Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Viettel ពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ពលរដ្ឋកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Viettel ពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ពលរដ្ឋកម្ពុជា

    រដ្ឋធានីហាណូយ៖ ក្នុងឱកាសអនុញ្ញាតឱ្យលោក តាវ ឌុច ថាង (Tao Duc Thang) ប្រធានអគ្គនាយកក្រុមហ៊ុន Viettel ចូលជួបសម្តែងការគួរសម នាឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះក្រុមហ៊ុន Viettel ដែលទទួលបានជោគជ័យនៅក្នុងប្រតិបត្តិការអាជីវកម្មទាំងនៅក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា និងបានអរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា រួមទាំងការវិនិយោគនៅក្នុងវិស័យទូរគមនាគមន៍តាមរយៈក្រុមហ៊ុនមិត្តហ្វូន (Metfone) ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី ក៏បានកត់សម្គាល់ផងដែរ អំពីការចូលរួមយ៉ាងសកម្មរបស់ក្រុមហ៊ុននៅក្នុងការងារសង្គម និងមនុស្សធម៌ នៅក្នុងប្រទេសកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកការវិនិយោគបន្ថែមទៀត ទាំងនៅក្នុងវិស័យទូរគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ។ ក្នុងជំនួបនេះ លោក តាវ ឌុច ថាង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ…

  • ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ សមត្ថកិច្ចគ្រប់ផ្នែកពាក់ព័ន្ធត្រូវពង្រឹង ការ ងារ សន្ដិសុខ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខឲ្យបានម៉ឺងម៉ាត់

    ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ សមត្ថកិច្ចគ្រប់ផ្នែកពាក់ព័ន្ធត្រូវពង្រឹង ការ ងារ សន្ដិសុខ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខឲ្យបានម៉ឺងម៉ាត់

    ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) បានដាក់បទបញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្ដផ្ដោតការយកចិត្តទុកដាក់ ដើម្បីការពារការបោះឆ្នោតនៅពេលខាងមុខឲ្យបានម៉ឺងម៉ាត់ នេះជាការលើកឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) និងសេចក្តីសម្រេចស្ដីពីការបង្កើតលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា សម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលជានីតិកាលថ្មី មិនចង់ឲ្យមានបញ្ហាណាមួយកើតឡើងនោះទេ ពិសេសពាក់ព័ន្ធការលូកដៃពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដែលមានចេតនាប៉ុនប៉ង់ឲ្យមានភាពវឹកវរក្នុងពេលបោះឆ្នោត ដូច្នេះត្រូវតែផ្ដោតការយកចិត្តទុកដាក់លើការងារសន្ដិសុខ ហើយត្រូវក្ដាប់ឲ្យបានមុខសញ្ញាសង្ស័យ ។ សូមបញ្ជាក់ថា ៖ អនុក្រឹត្យស្ដីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) ដែលចុះហត្ថលេខាដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ត្រូវបានបង្កើតឡើងដើម្បីបញ្ជាដឹកនាំកិច្ចការការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រប់នីតិកាល…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ឈរលើនិរន្តភាព និង សង្គតិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ឈរលើនិរន្តភាព និង សង្គតិភាព

    រដ្ឋធានីហាណូយ៖ គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ឈរលើនិរន្តភាព និង សង្គតិភាព ហើយទំនាក់ទំនងកម្ពុជា-វៀតណាម ក៏នឹងនៅបន្តពូនជ្រំចំណងមិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នគ្រប់កម្រិត ។ នេះជាការលើករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ឯកឧត្តម វឿង ឌិញហ្វេ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមជាមួយនឹងការចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា-វៀតណាម នឹងបង្កើតនូវ យន្តការ កិច្ច សហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា-វៀតណាម នឹងបង្កើតនូវ យន្តការ កិច្ច សហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម

    រដ្ឋធានីហាណូយ៖ ក្នុងជំនួបសម្តែងការគួរសម នៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថា អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំពិភាក្សាជាមួយនឹង ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដោយក្នុងនេះ កម្ពុជា-វៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេសការបង្កើតនូវយន្តការកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម “កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)” ជាដើម ។ នៅក្នុងជំនួបនេះ ឯកឧត្តម វ៉ វ៉ាន់ធឿង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមជាមួយនឹងក្តីសោមនស្សរីករាយដែលបានជួប…

  • ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាប្រធាន បទ សំខាន់ ក្នុងកិច្ចពិភាក្សារបស់នាយករដ្ឋមន្រ្តីកម្ពុជា – វៀតណាម

    ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាប្រធាន បទ សំខាន់ ក្នុងកិច្ចពិភាក្សារបស់នាយករដ្ឋមន្រ្តីកម្ពុជា – វៀតណាម

    ហាណូយ៖ នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម ពិភាក្សាគ្នាពីការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យទទួលបាន លទ្ធផលជា ផ្លែផ្កាបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជនទាំងពីរ ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សា ការងារទ្វេ ភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹក ថ្ងៃទី ១១ ខែធ្នូ នេះ ក្នុងឱកាសនៃដំណើរបំពេញ ទស្សនកិច្ច ផ្លូវការរ យៈពេលពីរថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅ សាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងជំនួបនេះ ឯកឧត្តម ផាម មិញជិញ បានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះការ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាម នាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន គឺត្រូវមានការផ្សារភ្ជាប់ពីជំនាន់មុន ខណៈកម្ពុជាមានស្ថាបត្យកម្មដ៏អស្ចារ្យជាច្រើនបន្សល់ទុកពីដូនតា ក្នុងនោះមានប្រាសាទអង្គរវត្តជាដើម

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន គឺត្រូវមានការផ្សារភ្ជាប់ពីជំនាន់មុន ខណៈកម្ពុជាមានស្ថាបត្យកម្មដ៏អស្ចារ្យជាច្រើនបន្សល់ទុកពីដូនតា ក្នុងនោះមានប្រាសាទអង្គរវត្តជាដើម

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍គូសបញ្ជាក់ថា ជាការពិតណាស់ ការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន គឺត្រូវមានការផ្សារភ្ជាប់ពីជំនាន់មុន ខណៈកម្ពុជាមានស្ថាបត្យកម្មដ៏អស្ចារ្យជាច្រើនបន្សល់ទុកពីដូនតា ក្នុងនោះមានប្រាសាទអង្គរវត្តជាដើម ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្នុងឱកាសសិក្ខាសាលាស្តីពី ទីក្រុងទឹកអង្គរ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា គំរូនៃស្ថាបត្យកម្មតាមរាជធានីបុរាណ ដែលដូនតារបស់ខ្មែរ បានអភិវឌ្ឍន៍អស់រយៈពេលជាច្រើនរយឆ្នាំ ទៅផ្សព្វផ្សាយនៃស្នាដៃទាំងអស់នោះ ទៅដល់ស្ថាបត្យករ ឬនិស្សិតសិក្សាជំនាញស្ថាបត្យកម្ម មកផ្សារភ្ជាប់ និងអភិវឌ្ឍន៍លើវិស័យសំណង់ ឬការកសាងនូវទីក្រុង ។ កត្តាទាំងអស់នេះហើយ ដែលស្ថាបត្យករ ឬវិស្វករសម័យថ្មី ត្រូវតែគិតគូរ បើទោះបីពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដោយការគូសប្លង់ ឬរៀបចំអភិវឌ្ឍន៍នូវទីក្រុងថ្មី ឬសាងសង់សំណង់ថ្មី ក៏ត្រូវគិតជីវភាពរស់នៅ របស់ពលរដ្ឋក្នុងតំបន់ ឬភូមិសាស្ត្រជាដើម ។ ឯកឧត្តម ហង្សសុត សំភារ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា មានប្រសាសន៍ថា…

  • រដ្ឋសភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាសភាពថ្នាក់ដឹកនាំ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតអាណត្តិថ្មី នៅថ្ងៃទី១៣ ធ្នូ

    រដ្ឋសភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាសភាពថ្នាក់ដឹកនាំ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតអាណត្តិថ្មី នៅថ្ងៃទី១៣ ធ្នូ

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកចន្ទ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើសមាសភាពបេក្ខជនដែលបានដាក់ពាក្យជាថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភានីតិកាលទី៧ ។ ជាមួយគ្នានេះកិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីអង្គសភាធ្វើការបោះឆ្នោតទុកចិត្តលើសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ។ សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើគោលការណ៍នៃការជ្រើសរើសសមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីប្រកាសជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយធ្វើការសម្របសម្រួលជាមួយគណបក្សនយោបាយទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ សម្រេច និងបន្តនីតិវិធី ៕ ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

  • គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដល់អាកាសយាន្តដ្ឋាននៃរដ្ឋធានីហាណូយ ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម រយៈពេល ២ថ្ងៃ

    គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដល់អាកាសយាន្តដ្ឋាននៃរដ្ឋធានីហាណូយ ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម រយៈពេល ២ថ្ងៃ

    (ភ្នំពេញ)៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដល់អាកាសយាន្តដ្ឋានអន្តរជាតិណូយបាយ រដ្ឋធានីហាណូយ ប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម រយៈពេល ២ថ្ងៃ តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ បើតាមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានអោយដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមនាយករដ្ឋមន្ត្រី ជាម មិញ ជិញ នឹងជួបប្រជុំទ្វេភាគី ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមអប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ច ការព្រំដែន ជាដើម។ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ២ថ្ងៃ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ២ថ្ងៃ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋនិយមវៀតណាម រយៈពេល ២ថ្ងៃ គឺថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ បើតាមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានអោយដឹងថា អញ្ជើញអមដំណើរសម្តេចធិបតី រួមមាន៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។ អ្នកនាំពាក្យបានបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមនាយករដ្ឋមន្ត្រី ជាម មិញ ជិញ នឹងជួបប្រជុំទ្វេភាគី ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមអប់រំ…

  • ទំនាក់ទំនងរវាងសិទ្ធិមនុស្ស និងព្រះពុទ្ធសាសនា

    ទំនាក់ទំនងរវាងសិទ្ធិមនុស្ស និងព្រះពុទ្ធសាសនា

    សិទ្ធិមនុស្ស ១. ការគោរពជីវិតអ្នកដទៃ ២. ការគោរពសិទ្ធិជាម្ចាស់កម្មសិទ្ធិ ៣. សិទ្ធិកសាងគ្រួសារ ៤. សិទ្ធិរស់នៅក្នុងភាពសុខសាន្ត ៥. សិទ្ធិក្នុងការបញ្ជូនព័ត៍មានពិត ព្រះពុទ្ធសាសនា ១. ការមិនបៀតបៀនជីវិតមនុស្ស និងសត្វ ២. ការមិនកេងប្រវ័ញ្ចទ្រព្យសម្បតិ្តអ្នកដទៃ ៣. ការមិនប្រព្រឹត្តខុសក្នុងកាមគុណ ៤. ការមិននិយាយកុហក មិនញុះញុង ៥. ការវៀរចាកសេពសុរា និងគ្រឿងស្រវឹង #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ទំនាក់ទំនងរវាងសិទ្ធិមនុស្ស #ព្រះពុទ្ធសាសនា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media