-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងខេត្តសៀមរាប

សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅទីនេះ យើងធ្លាប់បានទទួលស្វាគមន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាច្រើនលើក អញ្ជើញមកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯក និងពាក់ស្នែង ដើម្បីទទួលបានកម្មសិទ្ធិលើដីធ្លី និងលំនៅឋានស្របច្បាប់ ព្រមទាំងទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់គ្រាន់ និងសេវាចាំបាច់ផ្សេងៗសម្រាប់ការរស់នៅ ផ្តល់ដោយរដ្ឋ ដោយមានការត្រួតពិនិត្យ និងសម្របសម្រួល ពីក្រុមការងារចម្រុះរបស់រាជរដ្ឋាភិបាល ដែលនឹងធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការស្ម័គ្រចិត្តមកតាំងទីលំនៅក្នុងតំបន់អភិវឌ្ឍន៍ទាំងពីរនេះ គឺជាកាយវិការដ៏ថ្លៃថ្លាប្រកបដោយការទទួលខុសត្រូវ និងមនសិការជាតិដ៏ខ្ពង់ខ្ពស់របស់បងប្អូនទាំងអស់ ក្នុងនាមជាពលរដ្ឋកម្ពុជាប្រកបដោយវប្បធម៌ដ៏ឧត្តុង្គឧត្តម ដែលមិនត្រឹមតែគិតគូរពីអនាគតដ៏ល្អប្រសើរ ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងយល់ដឹងអំពីករណីយកិច្ចពលរដ្ឋចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបំពេញកាតព្វកិច្ចថែរក្សារមណីយដ្ឋានអង្គរ ដែលជាមរតកដ៏មានតម្លៃពីដូនតាខ្មែរ ឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាបេតិកភណ្ឌរបស់មនុស្សជាតិផងដែរ ដូចដែល សម្តេចវិបុលបញ្ញា សុខ អាន…
-
ចាប់ពីថ្ងៃទី ១ដល់៣១ ខែមករា ឆ្នាំ២០២៤ មានមន្រ្តីជិត ២ម៉ឺននាក់ នឹងត្រូវជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅអង្គភាព ប្រឆាំងអំពើពុករលួយ

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានត្រៀមទទួលឯកសារប្រកាសទ្រព្យ សម្បត្តិ និងបំណុល ពីមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសតាមរបប០២ឆ្នាំ( ឆ្នាំ២០២៤) ចំនួន ១៨.៨៣២ រូប ។ នេះបើតាមការឱ្យដឹងពីសំណាក់មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅក្នុងកិច្ចប្រជុំលើកទី២៩ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅរសៀលថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២៣នេះ លោក សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា៖”នៅខែក្រោយដែលជាខែមករានេះអង្គភាពប្រឆាំងអំពើពុករលួយកំពុងត្រៀមរៀបចំនៃការប្រកាសទ្រព្យសម្បត្តិដ៏ធំនៃរៀងរាល់២ឆ្នាំម្តង ។ មន្រ្តីដែលជាប់កាតព្វកិច្ចមកប្រកាសទ្រព្យសម្បត្តិនេះ គឺចាប់ពីថ្ងៃទី ១ដល់ទី៣១ ខែ មករាដែលក្នុងនេះមានចំនួនរហូតដល់ជាង ១៨០០០រូប ។ អញ្ចឹងការប្រកាសទ្រព្យសម្បត្តិនៅខែក្រោយនេះច្រើន។ ដែលក្នុងនេះគឺពួកគាត់២ឆ្នាំត្រូវមកប្រកាសទ្រព្យសម្បត្តិម្តង”។ ដោយឡែកទាក់ទិននឹងការប្រកាសទ្រព្យសម្បត្តិនៅខែវិច្ឆិកាឆ្នាំ២០២៣នេះវិញត្រូវបានលោក សយ ច័ន្ទ វិចិត្របានឱ្យដឹងថា៖មានមន្ត្រីចំនួន ៤១៨ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួល បានការតែងតាំងថ្មីចំនួន ៣៥៦នាក់ និងមន្ត្រី…
-
អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី កត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើន យ៉ាង ឆាប់ រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញ រួចផុត ពីសង្គ្រាម

