-
តំបន់រុនតាឯក ជាតំបន់អភិវឌ្ឍន៍ថ្មី ខណៈគ្រប់តំបន់អភិវឌ្ឍន៍ទាំងអស់ គឺជានិម្មិតរូបអភិរក្សសម្រាប់រយៈពេលយូរអង្វែង

សៀមរាប៖ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៃរមនីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅ «តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក» ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា តំបន់រុនតាឯក ជាតំបន់អភិវឌ្ឍន៍ថ្មី និងតំបន់ពាក់ស្នែងដែលកំពុងអភិវឌ្ឍន៍មិនទាន់មានរបៀបរៀបរយ អាចឱ្យប្រជាពលរដ្ឋរស់នៅបានទេ។ ទោះយ៉ាងណា សម្តេច បញ្ជាក់ថា គ្រប់តំបន់អភិវឌ្ឍន៍គឺជានិម្មិតរូបអភិរក្សសម្រាប់រយៈពេលយូរអង្វែង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការអភិវឌ្ឍ គឺជានិម្មិតរូបដើម្បីអភិរក្ស។ យើងត្រូវរួមគ្នាអភិវឌ្ឍន៍ ដើម្បីកូនចៅប្រជាពលរដ្ឋ នៅក្នុងសម័យបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត តែក៏មិនភ្លេចថែរក្សានូវកេរដំណែលរបស់ដូនតាយើងដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ សម្តេចធិបតី បានថ្លែងបន្ថែមថា តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងខេត្តសៀមរាប បានកសាងឡើងមិនដល់ ៥០០ថ្ងៃផង ប៉ុន្តែមានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់។ ទោះយ៉ាងណា សម្តេចថា ថ្វីត្បិតតែតំបន់អភិវឌ្ឍន៍រុនតាឯកមានភ្លើងចូល ប្រព័ន្ធទឹកក្រោមដីមិនទាន់បាន ១០០%ក្តី ប៉ុន្តែរាជរដ្ឋាភិបាលនឹងរុញបន្តទៀត ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា…
-
គណៈកម្មការរដ្ឋបាលដីធ្លី បិទផ្សាយឯកសារកម្មសិទ្ធសាធារណៈចំនួន ៥០០២ក្បាលដី នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

ភ្នំពេញ៖ គណៈកម្មាការរដ្ឋបាលដីធ្លីរាជធានីភ្នំពេញបានបំពេញការងារបច្ចេកទេសរបស់ខ្លួន លើក្បាលដីចំនួន៥០០២ ដែលជាម្ចាស់កម្មសិទ្ធរបស់ប្រជាពលរដ្ឋដែលស្ថិតនៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានរៀបចំបិទផ្សាយឯកសារកម្មសិទ្ធជាសាធារណៈ កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណសាលាសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមវត្តមានលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ប៊ិន សុឈី អនុប្រធានមន្ទីរទទួលបន្ទុកអនុវិស័យរដ្ឋបាលដីធ្លី តំណាងឲ្យ លោក សារិន វណ្ណា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្មសំណង់ និង សុរិយោដី រាជធានីភ្នំពេញព្រមទាំងមន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់។ លោក ប៊ិន សុឈី បានគូសបញ្ជាក់ថាការបិទផ្សាយ ជាសាធារណៈឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ ណាស់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិត ប្រាកដលើដីរបស់ខ្លួន មុននឹងវាស់វែងចេញប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)នោះ។លោកបានបន្តថាអាជ្ញាធររដ្ឋបាលដីធ្លី បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែល មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។ លោក…
-
រាជរដ្ឋាភិបាល បានចាត់វិធានការជាច្រើន ដើម្បីការពារសម្បត្ដិបេតិកភណ្ឌរបស់បុព្វបុរសខ្មែរឱ្យបានគង់វង្ស

