-
សមាសភាពថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាណត្តិថ្មី ចំនួន ៩រូប នៃនីតិកាលទី៧ ត្រូវបានអង្គរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត

ភ្នំពេញ៖ អង្គប្រជុំរដ្ឋសភា បានបោះឆ្នោតជូន ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប់ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម ជឺ ចំណាន ជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន ៧រូបទៀត គឺ ឯកឧត្តម មាន សទិ ឯកឧត្តម ឌឹម សុវណ្ណារុំ ឯកឧត្តម សោម សូរីដា ឯកឧត្តម ហេង ស៊ីឡេង ឯកឧត្តម យិច សមិទ្ធិ ឯកឧត្តម ហ៊ែល សារ៉ាត់ និង ឯកឧត្តម ហង្ស ពុទ្ធា ។ សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនៃនីតិកាលទី៧រដ្ឋសភានេះ នឹងត្រូវធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវំាងជាមុនសិន មុនចូលកាន់តំណែង ។ សម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ដើម្បីបោះឆ្នោតទុកចិត្តសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ចំនួន ៩រូប បានបន្តដឹកនាំកិច្ចប្រជុំ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី…
-
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលបានពានរង្វាន់ភាពជាអ្នកដឹកនាំគំរូក្នុងវិស័យសកម្មភាពមីន

ភ្នំពេញ៖តំណាងអង្គការស្មារតីនៃអ្នកកីឡា (Spirit of Soccer_SOS) លោក បេន ប៊្រេត(Ben Brett) បានប្រគល់ពានរង្វាន់ភាពជាអ្នកដឹកនាំគំរូក្នុងវិស័យសកម្មភាពមីនដល់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដែលជាការលើកទឹកចិត្តចំពោះសកម្មភាពដ៏ឆ្នើម។ ពិធីប្រគល់ពានរង្វាន់នេះបានធ្វើឡើងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ។លោក Ben Brett បានថ្លែងនាឱកាសនោះថា វាពិតជាបង្ហាញនូវកិត្តិយសណាស់ដែលលោកបានមកទីនេះ ដែលតំណាងឱ្យអង្គការស្មារតីនៃអ្នកកីឡា ដើម្បីប្រគល់ពានរង្វាន់នេះជូនឯកឧត្តម លី ធុច សម្រាប់ការដឹកនាំដ៏ឆ្នើម និងជាជើងឯកពិតប្រាកដក្នុងសកម្មភាពមីន។ លោកបានថ្លែងថា ៖ «ដូចដែលយើងទាំងអស់គ្នាដឹងហើយថា គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សុវត្ថិភាព និងសុខុមាលភាពរបស់មនុស្សជុំវិញពិភពលោក។ ពួកគេជាឃាតករដែលបានធ្វើបាប និងសម្លាប់ជនស៊ីវិលស្លូតត្រង់ រួមទាំងកុមារជាច្រើននាក់ដោយមិនរើសអើង»។ លោក Ben Brett បានបន្តថា តាមរយៈការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់ឯកឧត្តម លី ធុជ បានធ្វើឱ្យប្រតិបត្តិករអាចលុបបំបាត់ការគម្រាមកំហែងដោយផ្ទុះទាំងនេះពីសហគមន៍ទូទាំងប្រទេសកម្ពុជា ដោយបានជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋក្នុងការកសាងសហគមន៍របស់ពួកគេឡើងវិញ ប្រកបដោយសុវត្ថិភាព និងសន្តិសុខ។ លោកមានប្រសាសន៍ថា ៖…
-
រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ការវិនិយោគថ្មី ប៉ុន្តែក៏តែងបានផ្តល់នូវការយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះរាល់គម្រោងវិនិយោគដែលមានស្រាប់នៅកម្ពុជា

