-
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជួបសម្តែងការគួរសមជាមួយអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម

(វៀតណាម)៖ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម នៅព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ភូជុង (NGUYEN Phu Trong) អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម នៅទីក្រុងហាណូយ ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។ ក្នុងជំនួបនេះ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រេចបានជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីសវៀតណាម ដែលមានឯកឧត្តម ង្វៀន ហ្វូចុង ជាអគ្គលេខាធិការ បាននាំមកនូវការរីកចម្រើនឥតឈប់ឈរ និងឆាប់រហ័ស លើដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់កិត្យានុភាព និងតួនាទីរបស់វៀតណាមក្នុងតំបន់ និងអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានរាយការណ៍ពីលទ្ធផលនៃជំនួបពិភាក្សារការងារទ្វេភាគី រវាងសម្តេច និង ឯកឧត្តម ប្រធានរដ្ឋសភាវៀតណាម កាលពីព្រឹកផងដែរ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានឯកភាពគ្នា នៅក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើងនៅគ្រប់វិស័យ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ រួមនឹងការពង្រឹងពង្រីកទំនាក់ទំនងប្រជាជននិងប្រជាជន ដើម្បីបម្រើដល់ផលប្រយោជន៍នៃប្រទេសទំាងពីរ ដូចជា លើកកម្ពស់ការធ្វើពាណិជ្ជកម្ម ជំរុញការវិនិយោគ និងទេសចរណ៍ឱ្យកាន់តែមានភាពរីកចម្រើន។…
-
សន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP28 នៅទីក្រុងឌូបៃ ចាប់ផ្តើមហើយ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងពិធីបើកសន្និសីទ (COP28) ជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ។ សន្និសីទកំពូលនេះមានការអញ្ជើញចូលរួមពីប្រតិភូនៃប្រទេសសមាជិកចំនួន១៩៦ រួមទាំងអ្នកដឹកនាំធុរកិច្ច យុវជន អ្នកវិទ្យាសាស្ត្រ ជនជាតិដើមភាគតិច អ្នកសារព័ត៌មាន អ្នកសង្កេតការណ៍ តំណាងស្ថាប័ន អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុបប្រមាណជិត ៧០ ០០០នាក់។ នាឱកាសនៃពិធីបើកជាផ្លូវការនេះ ព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan ប្រធានាធិបតេយ្យនៃប្រទេស United Arab Emirates ឯកឧត្តម António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងព្រះមហាក្សត្រ Charles III រួមជាមួយនឹងថ្នាក់ដឹកនាំពិភពលោកមួយចំនួនបានចូលរួមថ្លែងសុន្ទរកថា ប្រកបដោយខ្លឹមសារសំខាន់ៗ ដូចខាងក្រោម ៖១-សិក្សានិងវាយតម្លៃនូវចំនួនឧស្ម័នផ្ទះកញ្ចក់សកល (Global Stocktake) ដើម្បីរក្សាឱ្យបាននូវកំណើនកម្តៅសកលត្រឹម១,៥…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ឱ្យក្រសួងសុខាភិបាល ផ្ដោតលើអាទិភាពសំខាន់ជាងគេបំផុត គឺធនធានមនុស្ស និងឱសថ

(ភ្នំពេញ)៖ ក្នុងដំណើរការពិភាក្សា និងឆ្លងលើរបាយការណ៍វឌ្ឍនភាព នៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ឱ្យក្រសួងសុខាភិបាល ផ្ដោតលើអាទិភាពសំខាន់ជាងគេបំផុត គឺធនធានមនុស្ស និងឱសថ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ។ សេចក្ដីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាលក្នុងចំណោមគោលនយោបាយអាទិភាពចំនួន ៦ ដែលសម្ដេចធិបតី ប្រកាសដាក់ឱ្យអនុវត្តក្នុងសម័យប្រជុំដំបូងគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ អាទិភាពទី១ គឺ ពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ។ ជាមួយនឹងអាទិភាពនេះ វិធានការគន្លឹះចំនួន ៣ ត្រូវបានដាក់ចេញ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលដោយផ្ដោតជាចម្បងលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន រួមមាន៖ ទី១-ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកដោយយកចិត្តទុកដាក់លើការពង្រាយបុគ្គលិកគ្រប់ចំនួនដែលមានក្រមសីលធម៌ល្អ និងទទួលការបណ្តុះបណ្តាលត្រឹមត្រូវការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារ និងការបំពាក់ឧបករណ៍ពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន/សុខាភិបាលឌីជីថល។ ទី២-ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ…
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖ ទី១៖ របាយការណ៍ស្តីពីវឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ។ ទី២៖ របាយការណ៍ស្តីពីវឌ្ឍនភាព នៃការរៀបចំនិងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ ទី៣៖ សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤- ២០២៨។ ទី៤៖ បញ្ហាផ្សេងៗ។ ខាងក្រោមជាខ្លឹមសារពិស្តារនៅក្នុងសេចក្តីប្រកាសព័ត៌មាន៖
-
ក្រសួងអធិការកិច្ច និងគណៈមេធាវី នៃកម្ពុជា ចុះហត្ថាលេខាសហការគ្នា ដើម្បីលើកម្ពស់ ការអនុវត្តច្បាប់ការងារអធិការកិច្ច និងដោះស្រាយបណ្តឹង

