Category: នយោបាយ

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ស្ថាបត្យករ និងវិស្វករ ត្រូវចេះគិតគូរច្នៃប្រឌិតជំនាញរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព ចូលរួមអភិវឌ្ឍប្រទេសជាតិ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ស្ថាបត្យករ និងវិស្វករ ត្រូវចេះគិតគូរច្នៃប្រឌិតជំនាញរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព ចូលរួមអភិវឌ្ឍប្រទេសជាតិ

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ស្ថាបត្យករ និងវិស្វករ ថែរក្សាសុខភាពឱ្យបានល្អ និងត្រូវចេះគិតគូរច្នៃប្រឌិតនូវអ្វីដែលជាជំនាញរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ ។នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសជួបសំណេះសំណាលជាមួយគណៈស្ថាបត្យករ និងគណៈវិស្វករកម្ពុជា នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ ជំនួបជាមួយគណៈស្ថាបត្យករ និងគណៈវិស្វករកម្ពុជា គឺជាកិច្ចចាប់ផ្ដើមដ៏ល្អក្នុងការពិភាក្សា ឈ្វេងយល់ពីគ្នាទៅវិញទៅមក និងកំណត់ទិសដៅដែលត្រូវអនុវត្តរួមគ្នា សំដៅបង្កើនប្រសិទ្ធភាពការងារ និងសម្រេចគោលដៅដែលបានគ្រោងទុក ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះគឺជាកិច្ចចាប់ផ្ដើមដ៏ល្អក្នុងការពិភាក្សា ស្វែងយល់ពីគ្នាទៅវិញទៅមក និងកំណត់ទិសដៅដែលត្រូវអនុវត្តរួមគ្នា សំដៅបង្កើនប្រសិទ្ធភាពការងារ និងសម្រេចគោលដៅដែលបានគ្រោងទុក ដោយយល់ឃើញថា រាល់ការគ្រប់គ្រងលើផ្នែក ឬជំនាញវិជ្ជាជីវៈនីមួយៗដូចជា ស្ថាបត្យករ និងវិស្វករជាដើម គឺមានលក្ខណៈរបៀបរបបខុសៗគ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានរម្លឹកអំពីដំណាក់កាលជាច្រើន ដែលកម្ពុជាធ្លាប់បានឆ្លងកាត់នៅក្នុងប្រវត្តិសាស្ត្រ ក្នុងនោះមានការកសាងប្រាសាទអង្គរវត្ត ដែលជាស្នាដៃស្ថាបត្យកម្មកំពូលរបស់បុព្វបុរសខ្មែរ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៤

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៤

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈ ចំនួន៤ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ។ បើតាម ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីស្អែកនេះ មានរបៀបវារៈដូចជា៖ ទី១៖ របាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ។ ទី២៖ របាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ ទី៣៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤- ២០២៨។  ទី៤៖ បញ្ហាផ្សេងៗ៕ ដោយ ៖ វណ្ណលុក