(រដ្ឋធានីហាណូយ)៖ រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ការវិនិយោគថ្មី ប៉ុន្តែក៏តែងបានផ្តល់នូវការយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះរាល់គម្រោងវិនិយោគដែលមានស្រាប់នៅកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យលោក ជិន កុងខា (Tran Cong Kha) ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) និងសហការី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។ លោក ជិន កុងខា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន នៅក្នុងការវិនិយោគដំណាំកៅស៊ូនៅកម្ពុជា ក៏ដូចជាការចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាម្ព័ន្ធនានា ជាអាទិ៍ សាលារៀន វត្តអារាម មណ្ឌលសុខភាព ផ្លូវថ្នល់ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញឧស្សាហកម្មកៅស៊ូ ផងដែរ ។ លោក ជិន កុងខា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ហាណូយ-ខេត្តសៀមរាប គឺជាការតភ្ជាប់ដ៏សំខាន់ ដើម្បីជួយដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម

(រដ្ឋធានីហាណូយ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ហាណូយ-ខេត្តសៀមរាប គឺជាការតភ្ជាប់ដ៏សំខាន់ ដើម្បីជួយដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ។ នេះបើតាមលទ្ធផល ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet ចូលជួបសម្តែងការគួរសម នៅក្នុងថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ លោក ង្វៀន ថាញ់ ហ៊ុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីក្រុមហ៊ុន Sovico Group ដែលមានសកម្មភាពអាជីវកម្ម និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ហើយអាជីវកម្មមួយដែលលេចធ្លោ គឺក្រុមហ៊ុនអាកាសចរណ៍…
-
គណបក្សប្រជាជានកម្ពុជា ចាត់តាំង ឯកឧត្តម នេត្រ ភក្រ្តា ជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តក្រចេះ ជំនួសឯកឧត្តម ព្រុំ សុខា

(ភ្នំពេញ)៖ យោងតាមសេចក្តីសម្រេចលេខ២៣៥/២០ សស.គក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ស្តីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងលិខិតរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អុនប្រធានបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចន្ត្រៃយ៍គណៈកម្មាធិការគណ្តាល និងចំណារឯកភាពរស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តី ចាត់តាំង ឯកឧត្តម នេត្រ ភក្រ្តា ជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តក្រចេះ ជំនួសឯកឧត្តម ព្រុំ សុខា ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។ ជាមួយគ្នានេះ ក្នុងសេចក្តីសម្រេចដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងលោក សរ ចំរុង ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះ…
-
គណបក្សប្រជាជានកម្ពុជា ចាត់តាំង ឯកឧត្តម ជា វ៉ាន់ដេត ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន ខេត្តតាកែវ ជំនួស ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន

(ភ្នំពេញ)៖ យោងតាមសេចក្តីសម្រេចលេខ២៣៥/២០ សស.គក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ស្តីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងលិខិតរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អុនប្រធានបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចន្ត្រៃយ៍គណៈកម្មាធិការគណ្តាល និងចំណារឯកភាពរស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេច ចាត់តាំងឯកឧត្តម ជា វ៉ាន់ដេត ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន ខេត្តតាកែវ ជំនួសកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន។ នេះបើយោងតាមសេចក្តីសម្រេចរបស់ សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្នុងសេចក្តីសម្រេចដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងលោក គី តិច ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តតាកែវផងដែរ ៕ ដោយ…
-
កម្ពុជា-វៀតណាម បានឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប

កម្ពុជា-វៀតណាម បានឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ហើយដែលពិធីប្រកាសជាផ្លូវការ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ តាមរយៈការបើកឱ្យមានជើងហោះហើរត្រង់នេះ គឺនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម និងលំហូរនៃធុរជន និងវិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយធ្វើដំណើរ និងការដឹកជញ្ជូនជាដើម ។ល។ រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រឹកថ្ងៃអង្គារ ទី១២ ធ្នូ ២០២៣
-
អាជ្ញាធរមីន ទទួលពានរង្វាន់ភាពជាអ្នកដឹកនាំគំរូក្នុងវិស័យសកម្មភាពមីនពីអង្គការស្មារតីនៃអ្នកកីឡា

ភ្នំពេញ៖ អង្គការស្មារតីនៃអ្នកកីឡា (Spirit of Soccer_SOS) តំណាងដោយ លោក Ben Brett នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីនបានប្រគល់ពានរង្វាន់ភាពជាអ្នកដឹកនាំគំរូក្នុងវិស័យសកម្មភាពមីនជូនដល់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ដែលពានរង្វាន់នេះ គឺជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងស្ថាប័នអាជ្ញាធរមីនទាំងមូល។ លោក Ben Brett បានលើកឡើងថា គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សុខសុវត្ថិភាព និងសុខុមាលភាពរបស់មនុស្សជុំវិញពិភពលោក ព្រមទាំងជាឃាតករសម្លាប់ និងធ្វើបាបដល់ជនស៊ីវិលស្លូតត្រង់ រួមទាំងកុមារ ដោយមិនរើសអើង។ បញ្ហាមីននៅកម្ពុជា ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន ដែលមាន ឯកឧត្តមបណ្ឌិត លី ធុជ ជាអនុប្រធានទី១ បានលុបបំបាត់ការគំរាមកំហែងពីសហគមន៍ទូទាំងប្រទេស និងបានជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋក្នុងការកសាងសហគមន៍ឡើងវិញប្រកបដោយសុវត្ថិភាព និងសន្តិសុខ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា “ពានរង្វាន់ភាពជាអ្នកដឹកនាំគំរូនេះ មិនមែនសម្រាប់តែរូបខ្ញុំ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យផ្សព្វផ្សាយពីសច្ចភាពប្រវត្តិសាស្ត្រ នៃទំនាក់ទំនងកម្ពុជា-វៀតណាម ទៅប្រជាជនទាំងពីរ

រដ្ឋធានីហាណូយ៖ ក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសវៀតណាម ដែលរៀបចំដោយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅយប់ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសរំលេចថា សច្ចភាពប្រវត្តិសាស្ត្រខ្មែរ ជួយបង្រួបបង្រួមវៀតណាម និងវៀតណាមជួយកម្ពុជា រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពត មិនអាចក្រុមប្រតិកិរិយាណា មកកែខៃកាឡៃបាននោះឡើយ។ ក្នុងសុន្ទរកថា នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកដល់ការខិតខំរបស់មេដឹកនាំកម្ពុជាជំនាន់មុន រាប់ចាប់ពីសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន ជាមួយមេដឹកនាំវៀតណាម ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានរម្លឹកពីការជួយរបស់កម្ពុជា ក្នុងបុព្វហេតុបង្រួបបង្រួមវៀតណាមខាងជើង និងខាងត្បូង នាទសវត្ស៍៦០ និងការជួយរបស់វៀតណាម ក្នុងការរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនាចុងទសវត្សរ៍៧០ និងការបន្តជួយជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍន៍កម្ពុជាឡើងវិញ។ សម្តេច បានបញ្ជាក់ថា នេះជាសក្ខីភាពប្រវត្តិសាស្ត្រ ហើយគ្មានកម្លាំងប្រតិកិរិយាណាអាចមកប្រែក្រឡាស់បានឡើយ។ យើងត្រូវអប់រំ និងផ្សព្វផ្សាយឱ្យប្រជាជនយើងទាំងពីរ…
-
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បញ្ជាក់នូវការងារជាសារវន្តចំនួន៣ ក្នុងការលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គូសបញ្ជាក់នូវការងារជាសារវន្តចំនួន៣ ក្នុងការលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ តាមរយៈ៖ (១) ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី (២) ការលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ និង(៣) ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ ។ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ដូច្នេះក្នុងឱកាសដឹកនាំជាសហការី ក្រសួងមុខងារសាធារណៈ ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា និងក្រសួងមុខងារសាធារណៈ ដឹកនាំដោយឯកឧត្តម កែប ជុតិមា សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា រួមនឹងសមាជិក សមាជិកា គណៈកម្មការជំនាញនៃរដ្ឋសភាព នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណង ដើម្បីពិភាក្សា ស្វែងយល់អំពីវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តរបស់ក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរាយការណ៍ពីវឌ្ឍនភាពការងាររបស់ក្រសួងមុខងារសាធារណៈ នាពេលកន្លងមក…