សៀមរាប៖ រាជរដ្ឋាភិបាល បានចាត់វិធានការជាច្រើន ដើម្បីការពារសម្បត្ដិបេតិកភណ្ឌរបស់បុព្វបុរសខ្មែរឱ្យបានគង់វង្ស។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៃរមនីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅ «តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក» ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងជាកូនខ្មែរគ្រប់រូបត្រូវតែរួមគ្នាថែរក្សាអភិរក្សប្រាង្គប្រាសាទបុរាណឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ ដូច្នេះហើយបានជារាជរដ្ឋាភិបាល ត្រូវខិតខំប្រឹងប្រែងដើម្បីអភិរក្សមរតកដូនតាយើង។ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល ខិតខំអភិវឌ្ឍដើម្បីអភិរក្ស ពីព្រោះតំបន់អង្គរ និងប្រាសាទអង្គរវត្តនេះ គឺជានិមិត្តរូបនៃអត្តសញ្ញាណជាតិខ្មែរយើង ហើយនេះក៏ជាមូលហេតុដែលរាជរដ្ឋាភិបាល បានចាត់វិធានការជាច្រើន ដើម្បីការពារសម្បត្ដិបេតិកភណ្ឌរបស់បុព្វបុរសខ្មែរឱ្យបានគង់វង្ស។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា ខេត្ដសៀមរាប គឺជាដែកឆក់យ៉ាងសំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនាដែលវានឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនផងដែរ ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល ខិតខំគ្រប់បែបយ៉ាង ដើម្បីការពារទាំងព្រលឹងជាតិ និងអាយុជីវិតជាតិ

សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល ខិតខំគ្រប់បែបយ៉ាង ដើម្បីការពារទាំងព្រលឹងជាតិ និងអាយុជីវិតជាតិ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូចនេះ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៃរមនីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅ «តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក» ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីការពារទាំងព្រលឹងជាតិ និងអាយុជីវិតជាតិផង ដែលក្នុងនោះ ព្រលឹងជាតិសំដៅទៅលើការការពារ និងអភិរក្សសម្បត្តិវប្បធម៌ ហើយអាយុជីវិតជាតិ គឺប្រជាជនតែម្តង ។ សម្តេចធិបតី បានបញ្ជាក់ថា នៅពេលគេសួរថា តើរវាងប្រាសាទអង្គរវត្ត និងប្រជាជនជ្រើសរើសយកមួយណា? ចម្លើយ គឺរាជរដ្ឋាភិបាល ជ្រើសរើសយកទាំងពីរ គ្រាន់តែជម្រើសនេះមានការលំបាកបន្ដិចសម្រាប់រាជរដ្ឋាភិបាល ។ សម្តេចនាយករដ្ឋមន្ត្រី បានរម្លឹកថា រាជរដ្ឋាភិបាល…
-
ក្រសួងដែនដី បានរៀបចំរួចរាល់នូវបណ្ណកម្មសិទ្ធិចំនួន ៤ ៥៥៤បណ្ណ ដើម្បីផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋ ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក

សៀមរាប៖ គ្រួសារប្រជាពលរដ្ឋ បានចាកចេញទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៤ ៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩% នៃចំនួនគ្រួសារដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់នូវបណ្ណកម្មសិទ្ធិចំនួន ៤ ៥៥៤បណ្ណ ត្រៀមចែកជូនប្រជាពលរដ្ឋ នាពេលនេះ ។ នេះបើតាមរបាយការណ៍របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្លែង ខេត្តសៀមរាប នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា។ ឯកឧត្តម សាយ សំអាល់ បានបន្តថា គិតមកទល់ពេលនេះ ការដោះស្រាយបញ្ហាសំណង់លំនៅឋានមិនរៀបរយ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារនៅតំបន់អភិវឌ្ឍន៍ទាំង២នេះ តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង បាននិងកំពុងដំណើរការល្អប្រសើរ និងទាន់ពេលវេលា ដោយសម្រេចបានលទ្ធផល៖ ផ្ទៃដីសម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ដែលបំពេញគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តប្តូរទី លំនៅចេញពីរមណីយដ្ឋានអង្គរ មានទំហំសរុប ២ពាន់៤រយ៥៦ហិកតា ស្មើ…
