Category: នយោបាយ

  • សម្ដេចតេជោ ហ៊ុន សែន ជូនពរកីឡាករអុំទូក ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទទួលបានភាពសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី៣ និងសុខសុវត្ថិភាព ក្នុងការត្រឡប់ទៅកាន់ភូមិកំណើតវិញ

    សម្ដេចតេជោ ហ៊ុន សែន ជូនពរកីឡាករអុំទូក ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទទួលបានភាពសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី៣ និងសុខសុវត្ថិភាព ក្នុងការត្រឡប់ទៅកាន់ភូមិកំណើតវិញ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ជូនពរកីឡាករអុំទូក ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទទួលបានភាពសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី៣ និងសុខសុវត្ថិភាព ក្នុងការត្រត្រឡប់ទៅកាន់ភូមិកំណើតវិញ ។ នេះបើតាមបណ្ដាញសង្គមតេលេក្រាមផ្លូវការរបស់សម្ដេច នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី៣ ។ ថ្ងៃទី២៨ វិច្ឆិកា គឺជាថ្ងៃទី៣ និងជាថ្ងៃចុងក្រោយ នៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីការខកខាន់នៃព្រះរាជពិធីនេះ រយៈពេល ៣ឆ្នាំកន្លងទៅ ។ រយៈពេល ២ថ្ងៃនៃព្រះរាជពិធីនេះ យើងឃើញថា កីឡាករអំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំង ការដើរទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ ប្រកបដោយភាពសប្បាយរីករាយ ។ ការប្រារព្ធពិធីបុណ្យជាតិដ៏ធំប្រចាំឆ្នាំបែបនេះអាចអាចធ្វើទៅបាន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី៥ ល្ខោនខោល ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី៥ ល្ខោនខោល ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអបអរសាទរ ខួបលើកទី៥ ល្ខោនខោល ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។ នេះបើតាមបណ្ដាញសង្គមតេលេក្រាមផ្លូវការរបស់សម្ដេច នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមជម្រាបថា ថ្ងៃទី២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២៣ គឺជាខួប៥ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ៕ ដោយ ៖ វណ្ណលុក

  • សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ

    សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ និងសប្បាយរីករាយព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី២ ឆ្នាំ២០២៣ ជាមួយនឹងពាក្យថា បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ ។ សម្ដេចតេជោ ក៏បានសូមឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនា ការប្រណាំងទូកងនៅមាត់ទន្លេអោយបានច្រើនកុះករ ឬ ទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រី តាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូន នៅតាមសួនសាធារណៈផងដែរ ។ សម្ដេចបញ្ជាក់ថា ប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ។ ទន្ទឹមនឹងការកម្សាន្តសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយតាមរយៈព្រះរាជពិធីបុណ្យនេះ ក្រោមម្លប់សុខសន្តិភាពផងដែរ។ សម្ដេចបានជូនពរបងប្អូន រីករាយជួបជុំក្រុមគ្រួសារ ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ឆ្នាំ២០២៣នេះ ៕ ដោយ ៖ វណ្ណលុក

  • ព្រះរាជពិធីបុណ្យអកអំបុក សំពះព្រះខែ

    ដើម្បីជ្រាប់ច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #បុណ្យប្រពៃណីជាតិ #ព្រះរាជពិធីបុណ្យអុំទូក #បណ្ដែតប្រទីប #អកអំបុក #សំពះព្រះខែ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ កម្មវិធីអភិវឌ្ឍទាំងអស់ទាមទារឱ្យមានកិច្ចសហការ និងសិក្សាឱ្យបានច្បាស់លាស់ ជាពិសេស ត្រូវស្របទៅតាមអាទិភាពរបស់ក្រសួង និងដើរតាមគោលនយោបាយជាតិដែលបានដាក់ចេញ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ កម្មវិធីអភិវឌ្ឍទាំងអស់ទាមទារឱ្យមានកិច្ចសហការ និងសិក្សាឱ្យបានច្បាស់លាស់ ជាពិសេស ត្រូវស្របទៅតាមអាទិភាពរបស់ក្រសួង និងដើរតាមគោលនយោបាយជាតិដែលបានដាក់ចេញ

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារជាមួយក្រុមការងារសហភាពអឺរ៉ុប (EU) អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម នាទីស្តីការក្រសួងកសិកម្ម កាលពីចុងសប្តាហ៍កន្លងទៅ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងរបស់ក្រុមការងារសហភាពអឺរ៉ុប ដែលរួមចំណែកក្នុងការលើកកម្ពស់កសិ-ពាណិជ្ជកម្មបៃតង និងតម្លៃបន្ថែមលើផលិតផលកសិកម្ម ដើម្បីផ្តល់ផលចំណេញដល់កសិករខ្នាតតូច ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីអភិវឌ្ឍទាំងអស់ទាមទារឱ្យមានកិច្ចសហការ និងសិក្សាឱ្យបានច្បាស់លាស់ និងជាពិសេស ត្រូវស្របទៅតាមអាទិភាពរបស់ក្រសួង និងដើរតាមគោលនយោបាយជាតិដែលបានដាក់ចេញ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកបញ្ជាក់បន្ថែមអំពីគោលនយោបាយសហគមន៍កសិកម្មថ្មី ដែលទើបបានប្រកាសជាផ្លូវការដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ហើយដែលកំពុងត្រូវការកិច្ចសហការ និងការគាំទ្របន្ថែមពីដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធដទៃទៀត។ តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងធនធានធម្មជាតិនៅកម្ពុជា៕ ប្រភព ៖ ក្រសួងកសិកម្ម

  • ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ យាង អញ្ជើញទត និងទស្សនាការប្រណាំងទូកង នៅមុខព្រះបរមរាជវាំង

    ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ យាង អញ្ជើញទត និងទស្សនាការប្រណាំងទូកង នៅមុខព្រះបរមរាជវាំង

    ភ្នំពេញ៖ នៅល្ងាច ថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ។ ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះទូកអុំ មានចំនួន ១៥៨ ទូក, ទូកចែវ បុរស…

  • មន្ត្រីក្រសួងយុត្តិធម៌ ៖ ទណ្ឌិត ៥៣៨ នាក់ ត្រូវបានបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣

    មន្ត្រីក្រសួងយុត្តិធម៌ ៖ ទណ្ឌិត ៥៣៨ នាក់ ត្រូវបានបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣

    (ភ្នំពេញ)៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានគូសបញ្ជាក់លើបណ្ដាញសង្គមថា ក្នុងពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំងពីរនេះ សរុបចំនួន ៥៣៨នាក់ (ស្រី ៤៣ នាក់) ក្នុងនោះមាន៖ ការបន្ថយទោស ៣ ខែ ចំនួន ៣៩១នាក់ (ស្រី ៣១ នាក់), ការបន្ថយទោស ៦ ខែ ចំនួន ១៣២នាក់ (ស្រី ១០ នាក់), ការបន្ថយទោស ៩ ខែ ចំនួន ១២ នាក់ (ស្រី ០១ នាក់), ការបន្ថយទោស ១២ ខែ…

  • កម្ពុជា-ឥណ្ឌូណេស៊ី ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាអាទិភាព

    កម្ពុជា-ឥណ្ឌូណេស៊ី ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាអាទិភាព

    (ភ្នំពេញ)៖ កម្ពុជា-ឥណ្ឌូណេស៊ី ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាអាទិភាព រួមមាន៖ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងការប្រឆាំង នឹងការជួញដូរមនុស្ស និងឧកិ្រដ្ឋកម្មឆ្លងដែននានា ។ នេះបើយោងតាមលទ្ធផលនៃជំនួបរវាងលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងនូវអំណរសាទរយ៉ាងកក់ក្ដៅចំពោះឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ដែលទើបនឹងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីថ្មីប្រចាំកម្ពុជា និងបានជូនពរឯកឧត្តម ឱ្យការបំពេញបេសកម្មការទូតនៅកម្ពុជាទទួលបានជោគជ័យ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានស្នើក្រសួងផ្តល់ការជួយគាំទ្រ និងកិច្ចសហការជិតស្និទ្ធនៅក្នុងអាណត្តិការទូតរបស់ឯឧត្តម ។ ភាគីទាំងពីរសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ដែលបានបន្តរីកចម្រើនជាលំដាប់ លើវិស័យជាច្រើន និងបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាអាទិភាព រួមមាន នយោបាយ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ…

  • កម្ពុជា-ហូឡង់ ពេញចិត្តលទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ ដែលជាយន្តការដ៏មានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ ជួយឱ្យប្រទេសទាំងពីរកំណត់បានសក្តានុពលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ

    កម្ពុជា-ហូឡង់ ពេញចិត្តលទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ ដែលជាយន្តការដ៏មានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ ជួយឱ្យប្រទេសទាំងពីរកំណត់បានសក្តានុពលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ

    (ភ្នំពេញ)៖ កម្ពុជា-ហូឡង់ ពេញចិត្តលទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ ដែលជាយន្តការដ៏មានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ ជួយឱ្យប្រទេសទាំងពីរកំណត់បានសក្តានុពលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ ។ នេះបើយោងតាមលទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រហូឡង់ ។ ក្នុងសសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ឯកឧត្ដមបណ្ឌិត ចែម វីឌៀ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wouter Jurgens អគ្គនាយកទទួល បន្ទុកកិច្ចការតំបន់អាស៊ី និងអូសេអានី នៃក្រសួងការបរទេសហូឡង់ បានធ្វើជាសហប្រធាន នៃកិច្ចពិគ្រោះ យោបល់នយោបាយទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅទីក្រុងឡាអេ ព្រះរាជាណាចក្រហូឡង់ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ឥស្សរជនទាំងពីរ បានពិភាក្សាលើប្រធានបទជាច្រើន រាប់ចាប់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី រហូតដល់ការវិវត្តនៃស្ថានការណ៍ថ្មីៗដែលកើតមានឡើងក្នុងតំបន់ទាំងពីរ និងសកលលោក។ ភាគីទាំង ពីរបានពិភាក្សាគ្នាយ៉ាងម៉ត់ចត់ ដើម្បីស្វែងរកវិធីក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី លើវិស័យ នានាដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ធានាបាននូវការ អភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន ។ ឯកឧត្តមបណ្ឌិត ចែម…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេឡេក្រាមផ្លូវការនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណកម្ពុជា បានថ្លែងចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏បានជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរកម្សាន្ត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងដែរថា ប្រទីបដ៏ស្រស់ស្អាតរបស់ក្រសួងស្ថាប័នជាច្រើន បានរៀបចំ និងតុបតែងរួចរាល់ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ផងដែរ ។ សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក…