Category: នយោបាយ

  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីបើក កិច្ចប្រជុំកំពូលសភា CLV លើកទី១ ក្នុងទីក្រុងវៀងចន្ទន៍

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីបើក កិច្ចប្រជុំកំពូលសភា CLV លើកទី១ ក្នុងទីក្រុងវៀងចន្ទន៍

    (ឡាវ)៖ កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Crowne Plaza នាទីក្រុងវៀងចន្ទន៍ ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋសភា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ព្រមទំាងគណៈប្រតិភូពាក់ព័ន្ធជាច្រើនទៀត រួមមាន តំណាងក្រសួងសំខាន់ៗ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនៃប្រទេសទំាងបី ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ចូលរួមជាច្រើនរយនាក់។ ពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំកំពូលសភា CLV បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សាយ សំផន ភុមវិហាន (XAYSOMPHONE Phomvihane) ប្រធានរដ្ឋសភាឡាវ និង ឯកឧត្តម ថងលុន ស៊ីសុលីត (THONGLOUN Sisoulith) ប្រធានរដ្ឋឡាវ ។ ថ្នាក់ដឹកនាំប្រទេសឡាវបានលើកឡើងពីសារៈសំខាន់នៃការជួបជុំជាប្រវត្តិសាស្រ្តនេះថា នឹងលើកកម្ពស់យន្តការសភា នៅក្នុងការចូលរួមនិងជំរុញការអភិវឌ្ឍតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) ដែលបង្កើតឡើងដោយរដ្ឋាភិបាលប្រទេសទំាងបី កាលពីឆ្នាំ១៩៩៩ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល នាំមកផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការ ឯកឧត្តមបណ្ឌិត សាយ សំផន ភុមវិហាន…

  • ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា

    ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្ដីសោមនស្សរីករាយ ក្នុងការទទួលស្វាគមន៍ លោកជំទាវ Liurka Rodriguez Barrios និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបសម្តែងការគួរសម ចំពោះភាពល្អប្រសើរ នៃចំណងការទូតរវាងប្រទេសទាំង ក្នុងរយៈពេល ៦៣ឆ្នាំកន្លងទៅ ដែលបានរួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាព ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ សហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ កម្ពុជា-គុយបា ត្រូវបានពង្រឹងពង្រីកកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ទំនាក់ទំនងការទូត ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅពេលនោះប្រទេសគុយបា បានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមចក្រពត្រនិយម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក្នុងនោះសម្តេចតេជោ…

  • សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បន្តដោះស្រាយដីសម្បទានសង្គមកិច្ច និងផ្ទះជូនអតីតយុទ្ធជន

    សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បន្តដោះស្រាយដីសម្បទានសង្គមកិច្ច និងផ្ទះជូនអតីតយុទ្ធជន

    (ខេត្តកំពង់ធំ) ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានណែរនាំដល់ក្រុមលេខាធិការដ្ឋាន ឱ្យបន្តចុះធ្វើអធិការកិច្ច បងប្អូនអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះពិតប្រាកដ ដើម្បីដោះស្រាយដីសម្បទានសង្គមកិច្ច និងផ្ទះសម្បែងជូនឱ្យបានសមរម្យពិតប្រាកដ ដើម្បីស្នើសុំទៅគណៈកម្មការកណ្ដាលសាងសង់លំនៅដ្ឋានជូនគាត់រស់នៅឱ្យបានសមរម្យ ។ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យរបាយការណ៍ស្ដីពីលទ្ធផល នៃការអនុវត្តការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក្នុងពេលមួយឆ្នាំកន្លងមក ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារសមាគមឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលបានគិតគូរយកចិត្តទុកដាក់ដោះស្រាយគ្រប់បែបយ៉ាងដល់បងប្អូនអតីតយុទ្ធជន និងបានកោតសរសើរក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានបំពេញភារកិច្ចការងាររបស់ខ្លួន ទទួលបានលទ្ធផលល្អ ក្នុងការធ្វើជាសេនាធិការឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីបម្រើនិងដោះស្រាយជូនបងប្អូនអតីតយុទ្ធជន ដែលមានការលំបាកខ្វះខាត ។ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក៏បានបានបន្ថែមនូវទិសដៅភារកិច្ច ដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៤ ទី១- ត្រូវសហការជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធដោះស្រាយវិធានការរំដោះទឹកជនលិច…

  • រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បញ្ជាក់ពីការបន្តរក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរបន្ថែមទៀត

    រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បញ្ជាក់ពីការបន្តរក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរបន្ថែមទៀត

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បញ្ជាក់ពីការបន្តរក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរបន្ថែមទៀត ។ ការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដូច្នេះក្នុងឱកាសទទួលជួបសំដែងការគួរសម និងសំណេះសំណាលជាមួយ ឯកឧត្តម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ តបតាមសំណើរបស់ស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានសាទរចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ ជាពិសេសតាមរយៈជំនួបទស្សនកិច្ចផ្លូវការកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងការផ្លាស់ប្តូរគ្រប់កម្រិតរវាងប្រទេសទាំងពីរ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានរំលេចនូវលទ្ធផលសំខាន់ៗមួយចំនួនដែលជាសមិទ្ធផលពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ក្រោមការដឹកនាំក្នុងដំណាក់កាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ពីការបន្តរក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំស៊ីជម្រៅ តាមរយៈការយល់ច្បាស់ ពីមូលដ្ឋានប្រវត្តិសាស្ត្រនៃទំនាក់ទំនង និងចំណងមិត្តភាពជាប្រពៃណី រវាងកម្ពុជា និងឡាវ ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់ក្របខណ្ឌទាំងផ្នែកនីតិបញ្ញាត្តិ អង្គនីតិប្រតិបត្តិ ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរបន្ថែមទៀត ៕ អត្ថបទ៖…

  • រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាជាងមួយពាន់លានដុល្លារ ដើម្បីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ ដើម្បីទប់លំនឹងជីវភាពប្រចាំថ្ងៃ ក្នុងរយៈពេល៣ឆ្នាំ ខណៈការផ្ដល់ជំនួយនេះ នឹងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខ

    រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាជាងមួយពាន់លានដុល្លារ ដើម្បីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ ដើម្បីទប់លំនឹងជីវភាពប្រចាំថ្ងៃ ក្នុងរយៈពេល៣ឆ្នាំ ខណៈការផ្ដល់ជំនួយនេះ នឹងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាជាងមួយពាន់លានដុល្លារ ដើម្បីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រដើម្បីទប់លំនឹងជីវភាពប្រចាំថ្ងៃចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ខណៈការផ្ដល់ជំនួយនេះ នឹងបញ្ចប់នៅឆ្នាំ២០២៤ ខាងមុខនេះ ។ នេះបើតាមរបាយការណ៍របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ជា សុមេធី បានឱ្យដឹងថា កម្មវិធីផ្ដល់ជំនួយជាថវិកាដើម្បីជួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ជីវភាព ដោយ សារវិបត្តិកូវីដ-១៩ នឹងត្រូវបញ្ចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ជាមួយគ្នានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះកម្មវិធីជំនួយសង្គមមួយចំនួនត្រូវបិទបញ្ចប់ក្ដី ក៏រាជរដ្ឋាភិបាល នៅតែបន្តជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយវិបត្តិនានាដដែល តាមរយៈការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមនានា។ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានចំណាយថវិកាជាង ១ពាន់លានដុល្លារ កាលពីឆ្នាំ២០២១ និងប្រមាណ៦០០លានដុល្លារ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤ តទៅ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤ តទៅ

