនពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក ។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា UPF ក៏មានទំនាក់ទំនងដ៏ល្អជាមួយរដ្ឋសភាកម្ពុជា ជាយូរមកហើយ។ ដូច្នេះនៅក្នុងពេលដែលពិភពលោកកំពុងប្រឈមនូវអំពើហិង្សា ភាពស្មុគស្មាញភូមិសាស្រ្តនយោបាយ សង្រ្គាម និងភាពមិនប្រាកដប្រជានោះ UPF គួរស្វែងរកលទ្ធភាពកាន់តែច្រើនជាមួយរដ្ឋសភាកម្ពុជា ដើម្បីបានចូលរួមនៅក្នុងសកម្មភាពដ៏មានតម្លៃនេះ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបានចូលរួមជាមួយវេទិកាអន្តរសភាជាច្រើន នៅក្នុងការលើកកម្ពស់សន្តិភាពនិងកិច្ចសន្ទនាដូចជា AIPA, APPF, APF, ASEP ជាដើម ។ ឯកឧត្តមបណ្ឌិត Charles S.…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធ សហការគ្នាលុបបំបាត់សកម្មភាពណាមួយ ដែលរារាំងមិនឱ្យប្រជា កសិករ និងវិស័យឯកជន ប្រកួតប្រជែងគ្នាក្នុងទីផ្សារដោយស្មើភាព

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានស្នើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាក់ព័ន្ធ សហការគ្នាលុបបំបាត់សកម្មភាពណាមួយ ដែលរារាំងមិនឱ្យប្រជាកសិករ និងវិស័យឯកជន ប្រកួតប្រជែងគ្នាក្នុងទីផ្សារដោយស្មើភាព ។ សម្តេចធិបតី បានបន្តថា៖ វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលនៅក្នុងការផ្ដល់ការគាំទ្រ ជាអ្នកសម្របសម្រួលរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ឥណទានកសិកម្ម និងការងារជំនួញ ធ្វើយ៉ាងណា កុំឱ្យប៉ះពាល់ដល់គោលការណ៍ប្រកួតប្រជែងនៅទីផ្សារ ។ សម្តេច ថា ជាលទ្ធផល ទាល់តែមានការប្រកួតប្រជែង បានយើងរឹងមាំ។ ក៏ប៉ុន្តែរាជរដ្ឋាភិបាល មិនអាចជួយ រហូតដល់វិស័យឯកជនមិនប្រឹងនោះទេ ជាពិសេស វិស័យកសិកម្មដែលយើងជាសមាជិកអង្គការពាណិជ្ជកម្មពិភាពលោក។ វិធានការជាច្រើន ដូចជាការជួយទៅដល់សហគមន៍មួយចំនួន គឺប៉ះពាល់ទៅដល់ច្បាប់ នៃការប្រកួតប្រជែងតែម្ដង ហើយអាចនឹងបាត់ទីផ្សារ ប៉ុន្តែអ្វីដែលសំខាន់ យើងត្រូវពង្រឹងខ្លួនយើងឲ្យរឹងមាំ អាចម្ចាស់ការខ្លួនឯង ទាំងកសិករ ទាំងវិស័យឯកជន…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលកសិកម្ម នៅក្នុងស្រុក

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យពលរដ្ឋខ្មែរ គាំទ្រផលិតផលខ្មែរ ជាពិសេសផលិតផលកសិកម្មដែលប្រជាកសិករខ្មែរបានដាំក្នុងស្រុកឱ្យបានច្រើន ដើម្បីធានាការផ្គត់ផ្គង់ និងមានទីផ្សារ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អតិថិជន គឺជាអ្នកដែលកំណត់ទាំងក្នុង និងក្រៅប្រទេស ។បើផលិតហើយអត់មានទីផ្សារលក់ យើងពិបាក ។អញ្ចឹងសម្រាប់កម្ពុជាយើង សម្ដេចសូមឲ្យបងប្អូនប្រជាពលរដ្ឋយើង ជួយគាំទ្រទៅដល់ផលិតផលកសិកម្ម ផលិតផលក្នុងស្រុករបស់យើង ។ សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់សហការគ្នា ចូលរួមអភិវឌ្ឍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងកម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោក។ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តខិតខំពង្រីកពីកសិកម្មជាលក្ខណៈគ្រួសារ ឲ្យក្លាយទៅជាកសិកម្មទំនើប និងកសិ-ឧស្សាហកម្មនៅក្នុងប្រទេស ដើម្បីលើកកម្ពស់ជីវិភាពរបស់កសិករឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ ដោយ: វណ្ណលុក
-
កម្ពុជាបាននាំចេញផលកសិកម្មជាងប្រាំមួយលានតោន នៅរយៈពេល ១០ ខែនៃឆ្នាំនេះ ក្នុងអំឡុងពិភពលោក ប្រឈមខ្លាំងនឹងវិបត្តិស្បៀងអាហារ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោក បានប្រឈមច្រើននឹងវិបត្តិនានា ជាពិសេស បញ្ហាអាកាសធាតុ និងសង្គ្រាម ជាដើម ។ សម្ដេច បន្តថា ការប្រឈមនេះ បានបណ្ដាលឱ្យប្រទេសនានា មានការបារម្ភព្រួយ ខ្លាំងចំពោះបញ្ហាសន្តិសុខស្បៀងនៅក្នុងប្រទេសរៀងៗខ្លួន។ សម្ដេចធិបតី បញ្ជាក់ថា នៅអំឡុងពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារនោះ កម្ពុជា មិនត្រឹមតែធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រទេសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបានសល់ផលកសិកម្ម និងបាននាំចេញជាងប្រាំមួយលានតោន ក្នុងរយៈពេល ១០ ខែនៃឆ្នាំ២០២៣ នេះថែមទៀត ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកឱ្យដឹងថា នៅក្នុងពិភពលោកបច្ចុប្បន្ន ទោះបីជាបច្ចេកវិទ្យា មានការចម្រើនរីកក្ដី ក៏កសិកម្ម នៅតែដើរតួនាទីសំខាន់ក្នុងជីវភាពប្រចាំថ្ងៃរបស់មនុ ស្សទូទៅជាដដែល ។ យោងតាមរបាយការណ៍…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការប្រឡងរើសមន្រ្តីកសិកម្ម ត្រូវតែ ច្បាស់ លាស់ តម្លាភាព ពេលជាប់ហើយ ត្រូវមានឆន្ទៈដោយយកបេះដូង មកបម្រើពលរដ្ឋលើវិស័យកសិកម្មនៅមូលដ្ឋាន

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការប្រឡងរើសមន្រ្តីកសិកម្ម ត្រូវតែច្បាស់លាស់ តម្លាភាព ពេលជាប់ហើយ ត្រូវមានឆន្ទះ ដោយត្រូវយកបេះដូង មកបម្រើពលរដ្ឋលើវិស័យកសិកម្មនៅមូលដ្ឋាន ។ សម្តេចធិបតី ថា អ្នកដាក់ពាក្យស្នើសុំប្រឡងចូលជាមន្រ្តីកសិកម្ម ដែលមានរហូតដល់ ១ម៉ឺននាក់ ខណៈដែលរាជរដ្ឋាភិបាល ជ្រើសរើសតែ ២៥០នាក់ប៉ុណ្ណោះ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការប្រឡងត្រូវតែច្បាស់លាស់ តម្លាភាព ពេលជាប់ហើយត្រូវបំពេញការងារនៅមូលដ្ឋាន មិនមែនបានជាប់ហើយប្តូក្របខ័ណ្ឌមិនបម្រើពលរដ្ឋនៅមូលដ្ឋាននោះទេ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការជ្រើសរើសត្រូវមានឆន្ទៈបម្រើប្រជាពលរដ្ឋលើវិស័យកសិកម្ម ។ សម្តេចធិបតី បានបញ្ជាក់ថា មន្រ្តីកសិកម្ម គឺជាភ្នាក់ងារដ៏មានប្រសិទ្ធនៅមូលដ្ឋាន ដឹងសុខទុក្ខតម្រូវការរបស់ប្រជាកសិករ ផ្តល់ព័ត៌មានមកក្រសួងកសិកម្មច្បាស់លាស់…