(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់យល់ដឹងផ្នែកច្បាប់ និងធានាប្រសិទ្ធភាពលើការងារអធិការកិច្ច តាមដានការអនុវត្តច្បាប់ ក្នុងការដោះស្រាយបណ្តឹង វិវាទក្រៅប្រព័ន្ធតុលាការ ដោយនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រយៈពេល ១០០ថ្ងៃមកនេះ ក្រសួងអធិការកិច្ច និងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានសហការគ្នា ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងអធិការកិច្ច និងគណៈមេធាវី នៃកម្ពុជានេះ ធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី កម្ពុជា នៅទីស្តីការក្រសួងអធិការកិច្ច ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ និងការគាំទ្រពីគ្នាទៅវិញទៅមក រវាងក្រសួងអធិការកិច្ច និងគណៈមេធាវី នៃកម្ពុជា…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញក្រុងពាលីសុំសេចក្តីចម្រើនសម្រាប់ពិធីរៀបចំមិទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិ

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញក្រុងពាលី ដើម្បីសុំសេចក្តីចម្រើន សម្រាប់ពិធីរៀបចំមិទ្ទីញមហាជន អបអរសាទរខួបអនុស្សាវរីយ៍លើក ទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិ នៅថ្ងៃស្អែកនេះ ឲ្យដំណើរការទៅបានល្អ នៅសាលមហោ ស្រពកោះ ពេជ្រ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ ពិធីនេះបានរៀបចំឡើង ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី ប្រារព្ធកម្មវិធីមិទ្ទីញមហាជនអបអរសាទរ ខួបអនុស្សាវរីយ៍ លើក ទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិឲ្យប្រព្រឹត្តិទៅដោយបានសុខសប្បាយ មិនមានឧសគ្គ អន្តរាយ ណាមួយមករាំង ឬមករំខាន។ នៅក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់ក្រុមការងារ និងក្រុមសិល្បៈករ ត្រូវចូលរួមសំដែង ឲ្យ អស់ពីសម្ថភាព និងររៀបចំកម្មវិធីប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឲ្យកម្មវិធីនៅថ្ងៃស្អែកនេះ ឲ្យ ដំណើរការទៅដោយរលូនតាមការគ្រោងទុក្ខ ។ គូបញ្ជាក់ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្ន ត្រូវបានប្តូរជា រណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិ បានចាប់បដិសន្ធិឡើងនាថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨…
-
NEA រៀបចំវេទិកាការងារដល់មូលដ្ឋានក្នុងស្រុកឈូក ខេត្តកំពត ដោយផ្តល់ឱកាសការងារជាង ៦ ពាន់កន្លែងដល់ប្រជាពលរដ្ឋ

(ខេត្តកំពត)៖ មជ្ឈមណ្ឌលការងារខេត្តកំពត របស់ទីភ្នាក់ងារជាតិ មុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តកំពត និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង គាំទ្រដោយអង្គការអន្តរជាតិខាងការងារ(ILO) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំវេទិកាការងារនូវមូលដ្ឋានក្នុងស្រុកឈូក នៃខេត្តកំពត ដោយនាំយកក្រុមហ៊ុន រោចក្រ សហគ្រាសធំៗចំនួន៤ ជាមួយនឹងឱកាសការងារសរុបជាង ៦ ០០០ កន្លែង ដើម្បីផ្តល់ជូនយុវជន និងប្រជាពលរដ្ឋទូទៅដែលកំពុងស្វែងរកការងារធ្វើ។ បងប្អូងប្រជាពលរដ្ឋប្រមាណ ៥០០នាក់ បានចូលរួមក្នុងវេទិកាការងារ និងបានដាក់ពាក្យ សម្ភាសការងារភ្លាមៗតែម្តងជាមួយតំណាងក្រុមហ៊ុន និងរោចក្រទាំងបួន! លោក នាក់ សុវណ្ណារី អភិបាលស្រុកឈូក ខេត្តកំពត បានលើកឡើងថា វេទិកាជ្រើសរើសកម្លាំងពលកម្មដល់មូលដ្ឋានបែបនេះ គឺពិតជាមានតម្លៃខ្លាំងណាស់ព្រោះបានជួយប្រជាពលរដ្ឋឱ្យមានឱកាសបានដឹងពីព័ត៌មានការងារក្នុងប្រទេស ហើយមួយទៀតអាចជួយឱ្យពួកគាត់បានជួបជាមួយនឹងក្រុមហ៊ុនដោយផ្ទាល់ផងដែរ។ លោកបញ្ជាក់បន្ថែមថា វេទិកាការងារនេះរួមចំណែកកាត់បន្ថយអត្រាគ្មានការងារធ្វើនៅមូលដ្ឋាន និងជួយបំពេញតម្រូវការដល់ប្រជាពលរដ្ឋដែលមានតម្រូវការស្វែងរកការងារជាចាំបាច់។ លោកអភិបាលស្រុក បានថ្លែងអំណរគុណចំពោះ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានរៀបចំវេទិកាការងារនេះឡើង និងស្នើឱ្យមានការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ឱ្យបានញឹកញាប់ដើម្បីជួយដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានស្រុកឈូកនេះតែម្តងឲ្យមានភាពងាយស្រួលក្នុងការទទួលបានការងារធ្វើសមរម្យនៅក្នុងប្រទេស។ លោកស្រី ហាយ រ៉ង…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវវិធានការគន្លឹះ ដើម្បីលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ ៤ចំណុច