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤ តទៅ ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នាព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ ។ សម្ដេចធិបតី បានថ្លែងថា ការដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គមជាការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃលំនឹងជីវភាពប្រជាពលរដ្ឋក្នុងរយៈពេលវែង ។ សម្តេច បានបញ្ជាក់ថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាផែនទីបង្ហាញផ្លូវក្នុងការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា ហើយក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសាឆ្នាំ២០២៤ ខាងមុខតទៅ ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈជួយប្រជាពលរដ្ឋ ក្នុងពេលជួបវិបត្ដិសង្គមជាយថាហេតុណាមួយកើតឡើងនាពេលខាងមុខ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេច ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្ដេជ្ញាចិត្តថា នឹងបន្តអនុវត្តកម្មវិធីគោលនយោបាយជាតិជំនួយសង្គម ខណៈនៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តយកចិត្តទុកដាក់លើជំនួយសង្គម ជួយពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយមិនទុកពលរដ្ឋណាម្នាក់ចោលនោះទេ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តយកចិត្តទុកដាក់លើជំនួយសង្គម ជួយពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយមិនទុកពលរដ្ឋណាម្នាក់ចោលនោះទេ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្តេជ្ញាថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តយកចិត្តទុកដាក់លើជំនួយសង្គម ជួយពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយមិនទុកពលរដ្ឋណាម្នាក់ចោលនោះទេ ដោយបន្តដោះស្រាយបញ្ហាប្រឈមនានាជូនពលរដ្ឋ ស្របតាមគោលនយោបាយអាទិភាពទាំង៦ចំណុច នៃយុទ្ធសាស្រ្តបញ្ចកោណ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នាព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បញ្ហាប្រឈមជាច្រើនដែលពិភពលោក និងតំបន់ បានជួបប្រទះ មានបញ្ហាសង្រ្គាម បញ្ហាធម្មជាតិ បញ្ហាជំងឺផ្សេងៗកើតឡើងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ប៉ះពាល់ដល់ជីវភាពពលរដ្ឋ ។ សម្តេចធិបតី បានបញ្ជាក់ថា យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តយកចិត្តទុកដាក់ជួយជំនួយសង្គម ជួយពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយមិនទុកពលរដ្ឋណាម្នាក់ចោលនោះទេ ។ សម្ដេច បន្តថា អត្រាភាពក្រីក្រនៅកម្ពុជា បានកាត់បន្ថយជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ១៥ឆ្នាំចុងក្រោយនេះ ជាពិសេស…

  • បេក្ខជនជាង ១ម៉ឺននាក់ ដាក់ពាក្យប្រឡងមន្ដ្រីកសិកម្មឃុំ ក្នុងនោះមានជាង ៣ពាន់នាក់ គ្រប់លក្ខខណ្ឌអាចចូលប្រឡងបាន ខណៈមន្ត្រីកសិកម្មឃុំ ដែលត្រូវជ្រើសរើស មានតែ ២៥០នាក់ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៣នេះ

    បេក្ខជនជាង ១ម៉ឺននាក់ ដាក់ពាក្យប្រឡងមន្ដ្រីកសិកម្មឃុំ ក្នុងនោះមានជាង ៣ពាន់នាក់ គ្រប់លក្ខខណ្ឌអាចចូលប្រឡងបាន ខណៈមន្ត្រីកសិកម្មឃុំ ដែលត្រូវជ្រើសរើស មានតែ ២៥០នាក់ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៣នេះ

    (ភ្នំពេញ)៖ រយៈពេល ១ខែវិច្ឆិកា ពោលគឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានបេក្ខជនជាង ១ម៉ឺននាក់ដាក់ពាក្យប្រឡងមន្ដ្រីកសិកម្មឃុំ ក្នុងនោះមានជាង ៣ពាន់នាក់ គ្រប់លក្ខខណ្ឌអាចចូលប្រឡងបាន ខណៈមន្ត្រីកសិកម្មឃុំ ដែលត្រូវជ្រើសរើសមានតែ ២៥០នាក់ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៣ ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អង្គភាពប្រឆាំងអំពើពុករលួយ, សាលាភូមិន្ទរដ្ឋបាល និងបេក្ខជនចំនួន ១០នាក់ ដែលបានដាក់ពាក្យប្រឡងរួចរាល់ ។ ឯកឧត្តម ហ៊ុន ម៉ានី បន្តថា គោលបំណងក្នុងការរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣នេះ គឺដើម្បីផ្តល់ជាព័ត៌មាន និងផ្សព្វផ្សាយ ការប្រឡងប្រជែងដល់ បេក្ខជន…

