Category: នយោបាយ

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយ សាធារណរដ្ឋសិង្ហបុរី ជាពិសេសក្នុងវិស័យកសិកម្ម

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយ សាធារណរដ្ឋសិង្ហបុរី ជាពិសេសក្នុងវិស័យកសិកម្ម

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣បានទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ Teo Ly Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី នៅទីស្តីការក្រសួងកសិកម្ម ។ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់ពីការពង្រឹងនិងកសាងទំនុកចិត្តរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសក្នុងវិស័យកសិកម្ម។ បើតាមឯកឧត្តមរដ្ឋមន្ត្រី កម្ពុជា មានសក្តានុពលលើវិស័យកសិកម្ម និងមានលទ្ធភាពផ្គត់ផ្គង់ផលិតផលកសិកម្មជាច្រើន ជាពិសេសគឺអង្ករដែលមានគុណភាពខ្ពស់ ដើម្បីធានាសន្តិសុខស្បៀងដល់សិង្ហបុរី។ សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី ការធានាសន្តិសុខស្បៀងដល់ប្រទេសសិង្ហបុរី គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសិង្ហបុរី មិនមែនធ្វើឡើងដើម្បីផលចំណេញផ្នែកសេដ្ឋកិច្ចឡើយ ។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក៏បានគូសបញ្ជាក់ប្រាប់លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីផងដែរ អំពីកម្មវិធីគោលនយោបាយកសិកម្មដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលនឹងជំរុញការបង្កើតសហគមន៍កសិកម្មទំនើប ដែលមានទុន និងធនធានមនុស្ស ដែលមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ស្របតាម ស្តង់ដា និងតម្រូវការទីផ្សារ។ ទន្ទឹមនឹងនេះដែរ ក្រសួងកំពុងជ្រើសរើសនិងឈានទៅដាក់ពង្រាយមន្ត្រីកសិកម្មតាមភូមិឃុំ ដើម្បីជួយដោះស្រាយបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗរបស់កសិករ…

  • កម្ពុជានឹងបញ្ជូនរបាយការណ៍ ស្តីពី ការពិនិត្យជាសកលតាមកាលកំណត់(UPR) ជុំទី៤ ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅចុងខែមករា ឆ្នាំ២០២៤

    កម្ពុជានឹងបញ្ជូនរបាយការណ៍ ស្តីពី ការពិនិត្យជាសកលតាមកាលកំណត់(UPR) ជុំទី៤ ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅចុងខែមករា ឆ្នាំ២០២៤

    (ភ្នំពេញ)៖ របាយការណ៍ ការពិនិត្យជាសកលតាមកាលកំណត់ (UPR )ជុំទី៤ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅចុងខែមករា ឆ្នាំ២០២៤ និងត្រូវពិនិត្យនៅក្នុងសម័យប្រជុំលើទី៤៦ របស់ក្រុមការងារ UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ចន្លោះពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ សម្រាប់ការពិនិត្យជាសកល តាមកាលកំណត់ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ។ សូមបញ្ជាក់ថា៖ ការពិនិត្យជាសកលតាមកាលកំណត់ (UPR ) មានគោលបំណងធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅក្នុងបណ្តា ប្រទេសនានាប្រសើរឡើង និងបង្កើតឡើងដើម្បីផ្តល់ការគាំទ្រ ពង្រីកវិសាលភាពនៃការលើកកម្ពស់ និង ការពារសិទ្ធិមនុស្សឱ្យបានទាន់ពេលវេលានៅថ្នាក់មូលដ្ឋាន ។ លោកស្រី រួអេដា អិល ហាច តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR)បានឱ្យដឹងថា៖គោលបំណងសំខាន់ នៃការត្រួតពិនិត្យ UPR គឺការកែលម្អរស្ថានភាពសិទ្ធមនុស្សតាមរយៈការសហការនិងការចូលរួមរបស់តួអង្គផ្សេងៗនៃសង្គមស៊ីវិល។ លោក ចូ…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គាំទ្រវិនិយោគិនវៀតណាម និងប្តេជ្ញាបញ្ចប់នូវការងារចុះបញ្ជីដីធ្លីទាំងអស់សម្រាប់ក្រុមហ៊ុនវៀតណាមនៅកម្ពុជា