(ភ្នំពេញ)៖ ក្នុងឱកាសដឹកនាំសហការី ចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម George Yeo Young-Boon អតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែល ឯកឧត្តម បានអញ្ជើញមកកាន់ទឹកដី នៃកម្ពុជា សាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញចាករួចផុតពីសង្គ្រាម ។ ឯកឧត្តម ក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ផងដែរនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសក្តានុពលនៃវិស័យវិនិយោគ និងវិស័យមួយចំនួនទៀតនៅកម្ពុជា ជាពិសេស ការបណ្តុះបណ្តាលធនធានមនុស្ស ស្របពេលដែល ឯកឧត្តម ក៏បានអញ្ជើញចូលរួមធ្វើបាឋកថាជូនដល់សិក្ខាកាមនៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ ឯកឧត្តម អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមធ្វើបាឋកថានៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា ។…
-
ក្រសួងការបរទេស រៀបចំបាឋកថា ស្តីពីការរក្សាតុល្យភាពរបស់អាស៊ាន ក្នុងអន្តរកាលឆ្ពោះទៅរកពិភពលោក ដែលមានលក្ខណៈពហុប៉ូល

(ភ្នំពេញ)៖ ជាមួយគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម សុខចិន្តា សោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ មានកិត្តិយសក្នុងការរៀបចំបាឋកថា ក្រោមប្រធានបទ «ការរក្សាតុល្យភាពរបស់អាស៊ានក្នុងអន្តរកាលឆ្ពោះទៅរកពិភពលោកដែលមានលក្ខណៈពហុប៉ូល» ឧទ្ទេសនាមដោយ ថ្នាក់ដឹកនាំសិង្ហបុរីដ៏ឆ្នើមម្នាក់ គឺ លោក George Yeo។ លោក Yeo គឺជាបញ្ញាវ័ន្តកិត្តិយសនៃវិទ្យាស្ថានគោលនយោបាយសាធារណៈ លី ក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (Lee Kuan Yew School of Public Policy of the National University of Singapore) និងជាស្ថាបនិកនៃវិទ្យាស្ថានប្រកួតប្រជែងអាស៊ី។ លោក Yeo បានកាន់តួនាទីជាន់ខ្ពស់ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ លោកបម្រើការងាររយៈពេល ២៣ឆ្នាំ ក្នុងជួររដ្ឋាភិបាលសិង្ហបុរី ក្នុងតួនាទីជារដ្ឋមន្រ្តីព័ត៌មាន និងសិល្បៈ, រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម និងរដ្ឋមន្រ្តីការបរទេស។ នៅចំណុចផ្តើមនៃបាឋកថា អ្នកការទូត និងជាអ្នកនយោបាយចាស់វស្សារបស់សិង្ហបុរីរូបនេះ បានកត់សម្គាល់ពីវឌ្ឍនភាពដ៏ធំធេងដែលកម្ពុជា…
-
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតឯកឧត្តម Georege Yeo អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នៅវិមាន៧មករា ព្រឹកថ្ងៃទី៧ធ្នូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃ កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Georege Yeo អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយដែលបានជួបជាមួយឯកឧត្តម Georege Yeo នៅកម្ពុជា។ សម្ដេចតេជោបានចូលរួមអបអរសាទរ ចំពោះការផ្សព្វផ្សាយសៀវភៅ របស់ឯកឧត្តម ហើយសម្ដេចបានចាត់ទុកការរៀបចំសៀវភៅសម្រាប់អ្នកជំនាន់ក្រោយនេះ ជាការល្អប្រសើរណាស់។ សម្ដេចតេជោ ក៏បានរៀបរាប់អំពីការរៀបចំគ្រប់បែបយ៉ាងសម្រាប់អ្នកជំនាន់ក្រោយ ជាពិសេសសម្ដេចបានជម្រាបថា នៅពេលដែល ឯកឧត្តមបានអញ្ជើញមកដល់ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបានឃើញពីការរៀបចំទីស្នាក់ការកណ្ដាល ហើយក៏មានការរៀបចំសាខាគណបក្ស នៅតាមបណ្ដារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ-សង្កាត់ ដែលនេះជាការរៀបចំទុកយូរអង្វែង។ ឯកឧត្តម Georege Yeo មានប្រសាសន៍ដោយសេចក្ដីរីករាយ ដែលបានជួបសម្ដេចតេជោម្ដងទៀត ដោយសម្ដេច បានផ្ដល់ឱកាស ផ្ដល់ពេលវេលាឱ្យឯកឧត្តម បានជួបសំណេះសំណាលដោយផ្ទាល់នៅពេលនេះ។ ឯកឧត្តម Georege Yeo បន្តថា ឯកឧត្តមបានចូលនិវត្តន៍ពីការងារហើយ…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថានក្រើនរំលឹកឱ្យមន្រ្តីក្រោមឱវាទអានយុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៤-២០២៨ ដែលជាត្រីវិស័យចង្អុលផ្លូវរបស់នាវាបរិស្ថាន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានក្រើនរំលឹកឱ្យមន្រ្តីរាជការក្រោមឱវាទទាំងអស់អានយុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៤-២០២៨ ឱ្យបានលម្អិត ដើម្បីបន្ស៊ីផែនការសកម្មភាពការងាររបស់ខ្លួន ឱ្យស្របតាមផែនទីចង្អុលផ្លូវមួយនេះ ឈានឆ្ពោះទៅសម្រេចបានជោគជ័យរួមគ្នា។ ការថ្លែងឡើងនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារលទ្ធផលការងារ ១០០ថ្ងៃ និងទិសដៅអនុវត្តបន្ត នាព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ។ នៅក្នុងជំនួបជាមួយមន្រ្តីរាជការក្រោមឱវាទជាលើកទី៣នេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់នូវផែនការការងារដែលត្រូវអនុវត្តបន្ត ដោយទំព័រប្រវត្តិសាស្រ្ត១០០ថ្ងៃ ដែលជាដំណាក់កាលអន្តរកាល ក្នុងការសិក្សាស្រាវជ្រាវអំពីការងារបរិស្ថានត្រូវបានបិទបញ្ចប់ ដោយទទួលបានមកនូវភាពជោគជ័យក្រោមកិច្ចសហការ និងសាមគ្គីភាពអំពីមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន។ ឈានដល់ទំព័រថ្មីមួយទៀត គឺជាដំណាក់កាលធ្វើប្រក្រតីភាព និងពង្រឹងកិច្ចការងារបរិស្ថាន ដែលដំណាក់កាលនេះមានរយៈពេល ៦ខែបន្តទៀត ហើយនឹងបន្តបោះជំហានទៅមុខជាបន្តបន្ទាប់ប្រកបដោយភាពជោគជ័យ ឈានឆ្ពោះទៅសម្រេចបានកម្មវិធីនយោបាយជាតិ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាជាតិ ឆ្នាំ ២០២៣-២០២៨ ។ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា សៀវភៅយុទ្ធសាស្រ្តចក្រា ឆ្នាំ ២០២៤-២០២៨ ដែលមានភាសាខ្មែរ ៤៤ទំព័រ និងភាសាអង់គ្លេស ៣៧ទំព័រ គឺមានទំព័រពណ៌សទុកសម្រាប់ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់កត់ត្រាចំណាំនូវពាក្យគន្លឹះមួយចំនួន និងផែនការដែលត្រូវអនុវត្តបន្ត។ យោងលើភាពជោគជ័យក្នុងរយៈពេល ១០០ថ្ងៃកន្លងមក ឯកឧត្តមរដ្ឋមន្ត្រីមានជំនឿជាក់ថា មន្រ្តីបរិស្ថានគ្រប់ជាន់ថ្នាក់ទាំងអស់អាចធ្វើបាន ព្រោះយើងមានបេះដូងខ្មែរ…
-
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារអន្តរក្រសួងដឹកនាំការងាររៀបចំរបាយការណ៍ជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ជូនអង្គការសហប្រជាជាតិ