  • អត្ថប្រយោជន៍សំខាន់ៗដែលបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុង បន្ទុកប.ស.ស.ទទួលបានពីគោលនយោបាយថ្មីរបស់រដ្ឋាភិបាល

    អត្ថប្រយោជន៍សំខាន់ៗដែលបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុង បន្ទុកប.ស.ស.ទទួលបានពីគោលនយោបាយថ្មីរបស់រដ្ឋាភិបាល

    ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានបង្ហាញពីអត្ថប្រយោជន៍សំខាន់ៗចំនួន បី ប្រភេទ ដែលបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស. ទទួល បានដោយចំណាយត្រឹម១៥ ៦០០ រៀលក្នុង១ខែតាមរយៈគោល នយោបាយថ្មីរបស់ប្រមុខរាជរដ្ឋបាលកម្ពុជាដែលបានប្រកាសដាក់ចេញកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។ អត្ថប្រយោជន៍សំខាន់ៗទាំងនោះរួមមាន៖ទី១.ការទទួលបានសេវា ពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ទី២.ការទទួលបាន ប្រាក់បំណាច់ មាតុភាព និងទី៣. ការទទួលបានប្រាក់វិភាជន៍បូជាសព។ បន្ថែមពីនេះ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នក ក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់អាចពិនិត្យពិគ្រោះយោបល់ និងព្យាបាលជំងឺ នៅគ្រប់មន្ទីរពេទ្យជាដៃគូ ប.ស.ស. ទូទាំងប្រទេស ដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនេះ ប.ស.ស.បានអំពាវនាវឱ្យប្រជាពលរដ្ឋដែល ជា បុគ្គល ស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិកប.ស.ស. ឱ្យ អញ្ជើញ ទៅកាន់ទីស្នាក់ការ ប.ស.ស. ដែលនៅជិតទីកន្លែងរស់នៅ ទូទាំង ប្រទេស…

  • នាយករដ្ឋមន្រ្តីឡាវ និងសម្តេចរដ្ឋសភាធិបតីប្តេជ្ញាជំរុញទំនាក់ទំនង ប្រជាជន និងពាណិជ្ជកម្មប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនឡើង

    នាយករដ្ឋមន្រ្តីឡាវ និងសម្តេចរដ្ឋសភាធិបតីប្តេជ្ញាជំរុញទំនាក់ទំនង ប្រជាជន និងពាណិជ្ជកម្មប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនឡើង

    (ឡាវ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម SONEXAY SIPHANDONE នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្តេជ្ញារួមគ្នាថា នឹងខិតខំផ្សារភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរឱ្យបានកាន់តែទូលំទូលាយ មានលក្ខណៈកាន់តែងាយស្រួល ដើម្បីចូលរួមលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យកាន់តែមានកម្រិតខ្ពស់ឡើង។ ការប្តេជ្ញាបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចរដ្ឋសភាធិបតី បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពេលដែលសម្តេចប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងឡាវ បានពូនជ្រំដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់ ហើយថ្មីៗនេះ បានឈានដល់កម្រិត ដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយគង់វង្សយូរអង្វែង។ សម្តេចបានលើកឡើងបន្តថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ មិនត្រឹមបង្កើតបាននូវសុខដុមរមនារវាងប្រជាជាតិ មានភូមិផងរបងជាប់គ្នានេះទេ តែបាននាំមកនូវវិបុលភាព ស្ថិរភាពសង្គម និងការពង្រឹងគោលការណ៍ពហុនិយមដល់តំបន់និងសកលលោក ថែមទៀតផង។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ទំហំពាណិជ្ជកម្មនៃប្រទេសទំាងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់គឺពី១៦០លានដុល្លារ កាលពីឆ្នាំ២០២២ ឈានដល់២០៦លានដុល្លារ នៅត្រឹមរយៈពេល៦ខែ ក្នុងឆ្នាំ២០២៣នេះ។ ឡាវជាប្រទេសដែលមានសក្កានុពលខាងថាមពលអគ្គិសនី ដែលកម្ពុជាក៏មានតម្រូវការថាមពលនេះច្រើនដែរ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី…