Category: នយោបាយ

  • នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសប្រែក្លាយខេត្តកំពង់ឆ្នាំង ទៅជាទីតាំងសកម្មភាពសេដ្ឋកិច្ច

    នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសប្រែក្លាយខេត្តកំពង់ឆ្នាំង ទៅជាទីតាំងសកម្មភាពសេដ្ឋកិច្ច

    កំពង់ឆ្នាំង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្រែក្លាយខេត្តកំពង់ឆ្នាំង ទៅជាទីតាំងសកម្មភាពសេដ្ឋកិច្ច ខណៈរាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជាផ្លូវទឹក ផ្លូវគោក និងផ្លូវដែក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដូច្នេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីព្រែកក្ដាម ទៅដល់ខេត្តបាត់ដំបង ប្រវែងជាង ២៤៦ គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែងជាង ៣៥ គីឡូម៉ែត្រ ក្រោម ឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន ។ សម្តេចធិបតី បានមានប្រសាសន៍ថា៖ ផ្លូវជាតិលេខ៥ នេះគឺសំខាន់ ផ្លូវនេះគឺជួយចិញ្ចឹមសរសៃឈាមមួយ វាមិនមែនចិញ្ចឹមពីតែបាតដៃមកបេះដូង គឺនៅតាមផ្លូវនោះគឺអវៈយវៈយើងគឺរស់ទាំងអស់ គឺតាមនៅខេត្តនេះគឺរីកចម្រើន ។ សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជា៖ ផ្លូវទឹក ផ្លូវគោក និងផ្លូវដែក។ ជាមួយនឹងបន្តពង្រីកផ្លូវជាតិ ពីស្គន់ទៅកំពង់ចាមបន្ថែមទៀត និងផ្លូវពីខេត្តកំពត ទៅខេត្តព្រះសីហនុ ក៏កំពុងតែពង្រីកបន្ថែមផងដែរ ៕ អត្ថបទ៖ វណ្ណលុក,…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ពលរដ្ឋទូទាំង ប្រទេស ពិសេស ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ពលរដ្ឋទូទាំង ប្រទេស ពិសេស ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា

    កំពង់ឆ្នាំង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារជាថ្មីម្តងទៀតថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេស ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដែលបាននាំគ្នាចេញទៅបោះឆ្នោត ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាភ្លូកទឹកភ្លូកដី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីព្រែកក្ដាម ទៅដល់ខេត្តបាត់ដំបង ប្រវែងជាង ២៤៦ គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែងជាង ៣៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន ។ សម្តេចធិបតី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋ ដោយបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេស តាមបែបលទ្ធិប្រជាធិបតេយ្យ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការជ្រើសរើសនូវអ្នកដឹកនាំរាជរដ្ឋាភិបាលដើម្បីបម្រើប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសតាងតំណាងរាស្ត្រអាណត្តិទី៧ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងមានចំនួនច្រើកុះករ ភ្លូកទឹកភ្លូកដី បានទៅបំពេញកាតព្វកិច្ចខ្លួនតាមរយៈការបោះឆ្នោតកន្លងទៅនេះ។ សម្តេច ថា ក្នុងខេត្តកំពង់ឆ្នាំង មានប្រជាពលរដ្ឋរហូតដល់ជាង ៨៧,៣១ភាគរយ បានចេញទៅបោះឆ្នោត ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ ។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះជានិមិត្តរូបនៃការបន្តកិច្ចការ នៅលើ គន្លងដែលមានស្រាប់ និងជានិមិត្តរូបនៃការបន្តនូវទំនាក់ទំនង ជាមួយប្រទេសជាមិត្ត

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះជានិមិត្តរូបនៃការបន្តកិច្ចការ នៅលើ គន្លងដែលមានស្រាប់ និងជានិមិត្តរូបនៃការបន្តនូវទំនាក់ទំនង ជាមួយប្រទេសជាមិត្ត

    កំពង់ឆ្នាំង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងថា ថ្ងៃនេះគឺគម្រប់ ៣ ខែនៃការចាប់កំណើតរបស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី២២ ខែសីហា កន្លងទៅ ដែលសភាបានអនុម័តគាំទ្រជាផ្លូវ ការឲ្យរាជរដ្ឋាភិបាលលេចរូបរាងឡើង។ សម្តេចធិបតី បន្តថា ថ្ងៃនេះជានិមិត្តរូបនៃការបន្តកិច្ចការនៅលើគន្លងដែលមានស្រាប់ ផ្លូវជាតិលេខ៥ ជាសមិទ្ធផលដែលបានបន្សល់ទុកពីសម័យមុន ក៏ជានិមិត្តរូបនៃការបន្តនូវទំនាក់ទំន ងជាមួយប្រទេសជាមិត្តហើយជាការបន្តនូវអ្វីដែលរាជរដ្ឋាភិបាលអាណត្តិទី៦ បានធ្វើ ជាពិសេសទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនដែលយើងត្រូវបន្តបន្ថែមទៀត។ សម្ដេចធិបតី បានប្រកាសថា ២២ វិច្ឆិកា ២០២៣ ជាថ្ងៃពិសេសមួយដែលបង្ហាញពីនិម្មិតរូបនៃការបន្តអភិវឌ្ឍន៍, និម្មិតរូបនៃការបន្តទំនាក់ទំនងជាមួយបណ្ដាប្រទេសនានា, និម្មិតរូបនៃខួបទី ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន, និម្មិតរូបនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលកាន់តែរឹងមាំ។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់ភាគីមិត្តនៅតាមបណ្ដាប្រទេសនានាថា កម្ពុជា ប្រកាន់ជំហរនយោបាយការបរទេស ដោយឈរលើគោលការណ៍និរន្តរភាព និងចីរភាព។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីព្រែកក្ដាម ទៅដល់ខេត្តបាត់ដំបង…

  • WHO ៖ ប្រព័ន្ធសុខាភិបាលនៅហ្គាហ្សាគឺមហន្តរាយ ជិតដល់ការដួលរលំទាំងស្រុង

    WHO ៖ ប្រព័ន្ធសុខាភិបាលនៅហ្គាហ្សាគឺមហន្តរាយ ជិតដល់ការដួលរលំទាំងស្រុង

    បរទេស៖ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានព្រមានថា ស្ថានភាពប្រព័ន្ធសុខាភិបាលនៅហ្គាហ្សា ស្ថិតក្នុងមហន្តរាយ ជិតឈានដល់ការដួលរលំទាំងស្រុងហើយ។ លោក Michael Ryan នាយកប្រតិបត្តិនៃកម្មវិធីសង្គ្រោះបន្ទាន់ របស់អង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងសន្និសីទខ្លីមួយ ស្តីពីស្ថានភាពសុខាភិបាលនៅហ្គាហ្សាថា «ស្ថានភាពថែទាំសុខភាពបឋមនៅតំបន់ហ្គាហ្សា គឺមហន្តរាយ ហើយនឹងមើលឃើញពីការការដួលរលំទាំងស្រុង នៃហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ លើប្រព័ន្ធសុខាភិបាលរបស់ហ្គាហ្សា»។ លោក Ryan បាននិយាយទៀតថា «វាជាទំនួលខុសត្រូវរបស់ភាគីទាំងអស់នៃជម្លោះ ក្នុងការអនុញ្ញាតឱ្យមន្ទីរពេទ្យទាំងនោះ ត្រូវបានផ្គត់ផ្គង់ឡើងវិញ ដើម្បីធានាការផ្តល់សេវា និងផ្គត់ផ្គង់នូវតម្រូវការគ្រប់គ្រាន់ សម្រាប់ប្រជាជន»។ លោក Michael Ryan បាននិយាយទៀតថា សុវត្ថិភាពជាមូលដ្ឋានរបស់មន្ត្រីសុខាភិបាល នៅក្នុងតំបន់ Gaza មិនអាចធានាបានទេ នៅពេលនេះ ដោយលោកអះអាងថា «មិនអាចយល់បាន»។ ក្រុមគ្រូពេទ្យ និងអ្នកជំងឺត្រូវបានមើលឃើញពីការកើនឡើង កាន់តែខ្លាំងឡើង អំឡុងការប្រយុទ្ធគ្នា ខណៈដែលអ៊ីស្រាអែលបានពង្រីកប្រតិបត្តិការរបស់ខ្លួន នៅភាគខាងជើងតំបន់ហ្គាហ្សា ហើយមន្ទីរពេទ្យក៏ជាគោលដៅវាយប្រហារ ដោយសារអ៊ីស្រាអែលតែងតែសង្ស័យថា មន្ទីរពេទ្យជាទីតាំងប្រើប្រាស់ដោយពួកហាម៉ាស។ ក្រសួងសុខាភិបាលហ្គាហ្សាបានឲ្យដឹងថា អ៊ីស្រាអែលបានឡោមព័ទ្ធ និងថែមទាំងវាយលុកមន្ទីរពេទ្យឥណ្ឌូនេស៊ី ក្នុងទីក្រុង Jabalia កាលពីថ្ងៃចន្ទ…

  • ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ព្រែកក្តាម-បាត់ដំបង និងបើកការដ្ឋានសាងសង់កំណាត់ ផ្លូវជាតិលេខ៥ សិរីសោភ័ណ្ឌ – ប៉ោយប៉ែត

    ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ព្រែកក្តាម-បាត់ដំបង និងបើកការដ្ឋានសាងសង់កំណាត់ ផ្លូវជាតិលេខ៥ សិរីសោភ័ណ្ឌ – ប៉ោយប៉ែត

    កំពង់ឆ្នាំង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រា ស់ជាផ្លូវការ “ កំណាត់ផ្លូវជាតិ លេខ៥ចាប់ពីព្រែកក្ដាមទៅដល់បាត់ដំបងប្រវែងសរុបជាង ២៤៦ គីឡូម៉ែត្រនិងបើកការដ្ឋានសាង សង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែតប្រវែងជាង ៣៥គីឡូម៉ែត្រ ” ក្រោមឥណទានសម្បទានពីរដ្ឋា ភិបាលនៃប្រទេសជប៉ុន ដែលពិធីនេះធ្វើឡើងនៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីដើមឡើយមានប្រវែងសរុប ៣៣០,៨៩គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីស្ពានព្រែកក្ដាមខេត្តកណ្តាល រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បែងចែកជា៣កំណាត់រួមមាន៖ កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តា ម -ធ្លាម្អម), កំណាត់ផ្លូវភាគកណ្តាល (ធ្លាម្អម-បាត់ដំបង) និងកំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ដោយបានប្រើប្រាស់ រយៈពេលសាងសង់សរុបចំនួន ៧ឆ្នាំនិងចំណាយថវិកាសរុបប្រ មាណ៦៩១លានដុល្លារអាម៉េរិកដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។ ដោយឡែកកំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន…

  • កម្ពុជា-ឡាវ បន្តរួមគ្នាថែរក្សានូវវប្បធម៌ កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង

    កម្ពុជា-ឡាវ បន្តរួមគ្នាថែរក្សានូវវប្បធម៌ កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង

    ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម បួកែវ ភុំវង្ស សាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី និង ឯកឧត្តម បួកែវ ភុំវង្ស សាយ បានលើកឡើងពីចំណងមិត្តភាពជាប្រពៃណីនិង ជាបងប្អូននៃ ប្រទេសទំាងពីរ ដែលមានតំាងពីយូរលង់មកហើយ។ ទំនាក់ទំនងដ៏ល្អ ដែលបានប្រែក្លាយជាដៃគូយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយ និរន្តរភាពយូរអង្វែង បានបម្រើដល់ផលប្រយោជន៍ប្រទេសនិង ប្រជាជនទំាងសងខាង។ ដូច្នេះនៅក្នុងជំនាន់ថ្មីនេះ ថ្នាក់ដឹកនាំនិង ពលរដ្ឋទំាងសងខាង បានបន្តរួមគ្នាថែរក្សានូវវប្បធម៌ ទំនាក់ទំនងដ៏ល្អ នេះឱ្យស្ថិតស្ថេរជានិច្ចនិរន្តរ៍តទៅ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា នៅក្នុងកាលៈទេសៈដែល ពិភពលោកទើបងើបចេញពីវិបត្តិកូវីដ១៩ និងការប្រឈមបញ្ហា ស្មុគស្មាញសង្រ្គាម ការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ ការរឹត…

  • សម្តេចភក្តីប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីចូលជួបសម្តែងការគួរសម

    សម្តេចភក្តីប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីចូលជួបសម្តែងការគួរសម

    ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះ រាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ឥណ្ឌូណេ ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នា ព្រឹកថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ជូនសម្ដេចភក្តី សាយ ឈុំ ថា នឹងបន្តពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់ តែ ល្អប្រសើរឡើងថែមទៀត ជាពិសេសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិ ការ លើវិស័យសំខាន់ៗចំនួនបីគឺ៖ ១.វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម, ២.ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែខ្លាំងក្លា ថែមទៀតនិង ៣.ការគាំពារប្រជាជនឥណ្ឌូណេស៊ីរស់នៅប្រទេស កម្ពុជា។ ក្នុងនាមព្រឹទ្ធសភា និងសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបាន ស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរឯកឧត្តម សាន់តូ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ ការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋឱ្យបានល្អ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ ការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋឱ្យបានល្អ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខ

    ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ក្នុងពិធី សំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់កងកម្លាំងមាន សមត្ថកិច្ច សូមយកចិត្តទុកដាក់ ការពារសន្តិ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ក្នុងឱកាសពិធី បុណ្យអុំទូកនាពេលខាងមុខ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅសល់ប្រាំថ្ងៃទៀត នឹង ឈានដល់ថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ។ឆ្នាំនេះ នឹងមានរៀបចំពិធីប្រគំតន្រ្ដី និងកម្មវិធីជាច្រើនទៀត សម្រាប់ ទទួលបងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិ មក លេងកម្សាន្ត ។ សម្ដេចធិបតីក៏បានរំលេចពីការរីកចម្រើន ទីក្រុងភ្នំពេញ ដែលឆ្នាំនេះ ប្លែក ដោយអាចរៀបចំការប្រគំតន្រ្តី ដល់កោះនរា ។ សម្តេចបន្តថា តាមផែនទីឆ្នាំ១៩៣០ បានបង្ហាញឱ្យឃើញថា មានកោះនរា ប៉ុន្តែ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សហជីព វិជ្ជាជីវៈ សូមដើរតួនាទី ជំនាញតាមអាជីពរបស់ខ្លួន ដើម្បីតំណាងកម្មករ-កម្មការិនី

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សហជីព វិជ្ជាជីវៈ សូមដើរតួនាទី ជំនាញតាមអាជីពរបស់ខ្លួន ដើម្បីតំណាងកម្មករ-កម្មការិនី

    ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមាន មូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកទៅសហជីពទាំងអស់ថា សហជីពវិជ្ជាជីវៈសូមដើរតួនាទី ជំនាញតាម អាជីពរបស់ខ្លួន ដើម្បី តំណាងកម្មករ-កម្មការិនី ។ កុំយកឈ្មោះជាសហជីព ទៅប្រមូល កម្មក រ ទៅធ្វើការងារអីផ្សេង ជាពិសេស ការងារនយោបាយ វាអត់ចំណេញទេ សុំធ្វើការងារតំណាងសិទ្ធិ របស់កម្មករ-កម្មការនីដោះស្រាយរឿង កម្មករ -កម្មការិនី ។ ជុំវិញការប្រមូលកម្មករទៅធ្វើការងារអីផ្សេង ជាពិសេស ការងារនយោ បាយ នេះ អ្នកវិភាគសង្គម លោកបណ្ឌិត យង់ ពៅ បានលើកឡើង កាលពីពេលថ្មីៗនេះថា សហជីពនៅកម្ពុជា គួរដើរតួនាទីចូលរួមចំណែ ក រក្សាស្ថិតភាពការងារ បង្កើនផលិតភាព…

  • សម្ដេចនាយករដ្ឋមន្ត្រី ណែនាំដល់បណ្តាភោជនីយដ្ឋាន និងកន្លែង កម្សាន្ត ផ្សេងៗ ដែលបើកធុងបាស់ឮខ្លាំង ដល់យប់ជ្រៅ

    សម្ដេចនាយករដ្ឋមន្ត្រី ណែនាំដល់បណ្តាភោជនីយដ្ឋាន និងកន្លែង កម្សាន្ត ផ្សេងៗ ដែលបើកធុងបាស់ឮខ្លាំង ដល់យប់ជ្រៅ

    ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាម បណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមាន មូលដ្ឋាន ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់បណ្តាភោជនីយ ដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗ កុំបើកធុងបាស់សំឡេងឮខ្លាំងៗ ហើយ នៅបន្តដល់យប់ជ្រៅ ដែលបង្ករការរំខានដល់អ្នករស់នៅជិតខាង ជៀងវាងត្រូវអាជ្ញាធរចុះដកអាជ្ញាបណ្ណ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ល្ងាចមិញ បានឱ្យ អាជ្ញាធរ ខណ្ឌទួលគោក ទៅមើលកន្លែងមួយ គាត់បើកតន្ត្រី (ភោជនីយដ្ឋាន ដឹឆ្នេរ នៅខណ្ឌទួលគោក បឹងកក់១) ដល់យប់ជ្រៅពេក នៅតែឮសំឡេងខ្លាំងៗ ហើយអ្នកជិតខាងអត់បានសម្រាក។អ៊ីចឹងបាន សួរទៅថា បានឱ្យសន្យាពីរដងហើយ តែមិនព្រមអនុវត្ត។សម្ដេចបន្តថា ឥឡូវអ៊ីចេះ ការបត់បែន ភាពទន់ភ្លន់ តែត្រូវមានភាពម៉ឺងម៉ាត់។ ឥឡូវល្ងាចមិញ ទៅដកធុងបាស់…