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គាំទ្រវិនិយោគិនវៀតណាម និងប្តេជ្ញាបញ្ចប់នូវការងារចុះបញ្ជីដីធ្លីទាំងអស់សម្រាប់ក្រុមហ៊ុនវៀតណាមនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយសំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គាំទ្រវិនិយោគិនវៀតណាមពង្រីកនូវការធ្វើពិពិធកម្មមិនត្រឹមតែកៅស៊ូប៉ុណ្ណោះទេ ថែមទាំងអាចពង្រីកទៅផ្នែកផ្សេងៗទៀតដូចជាការកែច្នៃចំណីអាហារសម្រាប់សត្វឬប្រភេទនំផ្សេងៗ ដែលផលិតចេញពីស្វាយចន្ទីកម្ពុជា និងប្តេជ្ញាបញ្ចប់នូវការងារចុះបញ្ជីដីធ្លីទាំងអស់សម្រាប់ក្រុមហ៊ុនវៀតណាមនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យតំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ។ ក្នុងជំនួបនេះ តំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលកន្លងមកបានយកចិត្តទុកដាក់ជួយជ្រោមជ្រែងអស់ពីកម្លាំងកាយចិត្តចំពោះសមាជិកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលបានមកវិនិយោគក្នុងវិស័យឧស្សាហកម្មកៅស៊ូនៅកម្ពុជា ដោយធ្វើឱ្យយើងអាចសម្រេចបាននូវសមិទ្ធផលដ៏ល្អប្រសើររហូតមកដល់ពេលនេះ ចាប់តាំងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៅជារដ្ឋមន្ត្រីក្រសួងបរិស្ថានមកម្ល៉េះ ។ លោក បន្តថា បើទោះបីជានៅមានការលំបាកដែលកើតចេញពីវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តី ក៏បណ្តាសមាជិកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា បានខិតខំប្រឹងប្រែងដើម្បីឱ្យទទួលបានទិន្នផលលើសផែនការកំណត់ចាប់ពី ៥% ទៅ ៧% ។ ជាមួយនេះ ឯកឧត្តម បានឱ្យដឹងថា បច្ចុប្បន្ន ក៏មានសម្ព័ន្ធកែច្នៃចំណីអាហារពីកសិផល ចាប់អារម្មណ៍មកសិក្សាស្វែងយល់នៅខាងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយអាចនឹងបង្កើតជារោងចក្រកែច្នៃកសិផលនៅទីនោះផងដែរ ។ លោក សង្ឃឹមថានៅពេលដែលសម្ព័ន្ធឧស្សាហកម្មទាំងនេះ ដែលជារបស់វិនិយោគិនវៀតណាមមកបណ្ដាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជានាពេលខាងមុខ នឹងទទួលបានការលើកទឹកចិត្ត និងការជួយជ្រោមជ្រែងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាបន្តទៀត នៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើកដំបូង នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ។ ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺជាវប្បធម៌ដ៏ប្រពៃនៃកិច្ចសន្ទនា និងការកៀរគរគ្រប់កម្លាំងនយោបាយទាំងអស់ ដើម្បីចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយមិនមានការរើសអើង។ វប្បធម៌នេះ ត្រូវបានបន្សល់ទុកតាំងពីនីតិកាលមុនៗ ក្រោមការផ្តួចផ្តើម និងការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ។ យោងតាមសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងកិច្ចប្រជុំនេះ ប្រធានប្រតិភូគណបក្សនិមួយៗមានពេលវេលា ៥នាទី ដើម្បីឡើងថ្លែងមតិរបស់ខ្លួន។ បន្ទាប់មក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបិទអង្គប្រជុំ។ កម្មវិធីនេះក៏មានការពិសាភោជនាហារសាមគ្គីផងដែរ ហើយជាចុងក្រោយ ឯកឧត្តមបណ្ឌិត ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អញ្ជើញធ្វើសន្និសីទកាសែត ។ សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រ…

  • ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាង កម្ពុជា-គុយបា លើឆាកអន្តរជាតិ ត្រូវបានពង្រឹង កាន់តែល្អប្រសើរថែមទៀត

    ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាង កម្ពុជា-គុយបា លើឆាកអន្តរជាតិ ត្រូវបានពង្រឹង កាន់តែល្អប្រសើរថែមទៀត

    ភ្នំពេញ៖ ទំនាក់ទំនងការទូតជាយូរលង់ចាប់តាំងពីឆ្នាំ១៩៦០ និង កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យជាច្រើន ដែលមានជាអាទិ៍ អប់រំ កីឡា វប្បធម៌ កសិកម្ម សុខាភិបាល ពិសេសជំនួយរបស់ប្រទេសគុយបាដល់ប្រទេសកម្ពុជា ក្នុងគ្រាដ៏លំបាកបន្ទាប់ពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ខ្មែរក្រហម ។ ជំនួយគុយបានៅពេលនោះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ជាពិសេសពលរដ្ឋកម្ពុជា ដែលទើបងើបពីសេចក្ដីស្លាប់នៃរបបខ្មែរក្រហម ហើយត្រូវការចាំបាច់ការរស់រានមានជីវិត ។ កាយវិការប្រកបដោយ សមានចិត្តនេះ បានសបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំ និងជាប្រវត្តិសាស្ត្រចងចាំដ៏ល្អ ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្នុងឧ៌កាសទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា និងសហការី នៅទីស្តីការក្រសួងអធិការកិច្ចនាព្រឹកថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីការអភិវឌ្ឍនរបស់ប្រទេសកម្ពុជាដែលកំពុងរីកចម្រើន ក៏ដូចជា ស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការកកិវឌ្ឍ សង្គមជាតិ ទេសចរ…

  • ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

    ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

    ភ្នំពេញ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) នាពេលកន្លងមក និងដាក់ចេញទិសដៅការងារ សម្រាប់អនុវត្តបន្ត សំដៅបង្កើនគុណភាព និងប្រសិទ្ធភាពការងាររបស់អង្គភាពមួយនេះ ស្របតាមស្មារតីកំណែទម្រង់ដើម្បីប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។ អង្គប្រជុំបានធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធកម្មការងារនាពេលកន្លងមក និងបានធ្វើការពិភាក្សាលើដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក៏ដូចជាអាទិភាពការងារចំពោះមុខ ដែលជាមុខងារស្នូល របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ក្នុងការពិនិត្យតាមដានការវិវត្ដនៃស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សិក្សាស្រាវជ្រាវបញ្ហាប្រឈម និងពិនិត្យផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ ពាក់ព័ន្ធនឹងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំមួយចំនួនដល់ ក.ស.វ. ដោយរួមទាំងការរៀបចំក្រុមការងារ ដោយមានសមាសភាពដែលមានគុណវុឌ្ឍិខ្ពស់ និងការបង្កើនកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីលើកកម្ពស់គុណភាព ទាំងទម្រង់…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលគោរពការសន្យាជាមួយពលរដ្ឋ!

    អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលគោរពការសន្យាជាមួយពលរដ្ឋ!

    សូមស្តាប់ !! ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា ដូចការសន្យា កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានប្រកាសកាលពីថ្ងៃទី២៤ សីហា និងបានសន្យាថាត្រូវដាក់ឱ្យអនុវត្តជាបន្ទាន់ក្នុងឆ្នាំ ២០២៣ បានក្លាយជាការពិតអស់ហើយនៅមុនដំណាច់ឆ្នាំ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំដែលមិនមែនសន្យាចោល តែបានប្រែក្លាយការសន្យាឱ្យក្លាយជាការពិតទាំងអស់និងយ៉ាងលឿនរហ័ស។ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ចំណុចនោះជារួមមាន៖ ទី១៖ ការផ្តល់សេវាថែទាំសុខភាពឆ្ពោះទៅកាន់ការគ្របដណ្តប់ជាសាកល។ ទី២៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកូនអ្នកក្រីក្រនិងងាយរងហានីភ័យ។ ទី៣៖ ការពង្រឹងកម្មវិធីជាតិជំនួយសង្គម។ ទី៤៖ យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ទី៥៖ យន្តការសម្របសសម្រួលនិងកម្មវិធីហិរញ្ញប្បទានដើម្បីជួយកសិករ។ ទី៦៖ ការដាក់ពង្រាយមន្ត្រីជំនាញបច្ចេកទេសកសិកម្មតាមឃុំសង្កាត់ទូទាំងប្រទេស។ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលត្រូវបានប្រកាសឱ្យអនុវត្តកាលពីព្រឹកថ្ងៃទី ៤ ធ្នូនេះជាកម្មវិធីចុងក្រោយក្នុងចំណោមកម្មវិធីអាទិភាពទាំង៦ ដោយផ្តោតលើគ្រួសារគោលដៅចំនួន៤គឺ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ។ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋម និងមធ្យមសិក្សា។ កម្មវិធីឧបត្ថមសាច់ប្រាក់ជូនជនមានពិការភាព និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរាអាយុ ៦០ ឆ្នាំឡើង។ ចំណែកឯកម្មវិធី ៥ ផ្សេងទៀតត្រូវបានប្រកាសឱ្យអនុវត្តរួចរាល់អស់ហើយ។ បើតាមឯកឧត្តម ប៉ែន បូណា គោលដៅចុងក្រោយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចង់បានគឺមិនទុកឱ្យពលរដ្ឋណាម្នាក់មិនទទួលបានសេវាសុខាភិបាលដោយមូលហេតុគ្មានលុយបង់ថ្លៃសេវា,…

  • ប្រធានសិទ្ធិមនុស្សកម្ពុជា ៖ កម្ពុជានៅតែប្ដេជ្ញាបន្តថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិរស់រានមានជីវិត

    ប្រធានសិទ្ធិមនុស្សកម្ពុជា ៖ កម្ពុជានៅតែប្ដេជ្ញាបន្តថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិរស់រានមានជីវិត