  • ប្រជាជនកម្ពុជានៅតែចងចាំស្មារតី២ធ្នូក្នុងបេះដូង

    ប្រជាជនកម្ពុជានៅតែចងចាំស្មារតី២ធ្នូក្នុងបេះដូង

    ផ្លែផ្កានៃសុខសន្តិភាពដែលយើងកំពុងទទួលបាន បានចាក់ឬសយ៉ាងមាំក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់រូប។ រាជរដ្ឋាភិបាលអាណ្ណតិថ្មីនេះ បានប្តេជ្ញាចិត្តធានាការពារបាននូវសុខសន្តិភាព ដែលរកបានដោយកម្រ និងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ដ៏លំបាកបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមជាមួយយុទ្ធមិត្តនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា (បច្ចុប្បន្ន រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា)។ ប្រជាជនកម្ពុជា នៅតែបានចាត់ទុកថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ» ជាសច្ចធម៌ប្រវត្តិសាស្ត្រ នៃការរស់រានឡើងវិញរបស់ពលរដ្ឋខ្មែរ។ អតីតកាលរបស់កម្ពុជា បានបង្ហាញយ៉ាងច្បាស់អំពីការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលពុះពារគ្រប់ឧបសគ្គ មិនខ្លាចនឿយហត់ យកអាយុជីវិតធ្វើដើមទុន ដើម្បីសម្រេចបានតាមគោលដៅ និងផែនការរបស់ខ្លួន ក្នុងបុព្វហេតុជាតិ និងប្រជាជន ដូចសព្វថ្ងៃ។ រដ្ឋប្រហារ ១៨ មីនា ឆ្នាំ ១៩៧០ ប្រទេសបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ហើយបានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដ នៅថ្ងៃទី ១៧ មេសា ១៩៧៥ ពេលនោះខ្មែររស់ក្នុងគំនរឆ្អឹង ទឹកភ្នែកឈាម រងទុក្ខវេនា គ្មានអ្វីប្រៀបផ្ទឹមបាន។ ចលនាតស៊ូខ្មែរ៥ភាគី បានបង្កើតជារណសិរ្ស២ធ្នូ នៅថ្ងៃទី២ ខែធ្នូ នៅភូមិ ជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គោរពដឹងគុណដល់គំរូវីរភាពនារី ដែលបានចូលរួមក្នុងការរំដោះជាតិ មាតុភូមិ ក្នុងឱកាសខួប ៤៥ឆ្នាំ នៃថ្ងៃកំណើតរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គោរពដឹងគុណដល់គំរូវីរភាពនារី ដែលបានចូលរួមក្នុងការរំដោះជាតិ មាតុភូមិ ក្នុងឱកាសខួប ៤៥ឆ្នាំ នៃថ្ងៃកំណើតរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាលេជាមួយនិវត្តន៍ជនជានារី នៃសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដែលមានស្នាដៃ និងអបអរសាទរក្នុងឱកាសខួបលើកទី៤៥ ថ្ងៃបង្កើតសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ខាងមុខនេះ គឺជាថ្ងៃកំណើត របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ហើយក៏ជាថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាផងដែរ។ សមាគមនារីកម្ពុជា បានចាប់កំណើតឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិជួប នូវគ្រោះអាសន្នដែលបង្កឡើងដោយ របបប្រល័យពូជសាសន៍។ សមាគមនារីក៏បានបំផុសបងប្អូននារីគ្រប់ ស្រទាប់វណ្ណៈ ជាកសិករ កម្មករ បញ្ញវ័ន្ត ជនជាតិភាគតិច រួមគ្នាជាកម្លាំងដ៏ខ្លាំងក្លាគាំទ្រ និងអនុវត្តគោលការណ៍ ១១ ខ របស់រណសិរ្សសាមគ្គីង្គ្រោះជាតិកម្ពុជា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និងនាំមកនូវមហាជ័យជំនះជាប្រវត្តិសាស្ត្រនាថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា សមាគមនារីបានចូលរួមធ្វើសកម្មភាពយ៉ាងអង់អាចក្លាហានប្រកបដោយវីរភាពនិងឆន្ទៈមោះមុត ដើម្បីរំដោះជាតិ មាតុភូមិនិងប្រជាជនឲ្យផុតពីរបបប្រល័យពូជសាសន៍ដ៏កំណាចឃោរឃៅ បានចលនាប្រជាជន…

  • អំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជាត្រូវបានប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    អំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជាត្រូវបានប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ភារៈការិយាល័យ រួមមាន កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុចំនួន១១គ្រឿង និងសម្ភារៈមួយចំនួនទៀត គិតជាទឹកប្រាក់ប្រមាណ ១៥ ០០០ដុល្លារអាមេរិក ដែលជាអំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជា ត្រូវបានឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នាំមកប្រគល់ជូនដល់អង្គភាពចំណុះក្រសួង ដើម្បីប្រើប្រាស់បម្រើការងារ។ ពាក់ព័ន្ធនឹងអំណោយទាំងនេះ ឯកឧត្តមរដ្ឋលេខាធិការបានរម្លឹកថា កាលពីឆ្នាំ២០២១ ឯកឧត្តមត្រូវបានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចាត់បញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន ដែលតាមរយៈនេះ ឯកឧត្តមបានកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ និងប្រកបដោយទំនុកចិត្ត ជាមួយស្ថានទូតចិនប្រចាំកម្ពុជា។ ក្រោយពេលត្រឡប់មកវិញ ឯកឧត្តមបានទទួលអំណោយជាបន្តបន្ទាប់ពីស្ថានទូតចិន ដើម្បីចូលរួមចំណែកគាំទ្រដល់​ការអភិវឌ្ឍនៅកម្ពុជា។ ក្នុងឆ្នាំ២០២២កន្លងទៅ ឯកឧត្តមបាននាំយកអំណោយរបស់ស្ថានទូតចិន រួមមាន កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ និងម៉ាស៊ីនព្រីនជាច្រើនគ្រឿង ជូនដល់បណ្ណាល័យឯកឧត្តម ហ៊ុន ម៉ានី នៅខេត្តកំពង់ស្ពឺ និងទីស្តីការគណៈរដ្ឋមន្រ្តី និងកង់ចំនួន៣០០គ្រឿង ដល់សិស្សានុសិស្សនៅខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តតាកែវ ដែលគិតជាទឹកប្រាក់សរុបប្រមាណ…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះ MOU ជាមួយគ្រឹះស្ថានអប់រំរដ្ឋចំនួន៣ ប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារឌីជីថល

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះ MOU ជាមួយគ្រឹះស្ថានអប់រំរដ្ឋចំនួន៣ ប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារឌីជីថល

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត ជាមួយគ្រឹះស្ថានអប់រំរដ្ឋចំនួន៣ គឺសាលាភូមិន្ទរដ្ឋបាល បណ្ឌិត្យសភានគរបាលកម្ពុជា និងសាកលវិទ្យាល័យការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នារសៀលថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ អនុស្សរណៈនេះរៀបចំឡើងក្នុងគោលបំណងជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថល និងការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល ក្នុងចំណោមអ្នករាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធ នៃព្រះរាជាណាចក្រកម្ពុជា និយាយជារួម ហើយនិយាយដោយឡែក គឺជាការបើកទំព័រថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការផ្តួចផ្តើមដោយ ក.ប.ទ. ដែលមានការចូលរួមពីគ្រឹះស្ថានអប់រំរដ្ឋ ៣ សំខាន់ៗ ដើម្បីបង្កើនមូលធនមនុស្សឌីជីថលក្នុងក្របខណ្ឌ ៣ ក្នុងពេលតែមួយ គឺ ស៊ីវិល នគរបាល និងយោធា។ អនុស្សរណៈក្នុងថ្ងៃនេះ ក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបុរេសកម្មរបស់ គណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំទាំង ៣ ចំពោះការចូលរួមប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់គ្រឹះសា្ថនអប់រំរដ្ឋ ដើម្បីចូលរួមចំណែកក្នុងការសម្រេចចក្ខុវិស័យកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល ឈានទៅសម្រេចឱ្យបាន ចក្ខុវិស័យកម្ពុជា…

  • រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តគោលនយោបាយមិនប្រើប្រាស់ទន្លេមេគង្គជាទំនប់វារីអគ្គិសនី និងប្រកាសបិទមិនឱ្យមានការផលិតអគ្គិសនីដោយធ្យូងថ្មនៅកម្ពុជាដែរ

    រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តគោលនយោបាយមិនប្រើប្រាស់ទន្លេមេគង្គជាទំនប់វារីអគ្គិសនី និងប្រកាសបិទមិនឱ្យមានការផលិតអគ្គិសនីដោយធ្យូងថ្មនៅកម្ពុជាដែរ

    (កោះកុង)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តនូវគោលនយោបាយពីរាជរដ្ឋាភិបាលចាស់ ដោយមិនសាងសង់ទំនប់វារីអគ្គិសនីលើផ្ទៃទន្លេមេគង្គនោះទេ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថាន និងជីវៈចម្រុះនានា ទៅលើការសាងសង់ទំនប់នេះ ។ ជាមួយគ្នានេះ សម្ដេច ក៏បានប្រកាសបិទ មិនឱ្យមានការផលិតអគ្គិសនីដោយធ្យូងថ្មនៅកម្ពុជា ព្រមទាំងបញ្ឍប់សកម្មភាពក្រុមហ៊ុនដែលផលិតអគ្គិសនីដោយធ្យូងថ្ម មុនកិច្ចសន្យា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខ្ញ៉ំសូមប្រកាស ដើម្បីក៉ំឱ្យអ្នកមានគម្រោងមកស្នើស៉ំវិនិយោគលើការបង្កើតរោងចក្រផលិតអគ្គិសនីដោយធ្យូងថ្មពីបរទេស ចៀសវាងអស់លុយសំបុត្រយប្តហោះ ។ សម្តេច ថា សំរាប់គម្រោងដែលមានស្រាប់នៅកម្ពុជា សូមបញ្ឍប់សកម្មភាពមុនកិច្ចសន្យា ព្រោះថា ការប្រើធ្យូងថ្ម ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានច្រើន ។ការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត,…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យអគ្គិសនីកម្ពុជា ប្រឹងតបណ្តាញភ្លើងជាតិដល់គ្រប់ភូមិទូទាំងប្រទេសឱ្យបាន ១០០% មុនឆ្នាំ២០៣០

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យអគ្គិសនីកម្ពុជា ប្រឹងតបណ្តាញភ្លើងជាតិដល់គ្រប់ភូមិទូទាំងប្រទេសឱ្យបាន ១០០% មុនឆ្នាំ២០៣០

