-
លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI នឹងជាធាតុចូល ដល់រាជរដ្ឋាភិបាល ក្នុងការ រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍ ក៏ដូចជាវិធានការគោលនយោបាយនានា ដើម្បីឆ្ពោះទៅសម្រេច ចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទ្បើងថា លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI នឹងមិនគ្រាន់តែជាការសិក្សាស្រាវជ្រាវបង្កើនការយល់ដឹងប៉ុណ្ណោះទេ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលដល់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍ ក៏ដូចជាវិធានការគោលនយោបាយនានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ, ការពង្រឹង និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានរឹងមាំ និងមានពិពិធកម្មជាងមុន និងការកសាងភាពធន់សង្គម-សេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាព ប្រកបដោយភាពធន់, និរន្តរភាព និង បរិយាបន្ន» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។ សម្ដេចធិបតី បានលើកឡើងថា ការគិតគូរទៅអនាគត ចាំបាច់ត្រូវឈរលើមូលដ្ឋានគ្រប់គ្រាន់នៃសមិទ្ធផលដែលសម្រេចបានទាំងក្នុងពេលអតីតកាល និងបច្ចុប្បន្នកាល ។ ក្នុងន័យនេះ រយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជា សម្រេចនឹងរក្សាបាននូវសុខសន្តិភាពពេញលេញ,…
-
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ម្តាយក្មេកសម្តេច ទៀ បាញ់

(កោះកុង)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់ ដល់គេហដ្ឋានតម្កល់សព ស្ថិតនៅក្រុងខេមភូមិន្ទ ខេត្តកោះកុង នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ មហាឧបាសិកា យិប ថាំកេសន បានទទួលមរណភាពកាលពីថ្ងៃច័ន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនិងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២ និង២០នាទី រសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។ ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំបំផុតនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ដោយសេចក្តីក្រៀមក្រំ និងសោកស្តាយ…
-
សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ រំពឹងថានឹងមានកំណើន ៥.៦ភាគរយ ខណៈឆ្នាំ២០២៤ នឹងបន្តកើនឡើង ៦.៦ភាគរយ

(ភ្នំពេញ)៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងមានកំណើន ៥.៦ភាគរយ ខណៈឆ្នាំ២០២៤ នឹងបន្តកើនឡើង ៦.៦ភាគរយ ។ នេះជាការរំពឹងទុករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ស្តីពីចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីរំពឹងថា ជាមួយនឹងការដាក់ចេញគោលនយោបាយអាទិភាពនិងការអនុវត្តវិធានការគន្លឹះ និងវិធានការមុតស្រួចនានា ដែលត្រូវបានដាក់ចេញកន្លងមក និងវិធានការបុរេសកម្មផ្សេងៗនាពេលខាងមុខ កម្ពុជា រំពឹងថា នឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥.៦ភាគរយ នៅឆ្នាំ២០២៣ និងបន្តនូវកំណើនកាន់តែលឿននៅឆ្នាំ២០២៤ ជាមួយនឹងអត្រាកំណើន ៦.៦ ភាគរយ ។ សម្ដេចធិបតី បាបន្តថា ទោះបីមានការរំពឹងបែបនេះក៏ដោយ ក៏យើងមិនភ្លេចលើកឡើង នូវកត្តាប្រឈមដែលអាចកើតមានឡើងផងដែរ ដោយសម្តេចបញ្ជាក់ថា៖ ប្រាកដណាស់ថា ទស្សនវិស័យកំណើននេះក៏អាចប្រឈមនឹងបញ្ហាហានិភ័យមួយចំនួន ខណៈដែលស្ថានភាពបច្ចុប្បន្នមានភាពមិនប្រាកដប្រជាខ្ពស់នៅឡើយ។ ក្នុងន័យនេះ កម្ពុជា ត្រូវប្រកាន់យកស្មារតីកែទម្រង់ជាប្រចាំ និងបុរេសកម្មជានិច្ច…
-
ព្រឹទ្ធសភាប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យសម្រេចលើ របៀបវារៈចំនួន០៤

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានរបៀបវារៈចំនួន០៤ រួមមាន៖ ១-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤។ ២-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ព្រឹទ្ធសភានីតិកាលទី៤ ។ ៣-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាស់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ ។ ៤-កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី១១ព្រឹទ្ធសភានីតិកាលទី៤។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃសុក្រទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង…
-
ឆ្នាំ២០២៤ សមាគមជប៉ុន-កម្ពុជា គ្រោងនឹងបើកការិយាល័យ នៅ ភ្នំពេញ