    (ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជានៅតែប្ដេជ្ញាបន្តថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិរស់រានមានជីវិត ។ នេះជាការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ក្នុងឱកាសទទួលជួបលោក វីធីត មុនតាបិន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ គោលបំណង ពិភាក្សាអំពីវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅក្នុង ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានបន្តការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តាមរយៈ អាទិភាព ៦ចំណុចក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា តាមរយៈអាទិភាព៦ចំណុចក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៖ ទី១. ពង្រីកសេវាថែទាំសុខភាពគ្របដណ្តប់សុខភាពជាសាកលនៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល…

  • កិច្ចប្រជុំកំពូលលើកដំបូងនៃសភាCLV សភា កម្ពុជា ឡាវ និង វៀតណាម ជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃកិច្ចសហប្រតិបត្តិការ ចូលរួមថែរក្សាសន្តិភាព លើកកម្ពស់វិបុលភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងតំបន់ CLV

    កិច្ចប្រជុំកំពូលលើកដំបូងនៃសភាCLV សភា កម្ពុជា ឡាវ និង វៀតណាម ជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃកិច្ចសហប្រតិបត្តិការ ចូលរួមថែរក្សាសន្តិភាព លើកកម្ពស់វិបុលភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងតំបន់ CLV

    (ឡាវ)៖ បន្ទាប់ពីការប្រារព្ធពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលសភា កម្ពុជា -ឡាវ-វៀតណាម(CLV) លើកទី១ បានដំណើរការ កិច្ចប្រជុំ ពេញអង្គលើកទី១ របស់ខ្លួន ដោយនៅក្នុងនោះ មានការថ្លែង សុន្ទរក ថា គន្លឹះពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសកម្ពុជា ឡាវ និងវៀតណាម ជាមួយរបាយការណ៍ពីអាជ្ញាធរ និងដៃគូអភិវឌ្ឍន៍នានាពីលទ្ធផល ដែលតំបន់ត្រីកោណអភិវឌ្ឍទទួលបាននាពេលកន្លងមក ។ ក្នុងសុន្ទរកថាគន្លឹះជូនកិច្ចប្រជុំ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងថា កិច្ចប្រជុំកំពូលសភាCLV នាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ក្របកដោយចក្ខុវិស័យសំដៅលើក កម្ពស់ យន្តការសភា ពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ភាព ជា ដៃគូយុទ្ធសាស្ត្រ ប្រទេសទំាងបី ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ថែមទៀត ដែលស្តែងចេញពីគុណតម្លៃរួម នៃការថែរក្សាសន្តិភាព ការលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និង ភាពធន់ ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការពង្រឹងយន្តការសភា ក្នុងការ ចូលរួមការអភិវឌ្ឍន៍តំបន់CLV ជាសក្ខីភាពមួយ បម្រើឱ្យ គោល ដៅជាយុទ្ធសាស្ត្រដែលឈរលើមូលដ្ឋាន នៃការគោរព…

  • ប្រជាពលរដ្ឋរស់នៅខណ្ឌកំបូលស្នើសុំ រដ្ឋបាលរាជធានីភ្នំពេញជួយ ស្ថាបនាផ្លូវបេតុង តបណ្តាញទឹកស្អាតចូលភូមិដ្ឋាន ធ្វើលូ ស្តារ ប្រ ឡាយ និងសុំការជួយអន្តរាគមន៍ចំពោះការជីក កកាយទួលបុរាណ

    ប្រជាពលរដ្ឋរស់នៅខណ្ឌកំបូលស្នើសុំ រដ្ឋបាលរាជធានីភ្នំពេញជួយ ស្ថាបនាផ្លូវបេតុង តបណ្តាញទឹកស្អាតចូលភូមិដ្ឋាន ធ្វើលូ ស្តារ ប្រ ឡាយ និងសុំការជួយអន្តរាគមន៍ចំពោះការជីក កកាយទួលបុរាណ

    ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើរផ្ទាល់មាត់ ចំនួន ១៤នាក់ ដោយស្នើសុំអោយរដ្ឋបាលរាជធានីភ្នំពេញជួយ ស្ថាបនាផ្លូវបេតុង សុំតបណ្តាញទឹកស្អាតចូលភូមិដ្ឋាន សុំធ្វើលូ ស្តារប្រឡាយ សុំជួយជុសជុលទំនប់ ជួយអន្តរាគមន៍ចំពោះ ការជីកកកាយទួលបុរាណ សុំជួយដាក់ភ្លើងស្តុបជាដើម។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ខណ្ឌកំបូល នៅវិមាន ពិភពថ្មី ស្ថិតក្នុងបុរីពិភពថ្មីកំបូល ផ្លូវលេខ ២E ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ឱ្យដឹងថា ការលើកឡើងជាសំណើរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ មានសំណើរខ្លះគឺមាននៅក្នុងគម្រោងរបស់រាជធានី ខណ្ឌ ហើយ អ្វីដែលមិនមាននៅក្នុងគម្រោង យើងនឹងដាក់ចូលទៅក្នុងគម្រោង…