    កោះកុង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យអគ្គិសនីកម្ពុជា ប្រឹងតបណ្តាញភ្លើងជាតិដល់គ្រប់ភូមិនៅទូទាំងប្រទេសឱ្យបាន ១០០% មុនឆ្នាំ២០៣០ ខណៈដែលនៅសល់តែជាង ១ភាគរយតែប៉ុណ្ណោះ បណ្តាញអគ្គិសនីជាតិ តបានគ្រប់ភូមិប្រជាពលរដ្ឋទូទាំងប្រទេស ។ សម្ដេចធិបតី បានប្រកាសថា រាជរដ្ឋភិបាល តាមរយៈអគ្គិសនីកម្ពុជា នឹងជំរុញការតបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំ តាតៃលើ ឃុំជំនាប ឃុំប្រឡាយ ឱ្យបានគ្រប់ខ្នងផ្ទះ ឱ្យបានរួចរាល់នៅមុនបំណាច់ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា វិស័យអគ្គិសនី គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សម្ដេច បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តទទួលខុសត្រូវលើពលរដ្ឋ…

  • សប្បុរសជនបេសប្បលកូរ៉េ នឹងជួយផ្នែកបច្ចេកទេសពង្រឹងសមត្ថភាព កីឡាករកម្ពុជា ឆ្ពោះទៅស៊ីហ្គេមថៃ

    សប្បុរសជនបេសប្បលកូរ៉េ នឹងជួយផ្នែកបច្ចេកទេសពង្រឹងសមត្ថភាព កីឡាករកម្ពុជា ឆ្ពោះទៅស៊ីហ្គេមថៃ

    ភ្នំពេញ៖ លោក លី ម៉ាន់ស៊ូ (LEE MANSOO) សប្បុរសជនជនកីឡាបេស្បលរបស់កូរ៉េ ក្នុងឱកាសដែលលោក បានដឹកនាំប្រតិភូកូរ៉េ នាំយកសម្ភារៈកីឡាបេស្បលមកឧបត្ថម្ភដល់សហព័ន្ធកីឡាបេស្បលកម្ពុជា លោកបានសន្យាថា លោក នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពជួយជ្រោមជ្រែងដល់កម្ពុជាលើកម្មវិធីអភិវឌ្ឍធនធានមនុស្សផ្នែកកីឡាបេសប្បលដើម្បីឈានទៅឆ្ពោះទៅរកសក្តានុពល។ លោកថា បច្ចុប្បន្ននេះ លោកបានមើលឃើញថា ប្រទេសកម្ពុជាវិស័យកីឡាបេស្បលនេះ គឺកំពុងមានភាពរីកចំរើនខ្លាំង ហើយ ក្នុងនាមលោកជាអ្នកស្រលាញ់កីឡាបេស្បល លោកនឹងបញ្ជូនតំណាងមកជួយសហព័ន្ធបេស្បលកម្ពុជា ជួយលើផ្នែកបច្ចេកទេស ដើម្បីពង្រឹងគុណភាពកីឡាករជម្រើសជាតិកម្ពុជា ពិសេស គឺការនាំយកកីឡាករជម្រើសជាតិទៅហ្វឹកហាត់រយៈពេលវែងឬខ្លីនៅប្រទេសកូរ៉េ មុននឹងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ជាការជួយឲ្យបេស្បលកម្ពុជាឈានទៅសម្រេចគោលដៅឈ្នះមេដាយ។ លោក លី ម៉ាន់ស៊ូ (LEE MANSOO) បានបន្ថែមទៀតថា ក្រៅពីគម្រោងជួយកម្ពុជាលើផ្នែកបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពនោះ លោក ក៏មានគម្រោងនឹងជួយធ្វើទីលានកីឡាបេស្បលលំដាប់ស្តង់ដាអន្តរជាតិមួយ នៅកីឡដ្ឋានបឹងសំរិទ្ធ ស្ថិតនៅក្នុងស្រុកបារាយរណ៍ ខេត្ត កំពង់ធំ ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិផងដែរ៕ រូបភាព អត្ថបទ ៖ ជាវ ចន្ធូ

  • ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ

    ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ

    កោះកុង៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធី បិទស្ទឹង ដើម្បីបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ។ ទំនប់វារីអគ្គិសនី ស្ទឹងតាតៃលើ ជាគម្រោងមួយ ដែលប្រើប្រភពទឹកស្ទឹងចំនួន ២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក ២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ។ គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ វិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation (CH MC)។ គម្រោងនេះ ធ្វើឡើងក្រោមរូបភាពជាគម្រោង វិនិយោគសាងសង់ -ដំណើរការ -ផ្ទេរ (Build-Operation-Transfer) ក្នុងទំហំវិនិយោគ សរុបជិត៤០០លានដុល្លារអាមេរិក ដោយផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះរយៈពេល ៤ឆ្នាំ សម្រាប់ការសាងសង់…