ភ្នំពេញ ៖ ថ្លែងនាឱកាសដឹកនាំ គណៈប្រតិភូចូលជួបសម្តែង ការ គួរ សម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម Takahashi Fumiaki ប្រធាន សមាគមជប៉ុន-កម្ពុជា (JCA) បានគូសបញ្ជាក់ថា សមាគម នឹងបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ ។ ឯកឧត្ដម ប្រធានសមាគមជប៉ុន-កម្ពុជា បានឱ្យដឹងថា ការិយាល័យ នេះ នឹងលេចចេញជារូបរាងនៅឆ្នាំ២០២៤ ដើម្បីដើរតួនាទីជាមជ្ឈ មណ្ឌលកណ្តាល ក្នុងការសម្របសម្រួល និងផ្តល់ភាពងាយស្រួល ដល់ការប្រាស្រ័យទាក់ទងគ្នារវាងសហគ្រាសធុនតូច និងមធ្យម (SMEs) ជប៉ុន និងដៃគូវិនិយោគនានានៅប្រទេសកម្ពុជា។ ឯកឧត្ដមប្រធានសមាគម បន្តថា បច្ចុប្បន្ន JCA កំពុងកៀរគរ និង ជំរុញ វិនិយោគិនសហគ្រាសធុនតូច និងមធ្យម ជប៉ុន ដែលមាន វិជ្ជាជីវៈ និងបច្ចេកវិទ្យាទំនើបមកវិនិយោគបន្ថែមនៅកម្ពុជា ក្នុងន័យ…
-
សម្ដេចធិបតី៖ រយៈពេល ៣ខែនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានប្រកាស និងដាក់ឲ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន ៥ ហើយ

ភ្នំពេញ៖ ក្នុងរយៈពេល ៣ខែ កន្លងទៅនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញជាបន្តបន្ទាប់នូវកម្មវិធីគោលនយោបាយ អាទិភាពចំនួន ៥ ត្រូវបានប្រកាស និងដាក់ឲ្យចាប់ផ្ដើមអនុវត្តរួចរាល់ហើយផងដែរ ។ នេះជាលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ស្តីពីចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត ៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្មវិធីគោលនយោបាយអាទិភាពចំនួន៥ រួមមាន ៖ ១.យុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (២០២៣-២០២៨ ), ២. ការពង្រឹងមូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ , ៣.កម្មវិធីការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ជាមួយការពង្រីក វិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់បុគ្គលស្វាយនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្ត ,…
-
សម្ដេចធិបតី៖ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ផ្តល់ឱកាសឱ្យ គ្រប់ តួអង្គ បានជួបជជែកគ្នាទៅលើបញ្ហាទាំងឡាយ ដើម្បីកិច្ច អភិវឌ្ឍន៍

ភ្នំពេញ៖ ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ស្តីពីចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែផ្តល់តម្លៃខ្ពស់ចំពោះសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សន្និសីទនេះ ជាវេទិកានៃការផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក។ សម្ដេច បានសម្ដែងក្តីសោមនស្សរីករាយ ដែលបានអញ្ជើញចូលរួមបើកសន្និសីទចុក្ខវិស័យប្រទេសកម្ពុជា ។ សម្ដេចធិបតី បានបន្តថា សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា គឺជាវេទិកាមួយ ដែលផ្តល់ឱកាសឱ្យគ្រប់តួអង្គទាំងអស់ ជាពិសេស ស្ថាប័នសិក្សាស្រាវជ្រាវ បានជួបជជែកគ្នាទៅលើបញ្ហាទាំងឡាយ ដើម្បីកិច្ចអភិវឌ្ឍន៍។ សូមបញ្ជាក់ថា កម្ពុជា បានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ក្នុងការប្រែក្លាយទៅជាប្រទេស ដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅឆ្នាំ២០៥០។ ដើម្បីស្វែងរកមាគ៌ាឆ្ពោះទៅមុខ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានផ្តួចផ្តើមការស្រាវជ្រាវយ៉ាងទូលំទូលាយមួយ ដើម្បីរួមចំណែកដល់ចក្ខុវិស័យនេះ ។ សន្និសីទឆ្នាំ២០២៣នេះ…
-
សម្ដេចប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា នៅតែរក្សាមហិច្ឆតាក្លាយ ជា ប្រទេសអ្នកមាននៅឆ្នាំ២០៥០ ទោះបីកម្ពុជា បន្ដទទួលរងនូវវិបត្តិ កូវីដ-១៩ និងវិបត្តិផ្សេងៗទៀត

ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ស្តីពីចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន មាន ប្រសាសន៍ថា ទោះបីកម្ពុជា បន្ដទទួលរងនូវផលប៉ះទង្គិចពី វិបត្តិ កូវីដ-១៩ និងវិបត្តិផ្សេងៗទៀត រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សា គោលដៅសម្រេចមហិច្ឆតារបស់ខ្លួនដដែល គឺកម្ពុជាក្លាយជាប្រទេស អ្នកមាន នៅឆ្នាំ២០៥០ ។ សម្ដេចធិបតី បានបន្តថា ក្នុងស្ថានភាពនេះ កម្ពុជា មិនត្រឹមប្រយុទ្ធ សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្ដែត្រូវប្រយុទ្ធក្នុងសមូរភូមិអប់រំ គាំពារសង្គម ហិរញ្ញវត្ថុ ក៏ដូចជា សេដ្ឋកិច្ច ដោយរួមបញ្ជូលការរក្សា លំនឹងអាជីវកម្ម លំនឹងជីវិភាពប្រជាពលរដ្ឋ ជាដើម។សម្ដេចធិបតី បានរំលេចថា ទោះបីក្នុងស្ថានភាពដ៏លំបាកយ៉ាងនេះក្ដី ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជា បានយកឈ្នះជំងឺកូវីដ-១៩…
-
៣ ខែ ក្រោយពីរាជរដ្ឋាភិបាលថ្មី ធ្វើការភ្លាម ធ្វើដោយសកម្ម ដោយឆន្ទៈមោះមុត និងប្រកបដោយចក្ខុវិស័យ ត្រឹមតែ ៣ខែ រាជរដ្ឋាភិបាលអាណត្តិទី ៧ សម្រេចបានលទ្ធផលធំធេងជូនជាតិ និងប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា៖ សមិទ្ធផលដែលសម្រេចបានគឺធំធេងហួសពីការស្មានពីព្រោះក្រោយពីរាជរដ្ឋាភិបាលកើតភ្លាម ធ្វើការភ្លាម ធ្វើដោយសកម្ម ដោយឆន្ទៈមោះមុត និងប្រកបដោយចក្ខុវិស័យ នៅក្រោយរៈពេល ៣ ខែនៃអាណត្តិ៥ ឆ្នាំ ដឹកនាំដោយសម្តេបវរមហាធិបតី ហ៊ុន ម៉ាណែត សម្រេចបានលទ្ធផលធំធេងជូនជាតិនិងប្រជាពលរដ្ឋ។ ឯកឧត្តម ប៉ែន បូណា គូសបញ្ជាក់ថាសមិទ្ធផលធំៗនោះរួមមាន ទី១៖ការរក្សាបាននូវសន្តិភាព ស្ថិរភាពសង្គមនយោបាយ សេដ្ឋកិច្ច និងដំណើរការជាប្រប្រតីនៃរដ្ឋបាលសាធារណៈ រួមទាំងការអភិវឌ្ឍ ។ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺធានាប្រប្រតីភាពគ្រប់យ៉ាង និងធានាការពារសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលសម្តេចតេជោកសាងឡើងមិនឱ្យបានត់បង់ ឬមិនមិនឱ្យសូម្បីតែការប្រែប្រួលជាអវិជ្ជមានណាមួយឡើយ។ នេះជាសមិទ្ធផលធំធេងដំបូងបង្អស់ ពីព្រោះប្រវត្តិសាស្ត្របានបង្ហាញហើយថា កម្ពុជាយើងពេលផ្លាស់ប្តូរអ្នកដឹកនាំម្តងៗតើប្រទេសជាតិជួបអ្វីខ្លះ? សង្គ្រាម បែកបាក់ កាប់សម្លាប់ សងសឹក….តែការផ្លាស់ប្តូរមេដឹកនាំលើកនេះ ជាការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ។ ទី២៖យុទ្ធសាស្ត្របញ្ចកោណ៖ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងកាលពីថ្ងៃទី២៤សីហាសម្តេចធិបតីប្រកាសគោលនយោបាយ«យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដោយមានមុំ៥៖១– គឺការអភិវឌ្ឍមូលធនមនុស្ស , ២– ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែង, ៣– ការអភិវឌ្ឍវិស័យឯកជន និងការងារ, ៤–…
-
សាធារណរដ្ឋឆែក បន្តគាំទ្រកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា បានបង្ហាញការគាំទ្រចំពោះការចាប់ផ្តើមអនុវត្តកម្មវិធីថ្នាក់ជាតិចំនួន ២ របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន “កម្មវិធីបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥លាននាក់” និង “កម្មវិធីរបបសន្តិសុខ សង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.”។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា សាធារណរដ្ឋឆែក ជាដៃគូដ៏សំខាន់ក្នុងការផ្តល់ការអប់រំដល់ប្រជាជន កម្ពុជា ជាក់ស្តែងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូប បានបញ្ចប់ការសិក្សាអប់រំពីសាធារណរដ្ឋឆែក នាពេលកន្លងមក ។ ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល នៃសាធារណៈរដ្ឋឆែក ដែលបាន ជួយគាំទ្រ…