-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធី “ អបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និង អន្តរជាតិលើកទី៤១ ” នៅសាលមហោស្រពកោះពេជ្រ

ភ្នំពេញ៖ នៅព្រឹក ថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធី “ អបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និង អន្តរជាតិលើកទី៤១ ” ដែលរៀបចំឡើងនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ ។ ទិវាជនមានពិការភាពអន្តរជាតិត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិ ចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ ១.៣ពាន់លាននាក់ នៃប្រជាជន នៅ លើ ពិភពលោក ដែលជាជនបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ហើយ តែង តែ ជួបប្រទះឧបសគ្គរារាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ចាប់ពីឆ្នាំ១៩៥០ រហូតដល់បច្ចុប្បន្ន សំដៅ ផ្លាស់ប្ដូរស្ថានភាពរស់នៅរបស់ពួកគាត់ និងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាព ដោយ ផ្តោតសំខាន់លើសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងការធ្វើប រិ យា បន្ន ពិការភាពទៅគ្រប់សកម្មភាពនិងគ្រប់វិស័យក្នុងសង្គម រួមមាន សកម្មភាពនយោ បាយ សេដ្ឋកិច្ច…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាមាសបៃតង

កែប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃ ព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកធមនោះ សម្តេចនាយករដ្ឋមន្ត្រី បានលើកអំពីលក្ខណៈពិសេស ៣ យ៉ាង ក្នុងចំណោមលក្ខណៈពិសេសជាច្រើនរបស់វិស័យទេសចរណ៍ មានដូចជា៖ (១) វិស័យទេសចរណ៍នាំឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង (២) ការរីកចម្រើនខាងវិស័យទេសចរណ៍បណ្តាលឱ្យវិស័យដទៃៗទៀតមានការរីកចម្រើនផងដែរ (៣) វិស័យទេសចរណ៍ជួយលើកកម្ពស់កិត្តិនាមរបស់ប្រទេសជាតិ ក៏ដូចជាមរណីយដ្ឋានគោលដៅនានា តាមរយៈការបង្កើនភាពជឿជាក់ និងទាក់ទាញដល់បណ្តាភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និង ជា «មាសបៃតង» ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មក្នុងវិស័យទេសចរណ៍ ដោយបង្កើននូវប្រភេទសេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបនានា ដើម្បីទាក់ទាញ និងទទួលបាននូវភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យកាន់តែមានចំនួនច្រើនទ្បើងថែមទៀត ធានាបាននូវការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ, ជំរុញការនាំចេញនៅនឹងកន្លែង, ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើនចំណូលជាតិ, ចូលរួមដល់ការអភិរក្សវប្បធម៌ និងការការពារបរិស្ថាន,…
-
ល្ងាចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី បិទពិធីបុណ្យសមុទ្រលើកទី១០

(កែប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី បិទពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” នាល្ងាចថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងកែប ខេត្តកែប។ ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នៅខេត្តកែប ក្រោមប្រធានបទ “ទាំងអស់គ្នា ដើម្បីទេសចរណ៍” មានរយៈពេល០៣ ថ្ងៃ ចាប់ពីថ្ងៃ ទី០១ ដល់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែកកាលពីល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញចុះជួបបងប្អូន ពូមីង តាយាយ ជាតំណាងក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជន ដែលបានរៀបចំតាំងបង្ហាញសមិទ្ធផល ផលិតផល ឬសេវាកម្មផ្សេងៗរបស់ខ្លួន ក្នុងពិធីបុណ្យសមុទ្រលេីកទី ១០ នៅទីក្រុងកែប ខេត្តកែប ខណៈពិធីបុណ្យសមុទ្រនេះ បាននឹងកំពុងធ្វេីឡេីងចាប់ពីថ្ងៃទី១ ដល់ ៣ ខែធ្នូ…
-
រាជរដ្ឋាភិបាល សម្រេចចាត់តាំងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប

-
រដ្ឋមន្ត្រីការពារជាតិថៃ សន្យានឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពទាំងពីរ ក្នុងការដោះមីនឱ្យអស់នៅតាមព្រំដែន

(ភ្នំពេញ)៖ រដ្ឋមន្ត្រីការពារជាតិថៃ បានឯកភាព និងសន្យាចំពោះសម្ដេចតេជោ ហ៊ុន សែន ថា នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពទាំងពីរ ក្នុងការដោះមីនឱ្យអស់នៅតាមព្រំដែន ដើម្បីសម្រេចគោលដៅក្នុងការបញ្ចប់មីននៅកម្ពុជា នាឆ្នាំ២០២៥ ។ ឯកឧត្តម សុធីន ខ្លាំងសែង (Sutin Klungsang) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ បានថ្លែងដូច្នេះក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញាតិឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលគណៈប្រតិភូ បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះរដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ ដែលបានជ្រើសរើសព្រះរាជាណាចក្រកម្ពុជា ជាប្រទេសទី១ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូ ក៏ដូចជាទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ កាលពីខែកញ្ញាកន្លងមកនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ព្រះរាជាណាចក្រថៃ ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ។ សម្ដេច សម្ដែងក្ដីសង្ឃឹមថា…
-
រាជរដ្ឋាភិបាល សម្រេចចាត់តាំងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