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៣ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងបានប្រកាសដាក់ចេញនូវវិធានការគន្លឹះ ដើម្បីលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ ៤ចំណុច ។ សម្ដេចធិបតី បានមានប្រសាសន៍ថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់សិក្សានុសិស្ស ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេស កុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ ៦ឆ្នាំ នៅតាមសាលាបឋមសិក្សាព្រមទាំងជាថ្ងៃថ្មីសម្រាប់ថ្នាក់ថ្មី សិក្សានុសិស្សដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក ។ សម្ដេច ថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ «ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅលើកកម្ពស់ គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរពិធីបុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ ទាំងអស់គ្នាដើម្បីទេសចរណ៍ ដែលធ្វើឡើងនៅខេត្តកែប

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអបអរសាទរពិធីបុណ្យសមុទ្រ ជុំទី៣ លើកទី១០ ក្រោមប្រធានបទ ទាំងអស់គ្នាដើម្បីទេសចរណ៍ ដែលធ្វើឡើងនៅខេត្តកែប រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ។ សូមជម្រាបថា បើតាមការបញ្ជាក់របស់លោក ហេង យ័ន អភិបាលក្រុងកែប, រដ្ឋបាលខេត្តកែប បានរៀបចំពិធីបុណ្យសមុទ្រ ដោយនាំមកនូវព្រឹត្តិការណ៍សប្បាយៗជាច្រើនលើសឆ្នាំមុនៗ ដោយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តកែប បានចាប់ផ្តើមដំណើរការពិធីបុណ្យសមុទ្រ ខណៈជុំទីបីនេះ មានព្រឹត្តិការណ៍កំសាន្ត និងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន តាមរយៈការរៀបចំស្តង់លក់ផលិតផល ស្តង់ម្ហូបអាហារ ព្រឹត្តិការណ៍ប្រគំតន្រ្តីសម័យជាច្រើនកន្លែង ការប្រកួតកីឡាប្រដាល់គុនខ្មែរ ការបង្ហោះខ្លែងដោយភ្ជាប់ជាមួយភ្លើងពណ៌ និងព្រឹត្តិការណ៍កំសាន្តជាច្រើនទៀតទាំងតាមបែបបុរាណ និងសម័យ។ មួយវិញទៀតការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ, ឆ្នេរសមុទ្រដែលទើបរៀបចំថ្មីៗ, វត្តមានដ៏ប្រណិតរបស់សណ្ឋាគារ, រីសត, ទីកន្លែងអង្គុយកំសាន្តស្រូបយកខ្យល់អាកាសជាច្រើនទៀត រួមទាំងការលក់ម្ហូបអាហារសមុទ្រស្រស់ៗ ដែលទើបយកចេញពីសមុទ្រពីសំណាក់បងប្អូនប្រជានេសាទភ្លាមៗជាដើមផងដែរ។ សូមបញ្ជាក់ថា បុណ្យសមុទ្រជុំទី៣…
-
ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាមួយគោលដៅយុទ្ធសាស្ត្រចំនួន៥

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងគោលដៅយុទ្ធសាស្ត្រចំនួន៥ គឺ៖ ការធានាបានកំណើនសេដ្ឋកិច្ច, ការបង្កើតការងារឱ្យបានច្រើន, ការសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ,ការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកម្ពស់គុណភាពស្ថាប័ន និងការធានាបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ជាមួយនឹងបាវចនាទាំង៥ និងគោលដៅយុទ្ធសាស្ត្រទាំង៥ ដូចបានគូសរំលេចខាងលើ រាជរដ្ឋាភិបាលបានកំណត់នូវអាទិភាពគន្លឹះចំនួន៥ សម្រាប់យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ឯកឧត្តម ហួត ហាក់ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ១០០ថ្ងៃ របស់ក្រសួងអធិការកិច្ច បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣កន្លងទៅជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងនិវត្តជនក្រសួងអធិការកិច្ចសរុបប្រមាណ ៣១៨នាក់…