-
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ កុំយកសារព័ត៌មានជាង ២ពាន់អង្គភាព ធ្វើជាចំណាប់ខ្មាំងរបស់សារព័ត៌មាន ១ ឬ ២ ដែលប្រព្រឹត្តិខុសច្បាប់ ហើយត្រូវបានគេដកអាជ្ញាបណ្ណ ទៅជាវាយតម្លៃស្ថានភាពរួម ថាកម្ពុជាសេរីភាពសារព័ត៌មានថយចុះ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ការដកអាជ្ញាបណ្ណសារព័ត៌មាន ១ ឬ ២ស្ថាប័ន ដែលបានធ្វើខុសច្បាប់ មិនប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅកម្ពុជា ដែលមានជាង២ពាន់ស្ថាប័ននោះទេ។ នេះជាការថ្លែងរបស់ ឯកឧត្តម ប៉ែន បូណា ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌ AMS នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» បន្ទាប់ពីមានការលើកឡើងថា ខណៈទិវាសិទ្ធិមនុស្សនឹងចូលមកដល់ នៅថ្ងៃទី១០ ខែធ្នូ ខាងមុខនេះ មានការរិះគន់រឿងធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជា ក្រោយការបិទវិទ្យុ VOD កន្លងមក ។ ជាមួយគ្នានេះ ឯកឧត្តម ប៉ែន បូណា បានបដិសេធចំពោះការដាក់រហស្សនាមថា វិទ្យុ VOD ជាស្ថាប័នព័ត៌មានឯករាជ្យចុងក្រោយ ដែលត្រូវបានបិទដោយរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា «ចុងក្រោយនេះ គេលើកយកករណីដកអាជ្ញាបណ្ណព័ត៌មាន ២ ៣ ៤ អញ្ចឹងទៅដោយយករឿងហ្នឹងមកវាយតម្លៃស្ថានការណ៍សេរីភាពសារព័ត៌មានកម្ពុជា។…
-
សមាជិកសភាអឺរ៉ុបថា សហភាពអឺរ៉ុបត្រូវដោះស្រាយសំណងខូចខាតពីការដាក់អាណានិគមរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រ

អឺរ៉ុប៖ សេចក្តីសម្រេចព្រាងមួយបានជំរុញឱ្យសហភាពអឺរ៉ុបទទួលស្គាល់ និងលុបចោលនូវឥទ្ធិពលអាណានិគមនិយមអឺរ៉ុប ដោយស្នើឱ្យបង្កើតវេទិកាអចិន្ត្រៃយ៍សម្រាប់ស្តារយុត្តិធម៌ឡើងវិញ។ ការអំពាវនាវនេះធ្វើឡើងដោយសារតែមានការព្រួយបារម្ភថា សហភាពអឺរ៉ុបមិនបានយកចិត្តទុកដាក់ដោះស្រាយនូវផលប៉ះពាល់អវិជ្ជមាននូវបញ្ហាដែលកំពុងកើតមានបណ្ដាលមកពីការដាក់អាណានិគមរបស់ខ្លួនកាលពីអតីតកាល។ នេះគឺជាលើកដំបូងហើយដែលសមាជិកសភាអឺរ៉ុបលើកយកបញ្ហានេះមកពិភាក្សាជាផ្លូវការ ជាពិសេសអំពីសំណងការខូចខាតដោយសារទាសភាព និងអាណានិគមនិយមដែលខ្លួនធ្លាប់បានធ្វើ។ ការអំពាវនាវនេះបានធ្វើឡើងដោយសារតែមនុស្សកាន់តែច្រើនឡើងកំពុងអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ទទួលខុសត្រូវចំពោះសកម្មភាពអតីតកាលរបស់ពួកគេ ជាពិសេសបញ្ហាទាសភាព។ ជាក់ស្ដែង កាលពីខែមុន សហភាពអាហ្រ្វិកបានរួមគ្នាជាមួយបណ្ដាប្រទេសតំបន់ការាបៀន (Caribbean) ជំរុញឱ្យប្រទេសអឺរ៉ុបទទួលស្គាល់ និងផ្តល់សំណងផ្នែកហិរញ្ញវត្ថុសម្រាប់កំហុសឆ្គងជាប្រវត្តិសាស្ត្ររបស់ពួកគេ។ សេចក្តីសម្រេចព្រាងនោះបានចែងថា បណ្ដាប្រទេសជាច្រើនដែលធ្លាប់នៅក្រោមអាណានិគមអឺរ៉ុប នៅតែជួបការលំបាក ដោយសារឥទ្ធិពលយូរអង្វែងនៃអាណានិគមនិយម ភាពជាទាសករ ការប្រកាន់ពូជសាសន៍ និងការប្រល័យពូជសាសន៍ជាដើម។ ភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រទាំងនេះ ដូចជាការរើសអើងពូជសាសន៍ និងអំពើហិង្សា នៅតែបន្តជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើវិសមភាពសង្គម និងសេដ្ឋកិច្ចជុំវិញពិភពលោក។ សេចក្ដីព្រាងនេះបានភ្ជាប់យុត្តិធម៌អាកាសធាតុទៅនឹងបញ្ហានៃសំណងសម្រាប់ទាសភាព ដោយលើកហេតុផលថា ប្រទេសអភិវឌ្ឍន៍ និងប្រទេសដែលធ្លាប់ដាក់អាណានិគម បានបង្កការខូចខាតជាប្រវត្តិសាស្ត្រច្រើនបំផុតដល់បរិស្ថាន តាមរយៈការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការឡើងកំដៅផែនដី និងការបំពុលបរិស្ថាន។ សកម្មភាពទាំងនេះបានជះឥទ្ធិពលអវិជ្ជមានបំផុតដល់បរិស្ថាន និងប្រជាជននៃប្រទេសកំពុងអភិវឌ្ឍន៍។ យ៉ាងណាក៏ដោយ សេចក្ដីព្រាងនេះមិនបានបញ្ជាក់ថាតើសំណងទាំងនោះមានលក្ខណៈបែបណានោះទេ។ លោក មីកែល ម៉ឺការ៉េន (Michael McEachrane) អ្នករាយការណ៍ប្រចាំវេទិកាអង្គការសហប្រជាជាតិ បានលើកឡើងថា អាណានិគមនិយមអ៊ឺរ៉ុបបានជះឥទ្ធិពលយ៉ាងធំធេងលើពិភពលោក ដោយបង្កើតប្រព័ន្ធសង្គម និងសេដ្ឋកិច្ច។ លោកថែមទាំងសង្កត់ធ្ងន់ថា អាណានិគមនិយមបាននាំទៅរកទំនាក់ទំនងបែបកេងប្រវ័ញ្ចគ្នារវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ដែលបន្តរហូតមកដល់សព្វថ្ងៃនេះ។ លោកបានបន្ថែមថា…
-
អ្នករាយការណ៍សិទ្ធិមនុស្ស អ.ស.ប ប្រចាំកម្ពុជាទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាលើកំណែទម្រង់យុត្តិធម៌

ភ្នំពេញ៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) គាំទ្រនិងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាលើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលជាចំណែកលើកកម្ពស់សិទ្ធិមនុស្ស។ខណៈនេះដែររដ្ឋាភិបាលក៏បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងដឹកនាំរៀបចំរបាយការណ៍ជាតិពីសិទ្ធិមនុស្សនៅកម្ពុជាជូន អ.ស.ប ផងដែរ។ ការទទួលស្គាល់របស់អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សអ.ស.បនេះ ធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងលោកនិងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងយុត្តិធម៌។ ប្រភពក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្នុងជំនួបឯកឧត្តម កើត រិទ្ធ បានប្រាប់លោកវិទិត មុនតាប៊ន ពីការងារអាទិភាពរបស់ក្រសួងយុត្តិធម៌ ជាពិសេសការរៀបចំការងារលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ ដែលជាវិធានគន្លឹះអាទិភាព១ ក្នុងចំណោម៥ ដែលដាក់ចេញដោយប្រមុខរដ្ឋាភិបាលថ្មី ជាគោលដៅក្នុងអាណត្តិទី៧ នេះ។ ជាមួយគ្នានេះ លោក វិទិត មុនតាប៊ន បានធ្វើការស្វាគមន៍ ក៏ដូចជាទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកន្លងមកលើការងារកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ហើយបង្ហាញការគាំទ្រចំពោះការងារដែលក្រសួងយុត្តិធម៌បាននិងកំពុងដាក់ចេញ ជាពិសេសយន្តការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ជុំវិញរឿងនេះ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៧ខែធ្នូនេះ បានឱ្យដឹងបន្ថែមថា នៅក្នុងជំនួប អ្នករាយការណ៍ពិសសេសផ្នែកសិទ្ធិមនុស្សរបស់អ.ស.ប មិនបានលើកឡើងពីការរិះគន់ផ្នែកសិទ្ធិមនុស្ស ឬផ្នែកយុត្តិធម៌ណាមួយឡើយ ដោយសារជំនួបនេះមានគោលដៅជជែកពីវឌ្ឍភាពលើវិស័យយុត្តិធម៌ បន្ទាប់ពីជំនួបគ្រាមុននៅខែសីហា…
-