(ភ្នំពេញ) ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្តីសម្រេច ចុះហត្ថលេខា ដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលមាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជាប្រធាន អមដោយឯកឧត្តមចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និង រដ្ឋលេខាធិការចំនួន៤រូប ជាអនុប្រធាន ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ចំនួន៨៦រូបផ្សេងទៀត ជាសមាជិក ។ ចំពោះប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងស្រុក នៃខេត្តត្បូងឃ្មុំ ត្រូវបានប្រគល់ភារកិច្ចជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ បើតាមសេចក្តីសម្រេចដដែល តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រីឱ្យចូលរួមក្នុង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមការចាំបាច់។…
-
សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៣)

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមទៅលើក្រាមអ្នកព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៣) ។ នៅលើបណ្ដាញសង្គមសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៣។ នេះបើតាមបណ្ដាញសង្គមទៅលើក្រាមផ្លូវការរបស់សម្ដេចនៅព្រឹកថ្ងៃទី០២ ខែធ្នូឆ្នាំ២០២៣ ។ សូមរំលឹកថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទី បានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម…
-
សមាគមមិត្តភាពវៀតណាមកម្ពុជា បានធ្វើការគាំពារសិស្សនិស្សិតកម្ពុជាក្នុងអំឡុងពេលសិក្សានៅប្រទេសវៀតណាម នៅគ្រប់មហាវិទ្យាល័យ

(វៀតណាម)៖ សមាគមមិត្តភាពវៀតណាមកម្ពុជា បានធ្វើការគាំពារសិស្សនិស្សិតកម្ពុជាក្នុងអំឡុងពេលសិក្សានៅប្រទេសវៀតណាម នៅគ្រប់មហាវិទ្យាល័យ ដើម្បីធ្វើយ៉ាងណាឱ្យពួកគេទទួលបាននូវភាពកក់ក្តៅក្នុងពេលឃ្លាតឆ្ងាយពីមាតុភូមិមកសិក្សានៅប្រទេសវៀតណាម។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣នេះ សមាគមបាននឹងកំពុងជួយឧបត្ថម្ភទំនុកបម្រុងនិស្សិតខ្មែរចំនួន១៩៣នាក់។ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ដឹកនាំដោយ លោក ឡេ វ៉ាន់ ធុយ (Le Van Tuy) អនុប្រធានសមាគម ចូលជួបសម្តែងការគួរសម នាល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ SHERATON នាទីក្រុងហាណូយ។ លោកអនុប្រធានសមាគម បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភា ពីបេសកកម្មសំខាន់ៗរបស់សមាគម នៅក្នុងនោះ សមាគមមិត្តភាពវៀតណាម-កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមមិត្តភាពកម្ពុជា-វៀតណាម ដែលមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន។ សមាគមបានដើរតួនាទី ធ្វើជាស្ពាននៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ នៅក្នុងនោះក៏បានចូលរួមកៀរគរការធ្វើវិនិយោគនិងការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ផងដែរ។ សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរចំពោះបេសកកម្មសមាគម លើកិច្ចសហប្រតិបត្តិការវិស័យការទូត និងការតភ្ជាប់រវាងប្រទេសទាំងពីរ តាមរយៈការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន រដ្ឋាភិបាលនិងរដ្ឋាភិបាល ជាពិសេស…
-
សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្នើភាគីវៀតណាម ពន្លឿនការភ្ជាប់ផ្លូវគមនាគមន៍ រវាងប្រទេសទំាងពីរឱ្យបានកាន់តែឆាប់

(វៀតណាម)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើដល់ ឯកឧត្តមប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ភាគីវៀតណាម ជួយជំរុញនិងពន្លឿនការភ្ជាប់ផ្លូវគមនាគមន៍រវាងប្រទេសទំាងពីរឱ្យបានកាន់តែឆាប់ និងជួយជំរុញនិងលើកទឹកចិត្តអ្នកទេសចរ និងអ្នកវិនិយោគវៀតណាម មកធ្វើទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យបានកាន់ច្រើន។ សម្តេចរដ្ឋសភាធិបតី បានលើកសំណើនេះ នៅក្នុងឱកាសនៃជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម វូ វ៉ាន់ធឿង (VO Van Thuong) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នាថ្ងៃទីពីរនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទំាងពីរបានកើនឡើងដល់ ១០ពាន់លានដុល្លារ ដែលជាទំហំមួយគួរជាទីមោទនៈ។ រីឯវិស័យទេសចរណ៍ ប្រជាជនវៀតណាម ស្ថិតនៅអត្រាខ្ពស់ ក្នុងចំណោមអ្នកទេសចរបរទេសដែលបានមកធ្វើទេសចរណ៍នៅកម្ពុជា ប៉ុន្តែដោយសារជំងឺកូវីដ១៩ ចំនួនអ្នកទេសចរវៀតណាមបានធ្លាក់ចុះ។ ឯកឧត្តម វូ វ៉ាន់ធឿង បានស្វាគមន៍ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា វៀតណាមសង្ឃឹមថានឹងនាំចូលកសិផលពីប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ហើយការទទួលទិញរបស់កម្ពុជាលើផលិតផលឧស្សាហកម្មពីវៀតណាមក៏កើនឡើងផងដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរីកចម្រើនរវាងប្រទេសទំាងពីរមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ។ ឯកឧត្តម វូ…