-
ក្រុមហ៊ុនចំនួន៥ និង បេក្ខនារី ៥រូប ទទួលបានពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៣ និងពានរង្វាន់ស្ត្រីឆ្នើម ក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៣ និងពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ ២០២៣ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Hotel Le Royal ដោយមានការអញ្ជីញចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធក្រោមឱវាទក្រសួង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្រសួងស្ថាប័ន ស្ថានទូត វិស័យឯកជន សហគមន៍ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងអ្នកបច្ចេកវិទ្យាជាច្រើនរូប ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ហើយចូលរួមក្នុងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា។ ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការចូលរួមស្រ្តីប្រកបដោយបរិយាបន្ន និងការទទួលស្គាល់នូវសមិទ្ធផលរបស់ស្រ្តីជាវិស្វករបច្ចេកវិទ្យា អ្នកច្នៃប្រឌិត មន្រ្តីរាជការ យុវនារី និងសហគ្រិនក្នុងវិស័យឌីជីថល ព្រមទាំងជាវេទិកាសម្រាប់ស្រ្តីក្នុងការចែករំលែក ចំណេះដឹង បទពិសោធ និងបង្កើតទំនាក់ទំនងបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ដែលរៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងកិច្ចការនារី។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់ភាគីទាំងអស់ ដែលខិតខំប្រឹងសហការយ៉ាងជិតស្និទ្ធក្នុងការជួយជ្រោមជ្រែងឱ្យសម្រេចបានជោគជ័យក្នុងការរៀបចំកម្មវិធីនេះ ជាពិសេសថ្នាក់ដឹកនាំក្រសួង CADT…
-
ឯកឧត្តម ឌិត ទីណា ៖ កិច្ចសហប្រតិបត្តិការល្អ គឺជាកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមក និងដើម្បីផលប្រយោជន៍រួម

(ភ្នំពេញ) ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភ្សាការងារ ជាមួយ ឯកឧត្តម FANG Chunming អនុប្រធានគណៈកម្មាធិការកណ្តាលសភាប្រជាជនខេត្តក្វាងស៊ី នៅទីស្តីការក្រសួងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះកិច្ចប្រជុំ ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែទទួលបានភាពជោគជ័យល្អប្រសើរ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការល្អ គឺជាកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមក និងដើម្បីផលប្រយោជន៍រួមគ្នា។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា កម្ពុជាមានផលិតផលសក្តានុពលជាច្រើនដូចជាស្វាយ ,ស្វាយចន្ទី, អង្ករ ,និងកៅស៊ូ ដែលវិនិយោគិនចិនអាចសិក្សា និងពិនិត្យលទ្ធភាពក្នុងការកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ និងផលប្រយោជន៍រួមគ្នា ទាំងសេដ្ឋកិច្ច និងនយោបាយ។ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានលើកឡើងផងដែរអំពី «ច្រករបៀងមច្ឆា និង អង្ករ» ដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី៤ រួមមាន៖ ខេត្តពោធិ៍សាត់ ,បាត់ដំបង, បន្ទាយមានជ័យ,…
-
ស្រ្តីតំណាងជនជាតិដើមភាគតិចម្នាក់ បានចូលរួមថ្លែងក្នុងសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិ

ភ្នំពេញ៖អ្នកស្រី គឿង ណាវី ស្រ្តីដឹកនាំសហគមន៍ជនជាតិដើមភាគតិចព្នង និងជាតំណាងសហគមន៍ជនជាតិដើមភាគតិចនៃប្រទេសកម្ពុជា បានចូលរួមក្នុងសន្និសីទកំពូលនៃបណ្ដាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៨ ឆ្នាំ២០២៣ (COP28) ដើម្បីថ្លែងពីសារៈសំខាន់នៃហិរញ្ញប្បទានកាបូនក្នុងការពង្រឹងសិទ្ធិអំណាចសហគមន៍ជនជាតិដើមភាគតិច។ សន្និសីទកំពូលនៃបណ្ដាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៨ ឆ្នាំ២០២៣ (COP28) បានរៀបចំឡើងនៅទីក្រុងឌូបៃ នៃសហភាពអារ៉ាប់អេមីរ៉េត។ សេចក្តីប្រកាសព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅថ្ងៃទី៥ ខែធ្នូ បានឱ្យដឹងថា អ្នកស្រី គឿង ណាវី ប្រធានសហគមន៍ស្រ្តីតំណាងឱ្យសហគមន៍ជនជាតិដើមភាគតិចព្នងក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានចូលរួមក្នុងសន្និសីទកំពូលនៃបណ្ដាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៨ ឆ្នាំ២០២៣ (COP28) ដើម្បីបង្ហាញពីអត្ថប្រយោជន៍ពិតប្រាកដនៃហិរញ្ញប្បទានកាបូនក្នុងការអភិរក្សព្រៃឈើ។ ការចូលរួមរបស់ អ្នកស្រី គឿង ណាវី បានធ្វើឡើងក្រោមការសម្របសម្រួលដោយក្រសួងបរិស្ថាននៃប្រទេសកម្ពុជា និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដោយផ្តោតលើសារសំខាន់នៃការផ្តល់ហិរញ្ញប្បទានកាបូនដោយផ្ទាល់ទៅដល់សហគមន៍ជនជាតិដើមភាគតិចក្នុងកិច្ចការងារអភិរក្សប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ អង្គការ WCS បានបញ្ជាក់ថា ៖ «អ្នកស្រី ណាវី បានបង្កើតទំព័រប្រវត្តិសាស្រ្តថ្មីមួយក្នុងនាមជាវាគ្មិនជនជាតិដើមភាគតិចព្នងដំបូងគេបង្អស់ដែលបានចូលរួមថ្លែងនៅក្នុងសន្និសីទកំពូលមួយរបស់អង្គការសហប្រជាជាតិបែបនេះ ដើម្បីពាំនាំសារពីភូមិឋានដែលដាច់ស្រយាលក្នុងព្រៃនៃខេត្តមណ្ឌលគិរីមកកាន់ថ្នាក់ដឹកនាំកំពូលៗនៅលើសកលលោក»។ តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះ អ្នកស្រី គឿង ណាវី បានថ្លែងនាឱកាសនោះថា៖ «នាងខ្ញុំពិតជាមានសេចក្តីរំភើបក្នុងចិត្ត ជាមួយនឹងក្តីកត្តញូ។ នាងខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមកដល់ទីនេះ ចេញពីភូមិតូចមួយនៃប្រទេសកម្ពុជា មកនិយាយទៅកាន់ថ្នាក់ដឹកនាំកំពូលៗនៃពិភពលោក»។…