ស្ថានទូតបារាំងប្រចាំកម្ពុជា សន្យាគាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានសន្យាគាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលបន្ថែមទៀត ។ ការសន្យាគាំទ្របែបនេះ ធ្វើឡើងតាមរយៈជំនួបរវាងឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ហ្សាក់កេ ប៉ែលឡេត(Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងរួមទាំងគណៈប្រតិភូ ដើម្បីពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល។ នេះបើយោងតាមក្រសួងសុខាភិបាលបញ្ជាក់លើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ។ ក្នុងជំនួបនោះលោក Jacques PELLET បានថ្លែងថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង លើវិស័យសុខាភិបាល នាពេលកន្លងមក ដូចជា កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងកិច្ចសហប្រតិបត្តិការគាំទ្រសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយមន្ទីរពេទ្យកាល់ម៉ែត បានទទួលផលល្អប្រសើរ។ លោកបញ្ជាក់ថា៖ «ប្រទេសបារាំង បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង លើវិស័យសុខាភិបាលបន្ថែមទៀត»។លោក Jacques បានថ្លែងតាមរយៈក្រសួងសុខាភិបាលថា ការបន្តគាំទ្រប្រទេសកម្ពុជានេះ គឺដោយសារតែប្រទេសនេះទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ជាពិសេសបន្តនិរន្តរភាពការអភិវឌ្ឍន៍ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាកិច្ចឆ្លើយតប ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ប្រជាជន និងរាជរដ្ឋាភិបាលបារាំង តាមរយៈស្ថានទូតបារាំងប្រចាំកម្ពុជា…
-
ឧបនាយករដ្ឋមន្រ្តី ស សុខា៖ មានតែការដាក់ទុនលើវិស័យអប់រំទើបអាចជួយពលរដ្ឋចេញពីបន្ទាត់ក្រីក្រ

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា មានតែការដាក់ទុនលើវិស័យអប់រំប៉ុណ្ណោះ ទើបអាចរំដោះពលរដ្ឋចេញពីបន្ទាត់នៃភាពក្រីក្របាន ខណៈរដ្ឋាភិបាលអាណត្តិថ្មីបានកំណត់ជាវិស័យអាទិភាពនៃគោលនយោបាយរបស់ខ្លួន និងកំពុងយកចិត្តទុកដាក់លើវិស័យអប់រំនេះ។ ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដូច្នេះនៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងថា ប្រទេសដែលជឿនលឿនក្នុងការកាត់បន្ថយភាពក្រីក្រ គឺមិនមែនកើតឡើងដោយសារការផ្តល់អំណោយ និងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់ពលរដ្ឋនោះទេ តែជាទង្វើដែលនាំឱ្យពលរដ្ឋកាន់តែធ្លាក់ទៅក្នុងបន្ទាត់នៃភាពក្រីក្រកាន់តែខ្លាំងឡើង។ ឯកឧត្តមសង្កត់ធ្ងន់ថា៖«ដើម្បីចេញពីភាពក្រីក្រនេះ គឺគ្មានអ្វីដែលលើសពីការដាក់ទុនលើវិស័យអប់រំនេះទេ។ ខ្ញុំនៅជឿជាក់ថា រដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល ដោយពង្រឹងគុណភាពចាប់ពីកម្រិតមត្តេយ្យសិក្សាឡើង។ ឯកឧត្តមលើកឡើងពីក្តីព្រួយបារម្ភពីកម្រិតនៃការអប់រំនៅទូទាំងពិភពលោកក្នុងពេលបច្ចុប្បន្ន ខណៈអង្គការសហប្រជាជាតិចេញរបាយការណ៍បង្ហាញថា ១ ភាគ៣ នៃកុមារដែលមានអាយុក្រោម ១២ឆ្នាំ មិនចេះអានអក្សរ ដែលខ្លះចេះអានដែរ។ ប៉ុន្តែមិនយល់ពីអត្ថន័យនៃការអានរបស់ខ្លួន ដែលលោកថា នេះជាសក្ខីកម្មមួយដែលរដ្ឋាភិបាលត្រូវជំរុញវិស័យអប់រំនៅកម្ពុជាចាប់ពីថ្នាក់ទាបមក ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថាការលើកឡើងរបស់រដ្ឋមន្ត្រីមហាផ្ទៃគឺជាការត្រឹមត្រូវ…